ប្រទេស​ឈូងសមុទ្រពែរ្ស Archives - Kampuchea Thmey Daily

ប្រទេស​នៅ​ឈូង​សមុទ្រ​ទាម​ទារ​សំណង​ពី​អ៊ីរ៉ង់​ដែល​វាយប្រហារ​​​ក្នុងជម្លោះជាមួយអាមេរិក​​
មន្ត្រី​នៃ​ប្រទេស​ក្នុងតំបន់​ឈូង​សមុទ្រ​​ពែរ្ស​ បាន​ប្រាប់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​​នៃ​អង្គការសហប្រជា​​ជាតិ ​(UN) ថា ​ការវាយប្រហាររបស់​អ៊ីរ៉ង់​ទៅលើប្រទេស​របស់ពួកគេ​ស្មើ​នឹង​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរលើអធិបតេយ្យភាព​របស់រដ្ឋទាំង​អស់​ដែលទទួល​រង​ការ​​ប៉ះ​ពាល់ ​​ដោយទាមទារ​សំណងពេញ​លេញ ខណៈសង្គ្រាម​រវាង​សហរដ្ឋអាមេរិក និង​អ៊ីស្រាអែល​លើអ៊ីរ៉ង់​ខិត​ជិតចូល​​១​​ខែទៅ​ហើយ​។

យោង​តាម​ Al Jazeera ផ្សាយ​ថ្ងៃ​ទី​២៥ខែមីនា ឆ្នាំ​២០២៦ លោក Abdulmohsen Majed bin Khothaila តំណាង​ប្រទេស​អារ៉ាប៊ីសាអូឌីត​ប្រចាំអង្គការសហប្រជាជាតិ បាន​ថ្កោលទោសការវាយ​ប្រហាររបស់​អ៊ីរ៉ង់ អំឡុង​ពេល​នៃ​កិច្ច​ប្រជុំបន្ទាន់​មួយនៅទីក្រុងហ្សឺណែវ​​នៅ​​ថ្ងៃពុធ ដោយនិយាយថា៖ «រដ្ឋជាសមាជិកក្រុមប្រឹក្សាសហប្រតិបត្តិ​ការឈូងសមុទ្រ (GCC) កំពុង​រង​ការ​វាយប្រហារ ទោះ​បី​ជា​មិន​ពាក់​ព័ន្ធ​នឹងជម្លោះក៏ដោយ»។​

លោក Antonio Guterres gestures ប្រធាន​អង្គការ​សហប្រជាជាតិ។ រូបភាព៖ Reuters

លោក​បន្ត​ថា​៖ «ការវាយប្រហាររបស់អ៊ីរ៉ង់ បាន​រំលោភលើ​ធម្មនុញ្ញ​អង្គ​ការសហប្រជាជាតិ និងច្បាប់អន្តរជាតិ​នានា​។ ការកំណត់គោល​ដៅ​​លើ​ប្រទេស​ជិតខាង​គឺ​ជាការរំលោភ​លើ​គោលការណ៍​នៃ​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ជិតខាង។ […] ការកំណត់គោលដៅ​ចំពោះ​រដ្ឋ​ដែលមិនមែន​ជាភាគីនៃ​អរិភាព​គឺជាការវាយប្រហារដែល​មិនអាចទទួលយកបាន និងមិនអាចប្រកែកបាន ហើយ​មិន​ត្រូវ​ស្ងៀមស្ងាត់ពី​រឿង​នេះ​នោះ​ទេ​»។

គួរ​បញ្ជាក់​ថា ​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​នៃ​កិច្ច​ប្រជុំ​​នោះ​មាន​សមាជិក ៤៧ រូប​ បាន​គាំទ្រ​សេច​ក្តីសម្រេចមួយដាក់ចេញដោយ GCC និងហ្ស៊កដានី ដោយ​ថ្កោលទោស​ចំពោះ​​​សកម្មភាពរបស់ទីក្រុងតេហេ​រ៉ង់​ដែលមានគោលបំណងបិទច្រកសមុទ្រ Hormuz ។

សេចក្តីសម្រេចខាង​លើ​មាន​គោល​បំណង​ទាមទារឱ្យអ៊ីរ៉ង់បញ្ឈប់​ការ​វាយប្រហារដោយ​ចេតនា​និង​ដោយ​ការ​សង​សឹក​ទាំងអស់ជា​បន្ទាន់ ជា​ពិសេស​ប្រទេស​ទាំង​អស់​នោះបានអំពាវនាវឱ្យមានសំណងពេញ​លេញ ហើយ​រហ័ស​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ដល់ជនរងគ្រោះទាំង​អស់នៃការវាយប្រហាររបស់អ៊ីរ៉ង់​។

មិន​តែ​ប៉ុណ្ណោះសម័យ​ប្រជុំ​កាល​ថ្ងៃពុធ នៅទីក្រុងហ្សឺណែវបានកើតឡើង ខណៈការ​វាយ​ប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់នៅ​តែ​បន្ត​។

