ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលលក់ប្រព័ន្ធការពារដែនអាកាសនិងមីស៊ីលតម្លៃជិត៦០០លានដុល្លារដល់ស្លូវ៉ាគី
ប្រទេសស្លូវ៉ាគីនៅតំបន់បាល់កង់ក្នុងអឹរ៉ុបខាងកើត បានឈានដល់ការចុះកិច្ចព្រមព្រៀងតម្លៃ៥៨២លានដុល្លារ ក្នុងការនាំយកប្រព័ន្ធមីស៊ីលនិងប្រព័ន្ធការពារដែនអាកាសពីប្រទេសអ៊ីស្រាអែល ខណៈពេលដែលតំបន់អឺរ៉ុបខាងកើតប្រឈមសង្គ្រាមកាន់តែស្មុគស្មាញ។

ប្រព័ន្ធមីស៊ីល Barak MX រួមបញ្ចូលជាមួយប្រព័ន្ធការពារដែនអាកាស របស់ប្រទេសអ៊ីស្រាអែល បានស្ថិតនៅក្នុងកិច្ចព្រមព្រៀងដើម្បីផ្គត់ផ្គង់ដល់ប្រទេសស្លូវ៉ាគី ដោយត្រូវបានគេចាត់ទុកថា ជាការនាំចេញសព្វាវុធក្នុងវិស័យការពារជាតិដ៏ធំបំផុតមិនធ្លាប់មានរវាងប្រទេសទាំងពីរ។
ប្រព័ន្ធមីស៊ីល Barak MX ត្រូវបានគេរចនាឡើងដើម្បីប្រយុទ្ធប្រឆាំងចំពោះការគំរាមកំហែងច្រើនប្រភេទរួមទាំងពីយន្តហោះ ឧទ្ធម្ភាគចក្រ យន្តហោះគ្មានមនុស្សបើក (ដ្រូន) និងប្រភេទមីស៊ីលច្រើនបែបយ៉ាងផ្សេងទៀត ដោយភាគីស្លូវ៉ាគីចាត់ទុកថា វាជាផ្នែកដ៏សំខាន់ក្នុងការពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន។
តាមសេចក្តីរាយការណ៍ ប្រព័ន្ធការពារដែនអាកាស Barak MX អាចស្ទាក់ចាប់មីស៊ីលមានចម្ងាយឆ្ងាយរហូតដល់១៥០គីឡូម៉ែត្រ ដែលជាផ្នែកនៃការការពារដែនអាកាសដ៏សំខាន់។
ប្រព័ន្ធមីស៊ីលនេះផលិតដោយ ឧស្សាហកម្មអវកាសអ៊ីស្រាអែល (IAI) ហើយការផ្គត់ផ្គង់ប្រព័ន្ធនេះនឹងរំពឹងផ្តល់ដល់ស្លូវ៉ាគីត្រឹមចុងឆ្នាំ២០២៥។
ការអនុវត្តបានជោគជ័យនៃកិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថា នឹងពង្រឹងគោលជំហររបស់អ៊ីស្រាអែលជាប្រទេសនាំចេញប្រព័ន្ធការពារជាតិឈានមុខ និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធសន្តិសុខជាតិរបស់ស្លូវ៉ាគី៕
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


