បច្ចេកវិទ្យាឌីជីថល Archives - Kampuchea Thmey Daily

នៅចំពោះមុខសហគ្រិនចិន១ម៉ឺននាក់! ទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងថា កម្ពុជាគឺជាច្រកដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាចិន
នៅចំពោះមុខសហគ្រិនចិនប្រមាណជា ១ម៉ឺននាក់ ក្នុងទីក្រុងស៊ិនជិន ប្រទេសចិន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងអំពីគោលនយោបាយ និងផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការលើកកម្ពស់បរិវត្តកម្មឌីជីថល និងគូសបញ្ជាក់ថា កម្ពុជាគឺជាច្រកដ៏សំខាន់មួយ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាចិន។

លោក លី ធុជ ដែលជាប្រធានគណៈកម្មាធិការជាតិសេដ្ឋកិច្ច សង្គម សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក (អេស្កាប់) បានអញ្ជើញជាកិត្តិយសថ្លែងសុន្ទរកថាគន្លឹះបែបនេះ នៅក្នុងកម្មវិធីបើកកម្មវិធីមហោស្រពម៉ាកយីហោចិនលើកទី១៩ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នាទីក្រុងស៊ិនជិន សាធារណរដ្ឋប្រជាមានិតចិន ក្រោមប្រធានបទ «បញ្ញាសិប្បនិម្មិត និងសកលភាវូបនីយកម្ម»។ ការចូលរួមនេះ តបតាមការអញ្ជើញរបស់គណៈកម្មាធិការរៀបចំមហោស្រពម៉ាកយីហោរបស់ប្រទេសចិន និងលោក Andy Wang ស្ថាបនិក និងជាប្រធានប្រតិបត្តិសកលនៃ President Club (President Speech Union) ដែលមានអ្នកចូលរួមជាសហគ្រិនជនជាតិចិនប្រមាណជា ១ម៉ឺននាក់។

ក្នុងឱកាសនោះ លោកបានលើកឡើងថា ប្រធានបទនៃកម្មវិធី “The 19th China Brand Festival” ពិតជាមានសារៈសំខាន់ និងស្របតាមស្ថានភាពវិវត្តន៍នាពេលបច្ចុប្បន្ននៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ដោយបច្ចេកវិទ្យាទាំងនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់នៅស្ទើរគ្រប់វិស័យ ជាពិសេស បានធ្វើឱ្យការរស់នៅរបស់មនុស្សកាន់តែប្រសើរឡើង។ លោកបន្តថា បច្ចុប្បន្ន ចិនជាប្រទេសឈានមុខមួយនៅក្នុងពិភពលោក ក្នុងវិស័យបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត និងបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចសហប្រតិបត្តិការសាកល ដើម្បីអភិវឌ្ឍ និងចែករំលែកបច្ចេកវិទ្យាទាំងនេះ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រនានា ដើម្បីលើកកម្ពស់បរិវត្តកម្មឌីជីថលនៅកម្ពុជា សំដៅជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងមានបរិយាបន្ន និងគាំទ្រដល់ការវិនិយោគនៅកម្ពុជា។ តាមរយៈគោល​នយោបាយ និងយុទ្ធសាស្ត្រទាំងនេះ កម្ពុជាបានក្លាយខ្លួនជាគោលដៅវិនិយោគរបស់ក្រុមហ៊ុនបច្ចេកវិទ្យា និងជាដៃគូដ៏មានសក្តានុពលមួយរបស់ចិន។

នៅចំពោះមុខសហគ្រិន លោកទេសរដ្ឋមន្រ្តី លី ធុជ បញ្ជាក់ថា៖«កម្ពុជា គឺជាច្រកដ៏សំខាន់មួយ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាចិន ក្នុងការពង្រីកបណ្តាញនៅក្នុងតំបន់ ដោយកម្ពុជាស្ថិតនៅចំណុចកណ្តាលនៃតំបន់អាស៊ាន បានធ្វើសមាហរណកម្មស៊ីជម្រៅជាមួយបណ្តាប្រទេសសមាជិកអាស៊ាន និងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសជាច្រើន»។
ជាមួយគ្នានេះ កម្ពុជាបានបណ្តុះបណ្តាលធនធានមនុស្សជាច្រើន ក្នុងវិស័យបច្ចេកវិទ្យា ដែលអាចបំពេញតម្រូវធនធានមនុស្ស និងរួមចំណែកក្នុងភាពជោគជ័យរបស់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះ។