អ៊ីរ៉ង់​នៅ​តែ​បន្ត​វាយប្រហារដោយមីស៊ីល និងដ្រូន​នៅទូទាំង​មជ្ឈិមបូព៌ា  ចំ​ពេលមានការ​សម្រប​សម្រួល​ដោយ​អន្តរជាតិកាន់តែខ្លាំង​ឡើង ដើម្បី​បញ្ចប់​ជម្លោះ​ដ៏សាហាវនេះ​៕

ប្រែសម្រួល៖ ណឺ មិនា

The post ប្រទេស​នៅ​ឈូង​សមុទ្រ​ទាម​ទារ​សំណង​ពី​អ៊ីរ៉ង់​ដែល​វាយប្រហារ​​​ក្នុងជម្លោះជាមួយអាមេរិក​​ appeared first on Kampuchea Thmey Daily.

​​អឺរ៉ុប​គាំ​ទ្រ​ប្រទេសនានា​​ក្នុង​ឈូង​សមុទ្រ​​​​ឆ្លើយ​តប​ការពារ​ខ្លួន​ ពេល​​អ៊ីរ៉ង់​បាញ់​មីស៊ីលដាក់​
បណ្តា​មេ​ដឹកនាំសហភាពអឺរ៉ុប​​សម្តែងការ​គាំទ្រ ចំពោះ​ប្រទេស​ក្នុង​ឈូង​សមុទ្រ​​​អារ៉ាប់ឱ្យ​ការពារ​ខ្លួន​​​ ​ខណៈ​អ៊ីរ៉ង់​បន្ត​បាញ់​មីស៊ីលនិង​យន្តហោះគ្មាន​មនុស្សបើក ​(ដ្រូន​) ទៅ​កាន់​គោលដៅ​នានា​ទូទាំងតំបន់​សង​សឹក​​ទៅ​នឹង​ការវាយប្រហារ​របស់​សហរដ្ឋអាមេរិក និង​អ៊ីស្រាអែល។

មេដឹកនាំ​អឺរ៉ុប។ រូបភាព៖ Reuters

យោង​តាម​ Al Jazeera ចុះផ្សាយ​ថ្ងៃ​ទី​០៥ខែមីនា ឆ្នាំ​២០២៦, លោកស្រី​ Kaja Kallas ប្រធានគោលនយោបាយការបរទេសសហភាព​អឺរ៉ុប ​និង​មេដឹកនាំអឺរ៉ុបដទៃ​ទៀត បាន​ជួបពិភាក្សា​ជាមួយមន្ត្រីក្រុមប្រឹក្សា​សហប្រតិបត្តិការឈូង​សមុទ្រ (GCC) ​នៅ​ថ្ងៃព្រហស្បតិ៍​​ ក្នុង​​ទីក្រុង​ព្រុច​សែល ដោយ​ថ្កោលទោសការ​វាយ​ប្រហារ​របស់​អ៊ីរ៉ង់​ ​ប្រឆាំង​នឹង​ប្រទេស​នានា​ក្នុង​ឈូង​សមុទ្រ​។

មេដឹកនាំ​អឺរ៉ុប​ បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា​ EU-GCC ថា​៖ «ពួក​យើង​​ថ្កោល​ទោស​យ៉ាង​​ខ្លាំង​​ចំពោះ​​ការ​វាយ​ប្រហារ​​​របស់​​អ៊ីរ៉ង់​​ដែល​​មិន​​សម​ហេតុផល​​ប្រឆាំង​នឹង​​ប្រទេស​ក្នុង​ឈូង​សមុទ្រ​ GCC ​គំរាម​កំហែង​​ដល់​សន្តិសុខ​​ក្នុង​តំបន់ និង​ពិភពលោក។ យើង​សូម​​​អំពាវ​នាវ​ឱ្យ​​អ៊ីរ៉ង់​​បញ្ឈប់​​ការ​​វាយ​ប្រហារ​ជា​បន្ទាន់»។

សេចក្តី​ថ្លែងការណ៍​នេះ​បាន​បញ្ជាក់​ជាថ្មី​ថា៖ «ប្រទេសក្នុង​​​ឈូង​សមុទ្រ​​មាន​​សិទ្ធិចាត់​វិធានការ​​ចាំបាច់​​ទាំង​អស់​ ​ដើម្បី​​ការពារ​​សន្តិសុខ និង​​ស្ថិរភាព​​របស់​ខ្លួន ការពារ​ទឹកដី ប្រជាពលរដ្ឋ និង​​អ្នកស្រុក​របស់​ពួក​គេ​»។

