ទេសចរណ៍ម៉ាឡេស៊ី Archives - Kampuchea Thmey Daily

៣ ខែដើមឆ្នាំ ម៉ាឡេស៊ីទទួលភ្ញៀវទេសចរជាង ១០ លាន​នាក់ ច្រើនបំផុតនៅអាស៊ីអាគ្នេយ៍​
​ប្រទេស​ម៉ាឡេស៊ីបានស្វាគម​ភ្ញៀវទេសចរចំនួន ១០,៦ លាននាក់​ក្នុងត្រីមាសទី១ ដើម​ឆ្នាំនេះ ​​ដោយ​កើនឡើង ៥% ​ឆ្នាំលើឆ្នាំ និងច្រើនបំផុតនៅតំបន់​អាស៊ីអាគ្នេយ៍។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Malay Mail។  ​

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី​ លោក Tiong King Sing  បាន​និយាយថា ចំនួនភ្ញៀវទេសចរនៅតែបន្តកើនឡើង ទោះបីជាមានជម្លោះ​នៅមជ្ឈិមបូព៌ាក៏ដោយ។ លោកថា ខណៈភ្ញៀវពីមជ្ឈិមបូព៌ាធ្លាក់ចុះ ភ្ញៀវពីបណ្ដាប្រទេសនៅអាស៊ី និងអឺរ៉ុប បាន​កើនឡើងបន្តិច​។

ថៃដែលធ្លាប់ជាទិសដៅកំពូលនៅតំបន់ បាន​ធ្លាក់ចុះមកត្រឹមលេខ ២ ដោយ​ទទួលភ្ញៀវ ៩,៣ លាន​នាក់ នៅត្រីមាសទី១​ ដោយ​ធ្លាក់ចុះ ២,៣% ធៀបនឹង​រយៈពេលដូចគ្នាឆ្នាំមុន។ វៀតណាម​ឯណោះវិញ​ បាន​ទទួល​ភ្ញៀវបរទេស ៦,៧៦ លាននាក់ ដែលជាតួលេខត្រីមាសខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តប្រទេសនេះ។ ​

គេមើលឃើញថា ម៉ាឡេស៊ីបាន​ក្លាយជាទិសដៅទេសចរណ៍​ដ៏ពេញនិយមនៅអាស៊ីអាគ្នេយ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដែលជំរុញដោយគោលនយោបាយទិដ្ឋាការ និងភាពប្រសើរឡើងនៃហេដ្ឋារចនាសម្ព័ន្ធ។ ប្រទេសនេះ​បាន​ទទួលភ្ញៀវ ៤២,២ លាននាក់នៅឆ្នាំ ២០២៥ ហើយកំណត់គោលដៅឱ្យបាន ៤៧ លាននាក់ នៅឆ្នាំនេះ៕

The post ៣ ខែដើមឆ្នាំ ម៉ាឡេស៊ីទទួលភ្ញៀវទេសចរជាង ១០ លាន​នាក់ ច្រើនបំផុតនៅអាស៊ីអាគ្នេយ៍​ appeared first on Kampuchea Thmey Daily.

ម៉ាឡេស៊ីពង្រីកជើងហោះហើរតភ្ជាប់​​ចិន ដើម្បីជំរុញ​ទេសចរណ៍ឆ្នាំនេះ
ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានម៉ាឡេស៊ី Malaysia Airports បន្ត​ពង្រីកការតភ្ជាប់​ជើងហោះហើរអន្តរជាតិរបស់ខ្លួន ដោយបន្ថែមសេវាកម្មអាកាសចរណ៍ថ្មីពីទីក្រុងធំៗរបស់​ចិន ទៅកាន់អាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួរ (KLIA) និងអាកាសយានដ្ឋាន Tawau ដើម្បីគាំទ្រដល់​យុទ្ធនាការទេសចរណ៍ «ធ្វើដំណើរទៅម៉ាឡេស៊ី ឆ្នាំ ២០២៦» (​VM2026)។ នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន​រដ្ឋ Bernama ​កាលពីថ្ងៃព្រហស្បតិ៍​។

Malaysia Airports បានប្រកាសក្នុងសេចក្ដីថ្លែងការណ៍​ថា ក្រុមហ៊ុនអាកាសចរណ៍ Shandong Airlines បានដាក់ឱ្យដំណើរការសេវាកម្មហោះហើរប្រចាំថ្ងៃរបស់ខ្លួន ដោយតភ្ជាប់ទីក្រុង Jinan របស់ចិន ​និងក្រុង កូឡាឡាំពួរ របស់ម៉ាឡេស៊ី ​ជាមួយនឹងជើងហោះហើរដំបូង SC8077 ដែលបានមកដល់ KLIA កាលពីដើមសប្តាហ៍នេះ។

