ព័ត៌មានអន្ដរជាតិ
នយោបាយថៃអាប់អួជាថ្មី ខណៈក្រុមអ្នកតវ៉ាចាប់ផ្តើមប្រមូលផ្តុំ
បរិយាកាសនយោបាយថៃចាប់ផ្តើមអាប់អួ ក្រោយរដ្ឋាភិបាលថ្មីបានចាប់ផ្តើមដំណើរការត្រឹមតែ១ថ្ងៃ ដោយក្រុមអ្នកតវ៉ាបានចាប់ផ្តើមដំណើរការតវ៉ាប្រឆាំងក្រុមគ្រួសាររបស់លោកថាក់ស៊ីនផ្ទាល់តែម្តង។ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីដែលត្រូវទម្លាក់ដោយរដ្ឋាប្រហារយោធាកាលឆ្នាំ២០០៦ ហាក់លេចមុខមាត់ភ្លាមៗក្រោយកូនស្រីពៅរបស់លោកបានទទួលការគាំទ្រពីការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តក្នុងរដ្ឋសភាកាលថ្ងៃទី១៦ខែសីហា។
ការតវ៉ាដំបូងប្រឆាំងរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃដឹកនាំនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បានចាប់ផ្តើមនៅរសៀលថ្ងៃសៅរ៍ ប៉ុន្មានម៉ោងក្រោយរដ្ឋាភិបាលថ្មីប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង និងធ្វើសន្និសីទសារព័ត៌មានលើកដំបូង។

យោងការផ្សាយរបស់សារព័ត៌មាន Khaosod ក្រុមអ្នកតវ៉ាបានរៀបចំការតវ៉ានៅវិមាន១៤តុលាដោយមានការអំពាវនាវឲ្យប្រជាជនបញ្ឈប់គ្រួសារស៊ីណាវ៉ាត្រាពីការគ្រប់គ្រងប្រទេសថៃ។
ផ្ទាំងបដាធំនៅលើឆាកដែលគេរៀបចំដូចជាឆាកប្រគុំតន្ត្រី ត្រូវបានគេសរសេរថា៖«បញ្ឈប់របបស៊ីណាវ៉ាត្រានិងគណរដ្ឋមន្ត្រីគ្រួសារ (Stop the Shinawatra Regime and Family Cabinet)»។ យោងការផ្សាយនោះ។
គណៈរដ្ឋមន្ត្រីថៃថ្មីដឹកនាំដោយ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ដែលជានាយករដ្ឋមន្ត្រីក្មេងបំផុតក្នុងប្រវត្តិសាស្ត្រថៃ និងជាកូនស្រីពៅរបស់លោកថាក់ស៊ីនស៊ីណាវ៉ាត្រា បានស្បថចូលកាន់តំណែងនៅល្ងាចថ្ងៃសុក្រ និងគ្រោងអានអត្ថបទគោលនយោបាយរបស់រដ្ឋាភិបាលថ្មីនៅរដ្ឋសភានៅថ្ងៃទី១២និងទី១៣ខែកញ្ញានេះ។
គណបក្សភឿថៃដឹកនាំរដ្ឋាភិបាលចម្រុះនេះ បានបណ្តឹងមួយចំនួនរួមទាំងបណ្តាំងឲ្យរំលាយគណបក្សនេះពីសមាជិកសភារបស់គណបក្ស Pralang Pracharath ដែលត្រូវបានរុញច្រានចេញពីរដ្ឋាភិបាលចម្រុះរបស់លោកស្រីផែថងថាន។
គណបក្ស Pralang Pracharath ដឹកនាំដោយ លោក Prawit Wongsuwon អតីតឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអ្នកគាំទ្រឲ្យធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលយីងឡាក់ ស៊ីណាវ៉ាត្រាកាលពីឆ្នាំ២០១៤។ អ្នកស្រីយីងឡាក់ត្រូវជាមីងរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