ក្នុងឱកាសនោះដែរ លោក លី ធុជ ក៏បានលើកឡើងអំពីចក្ខុវិស័យ និងតួនាទីដ៏សំខាន់របស់ចិន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង ក្នុងការរក្សាស្ថិរភាព និងអភិវឌ្ឍទូទាំងសាកលលោក ជាពិសេសតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ខណៈពិភពលោកកំពុងតែប្រឈមនឹងបញ្ហា បណ្តាលមកពីជម្លោះប្រដាប់អាវុធ ការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ និងការីកសាយនៃការការពារនិយម ដែលបង្កការគំរាមកំហែងដល់សន្តិភាព និងច្បាប់ទំលាប់ពិភពលោក បង្កការលំបាកដល់រស់នៅរបស់មនុស្ស និងធ្វើឱ្យមនុស្សជាច្រើនលាននាក់ធ្លាក់ចូលទៅក្នុងភាពក្រីក្រ។

លោកបានគូសបញ្ជាក់ថា ៖«ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង បានយកសន្តិភាព វិបុលភាព និងជោគវាសនារួម ជាសរសរស្តម្ភសំខាន់ សម្រាប់ការអភិវឌ្ឍពិភពលោកប្រកបដោយចីរភាព ហើយកម្ពុជា មានមោទនភាពដែលជាប្រទេសមួយដែលទទួលបានផលប្រយោជន៍ធំធេងពីចក្ខុវិស័យ របស់ឯកឧត្តមប្រធានាធិបតី»។

លោកបានរំលឹកអំពីមិត្តភាព និងទំនាក់ទំនងជាប្រវត្តិសាស្ត្រ ជាអមតៈ ពុំអាចកាត់ថ្លៃបាន រវាងកម្ពុជា និងចិន និងបានប្រែក្លាយជាមិត្តដែកថែប មិនអាចបំបែកបាន និងបានប្តេជ្ញាកៀកស្មាគ្នាកសាងសហគមន៍វាសនារួមគ្នា។ រយៈពេល ៦៧ឆ្នាំ នៃចំណងការទូតជាផ្លូវការចាប់ពីឆ្នាំ ១៩៥៨ កម្ពុជា-ចិន បានពង្រឹង និងពង្រីកនូវចំណងមិត្តភាព ឲ្យកាន់តែស៊ីជម្រៅ កាន់តែជិតស្និទ្ធ កាន់តែរឹងមាំ ដើម្បីបម្រើឲ្យផលប្រយោជន៍នៃប្រជាជន និងប្រជាជាតិទាំងពីរ ជាពិសេស ក្នុងដំណើរទស្សនកិច្ចជាច្រើនលើករបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៩ បានធ្វើឱ្យទំនាក់ទំនងកម្ពុជានិងចិន ឈានដល់ការបង្កើត «ភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន» ចាប់ពីឆ្នាំ២០១០ ហើយបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ប្តេជ្ញារក្សាទំនាក់ទំនងមិត្តភាពនេះ ឱ្យនៅបន្តគង់វង្ស៕

The post នៅចំពោះមុខសហគ្រិនចិន១ម៉ឺននាក់! ទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងថា កម្ពុជាគឺជាច្រកដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាចិន appeared first on Kampuchea Thmey Daily.

ការបំពេញការងារប្រចាំថ្ងៃ គឺមិនអាចកាត់ផ្តាច់ពី​បច្ចេកវិទ្យាឌីជីថល ក្នុងនាមជាមន្ត្រីបម្រើរាស្រ្តត្រូវចេះដឹងអំពីឌីជីថល
ការបំពេញការងារប្រចាំថ្ងៃ គឺមិនអាចកាត់ផ្តាច់ចេញពីបច្ចេកវិទ្យាឌីជីថល ឬមិនអាចរស់នៅដោយគ្មានបច្ចេកវិទ្យាឌីជីថលបានឡើយ ហើយក្នុងនាមជាមន្ត្រីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ត្រូវចេះដឹងអំពីឌីជីថល បើមិនចេះបច្ចេវិទ្យាឌីជីថល គឺមិនអាចធ្វើជាមេដឹកនាំគេបានឡើយ។

នេះជាការលើកឡើងរបស់លោក កើត ឆែ អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលស្តីពីសន្តិសុខសាយប័រ ការបង្ក្រាបការយល់ដឹងអំពីសន្តិសុខបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ ដោយមានវត្តមានលោកស្រី នួន សុម៉ាលី ប្រធានវិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងលោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាវាគ្មិន ហើយសិក្ខាកាមជាមន្ត្រីមកពីតាមបណ្តាសង្កាត់និងខណ្ឌនៅក្នុងរាជធានីភ្នំពេញជិត៣០០នាក់។

លោក កើត ឆែ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាល «សន្តិសុខសាយប័រ» ដែលបានរៀបចំនេះ គឺពិតជាមានសារៈសំខាន់ និងជាប្រធានបទដែលមានភាពជាក់ស្តែងនិយមខ្ពស់។ ការរៀបចំវគ្គបណ្តុះបណ្តាលជាលើកទី៤ ពាក់ព័ន្ធនឹង «វិស័យឌីជីថល និងសន្តិសុខសាយប័រព័ត៌មានវិទ្យា»នេះ ក៏ជាការធ្វើបច្ចុប្បន្នភាពចំណេះដឹងបន្ថែម ព្រោះថា ការបំពេញការងារប្រចាំថ្ងៃ គឺមិនអាចកាត់ផ្តាច់ចេញពី បច្ចេកវិទ្យាឌីជីថល ឬនិយាយម៉្យាងទៀត យើងមិនអាចរស់នៅដោយគ្មានបច្ចេកវិទ្យាឌីជីថលបានឡើយ។ ចរន្តនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ បាននិងកំពុងជះឥទ្ធិពលយ៉ាងខ្លាំងលើសេដ្ឋកិច្ច និងសង្គមតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលបានធ្វើឱ្យមានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នៅលើគ្រប់វិស័យទាំងអស់ រួមមាន៖ វិស័យអប់រំ សុខាភិបាល ពាណិជ្ជកម្ម ធុរកិច្ច ការងារ និង រដ្ឋបាលសាធារណៈជាដើម។

លោកបន្តថា រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ថាមពល និងគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវអាទិភាពគន្លឹះចំនួន ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ហើយបច្ចេកវិទ្យា» ក៏ត្រូវបានកំណត់នៅក្នុងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោតលើ «ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមឌីជីថល»។ បរិវត្តកម្មឌីជីថល គឺជាលក្ខខណ្ឌចាំបាច់មួយដែលមិនអាចខ្វះបាន ដើម្បីកសាងសេដ្ឋកិច្ច សង្គមកម្ពុជា នាពេលបច្ចុប្បន្ន ដែលប្រជាពលរដ្ឋ ធុរជន និងមន្ត្រីរាជការ ត្រូវតែយល់ដឹង និងទាញយកឱ្យអស់នូវសក្តានុពល ពីវិស័យនេះ ដើម្បីពង្រឹងសមត្ថភាព ប្រសិទ្ធភាពការងារ និងបង្កើតនូវកាលានុវត្តភាពថ្មីៗបន្ថែមទៀត។ យើងដឹងហើយថា៖ អ្វីៗទាំងអស់គឺត្រូវធ្វើ «ឌីជីថូបនីយកម្ម» ឧទាហរណ៍ ពលរដ្ឋឌីជីថល, រដ្ឋាភិបាលឌីជីថល, រដ្ឋបាលឌីជីថល ធុរកិច្ចឌីជីថល ជាដើម។

ទន្ទឹមនឹងអត្ថប្រយោជន៍ដែលទទួលបានខាងលើ ក៏នៅមានបញ្ហាប្រឈមដ៏ធំមួយគឺបញ្ហា “សុវត្ថិភាព ទិន្នន័យ» ដែលតម្រូវឱ្យមានការដាក់ចេញនូវវិធានការបង្ការ និងបង្ក្រាបនានា ឆ្លើយតបទៅនឹងចរន្តនៃការលួច យកទិន្នន័យ និងប្រើប្រាស់បន្តក្នុងគោលបំណងខុសច្បាប់ ដែលមិនត្រឹមតែធ្វើឱ្យខូចប្រយោជន៍ដល់ម្ចាស់ ទិន្នន័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កឱ្យប៉ះពាល់សន្តិសុខជាតិថែមទៀតផង។

ក្នុងឱកាសនោះដែរ លោក កើត ឆែ ក៏បានផ្តាំផ្ញើឱ្យមន្ត្រីទាំងអស់យកចិត្តទុកដាក់ ចូលរួមឱ្យបានពេញលេញ ដើម្បីទទួលបានចំណេះដឹង ជាប្រយោជន៍ដល់ការបំពេញការងារ និងការរស់នៅ ប្រចាំថ្ងៃ។ក្នុងនាមជាមន្ត្រីបំរើផលប្រយោជន៍ប្រជាពលរដ្ឋ ត្រូវចេះដឹងអំពីឌីជីថលនេះ ទី១ គឺយើងអាចការពារខ្លួនឯងបាន,ការពារបងប្អូនជុំវិញខ្លួនយើង និងការពារប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់យើងបាន។សម័យនេះហើយ បើយើងមិនចេះបច្ចេវិទ្យាឌីជីថល យើងមិនអាចធ្វើជាមេដឹកនាំគេបានឡើយ៕

អត្ថបទ៖ ស្រីរ័ត្ន

The post ការបំពេញការងារប្រចាំថ្ងៃ គឺមិនអាចកាត់ផ្តាច់ពី​បច្ចេកវិទ្យាឌីជីថល ក្នុងនាមជាមន្ត្រីបម្រើរាស្រ្តត្រូវចេះដឹងអំពីឌីជីថល appeared first on Kampuchea Thmey Daily.

រដ្ឋបាលស្រុកទឹកឈូ រៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យតាមបច្ចេកវិទ្យាឌីជីថលដើម្បីពន្លឿនការងារផ្តល់សេវា
នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លោក អ៊ឹម ច័ន្ចសោធន អភិបាលស្រុកទឹកឈូ បានបញ្ជាក់ឱ្យដឹងថា ចាប់ពីថ្ងៃនេះទៅ ប្រជាពលរដ្ឋរស់នៅស្រុកទឹកឈូ អាចចូលទៅពិនិត្យ ផ្ទៀងផ្ទាត់ និងស្នើសុំសេវាចម្លងអត្រានុកូលដ្ឋានរបស់ខ្លួន និងមើលព័ត៍មានសំខាន់ៗជាច្រើនទៀត របស់រដ្ឋបាលស្រុកទឹកឈូ តាមរយៈគេហទំព័រ (www.toekchhou.info ) បន្ថែមពីលើការផ្តល់សេវាអនឡាញ ដែលស្រុកមានស្រាប់នាពេលកន្លងមក។

អភិបាលស្រុកទឹកឈូ បានប្រាប់ឱ្យដឹងថា ការងារផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយ ជាការងារអាទិភាពដែលស្រុក តែងតែយកចិត្តទុកដាក់ ធ្វើយ៉ាងណាឲ្យមានភាពងាយស្រួល លឿនរហ័ស មានតម្លាភាព និងសមធម៌ក្នុងការផ្តល់សេវា។ លោកបន្តថា ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ការិយាល័យច្រកចេញចូលតែមួយ បានផ្តល់សេវា ចំនួន ២០ ៩១៣សេវា ក្នុងនោះ សេវាអត្រានុកូលដ្ឋានមានចំនួន ១៧ ៥៩៣ សេវា។ ដោយសារតម្រូវការសេវាអត្រានុកូលដ្ឋានចាំបាច់ ទើបរដ្ឋបាលស្រុកបានបង្កើតឲ្យមានការស្នើសុំ និងផ្តល់សេវាតាមប្រព័ន្ធអនឡាញ នៅលើហ្វេសប៊ុកផេក និងប្រព័ន្ធតេឡេក្រាមរបស់រដ្ឋបាលស្រុក ហើយ៩ខែនេះ មានអ្នកស្នើសេវាជាង៤០០សេវា។

លោកបានបញ្ជាក់ថា ដើម្បីបង្កើនភាពងាយស្រួល និងឆាប់រហ័ស ចំណេញពេល និងចំណេញថវិការបស់ពលរដ្ឋបន្ថែមទៀត ថ្មីៗនេះ រដ្ឋបាលស្រុកបានរៀបចំប្រព័ន្ធគ្រប់គ្រង់ទិន្នន័យអត្រានូលដ្ឋានតាមបច្ចេកវិទ្យាឌីជីថល បង្ហោះផ្សាយនៅលើគេហទំព័រ (www.toekchhou.info )។ ហើយចាប់ពីថ្ងៃនេះទៅ ពលរដ្ឋអាចចូលពិនិត្យ ផ្ទៀងផ្ទាត់ និងសុំសេវាចម្លងអត្រានុកូលដ្ឋានបាន ដោយមិនចាំបាច់ធ្វើដំណើរមកច្រកចេញចូលតែមួយស្រុកទេ។

