បណ្ឌិត Archives - Kampuchea Thmey Daily

បទវិចារណកថា៖ តើនរណាជាម្ចាស់ពិតប្រាកដនៃគតិបណ្ឌិតនិងបទពិសោធសម្រាប់សង្គម?
នៅក្នុងសង្គមនាពេលបច្ចុប្បន្ន ឱ្យតែនិយាយដល់ពាក្យថា «បុគ្គលជោគជ័យ» ឬ «អ្នកមានគតិបណ្ឌិត» មនុស្សភាគច្រើនតែងតែក្រឡេកទៅមើលអ្នកដែលមានឋានៈខ្ពង់ខ្ពស់ អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ អ្នកមានសញ្ញាប័ត្រខ្ពស់ត្រដែត ឬអ្នកមានឈ្មោះល្បីល្បាញពេញបណ្តាញសង្គម។ ប៉ុន្តែ ប្រសិនបើយើងពិនិត្យឱ្យបានស៊ីជម្រៅតាមរយៈកែវភ្នែកនៃការណ៍ពិត តើបុគ្គលគ្រប់រូបដែលមាន «សម្បកក្រៅ» ដ៏ភ្លឺចិញ្ចាចទាំងនោះ សុទ្ធតែអាចក្លាយជាអ្នកចែករំលែកគតិបណ្ឌិតនិងបទពិសោធពិតប្រាកដដល់សង្គមបានដែរឬទេ?

បណ្ឌិត ឈត ប៊ុនថង

ចម្លើយគឺ៖ មិនប្រាកដនោះទេ។ គតិបណ្ឌិតនិងបទពិសោធដែលមានតម្លៃពិត មិនមែនដុះចេញពីមាសប្រាក់ដែលបានមកដោយងាយ ឬបានមកពីការផ្ទេរមរតកនោះទេ ហើយវាក៏មិនមែនកើតចេញពីអំណាចដែលបានមកដោយការអែបអប ការទិញ ការធ្វើជាតំណាងរបស់គេ ឬការប្រព្រឹត្តអំពើទុច្ចរិតនោះដែរ។ សង្គមមួយអាចរីកចម្រើនទៅបាន គឺអាស្រ័យលើការរៀនសូត្រពីបុគ្គលដែល «កសាងខ្លួនចេញពីបាតដៃទទេនិងការខិតខំប្រឹងប្រែងពិតប្រាកដ»។

ស្នាមរបួសនិងញើសឈាម គឺជាគ្រឹះពិតនៃគតិបណ្ឌិត

មនុស្សដែលអាចចែករំលែកមេរៀនជីវិតដ៏មានតម្លៃបំផុតដល់សង្គម ជាពិសេស សម្រាប់យុវជន គឺជាមនុស្សដែលបានឆ្លងកាត់ការតស៊ូ និងការប្រឹងប្រែងដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ពួកគេចាប់ផ្តើមពីចំណុចសូន្យ ប៉ុន្តែពួកគេមានអាវុធពិសេសម្យ៉ាង គឺ «ការរៀនសូត្រ និងការអភិវឌ្ឍខ្លួនមិនចេះនឿយណាយ»។

អ្នកកសាងខ្លួនពីបាតដៃទទទេ៖ ពួកគេស្គាល់ច្បាស់ណាស់នូវរសជាតិនៃការខ្វះខាត រសជាតិនៃការបដិសេធ និងការបរាជ័យ។ នៅពេលដែលពួកគេដួល ហើយក្រោកឈរឡើងវិញដោយខ្លួនឯង រាល់ស្នាមរបួសទាំងនោះហើយដែលបានក្លាយទៅជា«គតិបណ្ឌិត»។ ផ្ទុយទៅវិញ បុគ្គលដែលជោគជ័យដោយសារតែមរតកដូនតា ឬដោយសារខ្សែញាក់ពីក្រោយ ពួកគេស្គាល់តែ «លទ្ធផល» ប៉ុន្តែមិនស្គាល់ «ដំណើរការ» នោះទេ។ ដូច្នេះ អ្វីដែលពួកគេអាចចែករំលែកបាន មានត្រឹមតែទ្រឹស្តីស្ដួចស្តើង ការនិយាយស្មានៗ ឬការអួតអាងដែលគ្មានព្រលឹងឬអត្ថន័យស៊ីជម្រៅទេ។

