ប្រាក់បាត Archives - Kampuchea Thmey Daily

អាមេរិកដាក់ថៃចូល «បញ្ជីតាមដានរូបិយប័ណ្ណ» ជុំវិញលទ្ធភាព​អនុវត្តអត្រាប្តូរប្រាក់​មិនស្មើភាព
ក្រសួងរតនាគារសហរដ្ឋអាមេរិក បានដាក់បញ្ចូល​ថៃទៅក្នុងបញ្ជី «តាមដានរូបិយប័ណ្ណ» កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីត្រួតពិនិត្យប្រទេស​នេះ​អំពីលទ្ធភាព​អនុវត្ត​អត្រាប្ដូរប្រាក់ដែលមិនយុត្តិធម៌ ដែលនេះជាផ្នែកមួយ​​នៃរបាយការណ៍​១ឆ្នាំ២ដងរបស់ខ្លួនទៅកាន់សភា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

ជាធម្មតា បញ្ជីតាមដានរូបិយប័ណ្ណ គឺជាបញ្ជីត្រួតពិនិត្យផ្លូវការដែល​ក្រសួងរតនាគារសហរដ្ឋអាមេរិកប្រើប្រាស់ ដើម្បី តាមដានប្រទេស ដែលអាចអនុវត្តគោលនយោបាយរូបិយវត្ថុ ឬអត្រាប្តូរប្រាក់ ដែលមិនយុត្តិធម៌ ឬ​អាចប៉ះពាល់ដល់ ពាណិជ្ជកម្មអន្តរជាតិ។

ក្រសួងរតនាគារបាន​និយាយក្នុងរបាយការណ៍ស្ដីពីរូបិយប័ណ្ណថា ​គ្មានដៃគូពាណិជ្ជកម្មសំខាន់ៗណាមួយបានបំពេញតាមលក្ខណៈវិនិច្ឆ័យទាំង ៣ សម្រាប់ការវិភាគ​អំពី​ការអនុវត្តរូបិយប័ណ្ណក្នុងអំឡុងពេលឆមាសចុងក្រោយនៃឆ្នាំ ២០២៤ និង ៦ ​ដើម​ឆ្នាំ ២០២៥ នោះទេ។

ការបន្ថែមថៃមាន​ន័យថា ប្រទេសដែលជាប់ក្នុងបញ្ជីតាមដានជាមួយ​គ្នា នឹង​កើនដល់ ១០ ដែលរួមបញ្ចូលទាំង​ចិន ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ សិង្ហបុរី វៀតណាម អាល្លឺម៉ង់ អៀរឡង់ និងស្វីស។

ប្រទេសថៃត្រូវបាន​បញ្ចូលទៅ​ក្នុងបញ្ជីត្រួតពិនិត្យរូបិយប័ណ្ណ ដោយសារតែ​កំណើន​គណនីចរន្ត (Current Account) និងអតិរេកពាណិជ្ជកម្មទ្វេភាគីជាមួយសហរដ្ឋអាមេរិក។ យ៉ាងណាមិញ របាយការណ៍របស់ក្រសួងរតនាគារមិនបាន​ចាត់ថ្នាក់ប្រទេសណាមួយថាជា «ប្រទេសបន្លំភ្នែករូបិយប័ណ្ណ» ទេ។ ជាធម្មតា ​ប្រទេសណាដែលរងការ​ចាត់ថ្នាក់បែបនេះ អាចរងទណ្ឌកម្មពីសហរដ្ឋអាមេរិក​។ ​

ក្រសួងរតនាគារបាននិយាយថា ខ្លួននឹងពង្រីកការត្រួតពិនិត្យរបស់ខ្លួន ​ដោយ​រួមបញ្ចូលទាំង​កិច្ចខិតខំប្រឹងប្រែង​ទប់ទល់នឹង​ការកើនឡើង និងការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណ។ ចំពោះប្រទេសដែលមាន​ក្នុងបញ្ជីតាមដាន រួមទាំង​ថៃផងដែរនោះ ក្រសួងនឹងពិនិត្យមើលថាតើគោលនយោបាយរបស់រដ្ឋាភិបាល​ពួកគេ ​កំពុងមានឥទ្ធិពលលើទីផ្សារប្តូរប្រាក់បរទេសដែរឬ​យ៉ាងណា ឬថាតើរដ្ឋាភិបាលទាំងនោះ អាចជះឥទ្ធិពលក្នុងលក្ខណៈលួចលាក់ ឬតាមវិធីផ្សេងៗណាមួយដែរទេ។

ចំពោះចិន ក្រសួងរតនាគារមិនបានចាត់ថ្នាក់ជា «ប្រទេសបន្លំភ្នែករូបិយប័ណ្ណ» ​ដើម្បីបញ្ចៀសការបង្កើនភាពតានតឹងពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង ទោះបីជាបាននិយាយថា ប្រាក់យន់កំពុងស្ថិតនៅក្រោមសម្ពាធធ្លាក់ចុះក៏ដោយ។ ​យ៉ាងណាមិញ ក្រសួងបាននិយាយថា ​ចិននៅតែបន្តលេចធ្លោក្នុងចំណោមដៃគូពាណិជ្ជកម្មសំខាន់ៗ ​ខាង «កង្វះ​តម្លាភាព» ក្នុងគោ​លនយោបាយអត្រាប្តូរប្រាក់ ដែលនេះជាភាសាដែលក្រសួងប្រើក្នុងរបាយការណ៍នៅខែមិថុនា ឆ្នាំ ២០២៥៕ ​

The post អាមេរិកដាក់ថៃចូល «បញ្ជីតាមដានរូបិយប័ណ្ណ» ជុំវិញលទ្ធភាព​អនុវត្តអត្រាប្តូរប្រាក់​មិនស្មើភាព appeared first on Kampuchea Thmey Daily.