លោក សុីម ក្លឹង ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកទឹកឈូ បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោកអភិបាលស្រុក ការងារអភិវឌ្ឍន៍ និងផ្តល់សេវាផ្សេងៗជូនពលរដ្ឋ មានភាពល្អប្រសើរ ការិយាល័យប្រជាពលរដ្ឋមិនទាន់បានទទួលបណ្តឹងណាមួយនៅឡើយទេក្នុងឆ្នាំ២០២៤នេះ។

ចំណែកប្រជាពលរដ្ឋមកទទួលសេវា កែតម្រូវអត្តសញ្ញាណប័ណ្ណ លោក សោម ភារិន រស់នៅភូមិភ្នំតូច ឃុំ កណ្តោល ស្រុកទឹឈូ បានបង្ហាញក្តីសប្បាយរីករាយ ក្នុងការមកស្មើសុំ និងទទួលសេវា ដោយសារមន្ត្រីមានភាពរូសរាយរាក់ទាក់ ការស្នើសុំ និងការទទួលភាពងាយស្រួល និងឆាប់រហ័ស។

ស្រុកទឹកឈូ ចែកចេញជា១៣ឃុំ ស្មើ៥៥ភូមិ  មានប្រជាជន ២៣ ៣៤៩គ្រួសារ ស្មើ ១០១ ៩២០នាក់  ក្នុងនោះអាយុ១៨ឆ្នាំឡើង មានចំនួន ៦៥ ៨៨៩នាក់៕

អត្ថបទ៖ សឹង រ៉ាត់

The post រដ្ឋបាលស្រុកទឹកឈូ រៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យតាមបច្ចេកវិទ្យាឌីជីថលដើម្បីពន្លឿនការងារផ្តល់សេវា appeared first on Kampuchea Thmey Daily.

សម្ដេចធិបតី៖ បច្ចេកវិទ្យា ត្រូវធានាថា បម្រើឱ្យមនុស្ស មិនមែនមនុស្ស​រត់តាមបម្រើបច្ចេកវិទ្យាទេ
ការចាប់យកបច្ចេកវិទ្យាដែលកំពុងលេចឡើងថ្មី ត្រូវតែធានាថា បច្ចេកវិទ្យាទាំងនោះបម្រើឱ្យមនុស្សជាតិ មិនមែនមនុស្សជាតិត្រូវរត់តាមបម្រើបច្ចេកវិទ្យាទាំងនោះទេ។ នេះជាការថ្លែងរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រី​អាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បន្តវិវឌ្ឍក្នុងល្បឿនមួយយ៉ាងលឿនសម្រាប់ពិភពលោកត្រូវប្រើប្រាស់ ក៏ប៉ុន្តែចាំបាច់ត្រូវប្រើប្រាស់ និងត្រួតពិនិត្យឱ្យបានហ្មត់ចត់លើបច្ចេកវិទ្យា ដែលកំពុងលេចឡើងថ្មីនេះ ព្រោះអាចមានឥទ្ធិពលកែប្រែពិភពលោក។

ដើម្បីធានាដល់ការប្រើប្រាស់ និងការគ្រប់គ្រងកាលានុវត្តភាពថ្មីៗ ដែលស្ដែងឡើងតាមរយៈវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និយាយជារួម និងបញ្ញាសិប្បនិម្មិត និយាយដោយឡែក សម្ដេចធិបតី បានសង្កត់ធ្ងន់ដល់តួនាទីដ៏សំខាន់នៃពហុភាគីនិយម ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយនៅក្នុងការចាប់យកបច្ចេកវិទ្យាកំពុងលេចឡើងថ្មី ដើម្បីធានា ថា បច្ចេកវិទ្យាទាំងនោះបម្រើឱ្យមនុស្សជាតិ មិនមែនមនុស្សជាតិ ត្រូវរត់តាមបម្រើបច្ចេកវិទ្យាទាំងនោះទេ។

