ព័ត៌មានអន្ដរជាតិ
តើពហិការទៅលេងប្រទេសថៃពីសំណាក់ប្រជាជនឥណ្ឌា អាចបង្កការខាតបង់បែបណាសម្រាប់ថៃ?
យោធាថៃនៅដើមសប្ដាហ៍នេះ បានកម្ទេចរូបសំណាកព្រះវិស្ណុនៃសាសនាហិណ្ឌូនៅតំបន់អានសេះនៃប្រទេសកម្ពុជា ដោយបំផ្ទុះការខឹងសម្បារ ការរិះគន់ និងការថ្កោលទោសពីរដ្ឋាភិបាល ក៏ដូចជាប្រជាជនឥណ្ឌា ដោយហៅថា ទង្វើរបស់ថៃគឺជាការមិនគោរព និងបញ្ឈឺចិត្តអ្នកដើរតាមសាសនាហិណ្ឌូទូទាំងពិភពលោក។

ទន្ទឹមនឹងការថ្កោលទោសបែបនេះ គេក៏ឃើញមាននិន្នាការលើបណ្ដាញសង្គម រួមទាំងពីសំណាក់ប្រជាជនឥណ្ឌា ដែលកាន់សាសនាហិណ្ឌូ អំពាវនាវឱ្យភ្ញៀវទេសចរឥណ្ឌាធ្វើពហិការទៅលេងថៃ ដើម្បីដាក់សម្ពាធសេដ្ឋកិច្ចប្រទេសនេះ ចំពោះ «ទង្វើគួរឱ្យអាម៉ាស់» របស់ខ្លួន។ តើការធ្វើពហិការយ៉ាងដូច្នោះ អាចបង្កការខាតបង់បែបណាសម្រាប់ថៃ?
មែនទែនទៅ ផលប៉ះពាល់ពីពហិការរបស់ភ្ញៀវទេសចរឥណ្ឌា វាអាស្រ័យទៅលើទំហំ និងរយៈពេលអនុវត្តជាក់ស្ដែង ខណៈអ្នកវិភាគខ្លះមើលឃើញពីឥទ្ធិពលតិចតួចក្នុងរយៈពេលខ្លី ដែលទំនុកចិត្តរបស់ភ្ញៀវទេសចរឥណ្ឌាអាចស្ដារឡើងវិញឆាប់ៗក្រោមដំណោះស្រាយជាក់ស្ដែងណាមួយរវាងថៃ និងឥណ្ឌា។
យ៉ាងណាមិញ ក្នុងសេណារីយ៉ូដែលភាពតានតឹងកាន់តែខ្លាំង ហើយពហិការកាន់តែធំនោះ គេអាចនឹងមើលឃើញពីផលប៉ះពាល់គួរឱ្យគត់សម្គាល់សម្រាប់វិស័យទេសចរណ៍ថៃ ដែលជាវិស័យសំខាន់បំផុតមួយសម្រាប់កំណើនសេដ្ឋកិច្ចប្រទេសនេះ។
ការធ្វើពហិការអាចកាត់បន្ថយប្រាក់ចំណូលសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន ប្រតិបត្តិករទេសចរណ៍ និងអាជីវកម្មខ្នាតតូចក្នុងស្រុកថៃ ដែលពឹងផ្អែកលើចំណូលពីភ្ញៀវទេសចរបរទេស រួមទាំងឥណ្ឌា និងផ្ដល់ការងារជាច្រើនកន្លែងក្នុងមួយឆ្នាំៗដល់ប្រជាជនថៃ។
ជាក់ស្ដែង ឥណ្ឌាគឺជាទីផ្សារភ្ញៀវទេសចរធំបំផុតទី ៣ សម្រាប់ថៃ។ យោងតាមការចុះផ្សាយរបស់កាសែត The Nation ប្រទេសថៃបានទទួលភ្ញៀវទេសចរបរទេសជាង ២៨ លាននាក់ រាប់ពីខែមករា ដល់ពាក់កណ្ដាលខែវិច្ឆិកា។ ក្នុងនោះ ភ្ញៀវទេសចរឥណ្ឌា រួមចំណែកប្រមាណ ២,១១ លាននាក់។
ពហិការពីភ្ញៀវឥណ្ឌាក្នុងទំហំធំ នឹងប៉ះពាល់ដល់វិស័យទេសចរណ៍ថៃ ដែលធ្លាក់ចុះធ្ងន់ធ្ងររួចស្រាប់ទៅហើយ។ គិតត្រឹមថ្ងៃទី ២១ ធ្នូ ថៃទទួលភ្ញៀវទេសចរអន្តរជាតិ ៣១,៧៦ លាននាក់ ដោយធ្លាក់ចុះ ៧,២៥% ឬប្រហែល ២,៤ លាននាក់ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
គេមើលឃើញថា ការអំពាវនាវឱ្យភ្ញៀវទេសចរឥណ្ឌាពហិការទៅលេងថៃ កើតឡើងចំពេលដែលអាជ្ញាធរទេសចរណ៍ថៃ ប្រឹងប្រែងធ្វើពិពិធកម្មប្រភពទីផ្សារភ្ញៀវអន្តរជាតិ ដោយដាក់ឥណ្ឌា គឺជាទិសដៅសំខាន់មួយរបស់ខ្លួន៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


