ព័ត៌មានជាតិ
តាមពិត ទីតាំងគម្រោងព្រែកជីកហ្វូណនតេជោ ជាអតីតមជ្ឈមណ្ឌលពាណិជ្ជកម្មខ្មែរ អាយុកាលពាន់ឆ្នាំហើយ
គម្រោងព្រែកជីកហ្វូណនតេជោ ដែលទើបទទួលបានការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីកន្លងទៅនេះ តាមពិត ជាអតីតមជ្ឈមណ្ឌលពាណិជ្ចកម្មប្រវត្តិសាស្ត្រខ្មែរដ៏សំខាន់ តាំងពីសម័យហ្វូណន ដែលមានទំនាក់ទំនងនឹងមហាអំណាច ចិន ឥណ្ឌា និងអាណាចក្ររ៉ូម ក៏ព្រោះតែគេបានរកឃើញវត្តមាន កាក់រ៉ូមុាំង នៅទីនោះ។ នេះបើតាមការលើកឡើងរបស់ លោកបណ្ឌិត ដៀប សុផល សាស្រ្តាចារ្យផ្នែកប្រវត្តិសាស្ត ក្នុងបទសម្ភាសជាមួយ កម្ពុជាថ្មី ។


លោក ដៀប សុផល មានប្រសាសន៍ថា ព្រែកជីក គឺមានតាំងពីសម័យហ្វូណនមកម្ល៉េះ ហើយការធ្វើព្រែកជីកនោះទៀតសោត ក៏មិនមែនធម្មតាដែរ ព្រោះជាអាណាចក្រផ្លូវទឹកដ៏សំខាន់ សម្រាប់ការធ្វើពាណិជ្ជកម្មនាសម័យនោះ។ ទន្ទឹមនេះ តាមរយៈការអនុម័តរបស់រាជរដ្ឋាភិបាល ឱ្យមានព្រែកជីកនេះ លោកបណ្ឌិតក៏បានបង្ហាញក្តីរំភើប និងគូសបញ្ជាក់ដែរថា បើក្រឡេកមកមើលនៅសម័យតេជោ ព្រែកជីក ជាការផ្សារភ្ជាប់ប្រវត្តិសាស្ត្រ ជាសក្តានុពលខាងសេដ្ឋកិច្ច ជាផ្នែកខាងនគររូបនីយកម្ម និងផ្សេងៗទៀតជាដើម។ លោកយល់ឃើញថា នេះជាព្រែកជីករូបរាងថ្មី និងទំនើប ដែលមានព្រលឹងផ្សារភ្ជាប់នឹងនគរហ្វូណន ក៏ជានិរន្តរភាពនៃការអភិវឌ្ឍសង្គមយើង។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន អះអាងដែរថា ព្រែកជីកហ្វូណន ជាគម្រោងប្រវត្តិសាស្ត្រ ធ្លាប់ប្រើក្នុងសម័យអាណាចក្រហ្វូណន ហើយត្រូវបានបោះបង់ចោលនៅប្រហែលសតវត្សទី៥ ឬទី៦ ។ លោកបន្តថា តាមរយៈគម្រោងនាវាចរណ៍ហ្វូណនតេជោ ក្រសួងសាធារណការ នឹងស្តារព្រែកជីកនេះ ឱ្យធំជាងមុន ជ្រៅជាងមុន ដើម្បីអាចដឹកទំនិញបានច្រើនទៅតាមផ្លូវទឹក និងជួយកាត់បន្ថយការខូចខាតផ្លូវ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយពេលវេលា ក៏ដូចជានិតិវិធីជាដើម។
លោកថ្លែងបែបនេះ ក្នុងសុន្ទរកថា ពិធីប្រគល់និងទទួលកែលម្អគ្រប់គ្រងបរិស្ថាន ក្រុងជុំវិញបឹងទន្លេសាបជំហាន២ ទីលានទុកដាក់សំរាមក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។

បើនិយាយពីមូលហេតុ ថាហេតុអ្វី បានជាពាណិជ្ជកម្មខ្មែរនាសម័យកាលនោះ រុងរឿងខ្លាំង? លោក ដៀប សុផល អះអាងថា ដោយសារតែមូលដ្ឋានរៀបចំប្រព័ន្ធទឹក នៅក្នុងសម័យហ្វូណនខ្លាំង បានរុញឱ្យខ្លាំងនៅក្នុងសម័យចេនឡា និងនាំឱ្យខ្លាំងរហូតដល់សម័យអង្គរថែមទៀត។ លោកថា “យើងខ្លាំងខាងសមុទ្រ ហើយដៃគូរបស់យើង គឺសុទ្ធតែជា មហាអំណាច”។
មួយវិញទៀត បើផ្អែកលើសៀវភៅអ៉ីតាលីមួយក្បាល «The Golden Heritage of Khmer» សាស្ត្រាចារ្យផ្នែក ប្រវត្តិសាស្ត្ររូបនេះ អះអាងថា ក្នុងនោះ មានសរសេរពីកំពង់ផែ អូកែវ ដែលរឹតតែអាចបញ្ជាក់បានថា ការធ្វើព្រែកជីក ដើម្បីធ្វើជាផ្លូវនាវាចរណ៍ទំនាក់ទំនង ពាណិជ្ជកម្មរបស់ខ្មែរ គឺមានតាំងពីយូរមកហើយ។
ពាក់ព័ន្ធនឹងកំពង់ផែអន្តរជាតិនេះដែរ បើយោងតាមសៀវភៅប្រវត្តិសាស្ត្រខ្មែរ ទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ដោយសាស្ត្រាចារ្យបរិញ្ញាផ្នែកវប្បធម៌ និងអរិយធម៌អាស៊ី ត្រឹង ងា បោះពុម្ពក្នុងពុទ្ធសករាជ ២៥១៧ ក៏មានបញ្ជាក់វត្តមានកំពង់ផែនេះផងដែរ។ សម័យកាលនោះ ផ្លូវទឹក ត្រូវបានប្រើជាមធ្យោបាយពាណិជ្ជកម្មដ៏សំខាន់ ហើយបច្ចុប្បន្ន កំពង់ផែនេះ ស្ថិតនៅទឹកដីកម្ពុជាក្រោម។
គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ពិសេសវិស័យដឹកជញ្ជូន និងការវិនិយោគផ្សេងៗ ខណៈដែលគម្រោងមួយនេះ គ្រោងនឹងចំណាយទឹកប្រាក់រហូតដល់ ១,៧ ពាន់លានដុល្លារ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


