ព័ត៌មានអន្ដរជាតិ
ថៃសម្លឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសឈូងសមុទ្រពែរ្ស
ថៃកំពុងសម្លឹងមើលលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយបណ្ដាប្រទេសនៅឈូងសមុទ្រពែរ្ស ដើម្បីជំរុញពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ប្រធានតំណាងពាណិជ្ជកម្មថៃ លោកស្រី Nalinee Taveesin បានលើកឡើងថា បណ្តាប្រទេសឈូងសមុទ្រពែរ្សគឺជាទីផ្សារដ៏សំខាន់បំផុតរបស់ថៃនៅតំបន់មជ្ឈិមបូព៌ា។
កាលពីឆ្នាំមុន ពាណិជ្ជកម្មរវាងភាគីទាំង២ មានទំហំសរុបប្រហែល ៣៦ ប៊ីលានដុល្លារ។ លោកស្រី Nalinee បាននិយាយថា ពាណិជ្ជកម្មក្រៅប្រេង និងឧស្ម័នធម្មជាតិ បានកើនឡើងជិត ១០ ភាគរយ ហើយវានៅតែបន្តបង្ហាញពីនិន្នាការវិជ្ជមាន។

បើតាមបាងកកប៉ុស្តិ៍ លោកស្រី Nalinee បានជួបជាមួយអគ្គលេខាធិការនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រពែរ្ស (GCC) លោក Jasem Mohamed Albudaiwi កាលពីថ្ងៃពុធ ហើយភាគីទាំង ២ បានព្រមព្រៀងគ្នាថា ថៃ និង GCC គួរតែចែករំលែកទំនាក់ទំនងជិតស្និទ្ធលើគ្រប់ទិដ្ឋភាព និងផ្លាស់ប្តូរជំនាញគ្នា។
លោកស្រី Nalinee បានស្នើឱ្យប្រទេសថៃ និង GCC ផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ជាពិសេសទេសចរណ៍សុខភាព សន្តិសុខស្បៀង និងថាមពលទន់ ដែលជាវិស័យជំនាញរបស់ថៃ។ ភាគីទាំង ២ បានពិភាក្សាអំពីកាលានុវត្តភាព និងដំណើរការចរចា FTA ជាពិសេសការបង្កើតអនុស្សរណៈយោគយល់គ្នា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