ការធ្វើការងារសុចរិត គឺជាខ្នាតតម្រង់ទិសដ៏សំខាន់បំផុត។ មនុស្សដែលបង្កើតសមិទ្ធផលដោយភាពស្មោះត្រង់ មិនពុករលួយ មិនកេងប្រវ័ញ្ច គឺជាមនុស្សដែលមានសន្តិភាពផ្លូវចិត្ត។ បទពិសោធរបស់ពួកគេគឺជា «ពន្លឺ» ជួយតម្រង់ផ្លូវអ្នកដទៃឱ្យដើរលើផ្លូវត្រូវ។ ចំណែកឯអ្នកដែលជោគជ័យលើគំនរទុក្ខរបស់អ្នកដទៃ ឬតាមរយៈផ្លូវងងឹត ដូចជា ការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ជាដើម ពួកគេមិនអាចចែករំលែកអ្វីដែលជាប្រយោជន៍ពិតប្រាកដបានឡើយ ពីព្រោះសូម្បីតែសេចក្តីសុខពិតប្រាកដ ក៏ពួកគេមិនទាន់រកឃើញផង។

ទឡ្ហីករណ៍និងឧទាហរណ៍ជាក់ស្តែងនៃវីរភាពជីវិត

ដើម្បីឱ្យកាន់តែច្បាស់ យើងអាចក្រឡេកមើលបុគ្គលគំរូមួយចំនួនដែលពិភពលោក និងសង្គមយើងមិនអាចបំភ្លេចបាន៖

លោក អាប្រាហាំ លីនខុន (Abraham Lincoln)

អតីតប្រធានាធិបតីអាម៉េរិក រូបគាត់ចាប់កំណើតក្នុងគ្រួសារកសិករក្រីក្របំផុតនៅក្នុងផ្ទះឈើដំបូលស្លឹក។ គាត់មិនមានឱកាសរៀនសូត្រខ្ពង់ខ្ពស់ក្នុងសាលាថ្លៃៗនោះទេ ប៉ុន្តែគាត់បានអភិវឌ្ឍខ្លួនតាមរយៈការអានសៀវភៅដោយខ្លួនឯង និងការធ្វើការងារសុចរិតចាប់ពីអ្នកកាប់ឈើ រហូតដល់ក្លាយជាមេដឹកនាំរដ្ឋដ៏អស្ចារ្យដែលបានលុបបំបាត់របបទាសភាព។ បទពិសោធ និងការតស៊ូរបស់គាត់ គឺជាគតិបណ្ឌិតមិនចេះរីងស្ងួតសម្រាប់មនុស្សជាតិ។

លោក សូអ៊ីឈីរ៉ូ ហុងដា (Soichiro Honda)

ស្ថាបនិកក្រុមហ៊ុន Honda ដ៏ល្បីល្បាញ។ គាត់ចាប់ផ្តើមជីវិតជាកូនជាងជួសជុលឡាន ចំណេះដឹងក៏រៀនមិនបានខ្ពស់។ គាត់ធ្លាប់រងការបដិសេធ ធ្លាប់រងគ្រោះដោយសារគ្រាប់បែកក្នុងសង្គ្រាមលោក និងការរញ្ជួយដីរហូតដល់រលាយទ្រព្យសម្បត្តិអស់ពីខ្លួន។ ប៉ុន្តែដោយ​សារស្មារតីតស៊ូមិនបោះបង់ និងការស្រឡាញ់ការរៀនសូត្រ គាត់​បានសាងខ្លួនឡើងវិញពីបាតដៃទទេ រហូតបង្កើតអាណាចក្រម៉ូតូនិងឡានដ៏ធំ។ ពាក្យស្លោករបស់គាត់បានដាស់តឿនយុវជនថា៖ «ភាពជោគជ័យតំណាងឱ្យ ១ភាគរយ នៃពលកម្មរបស់អ្នកដែលកើតចេញពី ៩៩ភាគរយនៃអ្វីដែលគេហៅថាការបរាជ័យ» ឬអាចនិយាយម្យ៉ាងទៀតថា «ភាពជោគជ័យ គឺជាផលផ្លែផ្ការបស់ពលកម្មត្រឹមតែ១ភាគរយប៉ុណ្ណោះ ប៉ុន្តែវាត្រូវបានចម្រាញ់ចេញពីបទពិសោធន៍ ៩៩ភាគរយ នៃអ្វីដែលមនុស្សលោកហៅថាការបរាជ័យ។»។

