នយោបាយ​ថៃ Archives - Kampuchea Thmey Daily

​នាយករដ្ឋមន្ត្រីថៃ​​ថា​នឹង​​តាម​ប្រមាញ់​​​អតីតសមាជិក​​បក្សភឿថៃ​ដែល​​សង្ស័យ​ក្នុងបទសម្លាប់​រង្គាល​
នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណា​វ៉ាត្រា (Paetongtarn Shinawatra) បាននិយា​យ​នៅ​ថ្ងៃអង្គារថា ​រដ្ឋាភិបាល​របស់​លោកស្រី​នឹង​ស្វែង​រក​ការ​ចាប់ខ្លួន​​អតីត​​សមាជិក​សភា​​នៃ​គណបក្ស​ភឿ​ថៃ​ដែល​ទើប​ដាក់​លិខិត​លា​លែង​​​​​១ថ្ងៃ​​ទាំង​​តួនាទី​ក្នុង​គណបក្ស​និង​​តួនាទី​ក្នុង​រដ្ឋសភា​​។

នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណា​វ៉ាត្រា។ FB

​ ​យោង​ការ​ចុះ​ផ្សាយរបស់​សារព័ត៌មាន Khaosod English រដ្ឋាភិបាល​ថៃ​​​នឹង​ធ្វើការជាមួយ​ប៉ូលិស Interpol ដើម្បីស្វែងរកចាប់ខ្លួនអតីតសមាជិកសភាគណបក្សភឿថៃ លោក​ឧត្តមសេនីយ  Phisarn Rattanawongkhiri ​ដែលសង្ស័យថា​ បាន​​​រត់​គេច​ខ្លួន​​​ទៅកាន់​ប្រទេស​អង់គ្លេស​ ក្រោយ​​មិន​បាន​ឡើ​ង​សវនាការ​លើ​សំណុំ​រឿង​​​​​កាល​ពី​២០ឆ្នាំ​មុន​ជាប់​ព័ន្ធ​ការ​សម្លាប់​រង្គាល​ក្នុង​អំពើ​ហិង្សា​​​​។

យោង​សារ​ព័ត៌មាន​ថៃ​​ដែលចេញ​ផ្សាយ​មុន​នេះបន្តិច លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើក​ឡើង​ថា​ លោក​ Phisarn Rattanawongkhiri ​ជា​សមាជិកសភានៃគណបក្សភឿថៃ បានបញ្ជូនអ្នក​​តំណាងឱ្យដាក់ឯកសារលាលែងពីតំណែងរបស់លោក​ ដែលមាន​​សុពលភាព​​ ថ្ងៃទី១៤​ខែតុលា​តទៅ។

​​ក្នុងលិខិត​លាង​លែង​នោះ Phisarn បាន​លើក​ហេតុផល​​​ព្យាបាល​ជំងឺ ហើយ​លោក​​នឹង​វិល​មក​ពន្យល់​ផ្ទាល់​មាត់​វិញ​នៅ​ពេលសុខភាពលោក​​ប្រសើរ​ឡើង​។

លោក Phisarn គឺជាជនសង្ស័យក្នុងសំណុំរឿងបំបែកហ្វូងបាតុករ​ជន​ជាតិមូស្លីម​​ នៅមុខប៉ុស្តិ៍ប៉ូលិស Tak Bai ក្នុងខេត្ត Narathiwat កាលពី២០ឆ្នាំមុន ដែលពេលនោះលោកជាមេបញ្ជាការកងទ័ពភូមិភាគទី៤។ សកម្មភាព​របស់​យោធា​ក្នុង​ការបង្ក្រាប​បាតុករ​នាពេលនោះ​បណ្តាល​ឱ្យ​អ្នក​តវ៉ា​៧​នាក់ស្លាប់​ ហើយ​ការ​គប់​​គ្រាប់​បែកផ្សែង​ចូល​ក្នុង​រថយន្ត​បាន​បណ្តាល​ឲ្យ​មនុស្ស៧៨នាក់​ស្លាប់​ដោយ​សារ​ថប់​ដង្ហើម។

លោក​ Phisarn Rattanawongkhiri ​ជា​សមាជិកសភានៃគណបក្សភឿថៃ។ Bangkok Post

​លោក​​ គឺ​ជា​​​ចុង​ចម្លើយ​​ម្នាក់​ក្នុង​ចំណោម​​​​៧​នាក់​​ ដែល​ដាក់​ពាក្យ​ប្តឹង​ដោយ​​​គ្រួសារ​ន​ា​នៃ​ជន​រងគ្រោះ​ដែលបានស្លាប់​ចំនួន​៤៨​នាក់។ កាល​ពីសប្តាហ៍​មុន តុលាការ​ខេត្ត បាន​ចេញ​ដី​ការ​ចាប់​ខ្លួន​លោក Pisarn ​ដែលបរាជ័យ​ក្នុងការ​បង្ហាញ​ខ្លួន​នៅ​អង្គសវនាការ។ នេះ​បើ​យោង​តាម​ការសារព័ត៌មាន The Nation៕​

ដោយ រ៉ាន់ រើយ​

The post ​នាយករដ្ឋមន្ត្រីថៃ​​ថា​នឹង​​តាម​ប្រមាញ់​​​អតីតសមាជិក​​បក្សភឿថៃ​ដែល​​សង្ស័យ​ក្នុងបទសម្លាប់​រង្គាល​ appeared first on Kampuchea Thmey Daily.

ផែថង​ថាន​ប្រើពេល​២ថ្ងៃ​​អាន​ឯកសារ​គោល​នយោបាយរដ្ឋា​​ភិបាលដល់​រដ្ឋសភាថៃ​​
នាយករដ្ឋមន្ត្រី​​ក្មេងបំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ថៃ​ ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ​ដែល​ត្រូវ​​​​ជា​កូនស្រី​ពៅ​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ ​ថាក់​ស៊ីន ស៊ីណាវ៉ាត្រា បាន​ដឹកនាំ​គណៈរដ្ឋមន្ត្រីថៃ​ថ្មី​ដែល​ទើប​​បង្កើត​កាល​ថ្ងៃទី​៤ខែ​​​​កញ្ញា​នេះ ចូល​អាន​​​ឯកសារ​​​​គោល​នយោបាយ​​​​របស់​រដ្ឋាភិបាល​​​​របស់លោកស្រី​នៅ​​ក្នុង​រដ្ឋសភា​​​រយៈពេល​២ថ្ងៃ​​។

ផែថងថាន ថ្លែង​ក្នុងរដ្ឋសភា​ថៃ​នៅ​ព្រឹកថ្ងៃទី​១២ខែកញ្ញា។ Snipping/Khaosod

តាមការ​​គ្រោង​ទុក​ ការ​អាន​​ឯកសារ​​គោល​នយោបាយ​​​របស់​រដ្ឋាភិបាល​នៅ​ក្នុង​រដ្ឋសភា​​​នេះ​នឹង​ប្រើ​ពេល​ចំនួន​២ថ្ងៃ​ គឺ​នៅថ្ងៃទី១២​និង​ទី​១៣​ខែកញ្ញា​នេះ។ ឯកសារ​គោល​នយោបាយ​នោះ​នឹង​បង្ហាញ​ពី​​ផែន​ការ​ត្រូវ​ធ្វើ​​របស់រដ្ឋាភិបាល​ថ្មី​ដែល​នៅសល់​ពេល​ត្រឹម​ប្រហែល​៣ឆ្នាំ​ទៀត​ប៉ុណ្ណោះ​​។

