សេដ្ឋកិច្ច
តំណាងវិស័យទេសចរណ៍ អំពាវនាវដល់ភ្ញៀវទេសចរឥណ្ឌា គួរពិចារណាទង្វើរបស់ថៃប្រមាថសាសនាហិណ្ឌូនៅក្នុងទឹកដីកម្ពុជា
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) បានអំពាវនាវឱ្យទេសចរឥណ្ឌាពិចារណាមុនពេលធ្វើដំណើរទៅប្រទេសថៃ បន្ទាប់ពីថៃ បានបង្ហាញឥរិយាបថប្រមាថសាសនាហិណ្ឌូ បំផ្លាញរូបសំណាកព្រះវិស្ណុនៅក្នុងទឹកដីកម្ពុជា។

តំណាងវិស័យទេសចរណ៍កម្ពុជា បានលើកឡើងបែបនេះ បន្ទាប់ពីយោធាថៃ បានបំផ្លិចបំផ្លាញរូបសំណាកព្រះវិស្ណុនៃសាសនាហិណ្ឌូនៅតំបន់អានសេះ នៃខេត្តព្រះវិហារ ដែលបានធ្វើឱ្យប្រជាជន និងរដ្ឋាភិបាលឥណ្ឌា បានបង្ហាញការខឹងសម្បារ ក៏ដូចជាថ្កោលទោសចំពោះទង្វើរបស់់យោធាថៃ។
លោក ធួន ស៊ីណាន បញ្ជាក់ថា៖« ប្រជាជនឥណ្ឌាគួរតែពិចារណា មុនធ្វើដំណើរទៅកាន់គោលដៅស្រុកថៃហ្នឹង គួរតែពិចារណាទៅលើសេចក្ដីប្រមាថអស់ហ្នឹង ដែលពួកថៃបានប្រព្រឹត្តមកលើព្រះដែលយើងគោរពបូជា ការគោរបូជាព្រះវិស្ណុហ្នឹង មិនមែនតែ ជនជាតិឥណ្ឌាមួយទេ កម្ពុជា និងប្រជាជននៅលើពិភពលោកច្រើនណាស់ដែលគោរពបូជាព្រះវិស្ណុ ជាទេវដ៏សំខាន់នៅក្នុងព្រហ្មញ្ញសាសនា»។

លោក ធួន ស៊ីណាន បន្ថែមថា កម្ពុជាមានឫសគល់យ៉ាងជ្រៅនៅក្នុងការគោរពបូជា ប្រជាជនឥណ្ឌាដែលគោរពហិណ្ឌូ និងព្រះពុទ្ធគួរតែពិចារណា ហើយវិលត្រឡប់មកផ្សារភ្ជាប់ប្រវត្តិសាស្ត្រដើមជាមួយគ្នានឹងកម្ពុជាវិញ។ ឥណ្ឌាគួរតែមើល និងឱ្យតម្លៃទៅលើប្រទេសដែលមានជំនឿពិតប្រាកដជាមួយគ្នាដូចកម្ពុជា៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