តាមការកត់សម្គាល់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺប្រទេសទាំងឡាយត្រូវប្រកួតប្រជែងយ៉ាងខ្លាំងក្លានៅក្នុងការចាប់​យកបច្ចេកវិទ្យាទំនើបបំផុត ប៉ុន្តែក៏ត្រូវធានាថា នៅតែអាចបង្កើតលំហសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការប្រកួតប្រជែងដោយភាពថ្លឹងថ្លែងរបស់ប្រទេសទាំងនេះ។ សម្តេចធិបតី ក៏បានបញ្ជាក់ថា អាស៊ានដែលមានប្រវត្តិយូរលង់ នៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គួរតែត្រូវខិតខំតស៊ូមតិឱ្យបានខ្លាំងក្លាបន្ថែមទៀត អំពីភាពចាំបាច់នៅក្នុងការប្រកាន់ខ្ជាប់គោលការណ៍ពហុភាគីនិយម ដើម្បីតម្រង់ទិសអនាគតបច្ចេកវិទ្យាថ្មីៗ។

ឆ្លៀតក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី​អាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ នាខេត្តសៀមរាប សម្តេចធិបតី នាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ការរៀបចំផែនការសកម្ម​ភាព​អាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់រយៈពេល១០បន្ទាប់ (២០២៦-២០៣៥) ឱ្យយកចិត្តទុកដាក់បន្ថែមទៀតចំពោះលទ្ធភាពទទួលបានបច្ចេកវិទ្យា និងការផ្ទេរបច្ចេកវិទ្យា ប្រកបដោយសមធម៌​ និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយទេពកោសល្យ៕

The post សម្ដេចធិបតី៖ បច្ចេកវិទ្យា ត្រូវធានាថា បម្រើឱ្យមនុស្ស មិនមែនមនុស្ស​រត់តាមបម្រើបច្ចេកវិទ្យាទេ appeared first on Kampuchea Thmey Daily.

សម្តេចធិបតី ថា រដ្ឋចាប់យកប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចកម្ពុជា
អញ្ជើញជាអធិបតីភាពប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការប្រព័ន្ធបញ្ជរតែមួយជាតិ នៅព្រឹកថ្ងៃទី៧​ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់យកប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចនៅកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត​ បានថ្លែងថា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ បានខិតខំធ្វើទំនើបកម្មជាច្រើលើ ការងារសំខាន់ៗរបស់ខ្លួន ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ម្យ៉ាងដើម្បីពង្រឹងប្រសិទ្ធភាពការងារប្រចាំថ្ងៃរបស់ខ្លួន និងម្យ៉ាងទៀត ក្នុងគោលបំណងជំរុញកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងពង្រីកវិសាលភាពទីផ្សារ និងកាលានុវត្តភាពសេដ្ឋកិច្ចសម្រាប់កម្ពុជា តាមរយៈការកាត់បន្ថយនីតិវិធីរដ្ឋបាល និងចំណាយលើសេវាសាធារណៈ ជាពិសេសការបង្កើតប្រសិទ្ធភាពនៃប្រព័ន្ធប្រតិបត្តិការនៃវិស័យឯកជន។

សម្ដេចធិបតី បានគូសបញ្ជាក់ថា ស្របតាមនិន្នាការតំបន់ និងសកលលោក រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកបច្ចេកវិទ្យា​ ជាពិសេសបច្ចេកវិទ្យាឌីជីថល គឺជាកាតាលីករគន្លឹះមួយក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ សម្ដេច ថា ជាក់ស្ដែង រាជរដ្ឋាភិបាល បានដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ជាមួយនឹងចក្ខុវិស័យកសាងសេដ្ឋកិច្ច សង្គម និងរដ្ឋាភិបាលឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះសម្រាប់ជំរុញការចាប់យក និងការធ្វើបដិវត្តកម្មឌីជីថល នៅគ្រប់ស្ថាប័នរដ្ឋ និងឯកជន។

បន្ថែមពីលើនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្តី ក៏លើកឡើងដែរថា ក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានបន្ថែមបច្ចេកវិទ្យា ជាអាទិភាពថ្មីមួយ សម្រាប់ការឆ្លើយតបនឹងបដិវត្តឧស្សាហកម្មទី៤ និងការបដិវត្តកម្មឌីជីថល ក៏ដូចជាការឆ្លើយតបតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងជាមធ្យោបាយដ៏សំខាន់នៃការសម្រេចបានចក្ខុវិស័យកម្ពុជា ប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕

The post សម្តេចធិបតី ថា រដ្ឋចាប់យកប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចកម្ពុជា appeared first on Kampuchea Thmey Daily.

កម្ពុជា កំពុងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងកិច្ចការពារធនធានធម្មជាតិ និងទប់ស្កាត់ប្រែប្រួលអាកាសធាតុ
នៅឯវេទិកាអន្តរជាតិ ទេសរដ្ឋមន្រ្តី លី ធុជ និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានលើកឡើង អំពីតួនាទីដ៏សំខាន់របស់បច្ចេកវិទ្យាឌីជីថលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងបានរំលេចថា រាជរដ្ឋាភិបាលកម្ពុជា កំពុងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងកិច្ចការពារធនធានធម្មជាតិ និងប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។

គួរជម្រាបថា តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីន បានអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច(LDCs) ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក្នុងអំឡុងពេលនៃអង្គសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ចនិងសង្គមសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៤។

នាឱកាសនោះ លោក លី ធុជ បានលើកឡើងអំពីតួនាទីដ៏សំខាន់របស់បច្ចេកវិទ្យាឌីជីថលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងដោះស្រាយបញ្ហានានា សំដៅសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល។

លោកបានសង្កត់ធ្ងន់ថា៖« ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់បញ្ចូលបច្ចេកវិទ្យា ជាការងារអាទិភាពសំខាន់មួយក្នុងគោលដៅ និងផែនការអភិវឌ្ឍន៍ជាតិ សំដៅពង្រីកហេដ្ឋរចនាសម្ព័ន្ធឌីជីថល លើកកម្ពស់អក្ខរកម្មឌីជីថល ជំរុញប្រព័ន្ធអេកូឡូស៊ីរស់រវើកសម្រាប់ធុរកិច្ចបង្កើតថ្មី សំដៅជំរុញកំណើនសេដ្ឋកិច្ច បង្កើនភាពប្រកួតប្រជែងរបស់អាជីវកម្មនៅកម្ពុជា និងផ្តល់ឱកាសថ្មីៗដល់យុវជនកម្ពុជា តាមរយៈគោលនយោបាយ និងផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល»។

លោកបញ្ជាក់ទៀតថា៖«បន្ថែមលើសពីនេះ កម្ពុជា បានប្រើប្រាស់បច្ចេកវិទ្យា ក្នុងកិច្ចការពារធនធានធម្មជាតិ និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាថាការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមប្រកបដោយបរិយាបន្ន និងមិនប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ដែលជាគោលការណ៍សំខាន់នៃការអភិវឌ្ឍប្រកបដោយចីរភាព»។

ទេសរដ្ឋមន្រ្តី បានបន្តទៀតថា ចក្ខុវិស័យដឹកនាំរបស់សម្តេចធិបតី មិនត្រឹមជាភ្លើងបំភ្លឺផ្លូវដល់ការអភិវឌ្ឍប្រទេសជាតិប៉ុណ្ណោះទេ វាថែមទាំងជំរុញដល់ការពង្រឹងសាមគ្គីភាពក្នុងតំបន់ ដែលនឹងធ្វើឱ្យកម្ពុជា រួមជាមួយប្រទេសនានាក្នុងតំបន់ ឆ្ពោះទៅរកបដិវត្តន៍ឌីជីថល ដែលមានសក្តានុពលដ៏ធំធេង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងកិច្ចការពារបរិស្ថាន។

តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្ត្រី លី ធុជ បានអំពាវនាវដល់សហគមន៍អន្តរជាតិ រក្សាឱ្យបាននូវសាមគ្គីភាព បង្កើនកិច្ចសហប្រតិបត្តិការ បន្តចែករំលែកបទពិសោធន៍ល្អៗ និងបង្កើនការកៀរគរធនធាន ដើម្បីជំរុញដល់នវានុវត្តន៍ឌីជីថល និងសម្រេចឱ្យបាលគោលដៅរួមរបស់តំបន់៕

The post កម្ពុជា កំពុងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងកិច្ចការពារធនធានធម្មជាតិ និងទប់ស្កាត់ប្រែប្រួលអាកាសធាតុ appeared first on Kampuchea Thmey Daily.