ព័ត៌មានជាតិ
សម្ដេចធិបតី៖ បច្ចេកវិទ្យា ត្រូវធានាថា បម្រើឱ្យមនុស្ស មិនមែនមនុស្សរត់តាមបម្រើបច្ចេកវិទ្យាទេ
ការចាប់យកបច្ចេកវិទ្យាដែលកំពុងលេចឡើងថ្មី ត្រូវតែធានាថា បច្ចេកវិទ្យាទាំងនោះបម្រើឱ្យមនុស្សជាតិ មិនមែនមនុស្សជាតិត្រូវរត់តាមបម្រើបច្ចេកវិទ្យាទាំងនោះទេ។ នេះជាការថ្លែងរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បន្តវិវឌ្ឍក្នុងល្បឿនមួយយ៉ាងលឿនសម្រាប់ពិភពលោកត្រូវប្រើប្រាស់ ក៏ប៉ុន្តែចាំបាច់ត្រូវប្រើប្រាស់ និងត្រួតពិនិត្យឱ្យបានហ្មត់ចត់លើបច្ចេកវិទ្យា ដែលកំពុងលេចឡើងថ្មីនេះ ព្រោះអាចមានឥទ្ធិពលកែប្រែពិភពលោក។
ដើម្បីធានាដល់ការប្រើប្រាស់ និងការគ្រប់គ្រងកាលានុវត្តភាពថ្មីៗ ដែលស្ដែងឡើងតាមរយៈវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និយាយជារួម និងបញ្ញាសិប្បនិម្មិត និយាយដោយឡែក សម្ដេចធិបតី បានសង្កត់ធ្ងន់ដល់តួនាទីដ៏សំខាន់នៃពហុភាគីនិយម ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយនៅក្នុងការចាប់យកបច្ចេកវិទ្យាកំពុងលេចឡើងថ្មី ដើម្បីធានា ថា បច្ចេកវិទ្យាទាំងនោះបម្រើឱ្យមនុស្សជាតិ មិនមែនមនុស្សជាតិ ត្រូវរត់តាមបម្រើបច្ចេកវិទ្យាទាំងនោះទេ។

តាមការកត់សម្គាល់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺប្រទេសទាំងឡាយត្រូវប្រកួតប្រជែងយ៉ាងខ្លាំងក្លានៅក្នុងការចាប់យកបច្ចេកវិទ្យាទំនើបបំផុត ប៉ុន្តែក៏ត្រូវធានាថា នៅតែអាចបង្កើតលំហសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការប្រកួតប្រជែងដោយភាពថ្លឹងថ្លែងរបស់ប្រទេសទាំងនេះ។ សម្តេចធិបតី ក៏បានបញ្ជាក់ថា អាស៊ានដែលមានប្រវត្តិយូរលង់ នៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គួរតែត្រូវខិតខំតស៊ូមតិឱ្យបានខ្លាំងក្លាបន្ថែមទៀត អំពីភាពចាំបាច់នៅក្នុងការប្រកាន់ខ្ជាប់គោលការណ៍ពហុភាគីនិយម ដើម្បីតម្រង់ទិសអនាគតបច្ចេកវិទ្យាថ្មីៗ។
ឆ្លៀតក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ នាខេត្តសៀមរាប សម្តេចធិបតី នាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ការរៀបចំផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់រយៈពេល១០បន្ទាប់ (២០២៦-២០៣៥) ឱ្យយកចិត្តទុកដាក់បន្ថែមទៀតចំពោះលទ្ធភាពទទួលបានបច្ចេកវិទ្យា និងការផ្ទេរបច្ចេកវិទ្យា ប្រកបដោយសមធម៌ និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយទេពកោសល្យ៕

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


