ព័ត៌មានអន្ដរជាតិ
ថៃខំបង្កើនការស្ដារទំនុកចិត្តទេសចរចិន ដែលកំពុងធ្លាក់ចុះ
អាជ្ញាធរទេសចរណ៍ថៃ (TAT) កំពុងខិតខំស្តារឡើងវិញនូវទំនុកចិត្តផ្នែកសុវត្ថិភាព និងជម្នះវិបត្តិនៃការធ្លាក់ចុះភ្ញៀវទេសចរចិន ក្នុងគោលបំណងបញ្ចៀសសេណារីយ៉ូដ៏អាក្រក់បំផុតដែលថា ភ្ញៀវទេសចរចិនអាចធ្លាក់ចុះមកត្រឹមតែ ៥ លាននាក់ នៅឆ្នាំនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងៃអង្គារ។

អនុប្រធាន TAT ទទួលបន្ទុកទីផ្សារទេសចរអន្តរជាតិនៅអាស៊ី និងប៉ាស៊ីហ្វិកខាងត្បូង លោកស្រី Pattaraanong Na Chiangmai បាននិយាយថា ការធ្វើដំណើរទៅក្រៅប្រទេសរបស់ភ្ញៀវទេសចរចិនរំពឹងថានឹងងើបឡើងវិញជិត ១៥០ លានដង ដែលគេកត់ត្រាក្នុងឆ្នាំ ២០១៩ ប៉ុន្តែស្ថិតិថ្មីៗរបស់ថៃ បង្ហាញរូបភាពខុសពីនេះ។
ក្នុងរយៈពេល ៤ ខែដំបូងដើមឆ្នាំ ២០២៥ ថៃទទួលភ្ញៀវទេសចរចិនត្រឹមតែ ១,៦៥ លាននាក់ ប៉ុណ្ណោះ ពោលគឺធ្លាក់ចុះរហូត ៣០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការណ៍នេះបណ្ដាលមកពីកង្វល់សុវត្ថិភាពក្នុងស្រុកថៃ ភាពយឺតយ៉ាងនៃសេដ្ឋកិច្ចចិន និងគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលធ្វើឱ្យប៉ះពាល់ដល់អំណាចទិញរបស់ប្រជាជនចិន។
លើសពីនេះ ការផ្លាស់ប្ដូរទំនោរដំណើរកម្សាន្តរបស់ប្រជាជនចិន ក៏រួចចំណែកដល់ការធ្លាក់ចុះរបស់ថៃផងដែរ ចំពេលទីផ្សារទេសចរណ៍កាន់តែមានប្រកួតប្រជែងខ្លាំងទៅៗ ជាពិសេសពីវៀតណាម និងជប៉ុនជាដើម។

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្ដារទំនុកចិត្តភ្ញៀវទេសចរចិន TAT បានសហការជាមួយវិស័យឯកជនថៃ និងចិន ដើម្បីរៀបចំព្រឹត្តិការណ៍ «Sawasdee Ni Hao»។ យុទ្ធនាការនេះមានគោលបំណងលើកកម្ពស់ការតភ្ជាប់ការធ្វើដំណើររវាងប្រទេសថៃ និងចិន និងធានាដល់ភ្ញៀវទេសចរថា ប្រទេសថៃនៅតែជាគោលដៅសុវត្ថិភាព។
ព្រឹត្តិការណ៍នេះ បានអញ្ជើញអ្នកតំណាងចិនចំនួន ៦០០ នាក់ ដែលមានទាំងភ្នាក់ងារទេសចរណ៍ចំនួន ៤០០ នាក់ និងប្រព័ន្ធផ្សព្វផ្សាយ និងអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម ចំនួន ២០០ នាក់ រួមជាមួយអ្នកលក់ជនជាតិថៃ ចំនួន ៥០០ នាក់។ គេរំពឹងថា វានឹងទាក់ទាញការមើលលើអនឡាញប្រមាណ ៣៥០ លានដង និងបង្កើតជំនួបអាជីវកម្មចំនួន ៥ ០០០ ដង។ កម្មវិធីដែលនឹងបើកនៅថ្ងៃទី ២៩ ឧសភា ស្អែកនេះ នឹងមានការចូលរួមពីនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ។
លោកស្រី Pattaraanong បានបន្ថែមថា ពេលកម្មវិធី «Sawasdee Ni Hao» បញ្ចប់ទៅ TAT នឹងវាយតម្លៃឡើងវិញនូវទស្សនវិស័យសម្រាប់ទីផ្សារទេសចរណ៍ចិន ដោយសង្ឃឹមបញ្ចៀសសេណារីយ៉ូភ្ញៀវចិនត្រឹម ៥ លាននាក់ ហើយចំនួននឹងកើនដល់ ៦,៩ លាននាក់នៅឆ្នាំនេះ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