​រដ្ឋាភិបាល​​ចម្រុះ​​ថៃ​​​ដែល​មាន​​គណបក្ស​ភឿថៃ​​​​ជា​​អ្នក​កាច់ចង្កូត​បាន​ចាយពេល​​អស់​​ជិត​១ឆ្នាំ ដឹកនាំ​អតី​ត​នាយករដ្ឋមន្ត្រី ​​​លោក​ សេដ្ឋា ថាវីស៊ីន ដែល​ត្រូវ​តុលាការ​ធម្មនុញ្ញ​​​ដែល​មានសមាជិក​​៩​រូប​បោះឆ្នោត​ដោយ​សំឡេង​ភាគច្រើន​​​​ទម្លាក់​ពីនាយករដ្ឋមន្ត្រី​ដោយ​​សារ​តែ​​ការ​​រកឃើញ​កំហុស​​ក្នុងការ​តែងតាំង​​​មេធាវី​​​​ប្រចាំ​គ្រួសារ​លោក​ថាក់ស៊ីន ស៊ីណា​វ៉ាត្រា ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ពីបទសូកប៉ាន់​មន្ត្រី​តុលា ជា​​​រដ្ឋមន្ត្រី​មន្ត្រី​​នៃ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី ដោយ​​​តុលា​ការ​​ធម្មនុញ្ញ​​បាន​យល់​ឃើញ​ពីខ្វះ​សុច្ចរិតភាព​​​។

​ក្នុង​ចំណោម​គោល​​នយោបាយ​ថៃ​​របស់​រដ្ឋាភិបាល​​​ចម្រុះ​ដឹកនាំ​ដោយ​គណបក្ស​ភឿថៃ គឺ​ការ​ដាក់​ចេញ​យុទ្ធសាស្រ្ត​​​​ ផ្តល់ប្រាក់​​១០០០០បាត ​(ប្រហែល​៣០០​ដុល្លារ) ដល់​ប្រជាជន​​ថៃ​ប្រមាណ​​ជាង​១៤​​លាន​នាក់។

ផ្អែក​តាមខ្លឹមសារ​​នៃ​ឯកសារ​គោល​នយោបាយ​​ដែលផ្សព្វផ្សាយ​ដោយសារ​ព័ត៌មាន​ថៃ​​​និង​ភ្នាក់ងារ​សារព័ត៌មាន​អន្តរជាតិ​ជា​ច្រើន លក្ខខណ្ឌ​ដែល​អាច​ទទួល​លុយ​១០០០០បាត​នោះបាន ​គឺ​ប្រជាជន​ថៃ​ដែល​គ្រប់​អាយុ​១៦ឆ្នាំ​ គិត​ត្រឹម​ថ្ងៃទី​៣០​ខែ​កញ្ញា​នេះ។ អ្នក​ទទួលបាន​ប្រាក់​​​តាម​កាបូប​ប្រាក់​ឌីជីថល​ (digital wallets) ​ក៏​ជា​អ្នក​ដែល​គ្មាន​ប្រាក់​លើស​​​៥០ម៉ឺន​បាត​​ក្នុង​​គណនី​ធនាគារ​របស់​គេ​ដែរ ហើយ​ ពួកគេ​​​​មិន​រក​ចំណូល​បាន​លើស​​៨៤​ម៉ឺន​បាត​ក្នុង​ឆ្នាំ​២០២៣​​។

ផែថងថាន បួង​សួង​​​មុនពេល​ចូលអាន​ឯកសារ​គោលនយោបាយ​នៅ​ក្នុងរដ្ឋសភា។ Khaosod

ទោះបី​ជា​រដ្ឋាភិបាល​ថ្មី​នេះ​ចេញ​ជារូប​រាង​ក៏ពិតមែន ប៉ុន្តែ​​​រដ្ឋាភិបាលចម្រុះ​​ដឹកនាំ​ដោយ​គណបក្ស​ភឿថៃ​ក៏ប្រឈ​​ម​បញ្ហា​​ផ្លូវច្បាប់​ជាច្រើន​ដែល​ប្តឹង​ដោយ​​​អ្នក​នយោបាយ​មក​ពី​គណបក្ស​​ជំទាស់​​​ Pralang Pracharath ដែលលោកស្រី ផែថងថាន បាន​រុញ​ច្រាន​ចេញ​​ពីរដ្ឋាភិាល​ចម្រុះ។

រដ្ឋាភិបាល​ចម្រុះ​នេះ​​ក៏​​រងបណ្តឹង​​​រំលាយចោល​ ​​​មិនត្រឹមតែ​ពីគណបក្ស​ជំទាស់ប៉ុណ្ណោះទេ ថែម​ទាំង​ពី​​​​សកម្មជន​ក្រៅ​រដ្ឋាភិបាល​ និង​អ្នក​តវ៉ា​ប្រឆាំង​ក្រុមគ្រួសារ​​លោក​ថាក់​ស៊ីន ដែល​វិល​ទៅកាន់​អំណាច​នយោបាយថៃ​វិញ​​៕

ដោយ រ៉ាន់ រើយ​

The post ផែថង​ថាន​ប្រើពេល​២ថ្ងៃ​​អាន​ឯកសារ​គោល​នយោបាយរដ្ឋា​​ភិបាលដល់​រដ្ឋសភាថៃ​​ appeared first on Kampuchea Thmey Daily.

ញត្តិថ្មី​ប្តឹងទៅ​​គណៈកម្មការ​​បោះឆ្នោត​ថៃ​ទាមទារ​​រំលាយ​បក្ស​ ៦ រួម​ទំាងបក្ស​ភឿថៃ​​​
ញត្តិ​​ថ្មី​មួយ​​​ទាមទារ​ឱ្យ​រំលោយគណបក្ស​​៦​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ថៃ​បច្ចុប្បន្ន ត្រូវ​បាន​ដាក់​ទៅ​កាន់​​​​គណៈកម្មការ​​​រៀបចំ​ការបោះឆ្នោត (EC) ​របស់​ថៃ​នៅ​ថ្ងៃចន្ទ​នេះ ដោយ​អតី​ត​​​អ្នក​​ប្រឆាំង​របប​​យោធា ដែល​បាន​ទម្លាក់​​​រដ្ឋាភិបាល​​លោក​ថាក់​ស៊ី​ស៊ីណាវ៉ាត្រា​កាល​ពីឆ្នាំ​២០០៦ ។​

យោង​តាម​ការ​ចេញ​ផ្សាយ​ព័ត៌មាន​​ទាន់​ហេតុការណ៍ (Breaking News) នៃសារព័ត៌មាន Khaosod ពាក្យ​បណ្តឹង​​ដែល​ប្តឹង​ដោយ​លោក ​Noparut Worachitwuthikul បាន​​ទាម​ទារ​​ឱ្យ​រំលាយ​គណបក្ស​​៦​​​ដែល​តំណាង​របស់​​គណបក្ស​ទាំង​នោះ​​បាន​ជួបប្រជុំ​​​​​ជាមួយ​អតីត​​​នាយក​រដ្ឋមន្ត្រី​ ថាក់ស៊ីន​​ ស៊ីណាវ៉ាត្រា ​នៅ​​លំនៅឋាន​របស់​លោក ​មុន​រដ្ឋាភិបាល​​បាន​បង្កើត​ឡើង។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ពេល​ធ្វើ​ដំណើរ​ទៅ​ប្រជុំ​ក្នុង​​គណបក្ស​ភឿថៃ​ថ្មីៗនេះ។ Khaosod

