ព័ត៌មានអន្ដរជាតិ
ន័រវេស ប្រាប់ឲ្យប្រយ័ត្នចំពោះការចាក់វ៉ាក់សាំកូវីដដល់មនុស្សក្រុមនេះ ក្រោយមានអ្នកស្លាប់២៣នាក់
ប្រទេសន័រវេសបានផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនលើការប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង BioNTech បន្ទាប់ពីមានរបាយការណ៍នៃការស្លាប់អ្នកដែលមានសុខភាពខ្សោយ។

ក្រុមហ៊ុន BioNTech បានិយាយថា “អាជ្ញាធរសុខាភិបាលន័រវេស ឥឡូវនេះបានផ្លាស់ប្តូរអនុសាសន៍របស់ពួកគេ ទាក់ទងនឹងការចាក់វ៉ាក់សាំងលើអ្នកជំងឺដំណាក់កាលចុងក្រោយ”។
ទីភ្នាក់ងារឱសថន័រវេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុននិងបានធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃចន្ទថា “ប្រតិកម្មមិនល្អជាទូទៅ អាចបណ្តាលឲ្យមានបញ្ហាធ្ងន់ធ្ងរចំពោះមនុស្សវ័យចំណាស់ដែលខ្សោយ”។

ទីភ្នាក់ងារនេះនិយាយថា គិតត្រឹមថ្ងៃទី១៤ខែមករា របាយការណ៍នៃការស្លាប់មនុស្សចំនួន២៣នាក់ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីសុខភាពន័រវេស។
ទីភ្នាក់ងារន័រវេសបន្តថា “ការវាយតម្លៃ គួរតែត្រូវបានធ្វើឡើងសម្រាប់អ្នកជំងឺម្នាក់ៗដើម្បីកំណត់ថាតើ អត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងនេះមានច្រើនជាងហានិភ័យនៃផលប៉ះពាល់ដែរឬក៏អត់”។

សុវត្ថិភាពនៃវ៉ាក់សាំង កំពុងទាក់ទាញការចាប់អារម្មណ៍ពីសំណាក់សាធារណជននៅទូទាំងពិភពលោក បន្ទាប់ពីក្រុមហ៊ុនផលិតបានបង្កើនល្បឿនលឿនខុសធម្មតា ដើម្បីទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ដែលបានសម្លាប់មនុស្សជាង២លាននាក់រួចមកហើយ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនអភិវឌ្ឍន៍វ៉ាក់សាំងសហរដ្ឋអាមេរិកនិងអឺរ៉ុបបានសន្យាថា នឹងប្រកាន់ខ្ជាប់នូវស្តង់ដារវិទ្យាសាស្ត្រ ដែលការចាក់ថ្នាំបង្ការរបស់ពួកគេនឹងត្រូវបានធ្វើឡើងដើម្បីទប់ទល់នឹងជំងឺកូវីដ១៩៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