​ក្រុមហ៊ុនបន្តថា ផ្លូវថ្មីនេះផ្តល់ជូនអ្នកដំណើរមកពីខេត្ត Shandong និងតំបន់ជុំវិញ ​ឱ្យចូលមក​ម៉ាឡេស៊ីដោយផ្ទាល់ ខណៈ​ផ្តល់ជូនអ្នកដំណើរម៉ាឡេស៊ីនូវការតភ្ជាប់ងាយស្រួល​ទៅបេតិកភណ្ឌវប្បធម៌នៃតំបន់ Qilu របស់ចិន​។ វានឹង​គាំទ្រដល់កំណើនការធ្វើដំណើរទៅវិញទៅមក​ និងទំនាក់ទំនងទេសចរណ៍ និងសេដ្ឋកិច្ចកាន់តែរឹងមាំរវាងចិន និងម៉ាឡេស៊ី។

ទន្ទឹមនឹងនេះដែរ នៅរដ្ឋ Sabah ឯណោះវិញ អាកាសយានដ្ឋាន Tawau បានឈានដល់ដំណាក់កាលសំខាន់មួយទៀតនៃការតភ្ជាប់​ជើងហោះហើរដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Juneyao Air ពី​អាកាសយានដ្ឋានShanghai Pudong ដោយ​នឹង​ដំណើរការជើងហោះហើរ ៣ ជើងក្នុងមួយសប្តាហ៍រហូតដល់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៦។

Malaysia Airports បាននិយាយថា សេវាកម្មជើងហោះហើរថ្មីទាំងនេះ ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍​ក្នុងប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍របស់​ម៉ាឡេស៊ី និងគាំទ្រយុទ្ធសាស្ត្ររបស់​ម៉ាឡេស៊ីក្នុងការពង្រឹងការតភ្ជាប់អន្តរជាតិ ធ្វើពិពិធកម្មការចូលទៅកាន់ទីផ្សារ និងដាក់​ម៉ាឡេស៊ីជាប្រទេសដែលមានការតភ្ជាប់ច្រើនបំផុតនៅឆ្នាំ ២០៣០​។

គួរគូសបញ្ជាក់ថា ម៉ាឡេស៊ីជាប្រទេសទទួលបាន​ភ្ញៀវទេសចរអន្តរជាតិ​ច្រើនបំផុតកាលពីឆ្នាំ ២០២៥ ប្រមាណ ៤២ លាននាក់។ ការតភ្ជាប់ជើងហោះហើរទៅក្រៅប្រទេស និងគោលនយោបាយលើកលែងទិដ្នាការ ត្រូវបាន​គេមើលឃើញថាជាកត្តាជំរុញដ៏សំខាន់។ ឆ្នាំ ២០២៦ នេះ ម៉ាឡេស៊ីបាន​កំណត់គោលដៅទាក់ទាញភ្ញៀវឱ្យបាន​ ៤៣ លាននាក់ តាមរយៈយុទ្ធនាការ VM2026៕

The post ម៉ាឡេស៊ីពង្រីកជើងហោះហើរតភ្ជាប់​​ចិន ដើម្បីជំរុញ​ទេសចរណ៍ឆ្នាំនេះ appeared first on Kampuchea Thmey Daily.

ម៉ាឡេស៊ីវ៉ាដាច់ថៃ ២ ឆ្នាំ ជាប់ៗគ្នា លើចំនួនភ្ញៀវទេសចរបរទេស
ម៉ាឡេស៊ីបានវ៉ាដាច់ថៃ២ឆ្នាំជាប់ៗគ្នា ក្លាយជាប្រទេសនៅអាស៊ីអាគ្នេយ៍ដែលទទួលបាន​ភ្ញៀវទេសចរបរទេសច្រើនជាងគេបំផុតកាលពីឆ្នាំ ២០២៥​ និងឆ្នាំ ២០២៤ ដោយសារតែគោលនយោបាយទិដ្ឋាការដែលអាចបត់បែនបាន និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ខណៈថៃប្រឈមនឹង​បញ្ហាផ្សេងៗ រួមទាំងកង្វល់សុវត្ថិភាព។

​នាយកដ្ឋាន​ទេសចរណ៍ម៉ាឡេស៊ី ​ចំណុះឱ្យក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ បានឱ្យដឹងថា ប្រទេសម៉ាឡេស៊ីបានស្វាគម​ភ្ញៀវទេសចរបរទេសចំនួន ៣៨,៣ លាននាក់ក្នុងរយៈពេល ១១ ខែ ដើម​ឆ្នាំ ២០២៥ ដែលលើសចំនួនសរុបនៃភ្ញៀវក្នុងឆ្នាំ ២០២៤ ទាំងមូល។ ឆ្នាំ ២០២៤ ម៉ាឡេស៊ីទទួលភ្ញៀវទេសចរបរទេសប្រមាណ ៣៨ លាននាក់ ដោយវ៉ាដាច់ប្រទេសនៅអាស៊ានទាំងអស់​។

