ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូងផ្តើមអភិវឌ្ឍប្រព័ន្ធការពារ និងប្រព័ន្ធរ៉ាដាថ្មីផ្ទាល់ខ្លួន ក្រោយអាមេរិកដកប្រព័ន្ធការពារមីស៊ីល Patriot និង THAAD
កាលពីសប្តាហ៍មុនកូរ៉េខាងជើងបាញ់មីស៊ីលផ្លោងចំនួន ១០គ្រាប់ចូលទៅក្នុងសមុទ្រជប៉ុន បង្ហាញពីតម្រូវការរបស់កូរ៉េខាងត្បូងស្វែងរកប្រព័ន្ធការពារមីស៊ីលដែលអាចទុកចិត្តបាន។
ជាអកុសល ការផ្លោងនេះស្របពេលជាមួយនឹងរបាយការណ៍ថា សហរដ្ឋអាមេរិកកំពុងដកប្រព័ន្ធការពារមីស៊ីលមួយចំនួនចេញពីកូរ៉េខាងត្បូង ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួននៅមជ្ឈិមបូព៌ា អំឡុងពេលសង្គ្រាមដែលកំពុងបន្តជាមួយអ៊ីរ៉ង់។
យោងតាមកាសែត The Washington Post រាយការណ៍នៅថ្ងៃទី៩ខែមីនា ថា មន្ទីរបញ្ចកោណកំពុងផ្ទេរប្រព័ន្ធការពារមីស៊ីល Patriot និងប្រព័ន្ធការពារមីស៊ីលកម្រិតខ្ពស់ (THAAD) ពីកងកម្លាំងអាមេរិកនៅកូរ៉េខាងត្បូង (USFK) ទៅកាន់មជ្ឈិមបូព៌ា។

ចំណែកប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងក៏បានរាយការណ៍ពីចំនួនជើងហោះហើរខ្ពស់មិនធម្មតាដោយយន្តហោះដឹកជញ្ជូនយោធាអាមេរិកពីមូលដ្ឋានទ័ពអាកាស Osan ទោះបីជាសហរដ្ឋអាមេរិករក្សាការសម្ងាត់អំពីសកម្មភាពក៏ដោយ។
ប្រធានាធិបតី Lee Jae-myung លើកឡើងកាលថ្ងៃទី១០ ខែមីនា ថាកងកម្លាំងសហរដ្ឋអាមេរិក (USFK) អាចនឹងបញ្ជូនប្រព័ន្ធការពារដែនអាកាសមួយចំនួន ទៅក្រៅប្រទេសស្របតាមតម្រូវការយោធារបស់គេ។
ក្នុងអត្ថបទមួយកាលពីថ្ងៃពុធ ដោយកាសែត The Korea Herald និយាយថា៖ «ប្រព័ន្ធ Patriot និង THAAD គឺជាចំណុចកណ្តាលនៃខែលការពារអាមេរិក-កូរ៉េខាងត្បូងប្រឆាំងនឹងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង ដូច្នេះការដកខ្លួនរបស់ពួកគេនឹងមានផលវិបាកសន្តិសុខធ្ងន់ធ្ងរសម្រាប់ទីក្រុងសេអ៊ូល»។
ក្តីបារម្ភមួយទៀតគឺថា ប្រព័ន្ធទាំងនេះប្រហែលជាមិនវិលត្រឡប់មកប្រទេសកូរ៉េខាងត្បូងវិញទេ ពេលដែលវិបត្តិនៅមជ្ឈិមបូព៌ាបានថយចុះ ខណៈរដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដាក់សម្ពាធលើសម្ព័ន្ធមិត្តឱ្យទទួលខុសត្រូវលើវិស័យការពារជាតិផ្ទាល់ខ្លួន។
គួរបញ្ជាក់ថាអាមេរិកបានដាក់ពង្រាយប្រពន្ធ័ការពារមីស៊ីជាន់កម្រិតខ្ពស់ THAAD ក្នុងកូរ៉េខាងត្បូងក្នុងឆ្នាំ ២០១៧ ដោយលើកឡើងពីការគំរាមកំហែងពីកូរ៉េខាងជើង។
ទោះបីអាមេរិកដកប្រព័ន្ធការពារដែនអាកាសទាំងនោះក្តី ក៏កូរ៉េខាងត្បូងកំពុងពន្លឿនកម្មវិធីការពារមីស៊ីល និងដែនអាកាសកូរ៉េ (KAMD) ផ្តោតលើការកសាងប្រព័ន្ធការពារក្នុងស្រុក ជាជាងពឹងផ្អែកទាំងស្រុងលើទ្រព្យសម្បត្តិយោធាសហរដ្ឋអាមេរិក។ នេះបើយោងតាម DW ផ្សាយថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ។
មួយទៀតផ្នែកទៀត ប្រទេសនេះកំពុងអភិវឌ្ឍប្រពន្ធ័ការពារថ្មី រួមបញ្ចូលទាំងមីស៊ីលដីទៅអាកាសរយៈចម្ងាយឆ្ងាយ បណ្តាញរ៉ាដាទំនើប ប្រព័ន្ធបញ្ជា និងត្រួតពិនិត្យត្រូវបានរចនាឡើងដើម្បីស្ទាក់ចាប់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង។
វិធីសាស្រ្តការពារជាស្រទាប់ៗ ទីក្រុងសេអ៊ូលមានបំណងបង្កើតខែលពហុស្រទាប់រួមបញ្ចូលគ្នានូវប្រព័ន្ធដែលមានស្រាប់អាមេរិក (ដូចជា THAAD) ជាមួយនឹងប្រព័ន្ធស្ទាក់ចាប់ដែលផលិតនៅកូរ៉េ។
មិនតែប៉ុណ្ណោះប្រទេសនេះមានឯករាជ្យភាពជាយុទ្ធសាស្ត្រ ពីការដកប្រព័ន្ធ Patriot ជាការដាស់តឿនមួយ ជំរុញឱ្យកូរ៉េខាងត្បូងវិនិយោគកាន់តែច្រើនក្នុងឧស្សាហកម្មការពារជាតិរបស់ខ្លួន អាចរក្សាការទប់ស្កាត់បាន ទោះបីជាការគាំទ្ររបស់សហរដ្ឋអាមេរិកផ្លាស់ប្តូរទៅតំបន់ផ្សេងទៀតក៏ដោយ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