​សារព័ត៌មាន​ Al Jazeera ​រាយការណ៍ពីរដ្ឋធានី​បែលហ្ស៊ិក​ថា​៖ «សារ​ដែល​ចេញ​ពីកិច្ចពិភាក្សា​របស់​អឺរ៉ុបគឺ​ត្រៀមខ្លួន​ជួយ​សម្ព័ន្ធ​មិត្ត​របស់​ខ្លួននៅក្នុងឈូងសមុទ្រ ប៉ុន្តែ​ក៏​ចង់​បានដំណោះស្រាយ​​អាច​សម្រប​សម្រួលបាន​ និងជម្រុញ​ការបន្ធូរបន្ថយភាពតានតឹងផង​ដែរ​»។

លោកស្រី​ Kaja Kallas ប្រធានគោលនយោបាយការបរទេសសហភាព​អឺរ៉ុប! រូបភាព៖ Reuters

កិច្ច​ប្រជុំនេះបានកើត​ឡើង​ ចំពេល​មានការព្រួយបារម្ភខ្លាំង​ឡើង​ពី​ផលវិបាក​កាន់តែ​ធំឡើង​នៃការវាយប្រហាររបស់​សហរដ្ឋអាមេរិក-អ៊ីស្រាអែល​លើអ៊ីរ៉ង់ សម្លាប់​មនុស្សយ៉ាងហោចណាស់ ១ ២៣០នាក់​ ចាប់​តាំង​ពី​ថ្ងៃសៅរ៍ នេះ​បើយោងតាមប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់។

គួរ​បញ្ជាក់​ថា បណ្តា​ប្រទេសនៅអឺរ៉ុបត្រូវ​បានទាញចូល​ក្នុង​ជម្លោះ​កំពុង​រីក​រាលដាលកាន់តែខ្លាំង​ឡើង ដោយ​ប្រទេសបារាំង និងចក្រភព​អង់គ្លេស​កាល​ពីថ្ងៃពុធបានប្រកាស​ពីផែនការ​បញ្ជូននាវាចម្បាំង និង​សម្ភារៈ​យោធាផ្នែក​​ការពារ​ដែនអាកាស​ទៅកាន់ប្រទេស​ស៊ីប៕

ប្រែសម្រួល៖ ណឺ មិនា

The post ​​អឺរ៉ុប​គាំ​ទ្រ​ប្រទេសនានា​​ក្នុង​ឈូង​សមុទ្រ​​​​ឆ្លើយ​តប​ការពារ​ខ្លួន​ ពេល​​អ៊ីរ៉ង់​បាញ់​មីស៊ីលដាក់​ appeared first on Kampuchea Thmey Daily.

ថៃ​សម្លឹង​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ​ប្រទេស​ឈូងសមុទ្រពែរ្ស
ថៃកំពុង​សម្លឹង​មើល​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA) ជាមួយ​បណ្ដា​ប្រទេស​នៅឈូងសមុទ្រពែរ្ស​ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគ​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់កាសែតបាងកកប៉ុស្តិ៍​។

​ប្រធានតំណាងពាណិជ្ជកម្មថៃ លោកស្រី Nalinee Taveesin បាន​លើកឡើងថា​ បណ្តាប្រទេសឈូងសមុទ្រពែរ្ស​​គឺ​ជា​ទីផ្សារដ៏សំខាន់បំផុតរបស់​ថៃនៅតំបន់​មជ្ឈិមបូព៌ា។

កាលពីឆ្នាំមុន ពាណិជ្ជកម្មរវាងភាគីទាំង២ មានទំហំសរុប​ប្រហែល ៣៦ ​ប៊ីលានដុល្លារ។ លោកស្រី Nalinee  បាននិយាយថា ពាណិជ្ជកម្ម​ក្រៅប្រេង និងឧស្ម័នធម្មជាតិ បានកើនឡើងជិត ១០ ភាគរយ​ ហើយវា​នៅតែ​បន្តបង្ហាញពីនិន្នាការវិជ្ជមាន។

​បើតាម​បាងកកប៉ុស្តិ៍ លោកស្រី Nalinee បានជួបជាមួយអគ្គលេខាធិការនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រពែរ្ស​ (GCC) លោក Jasem Mohamed Albudaiwi  កាលពីថ្ងៃពុធ​ ហើយ​ភាគីទាំង ២ បានព្រមព្រៀងគ្នាថា ​ថៃ និង GCC គួរតែចែករំលែកទំនាក់ទំនងជិតស្និទ្ធលើគ្រប់ទិដ្ឋភាព និងផ្លាស់ប្តូរ​ជំនាញគ្នា​។

លោកស្រី Nalinee បានស្នើឱ្យប្រទេសថៃ និង GCC ផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ជាពិសេសទេសចរណ៍សុខភាព សន្តិសុខស្បៀង និងថាមពលទន់ ដែលជាវិស័យ​ជំនាញរបស់​ថៃ។ ភាគីទាំង ២ បានពិភាក្សាអំពីកាលានុវត្តភាព និងដំណើរការចរចា FTA ជាពិសេសការបង្កើតអនុស្សរណៈ​យោគ​យល់គ្នា៕

The post ថៃ​សម្លឹង​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ​ប្រទេស​ឈូងសមុទ្រពែរ្ស appeared first on Kampuchea Thmey Daily.