​​ញត្តិ​​ទាម​ទារ​​ឱ្យ​រំលាយ​គណបក្ស​ទាំង​នោះ ដោយ​ការ​ចោទ​ប្រកាន់​​​អំពី​ការ​ស្ថិតក្រោមឥទ្ធិពល​​របស់​លោក​ថាក់ស៊ីន​​​របស់​​​គណបក្ស​ទាំងនោះ​​ ដោយសារ​តែ​​តំណាង​គណបក្ស​ទាំង​នោះ​បាន​ចូលរួម​កិច្ច​ប្រជុំ​​មួយ​​​​រៀបចំ​ឡើង​​​​នៅ​ល្ងាច​ថ្ងៃទី​១៤ខែ​​សីហា​ ​គឺ​ថ្ងៃ​ដែល​​​តុលាការ​ធម្មនុញ្ញា​សម្រេច​​​ដក​​​តំណាង​នាយក​រដ្ឋមន្ត្រី សេដ្ឋា​ ថាវីស៊ីន​ ខណៈ​ពេល​ដែល​លោកស្រី ផែ​ថង​ថាន​ ស៊ីណាវ៉ាត្រា​ ដែល​មាន​អំណាច​ក្នុង​គណបក្ស​ភឿថៃ​​សម្រាប់​ការ​ដឹកនាំ​ប្រជុំ​​តាម​អំណាច​​​ប្រធា​ន​គណបក្ស​ចម្រុះ​ស្ថិត​នៅ​ក្រៅ​ប្រទេស​នៅឡើយ​។

​ញត្តិ​ដែលទាមទារ​​រំលាយ​គណបក្ស​ទាំង​នោះ​រួម​មាន គណបក្ស​ភឿថៃ គណបក្ស​រួបរួម​ជាតិ​​ថៃ គណបក្ស​ Palang Pracharath គណបក្ស​ Bhumjai Thail។ ញត្តិនោះ​​ត្រូវបាន​ផ្តួច​ផ្តើម​​ដោយ​​​ លោក ​Noparut Worachitwuthikul ជាសមាជិក​នៃ​ ក្រុម​ព្រាម​ស​​​នៅ​ឆ្នាំ​​២០០៦។

យោង​គេ​ហទំព័រ​ teakdoor.com ដែល​បាន​ប្រមូល​​​ចង​ក្រ​​​ង​​អត្ថបទ​​របស់​សារព័ត៌មាន BangkokPost.com ដែល​បាន​ចេញផ្សាយ​កាល​ថ្ងៃទី​ ១៨ខែ​ឧសភា​​២០០៧ គឺ​ប្រហែល​៨​ខែ​​ក្រោយ​​រដ្ឋាភិបាល​លោក​ថាក់​ស៊ីន​ត្រូវ​បាន​ផ្តួច​រំលំ​ក្រោយ​រដ្ឋប្រហារ​​យោធា​កាល​ខែ​កញ្ញា​ឆ្នាំ​២០០៦ លោក Noparut Worachitwuthikul ជាប្រធានអង្គការ​​​​ព្រាបស ( White Dove) ​ជា​​​អង្គការ​​​ប្រឆាំង​​​រដ្ឋាភិបាល​រដ្ឋ​ប្រហារ​។

តាម​ការ​ចុះ​ផ្សាយ​នោះ លោក Noparut Worachitwuthikul ក៏​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​កាល​ពីពេល​នោះ ដោយសារ​លោក​បាន​ទៅ​កាន់​សាលា​ក្រុង​ឈៀងម៉ៃ ដើម្បី​​សុំ​​ការ​អនុញ្ញាត​​​​ប្រើប្រាស់​​តំបន់​​ជុំវិញ​នោះ​ដើម្បី​​ជួប​ជុំតវ៉ា​៕

ដោយ រ៉ាន់ រើយ​

The post ញត្តិថ្មី​ប្តឹងទៅ​​គណៈកម្មការ​​បោះឆ្នោត​ថៃ​ទាមទារ​​រំលាយ​បក្ស​ ៦ រួម​ទំាងបក្ស​ភឿថៃ​​​ appeared first on Kampuchea Thmey Daily.

នយោបាយ​ថៃ​អាប់អួ​ជាថ្មី ខណៈ​ក្រុម​អ្នក​តវ៉ា​ចាប់​ផ្តើម​​​ប្រមូលផ្តុំ​
បរិយាកាសនយោបាយ​ថៃ​ចាប់​ផ្តើ​ម​អាប់អួ​​​ ក្រោយ​រដ្ឋាភិបាលថ្មី​បាន​ចាប់​ផ្តើម​ដំណើរ​ការ​ត្រឹមតែ​១ថ្ងៃ​​ ដោយ​ក្រុម​អ្នក​តវ៉ា​បាន​ចាប់ផ្តើម​ដំណើរ​ការ​​តវ៉ា​ប្រឆាំង​ក្រុម​គ្រួសារ​របស់​លោក​ថាក់​ស៊ីនផ្ទាល់​​តែម្តង​។ លោក​ ថាក់​ស៊ីន ស៊ីណាវ៉ាត្រា ​អតីត​នាយករដ្ឋមន្ត្រី​​​ដែលត្រូវទម្លាក់​ដោយ​រដ្ឋាប្រហារ​យោធា​កាល​ឆ្នាំ​២០០៦ ហាក់​លេច​មុខ​មាត់ភ្លាមៗ​ក្រោយ​​​កូនស្រីពៅ​​របស់លោក​បាន​​ទទួ​ល​ការ​គាំទ្រ​ពី​ការ​បោះឆ្នោត​ផ្តល់សេចក្តី​ទុក​ចិត្ត​ក្នុង​រដ្ឋសភា​​កាល​ថ្ងៃទី​១៦ខែសីហា​​។

កា​រតវ៉ាដំបូង​​​ប្រឆាំ​ង​​​រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​ថៃ​ដឹកនាំ​​​នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បាន​ចាប់ផ្តើម​នៅ​រសៀល​​ថ្ងៃ​សៅរ៍​ ប៉ុន្មានម៉ោង​​​ក្រោយ​រដ្ឋាភិបាល​ថ្មី​​ប្រជុំ​​គណៈរដ្ឋមន្ត្រី​លើក​ដំបូង និង​ធ្វើសន្និសីទសារព័ត៌មាន​​លើក​ដំបូង​​។

យោង​​ការ​ផ្សាយ​​របស់​សារព័ត៌មាន Khaosod ​ក្រុម​អ្នក​តវ៉ា​​បាន​​រៀបចំ​​ការ​តវ៉ា​នៅ​​វិមាន​​​១៤​តុលា​ដោយ​​មាន​ការ​អំពាវនាវ​ឲ្យ​​ប្រជាជន​បញ្ឈប់​​​គ្រួសារ​​​ស៊ីណាវ៉ាត្រា​ពី​ការគ្រប់​គ្រង​​​ប្រទេសថៃ​។

ផ្ទាំង​បដាធំ​នៅលើ​ឆាក​ដែ​ល​គេ​រៀប​ចំ​ដូច​ជា​​ឆាក​ប្រគុំ​តន្ត្រី ត្រូវ​បាន​គេ​សរសេរ​ថា៖«បញ្ឈប់​របប​ស៊ីណាវ៉ាត្រា​​និង​​គណរដ្ឋមន្ត្រី​​គ្រួសារ (Stop the Shinawatra Regime and Family Cabinet)»។ យោង​ការ​ផ្សាយ​នោះ។​

គណៈរដ្ឋមន្ត្រីថៃ​ថ្មី​​​ដឹកនាំ​ដោយ​​​ លោកស្រី​ ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ដែល​ជា​នាយករដ្ឋមន្ត្រី​​ក្មេងបំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ថៃ​ ​និង​​​ជា​កូនស្រី​ពៅ​របស់​លោក​ថាក់​ស៊ីន​ស៊ីណាវ៉ាត្រា បាន​​ស្ប​ថ​ចូល​កាន់​តំណែង​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ និង​​គ្រោង​​អាន​​​អត្ថបទ​គោល​នយោបាយ​​របស់​រដ្ឋាភិបាល​ថ្មី​​​​​នៅ​​រដ្ឋសភា​​​នៅ​ថ្ងៃទី​១២​និង​ទី​១៣​ខែ​​​កញ្ញា​នេះ​។