ដោយឡែក​ថៃឯណោះវិញ ពេញមួយឆ្នាំ ២០២៥ កន្លងទៅ បាន​ទទួលភ្ញៀវទេសចរបរទេសប្រមាណ ៣២,៩ លាន​នាក់ ដោយធ្លាក់ចុះជាង ៧% ធៀបនឹង​ឆ្នាំ ២០២៤ ដែលថៃទទួល​ភ្ញៀវបរទេសជាង ៣៥ លាននាក់។ បើមិនរាប់សម័យកូវីដ១៩ចូល នេះគឺជាការធ្លាក់ចុះភ្ញៀវអន្តរជាតិប្រចាំឆ្នាំជាលើកដំបូងហើយ សម្រាប់ថៃ ក្នុងរយៈពេលជាង១ទសវត្សរ៍។

ថៃធ្លាប់តែជាមជ្ឈមណ្ឌលទេសចរណ៍នៅតំបន់អាស៊ីអាគ្នេយ៍ ដែលទទួលបាន​ភ្ញៀវទេសចរច្រើនជាងគេ យ៉ាងណាមិញ ឆ្នាំ ២០២៥ កន្លងទៅ ប្រទេសនេះបាន​ប្រឈមមុខនឹង​បញ្ហាបន្តកន្ទុយគ្នាមិនដាច់ រាប់តាំងពីដើម ដល់ចុងឆ្នាំ ដែលប៉ះពាល់ពាល់ដល់ទំនុកចិត្តភ្ញៀវ។ ក្នុងនោះរួមមាន​ទាំងកង្វល់សុវត្ថិភាពពាក់ព័ន្ធការជួញដូរមនុស្សលើជនជាតិចិន និងការគំរាមកំហែងភេរវកម្ម​ ជម្លោះព្រំដែនជាមួយកម្ពុជា ទឹកជំនន់ដ៏មហន្តរាយទូទាំងប្រទេស គ្រោះរញ្ជួយដី ខណៈភាពស្រពេចស្រពិលនៃសេដ្ឋកិច្ចសកល បានប៉ះពាល់ដល់ការចំណាយរបស់ភ្ញៀវបរទេស។

លើសពីនេះ ថៃត្រូវរងការប្រកួតប្រជែងកាន់តែខ្លាំងក្លាពីប្រទេសក្នុងតំបន់ ជាពិសេសវៀតណាម និងម៉ាឡេស៊ី ដែលកំពុងលេចធ្លោក្លាយជាគោលដៅទេសចរណ៍កំពូលប្រចាំតំបន់។

ចំពោះម៉ាឡេស៊ី កាលពីខែឧសភាឆ្នាំ ២០២៥ ប្រទេសនេះ​បានប្រកាស​ពីការបន្តគោលនយោបាយលើកលែងទិដ្ឋាការ​សម្រាប់អ្នកធ្វើដំណើរជនជាតិចិន​ ក្នុងរយៈពេល ៥ ឆ្នាំទៀត ​​ខណៈភ្ញៀវទេសចរទៅថៃធ្លាក់ចុះជាគំហុកដោយសារក្ដីបារម្ភសុវត្ថិភាព។ ក្រៅពីនេះ រដ្ឋាភិបាលម៉ាឡេស៊ីក៏បានពង្រីកផ្លូវហោះហើរអន្តរជាតិ និងធ្វើឱ្យប្រសើរឡើងនូវស្ថានីយទទួលអ្នកដំណើរលេខ ១ នៃអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួរផងដែរ៕

The post ម៉ាឡេស៊ីវ៉ាដាច់ថៃ ២ ឆ្នាំ ជាប់ៗគ្នា លើចំនួនភ្ញៀវទេសចរបរទេស appeared first on Kampuchea Thmey Daily.

ម៉ាឡេស៊ីទទួលភ្ញៀវទេសចរបរទេស​ ៣៨ លាន​នាក់ នៅឆ្នាំ ២០២៤ វ៉ាដាច់គេ​នៅអាស៊ាន​
ប្រទេស​ម៉ាឡេស៊ីបាន​ទទួល​ភ្ញៀវទេសចរបរទេស​ប្រមាណ ៣៨ លាន​នាក់​នៅឆ្នាំ ២០២៤ ដោយ​វ៉ាដាច់​ប្រទេសណាៗទាំងអស់​នៅ​អាស៊ាន រួម​ទាំង​ប្រទេស​ថៃ​។

