បាក់ធ្មេញ Archives - Kampuchea Thmey Daily

យល់សប្តិឃើញឈាម និងបាក់ធ្មេញ អត្ថន័យមិនអាក្រក់ដូចគិតទេ
ប្រជាជនមួយចំនួន ជាប់មកជាមួយនូវផ្នត់គំនិតអវិជ្ជមាន រាល់ពេលដែលយល់សប្តិឃើញឈាម ឬឃើញខ្លួនឯងបាក់ធ្មេញ ព្រោះគេចាត់ទុកវាជាសំណាងអាក្រក់ ឬជាប្រផ្នូលនៃដំណឹងអាក្រក់។ យ៉ាងណាមិញ ជំនឿនៃយល់សប្តិទាំងពីរនេះ មិនអាក្រក់ដូចធ្លាប់គិតឡើយ ព្រោះជាទូទៅ វាជាប្រផ្នូលនៃសំណាងល្អនោះទេ។ ​ដូច្នេះ កុំទាន់មានការព្រួយបារម្ភ ហើយមកអានការបកស្រាយខាងក្រោមនេះសិន!

សុបិនបាក់ធ្មេញ៖ ក្នុងផ្នែកសរីរវិទ្យា សុបិនអំពីការបាត់បង់ធ្មេញគឺជាចិត្តសាស្ត្រខាងអារម្មណ៍ និងរាងកាយ ដែលមានន័យថា អ្នកកំពុងឈឺថ្កាត់ ឬមានបញ្ហាលំបាកចិត្ត រហូតកើតជាការឈឺចាប់ទៅដល់ដំណេក និងការយល់សប្តិ។

ចំពោះជំនឿនៅអាស៊ី សុបិនឃើញបាក់ធ្មេញ មានន័យថា សាច់ញាតិកំពុងប្រឈមនឹងបញ្ហា ឬមានជំងឺត្រូវចូលពេទ្យ។ ប៉ុន្តែជំនឿលោកខាងលិច បាក់ធ្មេញ ជានិមិត្តរូបនៃការកកើត ដែលវាគឺជាប្រផ្នូលល្អពាក់ព័ន្ធចំណូល​ ជាពិសេសអ្នកទើបបើករបរថ្មី នឹងរកស៊ីកាក់កបល្អប្រសើរ។

សុបិនឃើញឈាម៖ ឈាមក្នុងសុបិនច្រើនតែមានន័យល្អខាងទ្រព្យសម្បត្តិ ហើយវាក៏ជានិមិត្តសញ្ញានៃភាពរឹងមាំផងដែរ។ ប្រសិនបើឃើញអំពើហឹង្សានៅក្នុងសុបិន ដែលបណ្តាលឱ្យមានការបង្ហូរឈាម នោះមានន័យថា អ្នកនឹងត្រូវបានឡើងតំណែង ហើយបើឃើញខ្លួនឯងហូរឈាមមិនឈប់ ចំពោះស្ត្រី នោះមានន័យថា អ្នកនឹងជួបគូស្រករ ឬមានបុត្រ ចំណែកបុរសវិញ នឹងមានជម្លោះផ្លូវភេទ។

យ៉ាងណាក្ដី អត្ថន័យនៃសុបិនឃើញឈាម មិនអាចបកស្រាយដូចគ្នាទាំងអស់នោះទេ វាអាស្រ័យលើទិដ្ឋភាពនៃសុបិន និងផ្អែកតាមរាសីម្ចាស់សុបិនផងដែរ។ ប៉ុន្តែជាទូទៅ ឃើញឈាមក្នុងយល់សប្តិ អ្នកនឹងជួបលាភសំណាង ច្រើនជាងគ្រោះ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ សុបិនឃើញឈាមរដូវ ចូរប្រយ័ត្ននូវហេតុភេទ ៥យ៉ាង

ចុចអាន៖ យល់សប្តិឃើញសត្វ ៨ប្រភេទ ជនជាតិចិន ជឿថា ​ម្ចាស់ខ្លួននឹងទទួលបានសំណាងល្អ

The post យល់សប្តិឃើញឈាម និងបាក់ធ្មេញ អត្ថន័យមិនអាក្រក់ដូចគិតទេ appeared first on Kampuchea Thmey Daily.