គណ​​បក្ស​ភឿថៃ​ដឹកនាំ​រដ្ឋាភិបាល​ចម្រុះ​​​នេះ បាន​បណ្តឹង​មួយ​ចំនួន​​រួម​ទាំង​បណ្តាំងឲ្យ​រំលាយ​គណបក្ស​នេះ​ពី​សមាជិក​សភា​​របស់​គណបក្ស​​ Pralang Pracharath ដែល​​​ត្រូវ​បាន​រុញ​ច្រាន​ចេញ​ពី​រដ្ឋាភិបាល​ចម្រុះ​របស់​​​លោកស្រី​ផែថងថាន។​

គណបក្ស​ Pralang Pracharath ដឹកនាំ​ដោយ​​​ លោក Prawit Wongsuwon អតីត​ឧបនាយក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​ជា​​អ្នក​​​គាំទ្រ​​ឲ្យ​ធ្វើ​រដ្ឋប្រហារ​​ទម្លាក់​រដ្ឋា​ភិបាល​​យីងឡាក់ ស៊ីណាវ៉ាត្រាកាល​ពី​ឆ្នាំ​​២០១៤។ អ្នក​ស្រី​យីងឡាក់​​ត្រូវជា​មី​​ង​របស់​នាយករដ្ឋ​មន្ត្រីបច្ចុប្បន្ន៕

The post នយោបាយ​ថៃ​អាប់អួ​ជាថ្មី ខណៈ​ក្រុម​អ្នក​តវ៉ា​ចាប់​ផ្តើម​​​ប្រមូលផ្តុំ​ appeared first on Kampuchea Thmey Daily.

លោកស្រីផែថងថាន​ដឹកនាំ​គណៈរដ្ឋមន្ត្រីថ្មីស្បថចូល​កាន់​តំណែង​​​
គណៈរដ្ឋមន្ត្រីថៃ​ថ្មី​​​ដឹកនាំ​ដោយ​​​ លោកស្រី​ ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី​​ក្មេងបំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ថៃ​ ​និង​​​ជា​កូនស្រី​ពៅ​របស់​លោក​ថាក់​ស៊ីន​ស៊ីណាវ៉ាត្រា បាន​​ស្ប​ថ​ចូល​កាន់​តំណែង​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ ខណៈដែល​​រដ្ឋាភិបាល​ថ្មី​នេះ​​នឹង​​ត្រូវ​អាន​​​អត្ថបទ​គោល​នយោបាយ​​​​នៅ​មុខ​រដ្ឋសភា​​​នៅ​ថ្ងៃទី​១២​និង​ទី​១៣​ខែ​​​កញ្ញា​នេះ​។

សមាសភាពគណៈរដ្ឋមន្ត្រីថ្មីរបស់​ថៃ​។ Khaosod

​​​ព្រះមហាក្សត្រ​ថៃ​ បាន​ចេញ​ព្រះរា​ជ​ក្រឹត្យ​តែង​តាំង​រដ្ឋាភិបាល​​​ដឹកនាំ​ដោយលោកស្រី ផែថងថាន​ជាផ្លូវ​ការ​នៅ​ថ្ងៃទី​៤​កញ្ញា​​នេះ បន្ទាប់​ពី​ប្រើ​ពេល​ជិត​៣​សប្តាហ៍​ដើម្បី​សម្របសម្រួល​នយោបាយ​​។

លោកស្រី ផែថងថាន ចោមរោ​ម​ដោយ​អ្នកសែត​។ Khaosod

ទោះបី​ជា​រដ្ឋាភិបាល​ថ្មី​នេះ​ចេញ​ជារូប​រាង​ក៏ពិតមែន ប៉ុន្តែ​​​រដ្ឋាភិបាលចម្រុះ​​ដឹកនាំ​ដោយ​គណបក្ស​ភឿថៃ​ក៏ប្រឈ​​ម​បញ្ហា​ជាច្រើន​​ផ្នែក​ផ្លូវច្បាប់ដែល​ប្តឹង​ដោយ​​​អ្នក​នយោបាយ​មក​ពី​គណបក្ស​​ ​​ Pralang Pracharath ដែលលោកស្រី ផែថងថាន បាន​រុញ​ច្រាន​ចេញ​​ពីរដ្ឋាភិាល​ចម្រុះ៕

ដោយ រ៉ាន់ រើយ​

The post លោកស្រីផែថងថាន​ដឹកនាំ​គណៈរដ្ឋមន្ត្រីថ្មីស្បថចូល​កាន់​តំណែង​​​ appeared first on Kampuchea Thmey Daily.

បុរសម្នាក់​ជាប់​​ទោស​ជាង​កន្លះសតវត្សរ៍​​ ពាក់ព័ន្ធ​បង្ហោះសារ​ប្រមាថ​ស្តេច​ថៃ​​
ចៅ​ក្រម​តុលាការ​​​ក្នុងខេត្ត​ឈៀរ៉ៃ (Chiang Rai) ស្ថិត​នៅ​ភាគខាង​ជើង​ប្រទេស​ថៃ កាល​ថ្ងៃ​ពុធ​ទី៤ខែ​​កញ្ញា បាន​កាត់​ទោសដាក់​គុក​​បុរស​ម្នាក់​​​​​​​រយៈ​ពេល​​៥៤ឆ្នាំ​​និង​​៦​ខែ​ ពី​បទ​ប្រមាថ​​ព្រះមហាក្សត្រ​​​។

​បណ្តាញ​សង្គម​​​ហ្វេស​ប៊ុក​​នៃ​សារ​ព័ត៌មាន Khaosod បាន​លើក​ឡើង​ថា ​«កំណត់ត្រាថ្មីនៃការផ្តន្ទាទោសដាក់ពន្ធនាគារសម្រាប់ជនល្មើសប្រមាថព្រះមហាក្សត្រ»។

លោក មង្គល​​វ័យ​៣១ឆ្នាំ​ត្រូវ​ផ្តន្ទាទោស​​ប្រមាថ​ព្រះមហាក្សត្រ​ថៃ​ ដោយ​ជាប់​ទោស​​៥៤ឆ្នាំ​នៅ​ខេត្តឈៀរ៉ៃ។ Bangkok Post

យោង​ការ​លើក​ឡើង​របស់​មេធាវី​ថៃ​ដើម្បី​សិទ្ធិ​មនុស្ស​នៅ​ថ្ងៃ​ពុធ សារ​ព័ត៌មាន​ខាង​លើ បាន​ផ្សាយថា តុលាការខេត្តឈៀងរ៉ៃសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៥៤ឆ្នាំនិង៦ខែសម្រាប់ការបង្ហោះហ្វេសប៊ុក (FB) ចំនួនពីរក្នុងឆ្នាំ ២០២០​ដែលបរិហារកេរ្តិ៍ព្រះមហាក្សត្រ និងបំពានច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ (និង​ច្បាប់​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត​)។

ជន​ជាប់ចោទ​​​នោះ​ត្រូវ​បាន​គេ​​ដឹង​ឈ្មោះ​ថា មង្គល (Mongkol) ដោយ​មិន​បាន​​បញ្ជាក់​ត្រកូល វ័យ​៣១​ឆ្នាំ មាន​មុខ​របរ​ជា​អ្នក​លក់​សម្លៀក​បំពាក់ បាន​និយាយ​ថា លោក​មិន​បាន​បង្ខូច​កេរ្តិ៍​ឈ្មោះ​«រាជា​និយម​​​»ទេ ប៉ុន្តែ​លោក​​គ្រាន់​តែ​បង្ហាញ​ការ​​ជំទាស់​របស់​លោក​នឹង​ព្រះមហាក្សត្រ​ទាក់ទង​នឹង​នយោបាយ។ តុលាការ​បាន​និយាយ​ថា វា​ជា​ការ​បរិហារកេរ្តិ៍ ហើយ​ពាក្យ​ជេរ​ប្រមាថ​ត្រូវ​បាន​​​ប្រើ។

