ព័ត៌មានអន្ដរជាតិ
រកឃើញអ្នកស្លាប់១៤នាក់ហើយ ក្នុងហេតុការណ៍ដ៏រន្ធត់នៅ ឥណ្ឌា
មនុស្ស១៤នាក់បានស្លាប់និង១៥០នាក់នៅតែបាត់ខ្លួន បន្ទាប់ពីផ្ទាំងទឹកកកនៃភ្នំហិមាល័យបានបាក់ចូលក្នុងទន្លេហើយបង្កជាទឹកជំនន់ដ៏ធំមួយនៅភាគខាងជើងប្រទេសឥណ្ឌា។

ទឹកជំនន់បានជន់លិចទំនប់និងហូរកាត់ជ្រលងភ្នំក្នុងរដ្ឋ Uttarakhand។
អ្នកបាត់ខ្លួនភាគច្រើនត្រូវបានគេជឿថាជា កម្មករមកពីរោងចក្រវារីអគ្គិសនីចំនួន២នៅក្នុងតំបន់។

កងទ័ព ទាហានឆត្រយោងរាប់រយនាក់និងឧទ្ធម្ភាគចក្រយោធាត្រូវបានបញ្ជូនទៅកាន់តំបន់នេះដើម្បីជួយក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។
ក្រុមអ្នកជំនាញកំពុងស៊ើបអង្កេតលើឧប្បត្តិហេតុនេះ បើទោះបីជាមិនទាន់ដឹងច្បាស់ថាតើអ្វីអាចបណ្តាលឲ្យផ្ទាំងទឹកកកបាក់ក៏ដោយ។

ក្រុមមន្រ្តីបាននិយាយថា គិតត្រឹមពេលនេះ មនុស្សចំនួន២៥នាក់ត្រូវបានជួយសង្គ្រោះហើយ។
ប៉ូលិសរដ្ឋ Uttarakhand បាននិយាយថា ការបាក់ផ្ទាំងទឹកកកនេះបានកើតឡើងនៅម៉ោងប្រហែល១១និង០០នាទី៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ បាក់ផ្ទាំងទឹកកកចូលទន្លេធ្វើឲ្យធ្លាយទំនប់ទឹក បង្កទៅជាគ្រោះមហន្តរាយធំធេងនៅ ឥណ្ឌា
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


