ព័ត៌មានអន្ដរជាតិ
ឥណ្ឌា អស់សង្ឃឹមក្នុងការជួយសង្គ្រោះជីវិតអ្នកជាប់ក្នុងហេតុការណ៍បាក់ផ្ទាំងទឹកកក
ក្រុមមន្រ្តីបាននិយាយនៅថ្ងៃពុធទី១០ខែកុម្ភៈនេះថា ពេលវេលាដើម្បីជួយសង្គ្រោះមនុស្សរាប់សិបនាក់ដែលជាប់នៅក្នុងរូងក្រោមដី បីថ្ងៃបន្ទាប់ពីទឹកជំនន់ដ៏សាហាវដែលបណ្តាលមកពីការបាក់ផ្ទាំងទឹកកកនៅភាគខាងជើងតំបន់ហិម៉ាល័យរបស់ប្រទេសឥណ្ឌា គឺអស់ហើយ។
មនុស្សជាង១៧០នាក់កំពុងបាត់ខ្លួននៅឡើយបន្ទាប់ពីទឹកនិងកម្ទេចកម្ទីបាក់បែកបានបាក់ចុះពីជម្រាលភ្នំក្នុងល្បឿនដ៏លឿនកាលពីព្រឹកថ្ងៃអាទិត្យ ដោយបំផ្លាញស្ពាន ផ្លូវថ្នល់និងកម្ទេចទំនប់វារីអគ្គិសនីចំនួន២។
មន្ត្រីបាននិយាយនៅថ្ងៃពុធនេះថា សាកសពចំនួន៣១នាក់ត្រូវបានគេរកឃើញ។ វាអាចចំណាយពេលច្រើនថ្ងៃសម្រាប់ការរកឃើញសាកសពជាច្រើនទៀតព្រោះនៅជាប់ក្រោមផ្ទាំងថ្មនិងកម្ទេចកម្ទីនិងដោយសារតែមានភក់យ៉ាងក្រាស់។
សាកសពចំនួន២៥នាក់មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ។ ភាគច្រើននៃជនរងគ្រោះគឺជាកម្មករក្រីក្រមកពីចម្ងាយរាប់រយម៉ាយល៍នៅផ្នែកផ្សេងទៀតនៃប្រទេសឥណ្ឌា។
ការផ្តោតសំខាន់នៃប្រតិបត្តិការជួយសង្គ្រោះទ្រង់ទ្រាយធំគឺនៅផ្លូវរូងក្រោមដីមួយ ក្បែររោងចក្រវារីអគ្គិសនីដែលត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅ Tapovan ក្នុងរដ្ឋ Uttarakhand។
លោក Piyoosh Rautela មន្រ្តីជួយសង្គ្រោះគ្រោះមហន្តរាយជាន់ខ្ពស់របស់រដ្ឋបានប្រាប់ AFP ថា “នៅពេលពេលវេលាកន្លងផុតទៅ ឱកាសនៃការស្វែងរកពួកគេកំពុងថយចុះប៉ុន្តែអព្ភូតហេតុពិតជាអាចកើតឡើងមែន”។
ស្របពេលជាមួយគ្នានោះ លោក Vivek Pandey អ្នកនាំពាក្យប៉ូលិសព្រំដែនបានប្រាប់កាសែត Times of India ថា ប្រសិនបើមនុស្សទាំង៣៤នាក់នៅមានជីវិតនោះ ការព្រួយបារម្ភដ៏ធំបំផុតគឺការថយចុះកម្តៅដែលអាចបណ្តាលឲ្យស្លាប់នៅក្នុងស្ថានភាពបែបនេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


