ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ីទទួលភ្ញៀវទេសចរបរទេស ៣៨ លាននាក់ នៅឆ្នាំ ២០២៤ វ៉ាដាច់គេនៅអាស៊ាន
ប្រទេសម៉ាឡេស៊ីបានទទួលភ្ញៀវទេសចរបរទេសប្រមាណ ៣៨ លាននាក់នៅឆ្នាំ ២០២៤ ដោយវ៉ាដាច់ប្រទេសណាៗទាំងអស់នៅអាស៊ាន រួមទាំងប្រទេសថៃ។

តាមការចុះផ្សាយរបស់កាសែត Kosmo! រដ្ឋមន្ត្រីក្រសួងទេសចរណ៍ម៉ាឡេស៊ី លោក Tiong King Sing បានលើកឡើងថា កាលពីឆ្នាំមុន ប្រទេសម៉ាឡេស៊ីបានស្វាគមភ្ញៀវទេសចរចំនួន ៣៨ លាននាក់ ដោយលើសគោលដៅដើម ២៧,៣ លាននាក់។
លោកថ្លែងយ៉ាងដូច្នេះក្នុងសេចក្ដីថ្លែងការណ៍ថា៖ «យើងបានឈានដល់ ៣៨ លាននាក់រួចទៅហើយកាលពីឆ្នាំមុន ដូច្នេះវាដល់ពេលដែលត្រូវពិនិត្យឡើងវិញនូវគោលដៅសម្រាប់ TMM 2026 (យុទ្ធនាការទស្សនាម៉ាឡេស៊ី ២០២៦) ។ ប្រសិនបើយើងបន្តដាក់ត្រឹម ៣៦ លាន វានឹងទាបជាងសមិទ្ធផលបច្ចុប្បន្នរបស់យើង»។
លោក Tiong បានបន្ថែមថា ក្រសួងចង់កំណត់គោលដៅជាក់ស្តែងបន្ថែមទៀត ដែលអាចនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចកាន់តែច្រើនដល់ប្រទេស តាមរយៈវិស័យទេសចរណ៍។ ទន្ទឹមនឹងការកើនឡើងចំនួនភ្ញៀវទេសចរ ក្រសួងទេសចរណ៍មានគោលបំណងជំរុញចំណូលពីទេសចរណ៍ ដោយកំណត់គោលដៅយ៉ាងហោចណាស់ ១៥០ ប៊ីលានរីងហ្គីត (៣៧,១៧ ប៊ីលានដុល្លារ)។

គេមើលឃើញថា អាស៊ានដែលពឹងផ្អែកគួរឱ្យកត់សម្គាល់លើវិស័យទេសចរណ៍សម្រាប់កំណើនសេដ្ឋកិច្ច កាន់តែប្រកួតប្រជែងគ្នាលើឧស្សាហកម្មគ្មានផ្សែងមួយនេះ តាមរយៈការបញ្ចេញគោលនយោបាយផ្សេងៗ រួមទាំងការលើកលែងទិដ្ឋាការ និងការរៀបចំព្រឹត្តិការណ៍ក្នុងស្រុកផ្សេងៗ។
តួលេខរបស់ម៉ាឡេស៊ីនៅឆ្នាំ ២០២៤ បង្ហាញថា ប្រទេសនេះវ៉ាដាច់ទាំងថៃក្លាយជាមហាអំណាចទេសចរណ៍ប្រចាំតំបន់អាស៊ីអាគ្នេយ៍។ ថៃបានសម្រេចគោលដៅរបស់ខ្លួន ដោយបានទទួលភ្ញៀវទេសចរណ៍ប្រមាណ ៣៥,៥៤ លាននាក់ នៅឆ្នាំមុន ខណៈទីក្រុងបាងកកបានជាប់ចំណាត់ថ្នាក់ជាទីក្រុងទទួលភ្ញៀវទេសចរច្រើនបំផុតលើបំផុត។
ក្រៅពីថៃ និងម៉ាឡេស៊ី ប្រទេសវៀតណាមបានទទួលភ្ញៀវទេសចរប្រមាណ ១៧,៥ លាននាក់ និងតាមពីក្រោយដោយប្រទេសសិង្ហបុរី (១៥,៣ លាននាក់) ឥណ្ឌូណេស៊ី (១២,៦ លាននាក់) កម្ពុជា (៦,៧ លាននាក់) ហ្វីលីពីន (៥,៤៣ លាននាក់) ឡាវ (៥ លាននាក់) និងមីយ៉ាន់ម៉ា (០,៩ លាននាក់)។ តួលេខសិង្ហបុរី ឥណ្ឌូណេស៊ី និងឡាវ គិតត្រឹមតែ ១១ ខែដំបូងដើមឆ្នាំប៉ុណ្ណោះ៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១ ថ្ងៃ agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


