បាក់ផ្ទាំងទឹកកក Archives - Kampuchea Thmey Daily

២ថ្ងៃ បាក់ផ្ទាំងទឹកកក ៣លើក សម្លាប់មនុស្ស ៨នាក់ នៅអូទ្រីស
មនុស្សម្នាក់បានស្លាប់ និងបួននាក់ផ្សេងទៀតរងរបួស ដោយសារបាក់ផ្ទាំងទឹកកកនៅភាគខាងលិចប្រទេសអូទ្រីសកាលពីថ្ងៃសៅរ៍ទី៥ខែកុម្ភៈ ពោលគឺមួយថ្ងៃបន្ទាប់ពីហេតុការណ៍ស្រដៀងគ្នានេះ២លើកផ្សេងទៀត បានសម្លាប់អ្នកជិះស្គីចំនួន៧នាក់។

ទូរទស្សន៍អូទ្រីស ORF បាននិយាយថា អ្នកដែលស្លាប់នៅក្នុងហេតុការណ៍បាក់ផ្ទាំងទឹកកកកាលពីថ្ងៃសៅរ៍នៅទីក្រុង Schmirn ក្នុងរដ្ឋ Tyrol គឺជាបុរសវ័យ៥៨ឆ្នាំ។

នៅក្នុងរដ្ឋដដែលនេះ មគ្គុទ្ទេសក៍ជិះស្គីភ្នំជនជាតិអូទ្រីសអាយុ៤២ឆ្នាំ និងអ្នកជិះស្គីជនជាតិស៊ុយអែតចំនួន៤​​នាក់ ដែលសុទ្ធតែជាបុរសស្ថិតក្នុងវ័យ៤០ឆ្នាំ បានស្លាប់កាលពីថ្ងៃសុក្រទី៤ខែកុម្ភៈ នៅពេលផ្ទាំងទឹកកកបាក់ កប់ពួកគេទាំងស្រុងនៅជិតទីក្រុង Spiss ជាប់ព្រំដែនជាមួយប្រទេសស្វីស។

ចំណែក អ្នកជិះស្គីអូទ្រីសពីរនាក់ បានស្លាប់នៅក្នុងឧប្បត្តិហេតុមួយទៀត។

សេវាសង្គ្រោះបន្ទាន់បានរកឃើញសាកសពអ្នកជិះស្គីជនជាតិអូទ្រីសពីរនាក់ ដែលម្នាក់ជាស្ត្រីអាយុ៦១ឆ្នាំ និងម្នាក់ទៀតជាបុរសអាយុ៦០ឆ្នាំ នៅម៉ោង ០០:៤០ រំលងអាធ្រាត្រថ្ងៃសុក្រ ឈានចូលថ្ងៃសៅរ៍៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ បាក់ផ្ទាំងទឹកកកចូលទន្លេធ្វើឲ្យធ្លាយទំនប់ទឹក បង្កទៅជាគ្រោះមហន្តរាយធំធេងនៅ ឥណ្ឌា

The post ២ថ្ងៃ បាក់ផ្ទាំងទឹកកក ៣លើក សម្លាប់មនុស្ស ៨នាក់ នៅអូទ្រីស appeared first on Kampuchea Thmey Daily.

ឥណ្ឌា អស់សង្ឃឹមក្នុងការជួយសង្គ្រោះជីវិតអ្នកជាប់ក្នុងហេតុការណ៍បាក់ផ្ទាំងទឹកកក
ក្រុមមន្រ្តីបាននិយាយនៅថ្ងៃពុធទី១០ខែកុម្ភៈនេះថា ពេលវេលាដើម្បីជួយសង្គ្រោះមនុស្សរាប់សិបនាក់ដែលជាប់នៅក្នុងរូងក្រោមដី បីថ្ងៃបន្ទាប់ពីទឹកជំនន់ដ៏សាហាវដែលបណ្តាលមកពីការបាក់ផ្ទាំងទឹកកកនៅភាគខាងជើងតំបន់ហិម៉ាល័យរបស់ប្រទេសឥណ្ឌា គឺអស់ហើយ។

មនុស្សជាង១៧០នាក់កំពុងបាត់ខ្លួននៅឡើយបន្ទាប់ពីទឹកនិងកម្ទេចកម្ទីបាក់បែកបានបាក់ចុះពីជម្រាលភ្នំក្នុងល្បឿនដ៏លឿនកាលពីព្រឹកថ្ងៃអាទិត្យ ដោយបំផ្លាញស្ពាន ផ្លូវថ្នល់និងកម្ទេចទំនប់វារីអគ្គិសនីចំនួន២។