សង្គមយើងនឹងមានការអភិវឌ្ឍប្រកបដោយចីរភាពនិងគុណធម៌ លុះត្រាតែយើងចេះជ្រើសរើស «ប្រភពនៃគតិបណ្ឌិត»ឱ្យបានត្រឹមត្រូវ។

ដើម្បីក្រេបជញ្ជក់យកបទពិសោធជីវិតពិត និងគតិបណ្ឌិតដ៏មានតម្លៃពីអ្នកជំនាញ ឬបុគ្គលជោគជ័យ អ្នកសិក្សាត្រូវតែមានស្មារតីប្រុងប្រយ័ត្ន និងចេះវិនិច្ឆ័យឱ្យបានខ្ពស់បំផុត។

សម្រាប់យុវជន៖ សូមកុំចាញ់បោក «ពន្លឺភ្លើងពណ៌» ឬ «សម្បកក្រៅ» នៃភាពជោគជ័យដែលគ្មានប្រភពច្បាស់លាស់។ ការគោរពកោតសរសើរបុគ្គលម្នាក់ មិនមែនមើលលើទំហំនៃឡានដែលគេជិះ ម៉ាកកាបូបដែលគេយួរ ឬចំនួនសញ្ញាប័ត្រដែលគេព្យួរនៅលើជញ្ជាំងនោះទេ ប៉ុន្តែត្រូវមើលលើ «ស្នាមមេដៃនៃការតស៊ូនិងគុណធម៌នៃសកម្មភាពរបស់គេ»ឬ«អ្វីដែលបន្សល់ទុកជាការចងចាំឬជាគំរូល្អសម្រាប់មនុស្ស​ជំនាន់ក្រោយ» ។

ចំពោះសង្គម៖ យើងត្រូវរួមគ្នាលើកកម្ពស់និងផ្តល់តម្លៃដល់មនុស្សដែលសាងខ្លួនដោយភាពសុចរិត។ ទោះបីជាពួកគេគ្រាន់តែជាកសិករគំរូ មេដឹកនាំសហគមន៍ លោកគ្រូអ្នកគ្រូនៅតំបន់ដាច់ស្រយាល ឬជាសហគ្រិនខ្នាតតូច ដែលតស៊ូដោះស្រាយជីវភាពដោយស្មោះត្រង់ក៏ដោយ ក៏ពួកគេទាំងនោះ គឺជា «ត្បូងពេជ្រពិត» ដែល​មានបទពិសោធរស់រវើក អាចជួយបណ្តុះគំនិតយុវជនឱ្យស្គាល់ពីតម្លៃពិតនៃជីវិតដែរ។

សេចក្តីសន្និដ្ឋាន៖

គតិបណ្ឌិតពិត មិនមែនជាទំនិញដែលអាចទិញបានដោយលុយទុច្ចរិត ឬអំណាចបុណ្យ​សក្តិដែលបានមកពីការអែបអបនោះទេ។ វាគឺជាផលគ្រីស្តាល់ដែលចម្រាញ់ចេញពី«ការតស៊ូ ញើសឈាម ការរៀនសូត្រ និងសេចក្តីថ្លៃថ្នូរ»។ មនុស្សប្រភេទនេះហើយ ដែល​សង្គមជាតិត្រូវការបំផុត ដើម្បីធ្វើជាត្រីវិស័យនាំផ្លូវយុវជនជំនាន់ក្រោយ ឆ្ពោះទៅរកភាពរីកចម្រើនពិតប្រាកដ រឹងមាំ និងមានកិត្តិយស៕

ដោយបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជានិងសមាជិកបម្រុងនៃរាជបណ្ឌិត្យ​សភាកម្ពុជា

The post បទវិចារណកថា៖ តើនរណាជាម្ចាស់ពិតប្រាកដនៃគតិបណ្ឌិតនិងបទពិសោធសម្រាប់សង្គម? appeared first on Kampuchea Thmey Daily.

