ព័ត៌មានអន្ដរជាតិ
លោកស្រីផែថងថានដឹកនាំគណៈរដ្ឋមន្ត្រីថ្មីស្បថចូលកាន់តំណែង
គណៈរដ្ឋមន្ត្រីថៃថ្មីដឹកនាំដោយ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រីក្មេងបំផុតក្នុងប្រវត្តិសាស្ត្រថៃ និងជាកូនស្រីពៅរបស់លោកថាក់ស៊ីនស៊ីណាវ៉ាត្រា បានស្បថចូលកាន់តំណែងនៅល្ងាចថ្ងៃសុក្រ ខណៈដែលរដ្ឋាភិបាលថ្មីនេះនឹងត្រូវអានអត្ថបទគោលនយោបាយនៅមុខរដ្ឋសភានៅថ្ងៃទី១២និងទី១៣ខែកញ្ញានេះ។

ព្រះមហាក្សត្រថៃ បានចេញព្រះរាជក្រឹត្យតែងតាំងរដ្ឋាភិបាលដឹកនាំដោយលោកស្រី ផែថងថានជាផ្លូវការនៅថ្ងៃទី៤កញ្ញានេះ បន្ទាប់ពីប្រើពេលជិត៣សប្តាហ៍ដើម្បីសម្របសម្រួលនយោបាយ។

ទោះបីជារដ្ឋាភិបាលថ្មីនេះចេញជារូបរាងក៏ពិតមែន ប៉ុន្តែរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សភឿថៃក៏ប្រឈមបញ្ហាជាច្រើនផ្នែកផ្លូវច្បាប់ដែលប្តឹងដោយអ្នកនយោបាយមកពីគណបក្ស Pralang Pracharath ដែលលោកស្រី ផែថងថាន បានរុញច្រានចេញពីរដ្ឋាភិាលចម្រុះ៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


