ប្រព័ន្ធ​មីស៊ីលការ​ពារដែនអាកាស​ Archives - Kampuchea Thmey Daily

កូរ៉េខាង​ត្បូង​​​ផ្តើម​អភិវឌ្ឍប្រព័ន្ធ​កា​រពារ​ ​​និងប្រព័ន្ធរ៉ាដាថ្មី​ផ្ទាល់ខ្លួន​​ ក្រោយ​អាមេរិក​ដកប្រព័ន្ធការពារមីស៊ីល​ Patriot និង THAAD
កាល​ពី​សប្តាហ៍​មុន​កូរ៉េខាងជើងបាញ់មីស៊ីល​ផ្លោងចំនួន ១០គ្រាប់ចូលទៅ​ក្នុង​សមុទ្រ​ជប៉ុន​ ​បង្ហាញពីតម្រូវ​ការ​​របស់​កូរ៉េ​ខាង​ត្បូងស្វែង​រក​​​ប្រព័ន្ធការពារ​មីស៊ីល​ដែល​អាចទុកចិត្តបាន។

ជា​អកុសល ការផ្លោង​នេះ​ស្រប​ពេល​ជាមួយ​នឹង​របាយការណ៍ថា សហ​រដ្ឋអាមេរិក​កំពុងដកប្រព័ន្ធ​ការពារមីស៊ីល​មួយ​ចំនួន​ចេញ​ពីកូរ៉េខាង​ត្បូង ដើម្បី​បង្កើនសមត្ថភាពរបស់​ខ្លួននៅមជ្ឈិមបូព៌ា អំឡុង​ពេល​សង្គ្រាម​ដែលកំពុងបន្តជាមួយអ៊ីរ៉ង់​។​

យោង​តាម​កាសែត The Washington Post រាយការណ៍​នៅ​ថ្ងៃទី៩ខែមីនា ថា មន្ទីរ​បញ្ចកោណកំពុង​ផ្ទេរ​ប្រព័ន្ធការពារមីស៊ីល​ Patriot និង​ប្រព័ន្ធការពារ​មីស៊ីលកម្រិត​ខ្ពស់ (THAAD) ពីកង​កម្លាំងអាមេរិក​នៅ​កូរ៉េ​ខាង​ត្បូង​ (USFK) ទៅកាន់មជ្ឈិមបូព៌ា។​

ប្រព័ន្ធការពារ​មីស៊ីលកម្រិត​ខ្ពស់ (THAAD) របស់​កូរ៉េខាងត្បូង។ រូបភាព៖ Reuters

ចំណែក​ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង​ក៏បានរាយការណ៍ពី​ចំនួន​ជើង​ហោះហើរ​ខ្ពស់​មិនធម្មតា​ដោយយន្តហោះដឹក​ជញ្ជូនយោធា​អាមេរិក​ពី​មូលដ្ឋាន​ទ័ពអាកាស​ Osan ទោះបីជាសហរដ្ឋអាមេរិក​រក្សា​ការ​សម្ងាត់អំពីសកម្មភាពក៏ដោយ។

ប្រធានាធិបតី Lee Jae-myung លើក​ឡើង​កាល​ថ្ងៃទី១០ ខែមីនា ថាកង​កម្លាំង​សហរដ្ឋអាមេរិក (USFK) អាច​នឹងបញ្ជូន​ប្រព័ន្ធការពារដែន​អាកាសមួយ​ចំនួន ទៅក្រៅប្រទេសស្រប​តាមតម្រូវការយោធារបស់​គេ​។

​ក្នុងអត្ថបទ​មួយ​កាល​ពី​ថ្ងៃពុធ ដោយ​កាសែត The Korea Herald និយាយ​ថា៖ «ប្រព័ន្ធ Patriot និង THAAD គឺ​ជាចំណុចកណ្តាល​នៃខែលការពារ​អាមេ​រិក-កូរ៉េខាងត្បូងប្រឆាំង​នឹងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង ដូច្នេះ​ការ​ដក​ខ្លួនរបស់ពួកគេ​នឹងមានផលវិបាកសន្តិសុខធ្ងន់ធ្ងរសម្រាប់ទីក្រុង​សេអ៊ូល»។

ក្តីបារម្ភមួយទៀតគឺថា ប្រព័ន្ធ​ទាំងនេះ​ប្រហែលជាមិន​វិលត្រឡប់មក​ប្រទេសកូរ៉េខាងត្បូងវិញទេ ពេលដែល​វិបត្តិនៅមជ្ឈិមបូព៌ាបាន​ថយចុះ ​ខណៈរដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដាក់​សម្ពាធលើ​សម្ព័ន្ធមិត្ត​ឱ្យទទួលខុសត្រូវលើ​វិស័យ​ការពារជាតិ​ផ្ទាល់ខ្លួន​។