មន្ត្រីបាននិយាយនៅថ្ងៃពុធនេះថា សាកសពចំនួន៣១នាក់ត្រូវបានគេរកឃើញ។ វាអាចចំណាយពេលច្រើនថ្ងៃសម្រាប់ការរកឃើញសាកសពជាច្រើនទៀតព្រោះនៅជាប់ក្រោមផ្ទាំងថ្មនិងកម្ទេចកម្ទីនិងដោយសារតែមានភក់យ៉ាងក្រាស់។

សាកសពចំនួន២៥នាក់មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ។ ភាគច្រើននៃជ​នរងគ្រោះគឺជាកម្មករក្រីក្រមកពីចម្ងាយរាប់រយម៉ាយល៍នៅផ្នែកផ្សេងទៀតនៃប្រទេសឥណ្ឌា។

ការផ្តោតសំខាន់នៃប្រតិបត្តិការជួយសង្គ្រោះទ្រង់ទ្រាយធំគឺនៅផ្លូវរូងក្រោមដីមួយ ក្បែររោងចក្រវារីអគ្គិសនីដែលត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅ Tapovan ក្នុងរដ្ឋ Uttarakhand។

លោក Piyoosh Rautela មន្រ្តីជួយសង្គ្រោះគ្រោះមហន្តរាយជាន់ខ្ពស់របស់រដ្ឋបានប្រាប់ AFP ថា “នៅពេលពេលវេលាកន្លងផុតទៅ ឱកាសនៃការស្វែងរកពួកគេកំពុងថយចុះប៉ុន្តែអព្ភូតហេតុពិតជាអាចកើតឡើងមែន”។

ស្របពេលជាមួយគ្នានោះ លោក Vivek Pandey អ្នកនាំពាក្យប៉ូលិសព្រំដែនបានប្រាប់កាសែត Times of India ថា ប្រសិនបើមនុស្សទាំង៣៤នាក់នៅមានជីវិតនោះ ការព្រួយបារម្ភដ៏ធំបំផុតគឺការថយចុះកម្តៅដែលអាចបណ្តាលឲ្យស្លាប់នៅក្នុងស្ថានភាពបែបនេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

The post ឥណ្ឌា អស់សង្ឃឹមក្នុងការជួយសង្គ្រោះជីវិតអ្នកជាប់ក្នុងហេតុការណ៍បាក់ផ្ទាំងទឹកកក appeared first on Kampuchea Thmey Daily.

រកឃើញអ្នកស្លាប់១៤នាក់ហើយ ក្នុងហេតុការណ៍ដ៏រន្ធត់នៅ ឥណ្ឌា
មនុស្ស១៤នាក់បានស្លាប់និង១៥០នាក់នៅតែបាត់ខ្លួន បន្ទាប់ពីផ្ទាំងទឹកកកនៃភ្នំហិមាល័យបានបាក់ចូលក្នុងទន្លេហើយបង្កជាទឹកជំនន់ដ៏ធំមួយនៅភាគខាងជើងប្រទេសឥណ្ឌា។

ទឹកជំនន់បានជន់លិចទំនប់និងហូរកាត់ជ្រលងភ្នំក្នុងរដ្ឋ Uttarakhand។

អ្នកបាត់ខ្លួនភាគច្រើនត្រូវបានគេជឿថាជា កម្មករមកពីរោងចក្រវារីអគ្គិសនីចំនួន២នៅក្នុងតំបន់។

កងទ័ព ទាហានឆត្រយោងរាប់រយនាក់និងឧទ្ធម្ភាគចក្រយោធាត្រូវបានបញ្ជូនទៅកាន់តំបន់នេះដើម្បីជួយក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។

ក្រុមអ្នកជំនាញកំពុងស៊ើបអង្កេតលើឧប្បត្តិហេតុនេះ បើទោះបីជាមិនទាន់ដឹងច្បាស់ថាតើអ្វីអាចបណ្តាលឲ្យផ្ទាំងទឹកកកបាក់ក៏ដោយ។

