ព័ត៌មានជាតិ
នាវាទេសចរណ៍ កោតសរសើររដ្ឋបាលខេត្តព្រះសីហនុចំពោះការយកចិត្តទុកដាក់ពីសុវត្ថិភាពភ្ញៀវ
នាវាទេសចរណ៍ បានសម្តែងការដឹងគុណ និងកោតសរសើរ រដ្ឋបាលខេត្តព្រះសីហនុ ចំពោះការយកចិត្តទុកដាក់ពីសុវត្ថិភាពរបស់ភ្ញៀវទេសចរណ៍។

យោងតាមប្រសាសន៍ លោក Chaiyapruk Phum Muang នាយកគ្រប់គ្រងក្រុមហ៊ុន Angkor T.K Travel & Tours និងជាទីប្រឹក្សាក្រសួងទេសចរណ៍ ទទួលបន្ទុករៀបចំនាវាទេសចរណ៍ បានធ្វើការចែករំលែក ពី Feedback(មតិកែលម្អ) ដែលបានទទួលពីនាវាទេសចរណ៍ចូលសំចតនៅខេត្តព្រះសីហនុក្នុងខែនេះ។
បើតាមរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា នាវាទេសចរណ៍នីមួយៗ បានសម្តែងការដឹងគុណ និងកោតសរសើរ រដ្ឋបាលខេត្ត ចំពោះការយកចិត្តទុកដាក់ពីសុវត្ថិភាពរបស់ភ្ញៀវទេសចរណ៍។ អ្នកដំណើរមានអារម្មណ៍ថា មានសុវត្ថិភាព និងត្រូវបានថែរក្សាយ៉ាងល្អ ដែលបានបង្ហាញថា ក្រុងព្រះសីហនុស្ថិតក្នុងពន្លឺវិជ្ជមាន។
ជាការកត់សម្គាល់ នៅរយៈពេលចុងក្រោយនេះ នាវាទេសចរណ៍ជាច្រើនគ្រឿង បានចូលចតនៅក្នុងកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ និងបានដឹកជញ្ជូនអ្នកដំណើររាប់ពាន់នាក់ចូលទេសចរណ៍ក្នុងប្រទេសកម្ពុជា ដែលជាសញ្ញាល្អនៃវិស័យទេសចរណ៍របស់កម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩៕






-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