ក្រសួងអប់រំ នឹងកំណត់ស្តង់ដាការបណ្តុះបណ្តាលថ្នាក់បណ្ឌិតដើម្បីពង្រឹងគុណភាព និងគុណវុឌ្ឍិបណ្ឌិតនៅកម្ពុជា
ក្រសួងអប់រំ យុវជននិងកីឡា នឹងកំណត់ស្តង់ដាការបណ្តុះបណ្តាលថ្នាក់បណ្ឌិតដើម្បីពង្រឹងគុណភាព និងគុណវុឌ្ឍិបណ្ឌិតនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ការកំណត់ស្តង់ដាការបណ្តុះបណ្តាលថ្នាក់បណ្ឌិតនេះ ត្រូវបានក្រសួងអប់រំបើកកិច្ចប្រជុំពិគ្រោះយោបល់កាលពីថ្ងៃទិ២៧ធ្នូ នៅទីស្តីការក្រសួងដោយមានការចូលរួមពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

កិច្ចប្រជុំនេះមានគោលដៅពិនិត្យពិគ្រោះយោបល់លើការរៀបចំយន្តការពង្រឹងគុណភាពថ្នាក់បណ្ឌិត ដើម្បីពង្រឹងគុណវុឌ្ឍិបណ្ឌិតនៅកម្ពុជា ដែលក្នុងនោះរួមមាន លក្ខខណ្ឌនៃការជ្រើសរើសបេក្ខជនបណ្ឌិត និងប្រធានបទនិក្ខេបបទ ការរៀបចំកម្មវិធីសិក្សា យន្តការពិនិត្យវឌ្ឍនភាពនៃការសិក្សា និងការស្រាវជ្រាវគុណវុឌ្ឍិគ្រូបង្រៀន និងគ្រូណែនាំ, ការសរសេរ
និងការពារនិក្ខេបបទបញ្ចប់ការសិក្សា។

ជាមួយគ្នានេះដែរ កិច្ចប្រជុំបានពិនិត្យឡើងវិញលើការរៀបចំឯកសារសម្រាប់គ្រប់គ្រងគុណភាពបណ្តុះបណ្តាលថ្នាក់បណ្ឌិត រួមមាន (១) សេចក្តីណែនាំស្តីពីការគ្រប់គ្រងគុណភាពនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតនៅតាមគ្រឹះស្ថាន
ឧត្តមសិក្សា ក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា (២) សេចក្តីណែនាំស្តីពីការពង្រឹងគុណភាពនិក្ខេបបទថ្នាក់បណ្ឌិតនៅតាមគ្រឹះស្ថានឧត្តមសិក្សាក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា (៣) សេចក្តីណែនាំស្តីពី ការលើកកម្ពស់គុណភាពនៃការបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវនៅតាមគ្រឹះស្ថានឧត្តមសិក្សាក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា (៤)លក្ខខណ្ឌស្នើសុំការពារបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត (៥) ការកែលម្អប្រកាស២៩១៤ ដើម្បីពង្រឹងលក្ខខណ្ឌ និងលក្ខណវិនិច្ឆ័យនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិត ដោយផ្តោតសំខាន់លើ៖ ១) ទម្រង់កម្មវិធីសិក្សា ២) ការជ្រើសរើសនិស្សិតចូលរៀន ៣) គ្រូបង្រៀន និងគ្រូណែនាំ ៤) ប្រព័ន្ធគាំទ្រនិស្សិត ៥)ការគ្រប់គុណភាពនិក្ខេបបទ និងការបោះពុម្ព ៦) លក្ខខណ្ឌបញ្ចប់ការសិក្សា និង ៧)ការដាក់ពិន័យ។