ទោះបីយ៉ាង​ណា​ក៏ដោយ ទោស​ដែល​បាន​ផ្តន្ទា​​រួច​ និង​​បូក​រួម​គ្នា​ត្រូវបានកាត់បន្ថយមួយ​ភាគបីឬ​ពី​៨១​ឆ្នាំ​មក​នៅ​ត្រឹម​៥៤​ឆ្នាំ។

​សារ​ព័ត៌មាន​បាងកកប៉ុស្តិ៍ បាន​ផ្សាយ​នៅថ្ងៃទី​៤​ខែ​កញ្ញា​ បាន​ឱ្យដឹង​ថា ​យោ​ង​ទិន្នន័យ​ពី​ TLHR ​មនុស្ស​​ចំនួន​១៩៥៤​នាក់​ត្រូវ​បាន​ផ្តន្ទាទោស​​ចំពោះ​ការ​ចូល​រួម​នយោបាយ​និង​ការ​បញ្ចេញ​មតិ​ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​​​នៃ​​ការ​តវ៉ា​​ទាមទារ​សេរីភាពយុវជន ( Free Youth)​ ក្នុង​ខែ​​កក្កដា​​ឆ្នាំ​២០២០ រហូតដល់​​ថ្ងៃទី​៣១ខែ​កក្កដា​ឆ្នាំ​នេះ​។ យ៉ាងហោចណាស់ ​២៧២​​កំពុង​ប្រឈម​​ការ​ចោទ​ប្រកាន់​​ប្រមាថ​ព្រះមហាក្សត្រ​ក្រោម​មាត្រា​១១២ និង ១៥២ ពាក់​ព័ន្ធ​រាជបល្ល័ង្គ។

និន្នាការ​ប្រឆាំង​អំណាច​​​ព្រះមហាក្សត្រ​ថៃ​បាន​កើន​ឡើង​​​​​​ក្នុង​ចំណោម​យុវជន​ជំនាន់​ក្រោយរបស់​ថៃ ហើយ​កាល​ពីឆ្នាំ​២០២៣ គណបក្ស​​នយោបាយ​ថៃ​ចលនាឆ្ពោះទៅមុខ​​ (MFP) ដែល​ប្រមូល​ផ្តុំ​ដោយ​អ្នក​នយោបាយ​វ័យក្មេង​ បាន​កំណត់​គោល​នយោបាយ​​ក្នុង​ការ​ឃោសនា​រក​សម្លេងឆ្នោត​ ដោយ​សន្យា​​ធ្វើវិសោធនកម្ម​​​​ច្បាប់​រដ្ឋធម្មនុញ្ញ​​​ត​ពាក់​ព័ន្ធ​​​ព្រះរាជបល្ល័ង្គ​ ដោយ​បន្ថយ​អំណាច​ព្រះមហាក្សត្រ។​

ការដាក់​ចេញ​គោល​នយោបាយ​នោះ បាន​ធ្វើ​ឱ្យ​គណបក្ស​នេះ​ឈ្នះ​ការបោះឆ្នោត​​​កាល​ខែ​ឧសភា​ឆ្នាំ​២០២៣ ប៉ុន្តែ​​​បរាជ័យ​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ចម្រុះ ហើយ​ក៏​ត្រូវ​ប្រឈម​​​​ការ​រំលាយ​បក្ស​វិញ ហើយ​ថ្នាក់​ដឹកនាំ​នៃ​បក្ស​នេះ​មួយចំនួន មាន​លោក​ ភិថា លឹមចារើនរ៉ាត​ជាដើមត្រូវជាប់​បម្រាម​ធ្វើ​នយោបាយ​១០ឆ្នាំ ដោយ​សារ​តែ​បំណង​​ប៉ង​​​បន្ថយ​​​អំណាច​ព្រះមហាក្សត្រ​៕

​ដោយ រ៉ាន់ រើយ​

The post បុរសម្នាក់​ជាប់​​ទោស​ជាង​កន្លះសតវត្សរ៍​​ ពាក់ព័ន្ធ​បង្ហោះសារ​ប្រមាថ​ស្តេច​ថៃ​​ appeared first on Kampuchea Thmey Daily.

​រដ្ឋាភិបាលចម្រុះ​ថ្មី​ថៃ​ត្រៀម​ចេញដំណើរ ខណៈបក្ស​​ភឿថៃ​​ប្រឈមបណ្តឹង​រំលាយ​
គណៈរដ្ឋមន្ត្រីថៃ​ថ្មី​​​ដឹកនាំ​ដោយ​​​ លោកស្រី​ ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ជា​នាយករដ្ឋមន្ត្រី​​ក្មេងបំផុត​និង​​​ជា​កូនស្រី​ពៅ​របស់​លោក​ថាក់​ស៊ីន​ស៊ីណាវ៉ាត្រា​​ត្រូវបាន​ព្រះមហាក្សត្រ​តែង​តាំង​ជាផ្លូវ​ការ​នៅ​ថ្ងៃទី​៤​កញ្ញា​​នេះ បន្ទាប់​ពី​ប្រើ​ពេល​ជិត​៣​សប្តាហ៍​ដើម្បី​សម្របសម្រួល​នយោបាយ​​។

តាមការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ​ គណរដ្ឋ​មន្ត្រី​ថៃ​ថ្មី​​​នឹង​ចូលស្បថ​ចៅ​កាន់​ដំណែង​​​នៅ​មុខ​ព្រះភក្ត្រ​ព្រះ​មហាក្សត្រ​​នៅ​ថ្ងៃសុក្រ​ទី​៦​​​ខែ​កញ្ញា​នេះ​​ នៅ​វេលា​ម៉ោង​៥​ល្ងាច​។

បើទោះ​បី​ជា​​រដ្ឋសភា​​​បាន​បោះឆ្នោត​គាំទ្រ​​នាយករដ្ឋមន្ត្រី​ថ្មី​ត្រឹមតែ​២ថ្ងៃ​​ក្រោយ​​​​ការ​បណ្តេញ​ចេញ​​​អតីត​នាយករដ្ឋមន្ត្រី​ សេដ្ឋា ថាវីស៊ីន​ ដែល​បាន​កាន់​តំណែង​នេះ​មិនដល់​១ឆ្នាំនោះ ការ​ប្រើ​ពេល​ដ៏​យូរ​ដើម្បី​​រៀប​ចំគណៈរដ្ឋមន្ត្រី​ថ្មី​គឺ​ដោយសារ​តែ​ការ​មិន​ចុះ​សម្រុង​គ្នា​ក្នុង​ចំណោម​គណបក្ស​​​នៅ​ក្នុងរដ្ឋាភិបាលចម្រុះ។​

នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រា ក្នុងការិយាយបក្ស​ភឿថៃ។ Facebook/Ing Shinawatra

គណៈបក្ស​ភឿថៃ​​ដឹកនាំ​ដោយ​លោកស្រី ផែថងថាន បាន​ច្រាន​ចោល​​គណបក្ស​​ Pralang Pracharath ដែល​មានសមាជិក​សភា​​ចំនួន​៤០​រូប​​​ ចេញ​ពី​​រដ្ឋាភិបាល​ចម្រុះ​ ដោយ​ចោទ​ប្រកាន់​ថា ​ប្រមុខ​គណបក្ស​នេះ Prawit Wongsuwon ​មិនបាន​​បោះឆ្នោត​គាំទ្រ​​​ លោកស្រី ផែថងថាន​​​ នៅ​ក្នុងរដ្ឋសភា​នោះទេ។​

ដោយសារមូលហេតុនោះ ​គណបក្ស​ភឿថៃ​​ដែល​ដឹកនាំ​រដ្ឋាភិបាល​ចម្រុះ​បាន​ងាក​ទៅ​រក​គណបក្ស​​ប្រជាធិបតេយ្យ (Democrat Party) ដែល​មាន​សមាជិក​សភា​​២៥​ មក​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ចម្រុះ​វិញ ដើម្បីបង្គ្រប់​កូរ៉ុម​​​នៅ​រដ្ឋសភា​​។

