ទេសចរឥណ្ឌា Archives - Kampuchea Thmey Daily

តើ​ពហិការទៅលេងប្រទេសថៃពីសំណាក់ប្រជាជនឥណ្ឌា អាចបង្កការខាតបង់បែបណាសម្រាប់ថៃ?
​យោធាថៃនៅដើមសប្ដាហ៍នេះ បាន​កម្ទេចរូបសំណាកព្រះវិស្ណុនៃសាសនាហិណ្ឌូនៅតំបន់អានសេះនៃប្រទេសកម្ពុជា ដោយបំផ្ទុះការខឹងសម្បារ ការរិះគន់ និងការថ្កោលទោសពីរដ្ឋាភិបាល ក៏ដូចជាប្រជាជនឥណ្ឌា ដោយហៅថា ទង្វើរបស់ថៃគឺជាការមិនគោរព និងបញ្ឈឺចិត្តអ្នកដើរតាមសាសនាហិណ្ឌូទូទាំងពិភពលោក។

ទន្ទឹមនឹង​ការថ្កោលទោសបែបនេះ គេក៏ឃើញមាន​និន្នាការលើបណ្ដាញសង្គម រួមទាំងពីសំណាក់ប្រជាជនឥណ្ឌា ដែលកាន់សាសនាហិណ្ឌូ អំពាវនាវឱ្យភ្ញៀវទេសចរឥណ្ឌាធ្វើពហិការទៅលេង​ថៃ ដើម្បីដាក់សម្ពាធសេដ្ឋកិច្ច​ប្រទេសនេះ ចំពោះ «ទង្វើគួរឱ្យអាម៉ាស់» របស់ខ្លួន​។ តើការធ្វើពហិការ​យ៉ាងដូច្នោះ អាចបង្កការខាតបង់បែបណាសម្រាប់ថៃ?

មែនទែនទៅ ផលប៉ះពាល់ពីពហិការរបស់ភ្ញៀវទេសចរឥណ្ឌា វាអាស្រ័យទៅលើទំហំ និងរយៈពេលអនុវត្ត​ជាក់ស្ដែង ខណៈអ្នកវិភាគខ្លះមើលឃើញពី​ឥទ្ធិពល​តិចតួចក្នុងរយៈពេលខ្លី ដែលទំនុកចិត្តរបស់ភ្ញៀវទេសចរឥណ្ឌាអាចស្ដារឡើងវិញឆាប់ៗក្រោម​ដំណោះស្រាយជាក់ស្ដែងណាមួយ​រវាងថៃ និងឥណ្ឌា។

យ៉ាងណាមិញ ក្នុងសេណារីយ៉ូដែលភាពតានតឹងកាន់តែខ្លាំង ហើយពហិការកាន់តែធំនោះ គេអាចនឹង​មើលឃើញពីផលប៉ះពាល់​គួរឱ្យគត់សម្គាល់សម្រាប់វិស័យទេសចរណ៍ថៃ ដែលជាវិស័យសំខាន់បំផុតមួយ​សម្រាប់កំណើនសេដ្ឋកិច្ចប្រទេសនេះ។

​ការធ្វើពហិការអាចកាត់បន្ថយប្រាក់ចំណូលសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន ប្រតិបត្តិករទេសចរណ៍ ​និងអាជីវកម្មខ្នាតតូចក្នុងស្រុកថៃ ដែលពឹងផ្អែកលើចំណូលពីភ្ញៀវទេសចរបរទេស រួមទាំងឥណ្ឌា និងផ្ដល់ការងារជាច្រើនកន្លែងក្នុងមួយឆ្នាំៗដល់ប្រជាជនថៃ។

ជាក់ស្ដែង ឥណ្ឌាគឺជាទីផ្សារភ្ញៀវទេសចរធំបំផុតទី ៣ សម្រាប់ថៃ។ យោងតាមការចុះផ្សាយរបស់កាសែត The Nation ប្រទេសថៃបានទទួលភ្ញៀវទេសចរបរទេសជាង ២៨ លាននាក់ រាប់ពីខែមករា ដល់ពាក់កណ្ដាលខែវិច្ឆិកា។ ក្នុងនោះ ភ្ញៀវទេសចរឥណ្ឌា រួមចំណែកប្រមាណ ២,១១ លាននាក់។