គួរ​បញ្ជាក់​ថា​អាមេរិកបានដាក់ពង្រាយ​ប្រពន្ធ័ការពារ​​មីស៊ី​ជាន់កម្រិត​​ខ្ពស់​ THAAD ក្នុង​កូរ៉េខាងត្បូង​ក្នុងឆ្នាំ ២០១៧ ដោយ​លើកឡើងពីការគំរាមកំហែង​ពីកូរ៉េ​ខាងជើង​។​

ទោះបី​អាមេរិក​ដក​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ទាំង​នោះ​ក្តី ក៏​កូរ៉េ​ខាង​ត្បូង​កំពុង​ពន្លឿន​កម្មវិធីការពារ​មីស៊ីល និង​ដែន​អាកាស​កូរ៉េ (KAMD) ផ្តោត​លើការ​កសាងប្រព័ន្ធ​ការ​ពារ​ក្នុង​ស្រុក ជា​ជាង​ពឹងផ្អែកទាំង​ស្រុង​លើ​ទ្រព្យសម្បត្តិយោធា​សហរដ្ឋអាមេរិក។ នេះ​បើយោង​តាម​ DW ផ្សាយ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២៦ ។

មួយ​ទៀតផ្នែក​ទៀត​ ប្រទេស​នេះកំពុងអភិវឌ្ឍប្រពន្ធ័ការ​ពារ​ថ្មី​ រួម​បញ្ចូល​ទាំង​មីស៊ីលដីទៅអាកាសរយៈចម្ងាយឆ្ងាយ បណ្តាញ​រ៉ាដា​ទំនើប​ ប្រព័ន្ធបញ្ជា និងត្រួតពិនិត្យត្រូវ​បានរចនាឡើង​ដើម្បី​ស្ទាក់​ចាប់មីស៊ីល​ផ្លោងរបស់កូរ៉េខាងជើង។

វិធីសាស្រ្ត​ការពារជាស្រទាប់ៗ ទីក្រុងសេអ៊ូល​មាន​បំណងបង្កើត​ខែល​ពហុ​ស្រទាប់​រួមបញ្ចូល​គ្នា​នូវ​ប្រព័ន្ធ​ដែលមាន​ស្រាប់អាមេរិក (ដូចជា THAAD) ជាមួយនឹង​ប្រព័ន្ធស្ទាក់ចាប់​ដែលផលិត​នៅកូរ៉េ។

មិន​តែ​ប៉ុណ្ណោះ​ប្រទេស​នេះ​មាន​ឯករាជ្យភាព​ជាយុទ្ធសាស្ត្រ ពី​ការដក​ប្រព័ន្ធ Patriot ជា​ការ​ដាស់​តឿន​មួយ ​ជំរុញ​ឱ្យកូរ៉េខាងត្បូង​វិនិយោគកាន់តែច្រើន​ក្នុង​ឧស្សាហកម្ម​ការពារ​ជាតិ​របស់ខ្លួន អាចរក្សា​ការទប់ស្កាត់បាន​ ទោះបីជាការគាំទ្រ​របស់​សហរដ្ឋអាមេរិកផ្លាស់ប្តូរទៅ​តំបន់ផ្សេងទៀតក៏ដោយ៕

ប្រែសម្រួល៖ ណឺ មិនា

The post កូរ៉េខាង​ត្បូង​​​ផ្តើម​អភិវឌ្ឍប្រព័ន្ធ​កា​រពារ​ ​​និងប្រព័ន្ធរ៉ាដាថ្មី​ផ្ទាល់ខ្លួន​​ ក្រោយ​អាមេរិក​ដកប្រព័ន្ធការពារមីស៊ីល​ Patriot និង THAAD appeared first on Kampuchea Thmey Daily.