ដើម្បីបន្តជំរុញប្រសិទ្ធភាពកំណែទម្រង់ថ្នាក់បណ្ឌិត លោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ក្រុមការងារដូចជា ត្រូវបង្កើតគណៈកម្មការវាយតម្លៃ,យន្តការប្រឡងដើម្បីវាស់ស្ទង់សមត្ថភាពបេក្ខជនបណ្ឌិត, ពិនិត្យលើសមាសភាពគណៈកម្មការវាយតម្លៃគុណភាពនិក្ខេបបទ និងគុណភាពអត្ថបទស្រាវជ្រាវ ត្រូវតែឱ្យចំឯកទេស និងបទពិសោធការងារ, ផ្សព្វផ្សាយយន្តការពង្រឹងគុណភាពថ្នាក់បណ្ឌិតនេះឱ្យបានទូលំទូលាយជាមួយគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ,រៀបចំស្តង់ដាសម្រាប់វាយតម្លៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតនៅតាមគ្រឹះស្ថានឧត្តមសិក្សា, រៀបចំបណ្ណាល័យនិក្ខេបបទ ដោយប្រមូលផ្តុំរាល់និក្ខេបបទដែលមានការឯកភាពឱ្យផ្សព្វផ្សាយបន្តដាក់នៅបណ្ណាល័យជួនណាត និងបង្កើតបណ្ណាល័យឌីជីថលតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី៕

អត្ថបទ៖ សំអឿន

The post ក្រសួងអប់រំ នឹងកំណត់ស្តង់ដាការបណ្តុះបណ្តាលថ្នាក់បណ្ឌិតដើម្បីពង្រឹងគុណភាព និងគុណវុឌ្ឍិបណ្ឌិតនៅកម្ពុជា appeared first on Kampuchea Thmey Daily.

បណ្ឌិតកម្ពុជា ៣រូប យល់ឃើញដូចគ្នាថា រៀនគួរបន្ថែមសំខាន់ណាស់ក្នុងប្រព័ន្ធអប់រំ
បណ្ឌិតរបស់កម្ពុជា ៣រូប ដូចជា បណ្ឌិត គិន ភា បណ្ឌិត ដៀប សុផល និងបណ្ឌិត យង់ ពៅ បានសរសេរសំណេរលើទំព័រហ្វេសប៊ុកដូចគ្នា ដោយលោកយល់ថា ការរៀនគួរបន្ថែម ក្រៅពីរៀនក្នុងម៉ោងរដ្ឋគឺពិតជាសំខាន់ និងជួយច្រើនចំពោះអ្នកសិក្សា រួមទាំងវិស័យអប់រំទាំងមូល។

ការលើកឡើងរបស់លោកបណ្ឌិតទាំង៣ ធ្វើឡើងបន្ទាប់ពីមួយរយៈចុងក្រោយ មានការប្រតិកម្មយ៉ាងខ្លាំងពីមហាជន អាណាព្យាបាល ចំពោះការបង្រៀនគួរបន្ថែមរបស់គ្រូបង្រៀន ថា ចេញវិញ្ញាសារប្រឡងតាមតែមេរៀនរៀនគួរ ឬ សិស្សរៀនគួរបានពិន្ទុច្រើនជាងសិស្សមិនបានទៅរៀន ដែលទាំងនេះ ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់សិស្សមួយចំនួន។ ជាមួយគ្នានេះ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីថ្លែងការណ៍ ហាមឃាត់គ្រឹះស្ថានសិក្សាសាធារណៈ មិនត្រូវបង្ខិតបង្ខំសិស្សឱ្យរៀនគួរ និងមិនត្រូវយកមេរៀន ឬ លំហាត់បង្រៀនគួរដើម្បីជាវិញ្ញាសារប្រឡងឡើយ។ ការថ្លែងការណ៍នេះ បន្ទាប់ពីក្រសួងទទួលបានការត្អូញត្អែរពីអាណាព្យាបាលសិស្សពីផលលំបាកក្នុងការចំណាយលើការរៀនគួររបស់កូនៗ និងចេញវិញ្ញាសារប្រឡងដូចនឹងលំហាត់ ឬ ខ្លឹមសាររៀនគួរ។