​ពហិការពីភ្ញៀវឥណ្ឌា​ក្នុងទំហំធំ នឹងប៉ះពាល់ដល់វិស័យទេសចរណ៍ថៃ ដែលធ្លាក់ចុះធ្ងន់ធ្ងររួចស្រាប់ទៅហើយ​។ គិតត្រឹមថ្ងៃទី ២១ ធ្នូ ថៃទទួលភ្ញៀវទេសចរអន្តរជាតិ ៣១,៧៦ លាននាក់ ដោយធ្លាក់ចុះ ៧,២៥% ឬប្រហែល ២,៤ លាននាក់ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គេមើលឃើញថា ការអំពាវនាវឱ្យភ្ញៀវទេសចរឥណ្ឌាពហិការទៅលេងថៃ កើតឡើងចំពេលដែលអាជ្ញាធរទេសចរណ៍ថៃ ប្រឹងប្រែងធ្វើពិពិធកម្មប្រភព​ទីផ្សារភ្ញៀវអន្តរជាតិ​ ដោយដាក់ឥណ្ឌា គឺជាទិសដៅសំខាន់មួយ​របស់ខ្លួន៕

The post តើ​ពហិការទៅលេងប្រទេសថៃពីសំណាក់ប្រជាជនឥណ្ឌា អាចបង្កការខាតបង់បែបណាសម្រាប់ថៃ? appeared first on Kampuchea Thmey Daily.

តំណាង​វិស័យ​ទេសចរណ៍​ អំពាវនាវ​ដល់​ភ្ញៀវ​ទេសចរ​ឥណ្ឌា ​គួរពិចារណា​ទង្វើរ​បស់​ថៃប្រមាថសាសនាហិណ្ឌូនៅក្នុងទឹកដីកម្ពុជា
លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATA) ​បានអំពាវ​នាវឱ្យ​ទេសចរ​ឥណ្ឌា​ពិចារណា​មុនពេលធ្វើដំណើរទៅប្រទេសថៃ ​បន្ទាប់ពីថៃ ​បានបង្ហាញ​ឥរិយាបថ​ប្រមាថ​សាសនាហិណ្ឌូ ​បំផ្លាញរូបសំណាកព្រះវិស្ណុនៅក្នុង​ទឹកដីកម្ពុជា។

តំណាងវិស័យទេសចរណ៍កម្ពុជា ​បានលើកឡើងបែបនេះ បន្ទាប់ពីយោធាថៃ បានបំផ្លិចបំផ្លាញរូប​សំណាក​ព្រះវិស្ណុនៃសាសនាហិណ្ឌូ​នៅតំបន់អានសេះ​ ​នៃខេត្តព្រះវិហារ ដែលបានធ្វើឱ្យប្រជាជន និងរដ្ឋាភិបាលឥណ្ឌា បានបង្ហាញការខឹងសម្បារ ក៏ដូចជាថ្កោលទោសចំពោះទង្វើរបស់់យោធាថៃ។​

​លោក ធួន ស៊ីណាន ​បញ្ជាក់ថា៖« ប្រជាជនឥណ្ឌាគួរតែពិចារណា ​មុនធ្វើដំណើរទៅកាន់គោលដៅ​ស្រុកថៃហ្នឹង គួរតែពិចារណាទៅលើសេចក្ដីប្រមាថអស់ហ្នឹង ដែលពួកថៃបានប្រព្រឹត្តមក​លើព្រះ​ដែល​យើងគោរពបូជា ការគោរបូជាព្រះវិស្ណុហ្នឹង មិនមែនតែ ជនជាតិឥណ្ឌាមួយទេ កម្ពុជា និង​ប្រជា​ជន​នៅលើពិភពលោកច្រើនណាស់ដែលគោរពបូជាព្រះវិស្ណុ ជាទេវដ៏សំខាន់នៅក្នុង​ព្រហ្មញ្ញ​សាសនា»។

លោក ធួន ស៊ីណាន ​បន្ថែមថា កម្ពុជាមានឫសគល់យ៉ាងជ្រៅនៅក្នុងការគោរពបូជា ប្រជាជន​ឥណ្ឌាដែលគោរពហិណ្ឌូ និងព្រះពុទ្ធគួរតែពិចារណា ហើយវិលត្រឡប់មកផ្សារ​ភ្ជាប់ប្រវត្តិសាស្ត្រ​ដើមជាមួយគ្នានឹងកម្ពុជាវិញ។ ឥណ្ឌាគួរតែមើល និងឱ្យតម្លៃទៅលើប្រទេស​ដែលមាន​ជំនឿ​ពិតប្រាកដ​ជាមួយគ្នាដូចកម្ពុជា៕

The post តំណាង​វិស័យ​ទេសចរណ៍​ អំពាវនាវ​ដល់​ភ្ញៀវ​ទេសចរ​ឥណ្ឌា ​គួរពិចារណា​ទង្វើរ​បស់​ថៃប្រមាថសាសនាហិណ្ឌូនៅក្នុងទឹកដីកម្ពុជា appeared first on Kampuchea Thmey Daily.

