បុកគេហើយរត់ Archives - Kampuchea Thmey Daily

រថយន្តមិនចាំម៉ាកមួយគ្រឿង បើកបុកនិងកិន បុរសម្នាក់ បែកក្បាលស្លាប់ រួចបើកគេចបាត់ស្រមោល
បុរសម្នាក់ត្រូវបានរថយន្ត មួយគ្រឿងបើកបុកនិងកិនស្លាប់ លើផ្លូវអូស៊ីអាយស៊ី ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី២០ខែមករា ឆ្នាំ២០២៦នៅតាមផ្លូវអូស៊ីអាយស៊ី ក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីសន្តិសុខបានអោយដឹងថា គេឃើញបុរសរូបនោះធ្វើដំណើរដោយថ្មើរជើង  ដើរចុះឡើងនៅតាមផ្លូវ ប៉ុន្មានថ្ងៃមកហើយ ដោយគេពុំដឹងថា បុរសនោះមានបញ្ហាអ្វីឡើយ។ ស្រាប់តែថ្ងៃនេះ បុរសរូបនោះធ្វើដំណើរដោយថ្មើរ ជើង នឹងដៃកាន់ចាននំបញ្ចុក។

លុះក្រោយមកគេឮសូរសំឡេងប្រាវ ហើយគេឃើញជនរងគ្រោះដេកស្លាប់នៅ លើផ្លូវដោយ រថយន្តកិនបែកក្បាល ភ្លាមៗរថយន្តបានគេចខ្លួនបាត់ស្រមោល។

ប្រភពដដែលបន្តថា គេបានឃើញចាននំបញ្ចុកដែល ជនរងគ្រោះកាន់ជាប់ដៃនោះ ទុកនៅលើសួនច្បារពុះចែកផ្លូវ ដោយគេសង្ស័យថា បុរសរូបនោះលោតចូលរថយន្តគេ ទើបបណ្តាលអោយស្លាប់។ ប៉ុន្តែទោះបីជាយ៉ាងណា មានតែរងចាំសមត្ថកិច្ចឆែកកាំម៉េរ៉ាសុវត្ថិភាព ទើបអាចសន្និដ្ឋានច្បាស់។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវឆែកឆេរមើលកាំមេរ៉ាសុវត្ថិភាព ចំណែកសពជនរងគ្រោះ ត្រូវបានយកទៅតម្កល់នៅវត្តកប់ស្រូវ៕ អត្ថបទ ៖ រដ្ឋា

The post រថយន្តមិនចាំម៉ាកមួយគ្រឿង បើកបុកនិងកិន បុរសម្នាក់ បែកក្បាលស្លាប់ រួចបើកគេចបាត់ស្រមោល appeared first on Kampuchea Thmey Daily.

បុកគេហើយ រត់គេចខ្លួនត្រូវមានទោសបែបណា?
គ្រោះថ្នាក់ចរាចរណ៍ តែងតែកើតមានជារៀងរាល់ថ្ងៃ នៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះករណីគ្រោះថ្នាក់ចរាចរណ៍ខ្លះ ជនបង្ករ គឺមានទំនួលខុសត្រូវចំពោះគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុ ចំណែកឯជនបង្ករខ្លះទៀត បានព្យាយាមរត់គេចខ្លួនក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ។ តើជនបង្ករដែលបុកគេហើយរត់គេច ត្រូវមានទោសបែបណាខ្លះ?

(រូបថតឯកសារ ម៉ូតូបុកគ្នាជាមួយរថយន្ត Hummer ចំណុចវិថីព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។)

មាត្រា ៨៣ នៃច្បាប់ចរាចរណ៍ផ្លូវគោកបានបញ្ញត្តិថា រាល់ជនណាដែលបើកបរដោយខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្ដាលឱ្យអ្នកដទៃរងរបួសមិនអាចធ្វើការងារអ្វីបានក្នុងរយៈពេល៨ថ្ងៃ គិតចាប់ពីថ្ងៃកើតហេតុ  ហើយជនបង្កនោះរត់គេចក្នុងគោលបំណងមិនទទួលខុសត្រូវ នៅពេលសមត្ថកិច្ចឃាត់ខ្លួនបាន បញ្ជូនខ្លួនទៅតុលាការ តុលាការនឹងផ្ដន្ទាទោសដាក់ពន្ធធនាគារពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី៤លានរៀល ទៅ១៥លានរៀល។

ក្នុងករណីជនបង្កបើកបុកអ្នកដទៃបណ្ដាលឱ្យស្លាប់ ហើយរត់គេចខ្លួនមិនទទួលខុសត្រូវ ច្បាប់បានកំណត់ផ្ដន្ទាទោសដាក់ពន្ធធនាគារចាប់ពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី១០លានរៀល ទៅ២៥លានរៀល។ នេះបើយោងតាមមាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក។

ជាការកត់សម្គាល់ ក្នុងសង្គមកម្ពុជាត្រឹមរយៈពេលជាង២សប្ដាហ៍ចុងក្រោយនៃខែធ្នូឆ្នាំ២០២៣ គេសង្កេតឃើញថាមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន២ករណីដែលភាគីម្ខាងដែលជាម្ចាស់រថយន្តបា​នព្យាយាមរត់គេចចេញពីកន្លែងកើតហេតុភ្លាមៗ។ ២ករណីនោះគឺ ករណីទី១ ក្នុងវេលា១០យប់ថ្ងៃទី១៤ ខែធ្នូ ម្ចាស់រថយន្ត Jeep បានរត់ចោលរថយន្ត ក្រោយបុកជាមួយម៉ូតូ នៅត្រង់ចំណុចបឹងកក់២ ខណ្ឌទួលគោក បណ្ដាលឱ្យអតីតកីឡាករវាយសីម្នាក់បាត់បង់ជីវិត។ ឯករណីទី២នោះគឺ នៅវេលារំលងអធ្រាតឈានចូលថ្ងៃទី២៥ ខែធ្នូ ម្ចាស់រថយន្ត Hummer បានបើករថយន្តក្នុងបំណងរត់គេចខ្លួនមិនទទួលខុសត្រូវ បន្ទាប់ពីបុកជាមួយម៉ូតូម៉ាក  Suzuki Nex នៅតាមបណ្ដោយវិថីព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ស្រះចក  ខណ្ឌដូនពេញ ដែលករណីនេះបណ្ដាលឱ្យបាត់បង់ជីវិតទាំងម្ដាយ និងកូន ឯបុរសជាស្វាមីរងរបួសធ្ងន់។

(រូបថតរថយន្តHummer បុកជាមួយម៉ូតូម៉ាក Suzuki nex នៅលើវិថីព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។រូបថតថតបានដោយកាមេរ៉ាសុវត្ថិភាព។)

យ៉ាងណា សម្រាប់ករណីទី១ ភាគីម្ចាស់រថយន្តម៉ាក  ឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា កំពុងត្រូវបានតុលាការឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធធនាគារ។ ចំពោះករណីទី២វិញ កាលពីថ្ងៃទី២៧ ខែធ្នូ សមត្ថកិច្ចបានរកឃើញតែរថយន្ត Hummer តែមិនឃើញម្ចាស់។ យ៉ាងណាសមត្ថកិច្ចបាននឹងកំពុងដុតដៃដុតជើងតាមរកម្ចាស់រថយន្ត Hummer យកផ្ដន្ទាទោសតាមច្បាប់ ៕

ដោយ៖ ង៉ិល ណារ៉ាត់

The post បុកគេហើយ រត់គេចខ្លួនត្រូវមានទោសបែបណា? appeared first on Kampuchea Thmey Daily.