តាមការចុះ​ផ្សាយ​របស់​កាសែត​ Kosmo! ​រដ្ឋមន្ត្រីក្រសួងទេសចរណ៍ម៉ាឡេស៊ី លោក​ Tiong King Sing បាន​លើកឡើងថា កាលពីឆ្នាំមុន ប្រទេសម៉ាឡេស៊ីបានស្វាគម​ភ្ញៀវទេសចរចំនួន ៣៨ លាននាក់ ​ដោយ​លើសគោលដៅ​ដើម​ ២៧,៣ លាន​នាក់។

លោកថ្លែងយ៉ាងដូច្នេះក្នុងសេចក្ដីថ្លែងការណ៍ថា​៖ «យើងបានឈានដល់ ៣៨ លាននាក់រួចទៅហើយកាលពីឆ្នាំមុន ដូច្នេះវាដល់ពេលដែលត្រូវពិនិត្យឡើងវិញនូវគោលដៅសម្រាប់ TMM 2026 (យុទ្ធនាការទស្សនាម៉ាឡេស៊ី ២០២៦) ។​ ប្រសិនបើយើង​បន្តដាក់ត្រឹម ៣៦ លាន វានឹងទាបជាងសមិទ្ធផលបច្ចុប្បន្នរបស់យើង»។

លោក Tiong បានបន្ថែមថា ក្រសួងចង់កំណត់គោលដៅជាក់ស្តែងបន្ថែមទៀត ដែលអាចនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចកាន់តែច្រើនដល់ប្រទេស តាមរយៈវិស័យទេសចរណ៍។ ទន្ទឹមនឹងការកើនឡើងចំនួនភ្ញៀវទេសចរ ក្រសួង​ទេសចរណ៍មានគោលបំណងជំរុញចំណូលពីទេសចរណ៍ ដោយកំណត់គោលដៅយ៉ាងហោចណាស់ ១៥០ ​ប៊ីលានរីងហ្គីត (៣៧,១៧ ប៊ីលាន​ដុល្លារ)។

គេ​មើលឃើញថា​ អាស៊ាន​ដែល​ពឹង​ផ្អែក​គួរ​ឱ្យ​កត់សម្គាល់លើ​វិស័យ​ទេសចរណ៍​សម្រាប់កំណើនសេដ្ឋកិច្ច​ កាន់តែ​ប្រកួត​ប្រជែង​គ្នា​លើ​ឧស្សាហកម្ម​គ្មាន​ផ្សែង​មួយ​នេះ​ តាម​រយៈការ​បញ្ចេញ​គោលនយោបាយ​ផ្សេង​ៗ​ រួម​ទាំង​ការលើកលែង​ទិដ្ឋាការ និងការរៀបចំព្រឹត្តិការណ៍​ក្នុងស្រុក​ផ្សេង​ៗ​។

តួលេខ​របស់​ម៉ាឡេស៊ីនៅឆ្នាំ​ ២០២៤ បង្ហាញ​ថា​ ប្រទេស​នេះ​វ៉ាដាច់​ទាំង​ថៃក្លាយជា​មហាអំណាច​ទេសចរណ៍ប្រចាំតំបន់អាស៊ីអាគ្នេយ៍។ ថៃបាន​សម្រេច​គោលដៅរបស់​ខ្លួន ដោយ​បាន​ទទួល​ភ្ញៀវទេសចរណ៍​ប្រមាណ​ ៣៥,៥៤ លាន​នាក់ នៅ​ឆ្នាំ​មុន​ ​ខណៈទីក្រុង​បាងកកបាន​ជាប់​ចំណាត់ថ្នាក់​ជាទីក្រុង​ទទួល​ភ្ញៀវទេសចរ​ច្រើន​បំផុត​លើ​បំផុត​។

ក្រៅពីថៃ និងម៉ាឡេស៊ី ប្រទេស​វៀតណាម​បាន​ទទួល​ភ្ញៀវទេសចរប្រមាណ​ ១៧,៥ លាន​នាក់ និងតាមពីក្រោយ​ដោយ​ប្រទេស​សិង្ហបុរី (១៥,៣ លាននាក់) ឥណ្ឌូណេស៊ី (១២,៦ លាននាក់)​ កម្ពុជា (៦,៧ លាន​នាក់) ហ្វីលីពីន (៥,៤៣ លាននាក់) ឡាវ (៥ លាននាក់) និងមីយ៉ាន់ម៉ា (០,៩ លាននាក់)។ តួលេខសិង្ហបុរី ឥណ្ឌូណេស៊ី និងឡាវ គិតត្រឹមតែ​ ១១ ខែ​ដំបូង​ដើម​ឆ្នាំប៉ុណ្ណោះ៕

The post ម៉ាឡេស៊ីទទួលភ្ញៀវទេសចរបរទេស​ ៣៨ លាន​នាក់ នៅឆ្នាំ ២០២៤ វ៉ាដាច់គេ​នៅអាស៊ាន​ appeared first on Kampuchea Thmey Daily.