គណៈរដ្ឋមន្ត្រីថ្មីថៃដែល​​ដឹក​នាំ​ដោយ​​នាយក​រដ្ឋ​មន្ត្រី​ផែថង​ថាន​​នៃ​គណបក្ស​ភឿថៃ កំពុង​​រៀប​ចំ​​​​ចេញ​​ដំណើរ​ទៅមុខ​​​​ ប៉ុន្តែ​​គណបក្ស​ភឿថៃ​​ដែល​​ទទួល​ឥទ្ធិពល​យ៉ាង​សម្បើម​​​ពី​ក្រុម​គ្រួសារ​លោក​ថាក់​ស៊ីន​ស៊ីណា​វ៉ាត្រា អតីត​នាយករដ្ឋមន្ត្រី​ដែល​ត្រូវ​បណ្តេញ​ចេញ​ពី​អំណាច​​​​ដោយ​​​រដ្ឋ​ប្រហារ​យោធា​​​កាល​ខែ​កញ្ញា​ឆ្នាំ​​២០០៦ ក៏​​​ទទួល​នូវ​​ពាក្យបណ្តឹង​​​​ឱ្យ​រំលាយ​គណបក្ស​​​ដែល​មិនទាន់​ត្រូ​​វបានដោះស្រាយ​ផងដែរ។

ចលនា​ប្រឆាំង​គណបក្ស​ភឿថៃ​​បាន​ផ្ទុះ​ឡើង​​​ក្រោយ​វត្តមាន​​​របស់​លោក​ថាក់​ស៊ីន​លេចអណ្តែត​ជាថ្មី​លើវិថី​នយោបាយថៃ​ដែលរង​ការ​​ធ្វើរដ្ឋប្រហារ​​​ដោយ​យោធា​​ទម្លាក់​​រដ្ឋាភិបាល​​របស់​លោក​ក្នុងឆ្នាំ​២០០៦ និង​ម្តងទៀត​​​​ក្រុមយោធា​​បាន​ទម្លាក់​រដ្ឋាភិបាល​​របស់ប្អូនស្រី​របស់​លោក គឺ ​​លោកស្រី​ យីងឡាក់ ស៊ីណាវ៉ាត្រា​​ក្នុងឆ្នាំ​​២០១៤​។​​ ​​

នៅ​ថ្ងៃទី​១៩​ខែសីហា​ ញត្តិ​ដំបូង​​ដែល​ប្តឹង​​រំលាយ​គណបក្ស​ភឿថៃ​​​បាន​ដាក់​​ទៅ​​​គណៈកម្មការ​​​បោះឆ្នោត​ (EC) ដោយ​ចោទ​​ប្រកាន់​គណបក្ស​នេះ​​​​​បាន​អនុញ្ញា​ត​​​ឱ្យ​លោក​ថាក់​ស៊ីន ស៊ីណាវ៉ាត្រា ដែល​ជា​អ្នក​នៅ​ខាងក្រៅ​ ទៅ​គ្រប់គ្រងគណបក្ស​។​

ការ​ចេញ​មុខ​មាត់​របស់​លោកថាក់​ស៊ីន នៅ​​ប៉ុន្មានថ្ងៃ​​​ក្រោយ​កូនស្រី​របស់​លោក​​ជាប់​ឆ្នោត​សភា​​ដើម្បី​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​ ដោយ​ លោក ថាក់​ស៊ីន​នាពេល​នោះ បាន​ថ្លែង​ការ​ណ៍​យ៉ាង​លម្អិត​​ជុំវិញ​​ការ​ដាក់​ចេញ​​នូវ​គោល​នយោបាយ​​អភិវឌ្ឍន៍​​​សេដ្ឋកិច្ច​ រួម​មាន​ការ​​ផ្តល់​​ប្រាក់​​ដល់​ប្រជាពល​រដ្ឋ​ថៃ​​​ចំនួន​១០០០០បាត​ក្នុង​មួយខែ​ ដើម្បីជំរុញ​កម្លាំង​ចំណាយ​ក្នុងចរន្តសេដ្ឋកិច្ច​ជាដើម បាន​ជំរុញ​ឲ្យ​មាន​​ការ​ប្រឆាំង​ដោយ​ចោទ​ប្រកាន់​ពីការ​ជ្រៀត​ជ្រែក​កិច្ច​ការ​​រដ្ឋ​ពី​អ្នក​ខាងក្រៅ​។​

លោក​ ថាក់ស៊ីន ស៊ីណាវ៉ាត្រា​ ពេលឡើង​ថ្លែង​​សាធារណៈដំបូង​ក្រោយ​កូនស្រីជាប់​ឆ្នោត​នៅសភា។​ Khaosod

ការ​ថ្លែង​របស់លោក​​ដោយ​លម្អិត​ទៅលើ​សកម្មភាព​​គោល​នយោបាយ​របស់រដ្ឋាភិបាល បាន​ធ្វើ​ឱ្យ​ចន្លោះប្រហោង​សម្រាប់​ក្រុមនយោបាយ​​​​ផ្សេង​​ ដែល​ចាត់​ទុក​ថា គណបក្សភឿថៃស្ថិតក្រោម​ការ​ចាត់ចែង​របស់​លោក​ថាក់​ស៊ីនដែល​និរទេស​ខ្លួន​ជាង​​១៥ឆ្នាំ និង​វិល​ចូល​ប្រទេស​វិញ​កាល​ពីថ្ងៃទី​២២​ខែសីហា​ឆ្នាំ​២០២៣ និង​ត្រូវ​ទទួល​រង​នូវការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ថែម​ទៀត​ពីបទ​ធ្វើ​ឱ្យប៉ះពាល់​ដល់​ព្រះមហាក្សត្រថៃ​។​

​​ការ​ប្តឹង​ស្នើ​រំលាយ​គ​ណបក្សភឿថៃ​នេះ​ក៏​យោង​ទៅ​លើ​សេចក្តីសម្រេចរបស់​តុលាការ​ធម្មនុញ្ញ​​​នៅ​ថ្ងៃទី​១៤ខែ​សីហា​ដែល​រក​ឃើញ​​នូវ​កំហុស​របស់​លោក អតីតនាយករដ្ឋមន្ត្រី​ សេដ្ឋា ថាវីស៊ីន ដែលខ្វះ​នូវ​សុច្ចរិតភាព​​ក្នុងការ​តែង​តាំង​លោក Phichit Chuenban ដែល​ជា​​មេធាវី​​​​​ប្រចាំ​គ្រួសារ​លោក​ថាក់ស៊ីន​​ជាយូរ​មក​ហើយ​នោះ ជារដ្ឋមន្ត្រី​​​​នៃទីស្តីការ​គណៈរដ្ឋមន្ត្រីដោយ​សារ​តែ​លោក​ធ្លាប់​មាន​ប្រវត្តិជាប់​ពន្ធ​នាគារ​។​

គណបក្ស​ភឿថៃ​ក៏​​ទំនង​ប្រឈម​​ការ​រំលាយ​​ក្រោម​តុលាការ​ធម្មនុញ្ញ​ថៃ​ដែល​ធ្លាប់​​បញ្ចប់​តំណែង​​លោក ប្រាយុធ​ ចាន់​អូចា នៅ​មុន​កា​របោះឆ្នោតសកល​ឆ្នាំ​២០២៣ ការំលាយ​គណបក្ស​ ចលនា​ឆ្ពោះទៅមុខ (MFP) ការ​ផ្អាកសកម្មភាព​ធ្វើនយោបាយ​របស់​​អ្នក​នយោបាយ​ល្បីៗ​ជាច្រើនទៀត និង​ចុងក្រោយ​គឺ​​ការ​​ដកតំណែង​​​នាយករដ្ឋមន្ត្រី​ សេដ្ឋា ថាវីស៊ីន​​​នៃ​គណបក្ស​ភឿថៃ​​​ ដោយ​គ្មានលទ្ធភាព​តវ៉ា​៕

The post ​រដ្ឋាភិបាលចម្រុះ​ថ្មី​ថៃ​ត្រៀម​ចេញដំណើរ ខណៈបក្ស​​ភឿថៃ​​ប្រឈមបណ្តឹង​រំលាយ​ appeared first on Kampuchea Thmey Daily.