​អ្នកជំនាញថា ​វិស័យទេសចរណ៍​កាន់តែ​រីកចម្រើន​ ក្រោយ​តភ្ជាប់​ជើងហោះហើរ​ត្រង់​កម្ពុជា-ឥណ្ឌា​
លោក ធួន ស៊ីណាន ប្រធាន​សមាគមន៍​ទេសចរណ៍​កម្ពុជា បាន​ឱ្យដឹង​ថា​ នេះគឺ​ជា​លើក​ទី​មួយ​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ សម្រាប់​ការ​ហោះហើរ​ត្រង់​ពី​ទីក្រុង​កុលកាតា​ ប្រទេស​ឥណ្ឌា មក​កាន់​ខេត្ត​សៀមរាប ដែល​មាន​សារៈសំខាន់​ក្នុង​ការ​អភិវឌ្ឍ​ខ្សែទស្សនកិច្ច​, ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​​ការ​វិនិយោគ​រវាង​កម្ពុជា-ឥណ្ឌា។

ថ្លែង​ប្រាប់ «កម្ពុជា​ថ្មី​» លោក ធួន ស៊ីណាន បាន​លើក​ឡើង​ថា​​ ​នេះ​គឺ​ជា​ខ្សែ​ទី​២ ហើយ ដែល​ឥណ្ឌា​បានត​ភ្ជាប់​ជើង​ហោះហើរ​ត្រង់​មក​កាន់​កម្ពុជា ដោយ​ខ្សែទី​១ ហោះហើរ​ទៅ​កាន់​រាជធានី​ភ្នំពេញ និង​ខ្សែទី២ ហោះហើរ​មក​កាន់​ខេត្ត​សៀម​រាប​។

លោក​ថា ប្រសិន​បើ​យើង​ធៀប​ជា​មួយ​ប្រទេស​វៀត​ណាម​វិញ ជា​រៀង​រាល់​ថ្ងៃ គឺ​មាន​ការ​ហោះហើរ​ត្រង់​មក​កាន់​ទីក្រុង​របស់​គេ ​៣ ទៅ ៤ ទីក្រុង ដោយ​ឡែក​សម្រាប់​កម្ពុជា​យើង​ទើប​តែ​មាន ២ ខ្សែ​ប៉ុណ្ណោះ មក​កាន់​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប​នេះ​។

«បើ​ទោះ​បី​ជា​មិន​ទាន់​មាន​ខ្សែហោះហើរ​ត្រង់​ច្រើនជើង​ក៏​ដោយ ប៉ុន្តែ​នេះ គឺ​ជា​សមិទ្ធផល​ថ្មី​ដែល​យើង​ត្រូវ​តែ​រីករាយ​អបអរ​សាទរ​ ជួយ​គាំទ្រ​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ការ​ហោះហើរ​នេះ​នឹង​ពង្រីក​ការ​បន្ថែម​បន្ត​បន្ទាប់​ទៀត​»។ លោក ធួន ស៊ីណាន​ បន្ថែម​យ៉ាង​ដូច្នេះ​។

ទន្ទឹម​នេះ លោក ខៀវ ធី​ ប្រធាន​សមាគមន៍​មគ្គុទេសករ​ខេត្ត​សៀម​រាបក៏​បាន​ឱ្យ​«កម្ពុជា​ថ្មី​» ដឹង​បន្ថែម​ថា ពាក់ព័ន្ធ​នឹង​ជើង​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Indigo មក​កាន់​ខេត្ត​សៀម​រាប​នេះ គឺ​ជា​កត្តា​មួយ​ដែល​​ល្អ​ខ្លាំង ហើយ​ក៏​ជា​ជោគជ័យ​ផ្នែក​នយោបាយ​ទេសចរណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ព្រោះ​យើង​អាច​ឱ្យ​អន្តរជាតិ​ហោះត្រង់​មក​កាន់​ប្រទេស​កម្ពុជា ជា​ពិសេស​ឱ្យ​មក​ឃើញ​ប្រសាទ​សាសនាព្រាហ្មណ៍របស់​ខ្មែរ​យើង​នៅ​សម័យ​អង្គរ​​ ព្រោះ​ថា​ភ្ញៀវ​ទេសចរ​ឥណ្ឌា​ គឺ​មាន​មោទនភាព​ណាស់​ដែល​មាន​ប្រសាទ​សាសនា​ហិណ្ឌូ​នៅ​ក្រៅ​ប្រទេស​។

