ប្រទេស ន័រវេស Archives - Kampuchea Thmey Daily

ស្លាប់កើនដល់៣៣នាក់ ក្រោយចាក់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer នៅន័រវេស
មនុស្សចំនួន៣៣នាក់បានស្លាប់ បន្ទាប់ពីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នៅក្នុងប្រទេសន័រវេស ប៉ុន្តែមន្ត្រីសុខាភិបាលបាននិយាយថា ពួកគេសុទ្ធតែមានអាយុលើស៧៥ឆ្នាំនិងមានជំងឺធ្ងន់ធ្ងរ។

ទោះបីជាយ៉ាងណាក៏ដោយ ន័រវេសបានបដិសេធថា មិនមានភស្តុតាងណាមួយបង្ហាញពីការផ្សារភ្ជាប់គ្នាដោយផ្ទាល់រវាងវ៉ាក់សាំងនិងការស្លាប់របស់ពួកគេនោះទេ។

ទីភ្នាក់ងារវេជ្ជសាស្ត្ររបស់ប្រទេសន័រវេស បានព្យាយាមធ្វើឲ្យប្រជាជនមានទំនុកចិត្តកាលពីថ្ងៃចន្ទ បន្ទាប់ពីរបាយការណ៍កាលពីចុងសប្តាហ៍បានបង្ហាញថា មនុស្សចាស់មួយចំនួនបានស្លាប់បន្ទាប់ពីចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer។

នាយកផ្នែកវេជ្ជសាស្ត្រនៃទីភ្នាក់ងារនេះ លោក Steinar Madsen បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា “អ្នកជំងឺទាំងអស់នេះ មានជំងឺធ្ងន់ធ្ងរ”។ លោកបន្ថែមថា ពួកគេទាំងអស់មានអាយុ៧៥ឆ្នាំឬលើសនេះ។ លោកបន្តថា “ច្បាស់ណាស់ កូវីដមានគ្រោះថ្នាក់ដល់អ្នកជំងឺភាគច្រើនជាងការចាក់វ៉ាក់សាំង។ យើងមិនភ័យតក់ស្លុតទេ”។

លោក Madsen បានទទួលស្គាល់ថា ផលប៉ះពាល់ស្រាលនៃវ៉ាក់សាំង អាចធ្វើឲ្យជំងឺដែលពួកគេមានស្រាប់ កាន់តែធ្ងន់ធ្ងរ។ ហើយមន្ត្រីសុខាភិបាលបាននិយាយថា វាអាស្រ័យលើគ្រូពេទ្យក្នុងការសម្រេចថាតើអ្នកជំងឺវ័យចំណាស់និងអ្នកដែលមានជំងឺស្រេច នឹងទទួលបានអត្ថប្រយោជន៍ពីការចាក់វ៉ាក់សាំងដែរឬអត់។

ទីភ្នាក់ងារឱសថន័រវេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការស្លាប់ទាំងអស់ក្នុងរយៈពេលពីរបីថ្ងៃដំបូងនៃការចាក់វ៉ាក់សាំង ត្រូវបានវាយតម្លៃរួចទៅហើយ។

ផលប៉ះពាល់នៃវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer ក្នុងប្រទេសន័រវេសមានដូចជាអស់កម្លាំង ចង្អោរវិលមុខនិងឈឺសាច់ដុំ។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង៣រសៀលថ្ងៃអង្គារទី១៩ខែមករាឆ្នាំ២០២១ ប្រទេសន័រវេសមានករណីឆ្លងជំងឺកូវីដ១៩ចំនួន ៥៩,០៣៤ករណី ស្លាប់៥២១នាក់និងជាសះស្បើយ៤៦,៦១១នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail, Worldometers

ចុចអាន៖ ន័រវេស ប្រាប់ឲ្យប្រយ័ត្នចំពោះការចាក់វ៉ាក់សាំកូវីដដល់មនុស្សក្រុមនេះ ក្រោយមានអ្នកស្លាប់២៣នាក់

The post ស្លាប់កើនដល់៣៣នាក់ ក្រោយចាក់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer នៅន័រវេស appeared first on Kampuchea Thmey Daily.

ន័រវេស ប្រាប់ឲ្យប្រយ័ត្នចំពោះការចាក់វ៉ាក់សាំកូវីដដល់មនុស្សក្រុមនេះ ក្រោយមានអ្នកស្លាប់២៣នាក់
ប្រទេសន័រវេសបានផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនលើការប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង BioNTech បន្ទាប់ពីមានរបាយការណ៍នៃការស្លាប់អ្នកដែលមានសុខភាពខ្សោយ។

ក្រុមហ៊ុន BioNTech បានិយាយថា “អាជ្ញាធរសុខាភិបាលន័រវេស ឥឡូវនេះបានផ្លាស់ប្តូរអនុសាសន៍របស់ពួកគេ ទាក់ទងនឹងការចាក់វ៉ាក់សាំងលើអ្នកជំងឺដំណាក់កាលចុងក្រោយ”។

ទីភ្នាក់ងារឱសថន័រវេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុននិងបានធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃចន្ទថា “ប្រតិកម្មមិនល្អជាទូទៅ អាចបណ្តាលឲ្យមានបញ្ហាធ្ងន់ធ្ងរចំពោះមនុស្សវ័យចំណាស់ដែលខ្សោយ”។

ទីភ្នាក់ងារនេះនិយាយថា គិតត្រឹមថ្ងៃទី១៤ខែមករា របាយការណ៍នៃការស្លាប់មនុស្សចំនួន២៣នាក់ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីសុខភាពន័រវេស។

ទីភ្នាក់ងារន័រវេសបន្តថា “ការវាយតម្លៃ គួរតែត្រូវបានធ្វើឡើងសម្រាប់អ្នកជំងឺម្នាក់ៗដើម្បីកំណត់ថាតើ អត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងនេះមានច្រើនជាងហានិភ័យនៃផលប៉ះពាល់ដែរឬក៏អត់”។

សុវត្ថិភាពនៃវ៉ាក់សាំង កំពុងទាក់ទាញការចាប់អារម្មណ៍ពីសំណាក់សាធារណជននៅទូទាំងពិភពលោក បន្ទាប់ពីក្រុមហ៊ុនផលិតបានបង្កើនល្បឿនលឿនខុសធម្មតា ដើម្បីទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ដែលបានសម្លាប់មនុស្សជាង២លាននាក់រួចមកហើយ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនអភិវឌ្ឍន៍វ៉ាក់សាំងសហរដ្ឋអាមេរិកនិងអឺរ៉ុបបានសន្យាថា នឹងប្រកាន់ខ្ជាប់នូវស្តង់ដារវិទ្យាសាស្ត្រ ដែលការចាក់ថ្នាំបង្ការរបស់ពួកគេនឹងត្រូវបានធ្វើឡើងដើម្បីទប់ទល់នឹងជំងឺកូវីដ១៩៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ រដ្ឋកាលីហ្វ័រញ៉ាណែនាំឲ្យផ្អាកចាក់វ៉ាក់សាំងកូវីដក្រុមហ៊ុន Moderna ក្រោយមានអ្នកប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរ

The post ន័រវេស ប្រាប់ឲ្យប្រយ័ត្នចំពោះការចាក់វ៉ាក់សាំកូវីដដល់មនុស្សក្រុមនេះ ក្រោយមានអ្នកស្លាប់២៣នាក់ appeared first on Kampuchea Thmey Daily.