បណ្ឌិត យង់ ពៅ

បណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានសរសេរនៅលើបណ្តាញសង្គមកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ថា អាចខឹងគ្រូបាន ប៉ុន្តែកុំស្អប់គុំគ្រូ ត្រូវចាំថា «គ្រូ ជារណសិរ្សខួរក្បាលសង្គម» វិជ្ជាជីវៈគ្រូ បង្រៀនសិស្សទាំងឡាយក្នុងសង្គម សិស្សរៀនចប់ បានវិវត្តខ្លួនទៅជាមនុស្សល្អៗភាគច្រើនជាងមនុស្សមិនល្អ ខណៈដែលអ្នកខ្លះកំពុងដឹកនាំសង្គម អ្នកខ្លះជាមហាសេដ្ឋី អ្នកខ្លះជាសិល្បករល្បី ជាវិចិត្រករល្បី…។ល។ គ្រូខ្លះ បានប្រព្រឹត្តិខុសវិជ្ជាជីវៈបន្តិចបន្តួចព្រោះចង់រស់រីករាយដូចគេដែរ គ្រូក៏មានប្រពន្ធ/ប្តី គ្រូក៏មានកូនប្រុស/ស្រី…ត្រូវចិញ្ចឹមថែបីបាច់។ លោកថា គួរដូរពីការស្តីបន្ទោស មកពិភាក្សាកែលម្អ សម្រាប់ភាពរឹងមាំនៃសង្គមជាតិ។ កុំដាក់បន្ទុកកំហុសធំៗក្នុងសង្គមឱ្យគ្រូ កុំចេះតែបន្ទោស ក្នុងខណៈខ្លួនឯងគេចមិនផុតពីគ្រូផងនោះ។ លោកបញ្ជាក់ថា សំណេររបស់លោកនេះ មិនសំដៅកាន់ជើងមនុស្សខុស ប៉ុន្តែត្រូវចេះថ្លឹងកំហុស ព្រោះលោកសង្កេតឃើញថ្មីៗនេះ មានគេផ្តល់កំហុសដល់គ្រូច្រើន។

បណ្ឌិត គិន ភា

រីឯ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាចបណ្ឌិត្យសភាកម្ពុជា បានសរសេរនៅលើហ្វេសប៊ុក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ថា កាលពីចុងឆ្នាំ១៩៨៩ និងដើមឆ្នាំ១៩៩០ លោកបានរៀនគួរភាសាអង់គ្លេសបន្តិចបន្តួច។ ការរៀនគួរប៉េះរប៉ោះពេលនោះហើយ ទើបធ្វើឱ្យលោកអាចប្រើភាសាអង់គ្លេសបានក្នុងការទាក់ទងការងារជាមួយបរទេស។ ដូច្នេះ លោកស្នើ កុំឱ្យមើលស្រាលដល់ការបង្រៀនគួរក្រៅម៉ោង ដរាបណាសាលាដែលមានគុណភាពខ្ពស់ភាគច្រើនជាសាលាថ្លៃ ដែលកូនអ្នកក្រភាគច្រើនគ្មានវាសនាដើរក្បែរនោះទេ។

បណ្ឌិត ដៀប សុផល

ចំណែក បណ្ឌិត ដៀប សុផល ជំនាញប្រវត្តិសាស្ត្រកម្ពុជា បានលើកឡើងលើហ្វេសប៊ុក នៅថ្ងៃទី២០ ខែឧសភា ថា ទោះបីលោកមិនដែលរៀនគួរពិតមែន ប៉ុន្តែលោកបណ្ឌិតមើលឃើញថា ជាង៤០ឆ្នាំមកហើយ ដែលការរៀនគួរ ជួយដល់គ្រូ និងសិស្ស។ លោកបានបន្ថែមនូវ ៤ចំណុចទៀតថា៖ នៅក្នុង របបសង្គមរាស្ត្រនិយម គ្រូបង្រៀនបានប្រាក់ខែច្រើន សង្គមឱ្យតម្លៃ ថាជាមុខងារថ្លៃថ្នូរ។ ក្នុងរបបសាធារណរដ្ឋខ្មែរ ប្រាក់ខែគ្រូបង្រៀនចាយមិនគ្រប់ សង្គមមិនសូវឱ្យតម្លៃ នៅតាមសាលាមានជើងកាង ដែលហ៊ានលើកពូថៅដៃកាប់ក្បាលគ្រូ។ តើមានអ្នកទាន់សម័យពូថៅដៃក្នុងសាលាដែរឬទេ? ចំណែករបបខ្មែរក្រហមវិញ គ្រូជាមុខសញ្ញាដែលគេត្រូវបោសសម្អាត។ រីឯ សាធារណរដ្ឋប្រជាមានិតកម្ពុជា សម័យរស់ឡើងវិញពីរបបប្រល័យពូជសាសន៍ គ្រូដែលនៅសល់ពីស្លាប់បន្តិចបន្តួចនាំគ្នាប្រឹងបើកសាលាឱ្យដំណើរការ ចាប់ពីរបបស្រូវសាលីមកដល់ប្រាក់ឧបត្ថម្ភបន្តិចបន្តួច សុខចិត្តស៊ីអត់ស៊ីឃ្លាន បំពេញបន្ថែមដោយការរៀនគួរ។ លោកថា គ្រូមិនមែនការងារពេញនិយមក្នុងសង្គមទេ ប៉ុន្តែសង្គមមិនអាចអត់គ្រូបានឡើយ។

បើក្រឡេកមកបណ្ឌិត យង់ ពៅ វិញ បានស្រង់ទស្សនៈពីមហាជន ដែលបានស្នើសុំពីលោកគ្រូ/អ្នកគ្រូ ពីនាយកសាលា ករណីរៀនគួរក្រៅម៉ោង តាមរយៈការសរសេរលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៤ ដូចតទៅ ៖

១- មហាជនភាគច្រើនទទួលស្គាល់ ការរៀនបំប៉ន (រៀនគួរ) ដើម្បីបង្កើនសមត្ថភាព តាមតម្រូវការឬភាពចាំបាច់ផ្សេងៗគ្នា

២- បើកបង្រៀនបំប៉ន (រៀនគួរ) ឱ្យស្របនឹងក្រមសីលធម៌វិជ្ជាជីវៈ

៣- វិញ្ញាសារប្រឡងនានា មិនត្រូវបែកចេញទៅសាលាឬថ្នាក់គួរ

៤- មិនត្រូវយកលំហាត់ពីថ្នាក់រៀនគួរមកចេញវិញ្ញាសារប្រឡងនោះទេ

៥- បើសិស្សមិនមានលទ្ធភាពបង់លុយគួរ គួរយោគយល់ផង កុំជេរ/ប្រមាថ នាំបាក់ទឹកចិត្ត នាំចិត្តស្អប់គ្រូ ស្អប់ការអប់រំស្រុកយើង

៦- សិស្សមិនបានទៅរៀនគួរ មិនត្រូវរើសអើងនោះទេ

៧- អាជ្ញាធរមានសមត្ថកិច្ចលើវិស័យអប់រំ គួរឆាប់រកដំណោះស្រាយល្អៗ ផ្តល់ឱកាសសមធម៌ និងបរិយាបន្ន សម្រាប់ពលរដ្ឋគ្រប់គ្នា។

ចំពោះលោកបណ្ឌិត យង់ ពៅ យល់ថា «វិស័យអប់រំ ជាឆ្អឹងខ្នងសង្គម ជាខួរក្បាលក្បាលជាតិ ជាជោគវាសនាប្រទេស» ដូច្នេះត្រូវលើកកម្ពស់​ និងសិក្សាពីកំណែទម្រង់ឱ្យសមស្រប និងស៊ីជម្រៅជាក់លាក់ ជាក់ស្តែង ពោលគឺមិនមែនធ្វើឱ្យល្អមើលនោះទេ៕

The post បណ្ឌិតកម្ពុជា ៣រូប យល់ឃើញដូចគ្នាថា រៀនគួរបន្ថែមសំខាន់ណាស់ក្នុងប្រព័ន្ធអប់រំ appeared first on Kampuchea Thmey Daily.