Connect with us

សន្តិសុខសង្គម

រថយន្តមិនចាំម៉ាកមួយគ្រឿង បើកបុកនិងកិន បុរសម្នាក់ បែកក្បាលស្លាប់ រួចបើកគេចបាត់ស្រមោល

បានផុស

នៅ

បុរសម្នាក់ត្រូវបានរថយន្ត មួយគ្រឿងបើកបុកនិងកិនស្លាប់ លើផ្លូវអូស៊ីអាយស៊ី ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី២០ខែមករា ឆ្នាំ២០២៦នៅតាមផ្លូវអូស៊ីអាយស៊ី ក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីសន្តិសុខបានអោយដឹងថា គេឃើញបុរសរូបនោះធ្វើដំណើរដោយថ្មើរជើង  ដើរចុះឡើងនៅតាមផ្លូវ ប៉ុន្មានថ្ងៃមកហើយ ដោយគេពុំដឹងថា បុរសនោះមានបញ្ហាអ្វីឡើយ។ ស្រាប់តែថ្ងៃនេះ បុរសរូបនោះធ្វើដំណើរដោយថ្មើរ ជើង នឹងដៃកាន់ចាននំបញ្ចុក។

លុះក្រោយមកគេឮសូរសំឡេងប្រាវ ហើយគេឃើញជនរងគ្រោះដេកស្លាប់នៅ លើផ្លូវដោយ រថយន្តកិនបែកក្បាល ភ្លាមៗរថយន្តបានគេចខ្លួនបាត់ស្រមោល។

ប្រភពដដែលបន្តថា គេបានឃើញចាននំបញ្ចុកដែល ជនរងគ្រោះកាន់ជាប់ដៃនោះ ទុកនៅលើសួនច្បារពុះចែកផ្លូវ ដោយគេសង្ស័យថា បុរសរូបនោះលោតចូលរថយន្តគេ ទើបបណ្តាលអោយស្លាប់។ ប៉ុន្តែទោះបីជាយ៉ាងណា មានតែរងចាំសមត្ថកិច្ចឆែកកាំម៉េរ៉ាសុវត្ថិភាព ទើបអាចសន្និដ្ឋានច្បាស់។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវឆែកឆេរមើលកាំមេរ៉ាសុវត្ថិភាព ចំណែកសពជនរងគ្រោះ ត្រូវបានយកទៅតម្កល់នៅវត្តកប់ស្រូវ៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម