Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋកាលីហ្វ័រញ៉ាណែនាំឲ្យផ្អាកចាក់វ៉ាក់សាំងកូវីដក្រុមហ៊ុន Moderna ក្រោយមានអ្នកប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរ

បានផុស

នៅ

ក្រុមហ៊ុន Moderna មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) និងរដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) កំពុងធ្វើការពិនិត្យឡើងវិញ បន្ទាប់ពីមនុស្សប្រហែល ១០ នាក់បានទទួលរងនូវប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរ ។

យោងទៅតាមនាយកដ្ឋានសុខភាពសាធារណៈរដ្ឋកាលីហ្វ័រញ៉ាបានឲ្យដឹងថា វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Moderna លេខ 041L20A ត្រូវបានគេសង្ស័យថាបណ្តាលឲ្យមានផលអាក្រក់ជាងធម្មតា ហើយគួរតែត្រូវបានរៀបចំទុកដាក់ មុនពេលការស៊ើបអង្កេតត្រូវបានបញ្ចប់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីវេជ្ជបណ្ឌិត Erica S. Pan អ្នកសិក្សាស្រាវជ្រាវផ្នែករោគរាតត្បាតបានឲ្យដឹងថា ឧប្បត្តិហេតុនេះហាក់ដូចជាកើតឡើងនៅគ្លីនិកសហគមន៍មួយដែលត្រូវបានគេរាយការណ៍ថាបានបិទអស់រយៈពេលជាច្រើនម៉ោង បន្ទាប់ពីមានប្រតិកម្មមិនល្អ ។ សរុបទៅវ៉ាក់សាំងចំនួន ៣៣០,០០០ ដូសត្រូវបានចែកចាយដល់អ្នកផ្តល់សេវាចំនួន ២៨៧ កន្លែងនៅទូទាំងរដ្ឋ ប៉ុន្តែនេះជាលើកដំបូងត្រូវបានគេរាយការណ៍ថាមានប្រតិកម្មអាឡ័កស៊ីចំពោះវា ។

ប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរត្រូវបានគេរាយការណ៍កាលពីមុននៅទីក្រុង Boston កាលពីខែធ្នូ បន្ទាប់ពីគ្រូពេទ្យបានទទួលការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ។ ទន្ទឹមនឹងនេះអាជ្ញាធរវេជ្ជសាស្រ្តអាមេរិកក៏កំពុងស៊ើបអង្កេតករណីជាច្រើននៃប្រតិកម្មធ្ងន់ធ្ងរចំពោះវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer/BioNTech ។

បើយោងតាមសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា រដ្ឋកាលីហ្វ័រញ៉ាគឺជារដ្ឋដែលរងគ្រោះខ្លាំងជាងគេនៅអាមេរិកដែលមានអ្នកឆ្លងប្រហែលជា ៣ លាននាក់ (១ លាននាក់នៅទីក្រុង Los Angeles) និងមានមនុស្សស្លាប់ជាង ៣៣,០០០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ឱសថការីអាមេរិកបំផ្លាញវ៉ាក់សាំងកូវីដរាប់រយដូស ព្រោះហេតុផលនេះ

ចុចអាន ៖ វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Moderna អាចបណ្តាលឲ្យអ្នកកែសម្ផស្ស ហើមមុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា២៤ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ២៨ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ៣០ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម