នាវាចរណ៍ Archives - Kampuchea Thmey Daily

យោធា​អាមេរិក​ស្ទាក់​ចាប់​នាវា​អ៊ីរ៉ង់​មួយ​គ្រឿង​ដែល​​​ព្យាយាម​ទម្លុះ​​​​ខ្សែទឹក និង បញ្ជូននាវិក​ទៅ​ប៉ាគីស្ថាន​
នាវា​អ៊ីរ៉ង់​មួយ​គ្រឿង​ត្រូវ​បានយោ​ធា​​សហរដ្ឋ​អាមេរិកស្ទាក់ចាប់ បន្ទាប់​ពី​ព្យាយាម​បំបែក​ការបិទ​​ខ្ទប់​ផ្លូវ​ទឹក​​ចូល​កំពង់ផែអ៊ីរ៉ង់ និង​នាំ​ទៅកាន់ប្រទេស​ប៉ាគី​ស្ថាន ដើម្បី​បញ្ជូនត្រឡប់ទៅ​ប្រទេសអ៊ីរ៉ង់វិញ រួម​​ទាំង​ក្រុមនាវិក​ផង​ដែរ​។ នេះ​បើ​យោង​តាមប្រព័ន្ធផ្សព្វផ្សាយ​អាមេរិក​កាលពីថ្ងៃអាទិត្យ ចុះ​ផ្សាយ​បន្ត​ដោយ​សារព័ត៌មាន​តួក​គី Anadolu ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២៦ ​ដក​ស្រង់​​​​ការប្រកាស​របស់​បញ្ជាការកណ្តាល​អាមេរិក (CENTCOM)។

ក្រោយ​ជម្លោះ​របស់​សហរដ្ឋ​អាមេរិក-​អ៊ីស្រាអែល​ លើ​អ៊ីរ៉ង់​​​ជាង​២​ខែ​កន្លង​មកនេះ តម្លៃ​ថា​ម​ពល​សកល​នៅ​តែ​បន្ត​ហក់​ឡើង ព្រោះ​អ៊ីរ៉ង់​បិទ​ច្រក Hormuz មិន​​ឲ្យ​នាវា​​ដឹក​​ប្រេង​ឆ្លង​កាត់ ហើយ បន្ទាប់​មក​ អាមេរិក​ក៏​សងសឹក​វិញ​ដោយ​បិទ​ផ្លូវ​សមុទ្រ​របស់​អ៊ីរ៉ង់​វិញ​។ ជម្លោះ​​​​មិនចាញ់​មិនឈ្នះ​របស់​​​ភាគី​​ជម្លោះ​ក៏បាន​​បង្កភាព​តានតឹង​កាន់តែខ្លាំង បើទោះបី​ជា​​ បទ​ឈប់បាញ់​​​ដ៏ផុយស្រួយនៃ​ប្រទេសទាំង​ពីរ​​ត្រូវ​​បាន​ពន្យារពេលម្តងហើយម្តងទៀត។​

នាវា M/V Touska របស់​អ៊ីរ៉ង់​។ រូបភាព៖ Reuters

សារព័ត៌មាន​ ABC News បាន​ដកស្រង់សម្តីអ្នកនាំ​ពាក្យ CENTCOM លោក Tim Hawkins ថា៖ « ថ្ងៃនេះ កងកម្លាំងអាមេរិក​បាន​បញ្ចប់​ការ​ផ្ទេរ​សមាជិក​នាវិក​ចំនួន ២២នាក់​នៃនាវា M/V Touska ទៅកាន់ប្រទេសប៉ាគីស្ថាន ដើម្បី​បញ្ជូន​ត្រឡប់ទៅ​ប្រទេស​អ៊ីរ៉ង​វិញ»។

លោក Hawkins បន្ថែមថា អ្នកដំណើរចំនួន​ ៦នាក់​ផ្សេងទៀតត្រូវ​បញ្ជូន​ទៅកាន់ប្រទេសក្នុងតំបន់​រួចហើយ ​ដើម្បី​បញ្ជូនត្រឡប់ទៅប្រទេស​ពួក​គេ​វិញកាល​ពីសប្តាហ៍​មុន។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់​ បានរាយការណ៍ថា បុគ្គលទាំង​៦នាក់​នោះ គឺ​ជាសមាជិកគ្រួសារ​របស់​ក្រុមនាវិក​មួយ​ចំនួន ដែល​យោ​ធា​អាមេរិក​ស្ទាក់​ចាប់​​​។

ទោះបី​​យ៉ាង​ណា អង្គភាព​បញ្ជាការ​​កណ្តាលអាមេរិក​​​មិន​បាន​ឆ្លើយ​តបទៅនឹង​សំណើ​សុំ​ការបញ្ជាក់លើ​បញ្ហា​នេះ​នោះ​ទេ​។ ដោយ​ឡែក​ អាជ្ញាធរ​ប៉ាគីស្ថាននិងអ៊ីរ៉ង់​ក៏​មិន​ទាន់​បាន​បញ្ជាក់​ពី​របាយការណ៍​នេះ​ដែរ៕

ប្រែសម្រួល៖ ណឺ មិនា

The post យោធា​អាមេរិក​ស្ទាក់​ចាប់​នាវា​អ៊ីរ៉ង់​មួយ​គ្រឿង​ដែល​​​ព្យាយាម​ទម្លុះ​​​​ខ្សែទឹក និង បញ្ជូននាវិក​ទៅ​ប៉ាគីស្ថាន​ appeared first on Kampuchea Thmey Daily.

រដ្ឋ​សភា​វ៉េ​ណេ​ស៊ុយ​អេឡា​អនុម័ត​ច្បាប់​ការពារនាវា​ចរណ៍ ដើម្បី​សេរីភាព​ពាណិជ្ជកម្ម
រដ្ឋសភារបស់​ប្រទេស​វ៉េណេស៊ុយ​អេឡា​កាល​ពី​ថ្ងៃ​អង្គារ​បាន​អនុម័ត​ច្បាប់​មួយ​ដែល​មាន​គោល​បំណង​ ការពារ​សេរីភាព​នៃ​ការ​ធ្វើនាវា​ចរណ៍ ប្រឆាំង​នឹង​ការ​​ប្លន់​​ឆ្លង​ដែន ជា​ពិសេស​ការ​បិទ​ផ្លូវ និង​ទង្វើ​ខុសច្បាប់​អន្តរជាតិផ្សេង​ទៀត បន្ទាប់​ពី​សហរដ្ឋ​អាមេរិកបាន​រឹប​អូស​នាវា​ដឹក​ប្រេងរបស់​វ៉េណេស៊ុយ​អេឡា​នៅតំបន់​ការ៉ា​​ប៊ី​ន (Caribbean)។ នេះ​បើតាមសារព័ត៌មាន Global Time។​

លោក​ Nicolas Maduro ​ប្រធានាធិបតី​វេណេស៊ុយអេឡា។ Reuters

ប្រធាន​រដ្ឋសភាលោក Jorge Rodriguez ត្រូវបានប្រកាស​ថា​៖«ច្បាប់នេះ​អនុម័ត​ឡើង ​​ដើម្បី​ធានា​ឱ្យ​មាន​​សេរីភាព​នៃ​ការ​ធ្វើ​នាវា​តាម​ផ្លូវ​ទឹក​ សកម្មភាព​​ប្រឆាំង​នឹង​ការលួចប្លន់​ ការ​រារាំង និង​អំពើ​ខុស​ច្បាប់​អន្តរ​ជាតិ​ផ្សេងទៀត​»។

ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ក្នុង​សម័យ​ប្រជុំ​ដ៏​ក្រឹត្យ​ក្រម​មួយ​ និង​ស្ថិត​ក្រោម​នីតិ​វិធី​បន្ទាន់​ បន្ទាប់​ពី​អាមេរិក​រឹប​អូស​នាវា​ដឹក​ប្រេង​របស់​វេណេស៊ុយ​អេឡា​នៅ​តាម​ផ្លូវ​ទឹក​។​