​[វិភាគ​នយោបាយថៃ] រដ្ឋាភិបាលថ្មី​លំបាក​​កើត​និង​រស់ ​​ក្រោម​កណ្តាប់ដៃ​​តុលាការ​ធម្មនុញ្ញ​
នយោបាយ​ថៃ​ហាក់​កាន់​តែ​កើន​​កម្តៅ​ខ្លាំងឡើង​​ៗនិង​លំបាក​រក​ច្រក​ចេញ​​ឈាន​ទៅ​បង្កើត​រដ្ឋាភិបាល​ថ្មី ខណៈ​កា​រប្រជែង​សកម្មភាព​នយោបាយ​​ក្នុង​ប្រទេស​ថៃ​កាន់តែ​ក្តៅ​គគុក រួម​ទាំង​ចលនា​​​ដាក់​​​ញត្តិ​​​​ឲ្យ​រំលាយ​គណបក្ស​ភឿថៃក្រោយ​លោក​ថាក់​ស៊ីន​​​​ចេញ​ធ្វើសកម្មភាព​ក្នុងសង្គម​ថៃ​ដោយសេរី​​ប្រកបដោយ​ឥទ្ធិពល​​​​វិញ​។​

ភាព​មិន​ចុះ​សម្រុងគ្នា​នាំ​ទៅដល់​​​កា​របង្កើត​រដ្ឋាភិបាល​​ថ្មី ក្រោយ​គណបក្ស​ភឿថៃ​ច្រានចោល​​​គណបក្ស​នយោបាយ​​​ដ៏សំខាន់​មួយ​ក្នុង​រដ្ឋាភិបាល​​ចម្រុះ​អាណត្តិ​លោក​សេដ្ឋា ថាវីស៊ីន គឺ​គណបក្ស Pralang Pacharat ចេញ​ពី​គណរដ្ឋមន្ត្រី​ថ្មីដែលប្រុងបង្កើត​​​នាពេល​ខាងមុខ​ដ៏​ត្រដាបត្រដួស​​នាពេលនេះ​។​

បើ​ទោះ​បី​​សមាជិក​សភា​​កាល​ថ្ងៃទី​១៦​ខែសីហាបាន​បោះឆ្នោត​គាំទ្រ​​​​​​​​​លោក​ស្រី ផែថងថា ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ជានាយក​រដ្ឋមន្ត្រី​បន្ត​ពី​លោក សេដ្ឋា ថា​វីស៊ីន​​ ដែល​ត្រូវ​​តុលាការ​ធម្មនុញ្ញ​សម្រេច​​ដក​ចេញ​ពីតំណែង​​​កាល​ពី​ថ្ងៃទី​១៤ខែ​សីហាក៏ដោយ ប៉ុន្តែ​​រយៈពេល​២សប្តាហ៍​កន្លង​មក​នេះ​រដ្ឋាភិបាល​ថៃ​​នៅ​តែ​ដំណើរ​ការ​​ក្រោម​រដ្ឋាភិបាល​បណ្តោះអាសន្ន​ដឹក​នាំ​ដោយ ​​លោក Phumtham Wechayachai ​ជា​នាយករដ្ឋមន្ត្រី​ស្តីទី​​​។​

លោកស្រី ផែថងថាន ពេល​ចុះ​ជួយ​ប្រជាជន​នៅ​ភាគខាងជើង​ប្រទេស​។ snipping from Khaosod

​ភាពប្រទាំង​ប្រទើស​​កាន់​តែ​ខ្លាំង​នៅ​​​ក្នុង​នយោបាយ​ថៃ​នាពេល​​នេះ​ គឺ​បន្ទាប់​ពី​​ការ​ចេញ​មុខចេញ​មាត់​ខ្លាំង​ជា​សាធារណៈ​​របស់​ លោក ថាក់ ស៊ីន ស៊ីណាវ៉ាត្រា​ ​​​​​​អតីត​នាយករដ្ឋមន្ត្រី​ដែល​រង​ការ​​បណ្តេញ​ចេញ​ពី​អំណា​ច​ដោយ​រដ្ឋ​ប្រហារ​កាល​ខែ​កញ្ញា​​ឆ្នាំ​២០០៦ពេល​ដែល​លោក​ដឹកនាំ​គណៈប្រតិភូ​ថៃ​ទៅ​ប្រជុំ​នៅ​អង្គការ​សហប្រជាជាតិ។​

ការ​ចេញ​មុខ​មាត់​របស់​លោកថាក់​ស៊ីន គឺ​បាន​ធ្វើ​ឡើង​តែ​ប៉ុន្មានថ្ងៃ​​​ក្រោយ​កូនស្រី​របស់​លោក​​ជាប់​ឆ្នោត​ក្នុងសភា​​ដើម្បី​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​ ដោយ​ លោក ថាក់​ស៊ីន​នាពេល​នោះ បាន​ថ្លែង​ការ​ណ៍​យ៉ាង​ច្រើន​ជុំវិញ​​ការ​ដាក់​ចេញ​​នូវ​គោល​នយោបាយ​​អភិវឌ្ឍន៍​​​សេដ្ឋកិច្ច​ រួម​មាន​ការ​ចេញ​ប្រាក់​​ដល់​ប្រជាពល​រដ្ឋ​ថៃ​​​ចំនួន​១០០០០បាត​ក្នុង​មួយខែ​ ដើម្បីជំរុញ​កម្លាំង​ចំណាយ​ក្នុងចរន្តសេដ្ឋកិច្ច​ជាដើម។

ការ​ថ្លែង​របស់លោក​​ដោយ​លម្អិត​ទៅលើ​សកម្មភាព​​គោល​នយោបាយ​របស់រដ្ឋាភិបាល បាន​ធ្វើ​ឱ្យ​ចន្លោះប្រហោង​សម្រាប់​ក្រុមនយោបាយ​​ផ្ទុយគ្នា ដែល​ចាត់​ទុក​ថា គណបក្សភឿថៃស្ថិតក្រោម​ការ​ចាត់ចែង​របស់​លោក​ថាក់​ស៊ីនដែល​និរទេស​ខ្លួន​ជាង​​១៥ឆ្នាំ និង​វិល​ចូល​ប្រទេស​វិញ​កាល​ពីថ្ងៃទី​២២​ខែសីហា​ឆ្នាំ​២០២៣ និង​ត្រូវ​ទទួល​រង​នូវការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ថែម​ទៀត​ពីបទ​ធ្វើ​ឱ្យប៉ះពាល់​ដល់​ព្រះមហាក្សត្រថៃ​។​

ចលនា​ប្រឆាំង​គណបក្ស​ភឿថៃ​​បាន​ផ្ទុះ​ឡើង​​​ក្រោយ​វត្តមាន​​​របស់​លោក​ថាក់​ស៊ីន​លេចអណ្តែត​ជាថ្មី​លើវិថី​នយោបាយថៃ​ដែលរង​ការ​​ធ្វើរដ្ឋប្រហារ​​​ដោយ​យោធា​​ទម្លាក់​​រដ្ឋាភិបាល​​របស់​លោក​ក្នុងឆ្នាំ​២០០៦ និង​ម្តងទៀត​​​​ក្រុមយោធា​​បាន​ទម្លាក់​រដ្ឋាភិបាល​​របស់ប្អូនស្រី​របស់​លោក គឺ ​​លោកស្រី​ យីងឡាក់ ស៊ីណាវ៉ាត្រា​​ក្នុងឆ្នាំ​​២០១៤​។​​ ​​