អ៊ីស្រាអែល​​​​​លក់​​ប្រព័ន្ធ​​ការពារ​ដែន​អាកាស​​​និង​មីស៊ីល​តម្លៃ​ជិត​៦០០លានដុល្លារ​​ដល់​ស្លូវ៉ាគី​
ប្រទេស​ស្លូវ៉ាគី​នៅ​តំបន់​បាល់​កង់​​​​ក្នុង​អឹរ៉ុប​ខាងកើត បាន​​​ឈាន​ដល់​ការ​​​​ចុះ​កិច្ច​ព្រម​ព្រៀង​តម្លៃ​​​៥៨២​លានដុល្លារ​​​ ក្នុងការ​​នាំ​យក​ប្រព័ន្ធ​​​​មីស៊ីល​និង​ប្រព័ន្ធ​​ការពារ​ដែន​អាកាស​ពី​ប្រទេស​​​អ៊ីស្រាអែល​​ ខណៈពេលដែល​តំបន់​អឺរ៉ុប​ខាងកើត​​ប្រឈម​សង្គ្រាម​កាន់តែ​ស្មុគស្មាញ​។​

ប្រព័ន្ធ​មីស៊ីល​​​ Barak MX រួម​បញ្ចូល​ជាមួយ​​​ប្រព័ន្ធ​ការពារដែន​អាកាស​។ IAI

​ប្រព័ន្ធ​មីស៊ីល​​​ Barak MX រួម​បញ្ចូល​ជាមួយ​​​ប្រព័ន្ធ​ការពារដែន​អាកាស​ របស់​ប្រទេស​អ៊ីស្រាអែល​ បាន​ស្ថិតនៅក្នុងកិច្ច​ព្រម​ព្រៀង​​​​ដើម្បី​​ផ្គត់ផ្គង់​​​​ដល់​ប្រទេសស្លូវ៉ាគី​ ដោយ​ត្រូវ​បាន​គេចាត់ទុក​ថា ជា​​ការ​នាំ​ចេញ​​​​សព្វាវុធ​​ក្នុងវិស័យ​ការពារ​ជាតិ​ដ៏ធំបំផុត​មិនធ្លាប់​មាន​រវាង​ប្រទេស​ទាំងពីរ​។

​ប្រ​ព័ន្ធ​មីស៊ីល Barak MX ​ត្រូវ​បាន​​​គេ​រចនាឡើង​​ដើម្បី​ប្រយុទ្ធ​​​​ប្រឆាំង​​ចំពោះ​ការ​គំរាម​កំហែង​​​ច្រើន​ប្រភេទ​រួ​ម​ទាំង​ពីយន្តហោះ ឧទ្ធម្ភាគចក្រ​ យន្តហោះ​គ្មាន​មនុស្ស​បើក (ដ្រូន) ​និង​​ប្រភេទ​មីស៊ីល​ច្រើន​​បែបយ៉ាង​ផ្សេងទៀត ដោយភាគី​​ស្លូវ៉ាគី​​​​ចាត់​ទុក​ថា វាជា​​​​ផ្នែក​ដ៏សំខាន់​ក្នុងការ​​​​​ពង្រឹង​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​របស់​ខ្លួន​​។

​តាមសេចក្តីរាយការណ៍​ ប្រព័ន្ធ​​ការ​ពារ​​ដែន​អាកាស​ Barak MX អាច​ស្ទាក់​ចាប់​​មីស៊ីល​​​មាន​ចម្ងាយឆ្ងាយ​រហូតដល់​១៥០គីឡូម៉ែត្រ ​ដែល​ជា​ផ្នែក​នៃការការពារ​ដែន​អាកាស​ដ៏សំខាន់។

​ប្រព័ន្ធ​មីស៊ីល​នេះផលិត​ដោយ​ ឧស្សាហកម្ម​​​អវកាស​​​អ៊ីស្រាអែល (IAI) ហើយ​ការ​ផ្គត់ផ្គង់​​​​​ប្រព័ន្ធ​​​​​​នេះ​នឹង​រំពឹង​​​​ផ្តល់​ដល់​ស្លូវ៉ាគី​​​​ត្រឹមចុងឆ្នាំ​២០២៥។​​

ការ​អនុវត្តបាន​ជោគជ័យ​​​​​នៃ​កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​គេ​រំពឹងថា ​នឹង​​ពង្រឹង​​គោលជំហរ​​របស់​អ៊ីស្រាអែល​​​ជា​ប្រទេស​នាំចេញ​​​​​​​​​​​​​​ប្រព័ន្ធ​ការពារជាតិ​ឈាន​មុខ​​​ និង​លើក​កម្ពស់​​​ហេដ្ឋារចនាសម្ព័ន្ធ​​​​សន្តិសុខ​​​ជាតិ​របស់​​ស្លូវ៉ាគី​​៕​

The post អ៊ីស្រាអែល​​​​​លក់​​ប្រព័ន្ធ​​ការពារ​ដែន​អាកាស​​​និង​មីស៊ីល​តម្លៃ​ជិត​៦០០លានដុល្លារ​​ដល់​ស្លូវ៉ាគី​ appeared first on Kampuchea Thmey Daily.