ជា​ពិសេស​ច្បាប់​នេះ​នឹងមាន​ទោស​​ជាប់​​ពន្ធនា​គារ​រហូត​ដល់ ២០​ឆ្នាំសម្រាប់​អ្នក​ដែល​ផ្សព្វ​ផ្សាយ​ ឬ​ផ្តល់​ជាសំណង​ក្នុង​ករណី​​​នរណា​ម្នាក់មាន​បំណង​ឆក់​ប្លន់​ឆ្លង​ដែន​ ឬការ​រា​រាំងសកម្មភាព​ណាមួយ​។

ច្បាប់​នេះបាន​​ស្វែង​​រក​ការ​ការ​ពារ​ទំនាក់​ទំនង​ពាណិជ្ជកម្ម និងនយោបាយ​របស់​ប្រទេស​វ៉េណេស៊ុយអេឡា​ពី​អ្វី​ដែល​អាជ្ញាធរ​លើក​ឡើងថា​វាជា​ការ​គំរាម​កំហែង​ដោយ​សហរដ្ឋអាមេរិក។

កាល​ពី​ថ្ងៃ​ចន្ទ រដ្ឋ​សភា​បាន​អនុម័ត​ច្បាប់​នេះ​នៅ​ក្នុង​សំណើរ​ដំបូង​ បន្ទាប់​ពី​ត្រូវ​បាន​ស្នើ​ដោយ​ប្រធានាធិបតី​វេណេស៊ុយអេឡា លោក​ Nicolas Maduro ដែល​ជា​ផ្នែកមួយ​​នៃ​កិច្ច​ខិត​ខំប្រឹង​ប្រែង​ដើម្បី​ការពារ​អធិបតេយ្យ​ភាពជាតិ​៕

​ប្រែសម្រួល៖ ណឺ មិនា

The post រដ្ឋ​សភា​វ៉េ​ណេ​ស៊ុយ​អេឡា​អនុម័ត​ច្បាប់​ការពារនាវា​ចរណ៍ ដើម្បី​សេរីភាព​ពាណិជ្ជកម្ម appeared first on Kampuchea Thmey Daily.

នាវាទេសចរណ៍ កោតសរសើររដ្ឋបាលខេត្តព្រះសីហនុ​ចំពោះការយកចិត្តទុកដាក់​ពីសុវត្ថិភាពភ្ញៀវ
នាវាទេសចរណ៍ បានសម្តែងការដឹងគុណ និងកោតសរសើរ រដ្ឋបាលខេត្តព្រះសីហនុ ចំពោះការយកចិត្តទុកដាក់​ពីសុវត្ថិភាពរបស់ភ្ញៀវទេសចរណ៍។

យោងតាមប្រសាសន៍ លោក Chaiyapruk Phum Muang នាយកគ្រប់គ្រងក្រុមហ៊ុន Angkor T.K Travel & Tours និងជាទីប្រឹក្សាក្រសួងទេសចរណ៍ ទទួលបន្ទុករៀបចំនាវាទេសចរណ៍ បានធ្វើការចែករំលែក ពី Feedback​(មតិកែលម្អ) ដែលបានទទួលពីនាវាទេសចរណ៍ចូលសំចតនៅខេត្តព្រះសីហនុក្នុងខែនេះ។

បើតាមរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា នាវាទេសចរណ៍នីមួយៗ បានសម្តែងការដឹងគុណ និងកោតសរសើរ រដ្ឋបាលខេត្ត ចំពោះការយកចិត្តទុកដាក់ពីសុវត្ថិភាពរបស់ភ្ញៀវទេសចរណ៍។ អ្នកដំណើរមានអារម្មណ៍ថា មានសុវត្ថិភាព និងត្រូវបានថែរក្សាយ៉ាងល្អ ដែលបាន​បង្ហាញ​ថា ក្រុង​ព្រះសីហនុ​ស្ថិតក្នុង​ពន្លឺ​វិជ្ជមាន។

ជាការកត់សម្គាល់ នៅរយៈពេលចុងក្រោយនេះ នាវាទេសចរណ៍ជាច្រើនគ្រឿង បានចូលចតនៅក្នុងកំពង់ផែអន្តរជាតិ​ខេត្តព្រះសីហនុ និងបានដឹកជញ្ជូនអ្នកដំណើររាប់ពាន់នាក់ចូលទេសចរណ៍ក្នុងប្រទេសកម្ពុជា ដែលជាសញ្ញាល្អ​នៃវិស័យទេសចរណ៍របស់កម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩៕

The post នាវាទេសចរណ៍ កោតសរសើររដ្ឋបាលខេត្តព្រះសីហនុ​ចំពោះការយកចិត្តទុកដាក់​ពីសុវត្ថិភាពភ្ញៀវ appeared first on Kampuchea Thmey Daily.

តាមពិត ទីតាំងគម្រោងព្រែកជីកហ្វូណនតេជោ ជាអតីតមជ្ឈមណ្ឌលពាណិជ្ជកម្មខ្មែរ អាយុកាលពាន់ឆ្នាំហើយ
គម្រោងព្រែកជីកហ្វូណនតេជោ ដែលទើបទទួលបានការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីកន្លងទៅនេះ តាមពិត ជាអតីតមជ្ឈមណ្ឌលពាណិជ្ចកម្មប្រវត្តិសាស្ត្រខ្មែរដ៏សំខាន់ តាំងពីសម័យហ្វូណន ដែលមានទំនាក់ទំនងនឹងមហាអំណាច ចិន ឥណ្ឌា និងអាណាចក្ររ៉ូម ក៏ព្រោះតែគេបានរកឃើញវត្តមាន កាក់រ៉ូមុាំង នៅទីនោះ។ នេះបើតាមការលើកឡើងរបស់ លោកបណ្ឌិត ដៀប សុផល សាស្រ្តាចារ្យផ្នែកប្រវត្តិសាស្ត ក្នុងបទសម្ភាសជាមួយ កម្ពុជាថ្មី ។

លោក ដៀប សុផល​ មានប្រសាសន៍ថា ព្រែកជីក គឺមានតាំងពីសម័យហ្វូណនមកម្ល៉េះ ហើយការធ្វើព្រែកជីក​នោះ​ទៀត​សោត ក៏មិនមែនធម្មតាដែរ ព្រោះជាអាណាចក្រផ្លូវទឹកដ៏សំខាន់ សម្រាប់ការធ្វើពាណិជ្ជកម្មនាសម័យនោះ។ ទន្ទឹមនេះ តាមរយៈការអនុម័តរបស់រាជរដ្ឋាភិបាល ឱ្យមានព្រែកជីកនេះ លោកបណ្ឌិតក៏បានបង្ហាញក្តីរំភើប និងគូសបញ្ជាក់ដែរថា បើក្រឡេកមកមើលនៅសម័យតេជោ ព្រែកជីក ជាការផ្សារភ្ជាប់ប្រវត្តិសាស្ត្រ ជាសក្តានុពល​ខាង​សេដ្ឋកិច្ច ជាផ្នែកខាងនគររូប​នីយកម្ម និងផ្សេងៗទៀតជាដើម។ លោកយល់ឃើញថា នេះជាព្រែកជីករូបរាងថ្មី និងទំនើប ដែលមានព្រលឹងផ្សារភ្ជាប់នឹងនគរហ្វូណន ក៏ជានិរន្តរភាពនៃការអភិវឌ្ឍសង្គមយើង។

លោក​ ស៊ុន ចាន់ថុល​ រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន អះអាងដែរថា ព្រែកជីកហ្វូណន ជាគម្រោងប្រវត្តិសាស្ត្រ​ ធ្លាប់​ប្រើ​ក្នុង​សម័យ​អាណាចក្រហ្វូណន ហើយត្រូវបាន​បោះបង់​ចោល​នៅ​ប្រហែល​សតវត្សទី៥ ឬទី៦ ។​ លោកបន្តថា តាមរយៈគម្រោងនាវាចរណ៍ហ្វូណនតេជោ ក្រសួងសាធារណការ នឹងស្តារព្រែកជីកនេះ ឱ្យធំជាងមុន ជ្រៅជាងមុន ដើម្បីអាចដឹកទំនិញបានច្រើនទៅតាមផ្លូវទឹក និងជួយកាត់បន្ថយការ​ខូច​ខាត​ផ្លូវ កាត់បន្ថយ​គ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយពេលវេលា ក៏ដូចជានិតិវិធីជាដើម។
លោកថ្លែងបែបនេះ ក្នុងសុន្ទរកថា ពិធីប្រគល់​និង​ទទួល​កែ​លម្អ​គ្រប់​គ្រង​បរិស្ថាន ក្រុងជុំវិញបឹងទន្លេសាបជំហាន២ ទីលានទុកដាក់សំរាមក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។

បើនិយាយពីមូលហេតុ ថាហេតុអ្វី បានជាពាណិជ្ជកម្មខ្មែរនាសម័យកាលនោះ រុងរឿងខ្លាំង? លោក ដៀប សុផល អះ​អាង​ថា ដោយសារតែមូលដ្ឋានរៀបចំប្រព័ន្ធទឹក នៅក្នុងសម័យហ្វូណនខ្លាំង បានរុញឱ្យខ្លាំ​ងនៅក្នុងសម័យចេនឡា និងនាំឱ្យខ្លាំងរហូតដល់សម័យអង្គរថែមទៀត។ លោកថា “យើងខ្លាំងខាងសមុទ្រ ហើយដៃគូរបស់យើង គឺសុទ្ធតែជា មហាអំណាច”។

មួយវិញទៀត បើផ្អែកលើសៀវភៅ​អ៉ីតាលីមួយក្បាល «The Golden Heritage of Khmer» សាស្ត្រាចារ្យផ្នែក ប្រវត្តិសាស្ត្ររូបនេះ អះអាងថា ក្នុងនោះ មានសរសេរពីកំពង់ផែ អូកែវ ដែលរឹតតែអាចបញ្ជាក់បានថា ការធ្វើព្រែកជីក ដើម្បីធ្វើជាផ្លូវនាវាចរណ៍ទំនាក់ទំនង ពាណិជ្ជកម្មរបស់ខ្មែរ គឺមានតាំងពីយូរមកហើយ។

ពាក់ព័ន្ធនឹងកំពង់ផែអន្តរជាតិនេះដែរ បើយោងតាមសៀវភៅប្រវត្តិសាស្ត្រខ្មែរ ទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ដោយសាស្ត្រាចារ្យបរិញ្ញាផ្នែកវប្បធម៌ និងអរិយធម៌អាស៊ី ត្រឹង ងា បោះពុម្ពក្នុងពុទ្ធសករាជ ២៥១៧ ក៏មានបញ្ជាក់វត្តមានកំពង់ផែនេះផងដែរ។ សម័យកាលនោះ ផ្លូវទឹក ត្រូវបានប្រើជាមធ្យោបាយពាណិជ្ជកម្មដ៏សំខាន់ ហើយបច្ចុប្បន្ន កំពង់ផែនេះ ស្ថិតនៅទឹកដីកម្ពុជាក្រោម។

គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ពិសេសវិស័យដឹកជញ្ជូន និងការវិនិយោគផ្សេងៗ ខណៈដែលគម្រោងមួយនេះ គ្រោងនឹងចំណាយទឹកប្រាក់រហូតដល់ ១,៧ ពាន់លានដុល្លារ៕

The post តាមពិត ទីតាំងគម្រោងព្រែកជីកហ្វូណនតេជោ ជាអតីតមជ្ឈមណ្ឌលពាណិជ្ជកម្មខ្មែរ អាយុកាលពាន់ឆ្នាំហើយ appeared first on Kampuchea Thmey Daily.