ក្រុមមន្រ្តីបាននិយាយថា គិតត្រឹមពេលនេះ មនុស្សចំនួន២៥នាក់ត្រូវបានជួយសង្គ្រោះហើយ។

ប៉ូលិសរដ្ឋ Uttarakhand បាននិយាយថា ការបាក់ផ្ទាំងទឹកកកនេះបានកើតឡើងនៅម៉ោងប្រហែល១១និង០០នាទី៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ បាក់ផ្ទាំងទឹកកកចូលទន្លេធ្វើឲ្យធ្លាយទំនប់ទឹក បង្កទៅជាគ្រោះមហន្តរាយធំធេងនៅ ឥណ្ឌា

The post រកឃើញអ្នកស្លាប់១៤នាក់ហើយ ក្នុងហេតុការណ៍ដ៏រន្ធត់នៅ ឥណ្ឌា appeared first on Kampuchea Thmey Daily.

បាក់ផ្ទាំងទឹកកកចូលទន្លេធ្វើឲ្យធ្លាយទំនប់ទឹក បង្កទៅជាគ្រោះមហន្តរាយធំធេងនៅ ឥណ្ឌា
មនុស្សរាប់រយនាក់កំពុងបាត់ខ្លួននិងត្រូវបានគេគិតថាស្លាប់ បន្ទាប់ពីផ្ទាំងទឹកកកនៃភ្នំហិមាល័យបានបាក់ចូលក្នុងទន្លេហើយបង្កជាទឹកជំនន់ដ៏ធំមួយនៅភាគខាងជើងប្រទេសឥណ្ឌា។

ទឹកជំនន់បានជន់លិចទំនប់និងហូរកាត់ជ្រលងភ្នំក្នុងរដ្ឋ Uttarakhand។

ភូមិនានាត្រូវបានជម្លៀសចេញប៉ុន្តែក្រុមមន្រ្តីបានព្រមានថា មនុស្សជាង១២៥នាក់អាចស្លាប់នៅក្នុងហេតុការណ៍នេះ។

សាក្សីម្នាក់បាននិយាយថា ទឹកបាក់ទំនប់និងថ្មបានហូរបុកតាមដងទន្លេ Dhauli Ganga យ៉ាងលឿនដូច្នេះមិនមានពេលវេលាដើម្បីប្រកាសអាសន្នឡើយ។

ប៉ូលិសរដ្ឋ Uttarakhand បាននិយាយថា ការបាក់ផ្ទាំងទឹកកកនេះបានកើតឡើងនៅម៉ោងប្រហែល១១និង០០នាទី (ម៉ោងក្នុងស្រុក) ដោយបំផ្លាញទំនប់មួយដែលត្រូវបានគេស្គាល់ថាជា គម្រោងវារីអគ្គិសនី Rishiganga។

ប៉ូលិសនិយាយថា មានផលប៉ះពាល់យ៉ាងធំធេងនៅតាមដងទន្លេ Dhauli Ganga ដែលធ្វើឲ្យខូចខាតដល់គម្រោងថាមពលមួយផ្សេងទៀតដែលស្ថិតនៅផ្នែកខាងក្រោមនៃតំបន់ Tapovan ។

នាយករដ្ឋមន្រ្តីរដ្ឋ Uttarakhand លោក Trivendra Singh Rawat បាននិយាយថា រហូតមកដល់ពេលនេះ មនុស្ស១២៥នាក់ត្រូវបានបញ្ជាក់ថា បាត់ខ្លួនប៉ុន្តែចំនួនអាចកើនឡើង។

លោក Singh Rawat បានប្រាប់អ្នកយកព័ត៌មាននៅឯសន្និសីទខ្លីមួយកាលពីថ្ងៃអាទិត្យថា “សាកសពមនុស្ស៧នាក់ត្រូវបានរកឃើញ ហើយប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត”។

ក្រុមអ្នកជំនាញនិយាយថា មូលហេតុមួយនៃគ្រោះមហន្តរាយនេះគឺថា ផ្ទាំងទឹកកកដ៏ធំបានបាក់ដោយសារតែការកើនឡើងនៃសីតុណ្ហភាព៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

The post បាក់ផ្ទាំងទឹកកកចូលទន្លេធ្វើឲ្យធ្លាយទំនប់ទឹក បង្កទៅជាគ្រោះមហន្តរាយធំធេងនៅ ឥណ្ឌា appeared first on Kampuchea Thmey Daily.