ព័ត៌មានអន្ដរជាតិ
ថៃកត់ត្រាពីកំណើនខ្ពស់នៃទេសចរអឺរ៉ុប ប៉ុន្តែភ្ញៀវពីអាស៊ីធ្លាក់ចុះខ្លាំង
ប្រធានអាជ្ញាធរទេសចរណ៍ថៃ (TAT) រំពឹងថានឹងមានកំណើនភ្ញៀវទេសចរយ៉ាងច្រើនពេញមួយឆ្នាំនេះ ដោយអាស្រ័យជាចម្បងលើការមកទស្សនារបស់ភ្ញៀវអឺរ៉ុប ដែលកំពុងកើនឡើងគួរឱ្យកត់សម្គាល់ ទោះបីជាភ្ញៀវទេសចរពីអាស៊ីធ្លាក់ចុះក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

លោកស្រីប្រធាន Thapanee Kiatphaibool បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនភ្ញៀវមកពីអឺរ៉ុបបានកើនឡើងយ៉ាងឆាប់រហ័ស ដោយចាប់ពីខែមករាដល់ខែមេសា ប្រទេសថៃបានស្វាគមភ្ញៀវទេសចរអឺរ៉ុប ចំនួន ៣,៥ លាននាក់ កើនឡើង ១៨,៩១ ភាគរយ ធឿបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយកំណើននេះបានមកពីភ្ញៀវមកពីចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងរុស្ស៊ី។
លោកស្រី Thapanee បានបន្តថា លទ្ធផលនេះបានមកពីការបន្តជើងហោះហើរត្រង់ថ្មីទៅគោលដៅរបស់ប្រទេសថៃពីទីក្រុងប្រ៊ុចសែល កូប៉ិនហាក ឡុងដ៍ ម៉ាឌ្រីត អូស្លូ ប៉ារីស រ៉ូម និងស្តុកខមន៍។

យ៉ាងណាមិញ កំណើននេះកើតឡើងចំពេលដែលភ្ញៀវទេសចរពីអាស៊ីសំខាន់ៗ ជាពិសេសប្រទេសចិន បានធ្លាក់ចុះជាគំហុក ដែលបង្កកង្វល់ពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងពីលទ្ធភាពដែលថា ចំនួនទេសចរឆ្នាំនេះនឹងខកគោលដៅ។ ថៃព្រួយបារម្ភពីវិស័យទេសចរណ៍របស់ខ្លួន ជុំវិញផលប៉ះពាល់ពីកង្វល់សុវត្ថិភាពពាក់ព័ន្ធនឹងករណីជួញដូរមនុស្សលើតួសម្ដែងចិនកាលពីដើមឆ្នាំ និងគ្រោះរញ្ជួយដីកាលពីចុងខែមីនា។
រាប់តាំងពីដើមឆ្នាំ គិតត្រឹមថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៥ ថៃបានស្វាគមភ្ញៀវទេសចរបរទេសសរុប ១២,៩៤ លាននាក់ ថយចុះ ១,០៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមក្រសួងទេសចរណ៍ និងកីឡាថៃ។ ក្នុងនោះផងដែរ ភ្ញៀវចិនធ្លាក់ចុះ ៣០ ភាគរយ ហុងកុង ១៨ ភាគរយ និង កូរ៉េខាងត្បូង ធ្លាក់ចុះ ១៤ ភាគរយ។
អ្នកជំនាញមើលឃើញថា ការប្រកួតប្រជែងពីប្រទេសក្នុងតំបន់ផ្សេងៗទៀត ដូចជាវៀតណាម ម៉ាឡេស៊ី និងជប៉ុននៅអាស៊ីខាងកើត ក៏រួមចំណែកដល់ការធ្លាក់ចុះនៃទេសចរចូលថៃផងដែរ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


