ព័ត៌មានជាតិ
ក្រសួងអប់រំ នឹងកំណត់ស្តង់ដាការបណ្តុះបណ្តាលថ្នាក់បណ្ឌិតដើម្បីពង្រឹងគុណភាព និងគុណវុឌ្ឍិបណ្ឌិតនៅកម្ពុជា
ក្រសួងអប់រំ យុវជននិងកីឡា នឹងកំណត់ស្តង់ដាការបណ្តុះបណ្តាលថ្នាក់បណ្ឌិតដើម្បីពង្រឹងគុណភាព និងគុណវុឌ្ឍិបណ្ឌិតនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ការកំណត់ស្តង់ដាការបណ្តុះបណ្តាលថ្នាក់បណ្ឌិតនេះ ត្រូវបានក្រសួងអប់រំបើកកិច្ចប្រជុំពិគ្រោះយោបល់កាលពីថ្ងៃទិ២៧ធ្នូ នៅទីស្តីការក្រសួងដោយមានការចូលរួមពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

កិច្ចប្រជុំនេះមានគោលដៅពិនិត្យពិគ្រោះយោបល់លើការរៀបចំយន្តការពង្រឹងគុណភាពថ្នាក់បណ្ឌិត ដើម្បីពង្រឹងគុណវុឌ្ឍិបណ្ឌិតនៅកម្ពុជា ដែលក្នុងនោះរួមមាន លក្ខខណ្ឌនៃការជ្រើសរើសបេក្ខជនបណ្ឌិត និងប្រធានបទនិក្ខេបបទ ការរៀបចំកម្មវិធីសិក្សា យន្តការពិនិត្យវឌ្ឍនភាពនៃការសិក្សា និងការស្រាវជ្រាវគុណវុឌ្ឍិគ្រូបង្រៀន និងគ្រូណែនាំ, ការសរសេរ
និងការពារនិក្ខេបបទបញ្ចប់ការសិក្សា។

ជាមួយគ្នានេះដែរ កិច្ចប្រជុំបានពិនិត្យឡើងវិញលើការរៀបចំឯកសារសម្រាប់គ្រប់គ្រងគុណភាពបណ្តុះបណ្តាលថ្នាក់បណ្ឌិត រួមមាន (១) សេចក្តីណែនាំស្តីពីការគ្រប់គ្រងគុណភាពនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតនៅតាមគ្រឹះស្ថាន
ឧត្តមសិក្សា ក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា (២) សេចក្តីណែនាំស្តីពីការពង្រឹងគុណភាពនិក្ខេបបទថ្នាក់បណ្ឌិតនៅតាមគ្រឹះស្ថានឧត្តមសិក្សាក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា (៣) សេចក្តីណែនាំស្តីពី ការលើកកម្ពស់គុណភាពនៃការបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវនៅតាមគ្រឹះស្ថានឧត្តមសិក្សាក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា (៤)លក្ខខណ្ឌស្នើសុំការពារបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត (៥) ការកែលម្អប្រកាស២៩១៤ ដើម្បីពង្រឹងលក្ខខណ្ឌ និងលក្ខណវិនិច្ឆ័យនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិត ដោយផ្តោតសំខាន់លើ៖ ១) ទម្រង់កម្មវិធីសិក្សា ២) ការជ្រើសរើសនិស្សិតចូលរៀន ៣) គ្រូបង្រៀន និងគ្រូណែនាំ ៤) ប្រព័ន្ធគាំទ្រនិស្សិត ៥)ការគ្រប់គុណភាពនិក្ខេបបទ និងការបោះពុម្ព ៦) លក្ខខណ្ឌបញ្ចប់ការសិក្សា និង ៧)ការដាក់ពិន័យ។

ដើម្បីបន្តជំរុញប្រសិទ្ធភាពកំណែទម្រង់ថ្នាក់បណ្ឌិត លោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ក្រុមការងារដូចជា ត្រូវបង្កើតគណៈកម្មការវាយតម្លៃ,យន្តការប្រឡងដើម្បីវាស់ស្ទង់សមត្ថភាពបេក្ខជនបណ្ឌិត, ពិនិត្យលើសមាសភាពគណៈកម្មការវាយតម្លៃគុណភាពនិក្ខេបបទ និងគុណភាពអត្ថបទស្រាវជ្រាវ ត្រូវតែឱ្យចំឯកទេស និងបទពិសោធការងារ, ផ្សព្វផ្សាយយន្តការពង្រឹងគុណភាពថ្នាក់បណ្ឌិតនេះឱ្យបានទូលំទូលាយជាមួយគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ,រៀបចំស្តង់ដាសម្រាប់វាយតម្លៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតនៅតាមគ្រឹះស្ថានឧត្តមសិក្សា, រៀបចំបណ្ណាល័យនិក្ខេបបទ ដោយប្រមូលផ្តុំរាល់និក្ខេបបទដែលមានការឯកភាពឱ្យផ្សព្វផ្សាយបន្តដាក់នៅបណ្ណាល័យជួនណាត និងបង្កើតបណ្ណាល័យឌីជីថលតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?