នៅ​ថ្ងៃទី​១៩​ខែសីហា​ ញត្តិ​ដំបូង​​ដែល​ប្តឹង​​រំលាយ​គណបក្ស​ភឿថៃ​​​បាន​ដាក់​​ទៅ​​​គណៈកម្មការ​​​បោះឆ្នោត​ (EC) ដោយ​ចោទ​​ប្រកាន់​គណបក្ស​នេះ​​​​​បាន​អនុញ្ញា​ត​​​ឱ្យ​លោក​ថាក់​ស៊ីន ស៊ីណាវ៉ាត្រា ដែល​ជា​អ្នក​នៅ​ខាងក្រៅ​ ទៅ​គ្រប់គ្រងគណបក្ស​។​

​​ការ​ប្តឹង​ស្នើ​រំលាយ​គ​ណបក្សភឿថៃ​នេះ​ក៏​យោង​ទៅ​លើ​សេចក្តីសម្រេចរបស់​តុលាការ​ធម្មនុញ្ញ​​​នៅ​ថ្ងៃទី​១៤ខែ​សីហា​ដែល​រក​ឃើញ​​នូវ​កំហុស​របស់​លោក នាយករដ្ឋមន្ត្រី​ សេដ្ឋា ថាវីស៊ីន ដែលខ្វះ​នូវ​សុច្ចរិតភាព​​ក្នុងការ​តែង​តាំង​លោក Phichit Chuenban ដែល​ជា​​មេធាវី​​​​ប្រចាំ​គ្រួសារ​លោក​ថាក់ស៊ីន​​ជាយូរ​មក​ហើយ​នោះ ជារដ្ឋមន្ត្រី​​​​នៃទីស្តីការ​គណៈរដ្ឋមន្ត្រីដោយ​សារ​តែ​លោក​ធ្លាប់​មាន​ប្រវត្តិជាប់​ពន្ធ​នាគារ​។​

លោកថាក់ស៊ីន និង​កូនស្រី ផែថងថាន។​

​​​ជម្លោះ​ធំចុង​ក្រោយ​​ក្នុង​នយោបាយ​ថៃ​ គឺ​ លោកស្រី​ផែថងថាន បានច្រាន​ចោល​គណបក្ស​​​ Palang Pracharath សម្រាប់​ការ​ចូល​រួម​​ក្នុង​រដ្ឋាភិបាល​ចម្រុះ​​ដឹកនាំ​ដោយ​គណបក្ស​ភឿថៃ ដោយសារ​មេដឹកនាំ​គណបក្ស​ Palang Pracharath មិនបាន​បោះឆ្នោត​គាំទ្រ​​លោកស្រី ផែថង​ថាន ធ្វើ​ជានាយក​រដ្ឋមន្ត្រី។ កត្តានេះ​ បាន​ធ្វើ​ឲ្យ​គណបក្ស​ភឿថៃ​ងាក​ទៅ​រក​គណបក្ស​​ ប្រជាធិបតេយ្យ (Democrat Party) ដែល​មាន​សមាជិក​សភា​​២៥​ មក​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ចម្រុះ​វិញ។

ដោយសារ​ការ​បដិសេធ​នេះ សមាជិកសភា​​​​របស់​គណបក្ស​  Palang Pracharath លោក Ruengkrai Leekitwattana បាន​ដាក់​ញត្តិ​កាល​ពីថ្ងៃ​ពុធ​​ទៅ​កាន់​​​គណៈកម្មការ​បោះឆ្នោត​ដើម្បី​​បញ្ជាក់​ពីភាព​មិន​គ្រប់​លក្ខណៈ​សម្បត្តិ​របស់​លោក​ស្រីផែថងថាន​ ដែល​កាន់​កាប់​ភាគហ៊ុន​​នៅ​ក្រុមហ៊ុន​ឯកជន​​​ និង​ទើប​បាន​លាលែង​ពី​ក្រុមហ៊ុន​​នៅ​ថ្ងៃទី​១៩​ខែ​សីហា​ប៉ុណ្ណោះ ពោល​គឺ​រយៈពេល​៣ថ្ងៃ​ក្រោយ​សមាជិកសភា​​បោះឆ្នោត​​គាំទ្រ​​​លោកស្រី​ធ្វើ​ជានាយករដ្ឋមន្ត្រី។​

គណបក្ស​ Palang Pracharath ដឹកនាំ​ដោយ​ឧត្តមសេនីយ៍​អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក Prawit Wongsuwan ដែល​ជា​អ្នក​គាំទ្រ​​​លោក​ឧត្តមសេនីយ៍​ ប្រាយុធ​ ចាន់​អូចា ក្នុង​ការ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​​រដ្ឋាភិបាល​ភិបាល​របស់​លោកស្រី យីងឡាក់ ស៊ីណា​វ៉ាត្រាកាល​ឆ្នាំ​២០១៤។ ដោយបង្ហាញការ​មិនពេញ​ចិត្តចំពោះ​ការ​ដកគណបក្ស​នេះ​ចេញ​ពីរដ្ឋាភិបាល​ចម្រុះ លោក Samart Jaenchaijiwanich ជំនួយ​ការ​លោក Prawit Wongsuwan បាន​និយាយថា សមាជិកសភា​​មក​ពីគណបក្ស​នេះ​​៣៩​រូប​បាន​បោះឆ្នោតគំាទ្រ​លោកស្រី ផែថងថាន នៅក្នុងសភា​លើក​លែក​តែ​ប្រធានគណបក្ស​ដែល​មាន​ភារកិច្ច​ផ្សេង​ ហើយ​គណបក្ស​នេះ​នឹងធ្វើសកម្មភាព​ជំទាស់​​គណបក្ស​ភឿថៃ​។​

​ក្នុង​ស្ថានភាព​ទឹកជំនន់​វាយ​ប្រហារ​​ប្រទេសថៃ​ភាគខាង​ជើង ទាំងលោក​​​ ថាក់ស៊ីន ស៊ីណាវ៉ាត្រា និង​ លោកស្រី​ ផែថងថាន ស៊ីណាវ៉ាត្រា​ ធ្វើសកម្មភាព​ប្រមូល​ផ្តុំ​ការ​ជួយសង្គ្រោះ​នៅតំបន់​រងគ្រោះ​ ត្រឹមនាម​គណបក្ស​ភឿថៃប៉ុណ្ណោះ មិនមែន​ក្នុងនាំ​ដឹកនាំ​រដ្ឋាភិបាល​ថៃ​ឡើយ។

គណបក្ស​ភឿថៃ​ក៏​​ទំនង​ប្រឈម​​ការ​រំលាយ​​ក្រោម​តុលាការ​ធម្មនុញ្ញ​ថៃ​ដែល​ធ្លាប់​​បញ្ចប់​តំណែង​លោក ប្រាយុធ​ ចាន់​អូចា នៅ​មុន​កា​របោះឆ្នោតសកល​ឆ្នាំ​២០២៣ ការំលាយ​គណបក្ស​ឈ្នះឆ្នោត ចលនា​ឆ្ពោះទៅមុខ (MFP) ការ​ផ្អាកសកម្មភាព​ធ្វើនយោបាយ​របស់​​អ្នក​នយោបាយ​ល្បីៗ​ជាច្រើនទៀត៕

ដោយ រ៉ាន់ រើយ​

The post ​[វិភាគ​នយោបាយថៃ] រដ្ឋាភិបាលថ្មី​លំបាក​​កើត​និង​រស់ ​​ក្រោម​កណ្តាប់ដៃ​​តុលាការ​ធម្មនុញ្ញ​ appeared first on Kampuchea Thmey Daily.