ម្យ៉ាងទៀត ភ្ញៀវ​ទេសចរ​ឥណ្ឌា​ក៏​ចូល​ចិត្ត​ទៅ​លេង​នៅ​ភ្នំ​គូលែន​ ស្ទឹង​លិង្គ ១០០០ ដែល​​ជា​និមិត្ត​រូប​នៃ​សាសនាព្រាហ្មណ៍ ដែល​នេះ​គឺ​ជា​ទី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ឥណ្ឌា​មក​ទស្សនា​កម្ពុជា​កាន់​តែ​ច្រើន។ មួយ​វិញ​ទៀត មិន​ត្រឹម​តែ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឥណ្ឌា​ប៉ុណ្ណោះ​ទេ ទេសចរ​ដទៃ​ទៀត​ដូច​ជា អឺរ៉ុប អាមេរិក​ អូស្ត្រាលី ​កាណាដា ជា​ដើម​នោះ ក៏​អាច​តជើង​ហោះហើរ​ត្រង់​ពី​ឥណ្ឌា​មក​កាន់​កម្ពុជា​ផង​ដែរ។

លោក ខៀវ​ ធី​ បន្ថែមដែរ​ថា យើង​បានដឹង​​ហើយ​ថា កាល​ណា​មាន​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ប្រទេស​យើង​កាន់​តែ​ច្រើន​ ដូច្នេះ​វិស័យ​សេដ្ឋកិច្ច​ ក៏​ដូច​ជា​កសិកម្ម​នឹង​រីក​ចម្រើន​ដូច​គ្នា​ដែរ ព្រោះ​កសិករ​កម្ពុជា ៨០% ប្រកប​របរ​ដាំ​ដំណាំ​ស្រូវ បន្លែ​ ផ្លែ​ ឈើ​ផ្សេង​ៗ ហើយ​ភ្ញៀវ​ទេសចរ​ត្រូវ​ការ​អាហារ​បរិភោគ​ ដូច្នេះតាម​រយៈ​នេះ​នឹង​ជួយ​រុញ​ច្រាន​ជីវភាព​ប្រជាជន​ឱ្យ​មាន​ការ​រីក​ចម្រើន​ជា​បន្ត​បន្ទាប់។

លោក​បាន​សង្កត់​ធ្ងន់​ថា ទេសចរណ៍​ជា​វិស័យ​បៃតង ដូច្នេះ​ទេសចរណ៍​រីក​ចម្រើន​ វា​នឹង​ទៅ​ជួយ​ទាញ​វិស័យ​ផ្សេង​ៗ​ទៀត​ឱ្យ​មាន​ការ​រីក​ចម្រើន​ទៅ​ព្រម​ៗ​គ្នា។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុនអាកាសចរណ៍ IndiGo Airlines របស់ឥណ្ឌា ទើប​តែ​បាន​តភ្ជាប់ជើងហោះហើរត្រង់​លើក​ដំបូង​​របស់ខ្លួន​ពីទីក្រុង Kolkata មកខេត្តសៀមរាប ចាប់ពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លង​ទៅ​ ដែល​ធ្វើការ​ហោះ​ហើរចំនួន ៣ ជើង​ក្នុងមួយសប្តាហ៍។

ការ​ហោះហើរ​ត្រង់​មក​កម្ពុជា​ដំណើរ​ការ​ដោយ​យន្តហោះ Airbus A320neo ដែលនឹងចូលរួម ពង្រឹងវិស័យទេសចរណ៍ និង​ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឥណ្ឌា៕

The post ​អ្នកជំនាញថា ​វិស័យទេសចរណ៍​កាន់តែ​រីកចម្រើន​ ក្រោយ​តភ្ជាប់​ជើងហោះហើរ​ត្រង់​កម្ពុជា-ឥណ្ឌា​ appeared first on Kampuchea Thmey Daily.