យល់សប្តិ “បាក់ធ្មេញ” ​នឹងមានសាច់ញាតិឈឺថ្កាត់ ឬស្លាប់?
តាមការជំនឿតៗគ្នាពីចាស់ៗ ប្រសិនយល់សប្តិឃើញខ្លួនឯងបា​ក់ធ្មេញ វាអាចជាសញ្ញា រឿងអពមង្គលសម្រាប់ម្ចាស់ខ្លួន ព្រោះបាក់ធ្មេញ ​​ត្រូវ​ប្រជាជនមាន​ជំនឿ​ថា ជានិមិត្តរូបនៃភាពអវិជ្ជមាននៅក្នុងជីវិតពិត។ យ៉ាងណាមិញ ការកាត់ស្រាយយល់សប្តិតាមតម្រា បាក់ធ្មេញ មិនអាក្រក់ទាំងអស់ទេ វាអាចជាសញ្ញាល្អដែរ។ ដូច្នេះមកអានការបកស្រាយខាងក្រោមជាមួយគ្នា!

យល់សប្តិដកធ្មេញខ្លួនឯង

វាជាសញ្ញាប្រាប់ពីបញ្ហារបស់ញាតិសន្តានដែលនៅឆ្ងាយ។ ញាតិរបស់អ្នកអាចឈឺថ្កាត់ធ្ងន់ធ្ងរ ឬជួបគ្រោះ រហូតដល់បាត់បង់ជីវិត។

ដោយឡែកចំពោះហិរញ្ញវត្ថុ អ្នកនឹងត្រូវចំណាយច្រើនខ្លាំង រហូតជាប់បុលគេ បើសិនមិនប្រុងប្រយ័ត្នលើការចាយវាយឱ្យបានត្រឹមត្រូវទេ។

យល់សប្តិបាក់ធ្មេញលើ

ក្នុងអំឡុងពេលនេះ ចូរប្រយ័ត្នខ្ពស់ ចំពោះពាក្យសម្ដី និងសកម្មភាពមួយចំនួនរបស់ខ្លួន ដូចពាក្យចាស់ពោលថា “គិតសិន សឹមគូរ” ដោយសារទង្វើរបស់អ្នកអាចនាំឱ្យខាតលាភ។ ផ្នែកហិរញ្ញវត្ថុវិញ អ្នកត្រូវទ្រាំហត់នឿយណាស់ ទើបមានប្រាក់ចំណាយគ្រប់គ្រាន់។

យល់សប្តិបាក់ធ្មេញក្រោម

​បាក់ធ្មេញក្រោម ជានិមិត្តរូបល្អណាស់ ព្រោះជីវិតពិត អ្នក​នឹង​ទទួលបាន​លាភ​សំណាង និង​កេរ្តិ៍ឈ្មោះពីការងារ​។ ចំពោះអ្នកធ្លាប់បែកបាក់មិនថាមិត្តសម្លាញ់ ឬគូស្នេហ៍ អាចនឹងត្រូវរ៉ូវគ្នាវិញ។

យល់សប្តិបាក់ធ្មេញ១

បកស្រាយថា អ្នកនឹងទទួលបានសំណាងល្អពីរឿងជុំវិញខ្លួនទាំងស្នេហា អាជីព និងលុយកាក់។ ​អ្នក​នៅ​លីវ នឹង​ជួប​គូ អ្នកធ្វើការនឹងមានឱកាសឡើងតំណែង ហើយអ្នករកស៊ី នឹងទទួលបានប្រាក់ចំណេញច្រើន។

យល់សប្តិបាក់ធ្មេញ២

បាក់ធ្មេញ២គ្រាប់ មានន័យថា អ្នកនឹងជួបបញ្ហាសុខភាពដូចជា ឈឺសន្លាក់ និងឈឺឆ្អឹងឆ្អែង។ ចំពោះ​សេចក្តីស្នេហា​កម្លោះ​ក្រមុំ ជាប្រផ្នូលល្អ​ ព្រោះគូស្នេហ៍មាន​តែភាព​ផ្អែមល្ហែម​ ​ និងចុះសម្រុងគ្នា៕

អត្ថបទ៖ សន្យា

ចុចអាន៖ នេះជាអត្ថន័យពណ៌នាគនៅក្នុងសុបិន!

The post យល់សប្តិ “បាក់ធ្មេញ” ​នឹងមានសាច់ញាតិឈឺថ្កាត់ ឬស្លាប់? appeared first on Kampuchea Thmey Daily.