ថៃ​៖ កង្វល់សុវត្ថិភាព និងកំណើនប្រាក់បាត ​ប៉ះពាល់់ដល់លំហូរទេសចរពីជប៉ុន ​​​ ​
ភាគីពាក់ព័ន្ធខាងវិស័យទេសចរណ៍ថៃ បាន​សម្ដែងក្ដីបារម្ភថា កង្វល់សុវត្ថិភាព​លើដំណើរកម្សាន្តទៅថៃ និងកំណើន​ប្រាក់បាត បាន​ប៉ះពាល់ដល់លំហូរចូលនៃភ្ញៀវទេសចរអន្តរជាតិ រួមទាំង​ពីប្រទេសជប៉ុន។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

កំណើន​ប្រាក់បាត ធៀប​នឹង​រូបិយប័ណ្ណនៃប្រទេសដទៃ មាន​ន័យថា តម្លៃសេវាកម្ម​ក្នុងវិស័យទេសចរណ៍​ថៃ​កើនឡើង ដែលបង្កើនការចំណាយរបស់ភ្ញៀវទេសចរ ខណៈកង្វល់សុវត្ថិភាព​បន្តប៉ះពាល់ដល់ទំនុកចិត្តទេសចរ​អន្តរជាតិ។

ប្រធានអាជ្ញាធរទេសចរណ៍ថៃ (TAT) លោកស្រី Thapanee Kiatphaibool  បាន​លើកឡើងថា ការឡើងថ្លៃប្រាក់បាត បាន​ក្លាយជាកត្តាដ៏ធំបំផុតមួយ​ ដែលរារាំងកំណើនទេសចរណ៍នៅឆ្នាំនេះ​ ដោយ​គួបផ្សំគ្នានឹង​កង្វល់សុវត្ថិភាព ការប៉ះទង្គិចប្រដាប់អាវុធព្រំដែនជាមួយ​កម្ពុជា និងភាព​មិន​ប្រាកដប្រជានៃសេដ្ឋកិច្ចសកល។​

លោកស្រី​បាន​បន្ត​ថា ប្រាក់​បាត​បាន​ឡើង​ថ្លៃ​ ៧ ភាគរយ ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក ​និង ៤ ភាគរយ ធៀប​នឹង​យន់ចិន នៅឆ្នាំនេះ​។ ​ប្រាក់យ៉េនរបស់ជប៉ុនឯណោះវិញ បាន​បន្តធ្លាក់ចុះ ពី ៣,៥១ យ៉េន/បាត ក្នុងឆ្នាំ ២០១៩ ដល់ ៤,៦១ យ៉េន/បាត នៅឆ្នាំនេះ ដែលនេះបង្ហាញពីកំណើន ៣០ ភាគរយ នៃតម្លៃប្រាក់បាតធៀបនឹង​យ៉េនជប៉ុន។ ​

មន្រ្តីជំនាញថៃដដែល​បាន​លើកឡើងថា និន្នាការកំណើនប្រាក់បាតថៃ ​បានជះឥទ្ធិពលលើ​ទំនុកចិត្ត​ទីផ្សារលើតម្លៃផលិតផល និងសេវាកម្ម ដែលទាក់ទងនឹងទេសចរណ៍នៅក្នុងប្រទេសថៃ។

ទោះជាយ៉ាងណាក៏ដោយ នាយិកាការិយាល័យប្រចាំក្រុង​ Osaka ជប៉ុន​ របស់ TAT លោកស្រី Mathurot Watanakomen បាននិយាយថា ​​បញ្ហា​នេះមិនមែនជា​កត្តាតែមួយ ដែលបង្កកង្វល់ក្នុងវិស័យទេសចរណ៍ថៃនោះទេ។ ​

ក្នុងឆ្នាំ ២០១៩ ថៃទទួល​ភ្ញៀវទេសចរជប៉ុន ១,៧ លាន​នាក់ ប៉ុន្តែ​ធ្លាក់ចុះក្រោយវិបត្តិកូវីដ១៩ ហើយ​ស្ទុះឡើងលើស​​ ១ លាន​នាក់ជាថ្មីនៅឆ្នាំមុន​។ ក្រោមសន្ទុះនេះ ភ្ញៀវទេសចរពីជប៉ុនបានបន្ត​កើនឡើងចន្លោះពី ១៥-១៨ ភាគរយ នៅត្រីមាសទី ១ ដើមឆ្នាំ។

យ៉ាងណាមិញ សន្ទុះខ្លាំងក្លាបាន​ចុះខ្សោយទៅវិញ ក្រោយ​ការរញ្ជួយដីនៅថ្ងៃទី ២៨ មីនា ដែល​បង្កការរលំអាគារ​កំពុងសាងសង់នៅកណ្ដាលក្រុង​បាងកក នៅចុងខែមីនា។ ភាព​អវិជ្ជមាន​នេះ បន្តកាន់តែខ្លាំងឡើងៗ នៅពេល​ដែលជម្លោះព្រំដែនកម្ពុជា-ថៃ ផ្ទុះឡើងនៅចុងខែកញ្ញា ខណៈភាពស្រពិចស្រពិល​នៃ​​សេដ្ឋកិច្ច​រួម​រឹតទូទាំងសកលជុំវិញ​ពន្ធខ្ពស់របស់អាមេរិក។

គិតត្រឹមថ្ងៃទី ១៨ ខែកញ្ញា ថៃទទួល​ភ្ញៀវទេសចរ​ ៧៦៧ ៩២៣ នាក់ ដោយ​កើនឡើងត្រឹម ៥ ភាគរយ ធៀប​នឹង​រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកស្រី Mathurot បាននិយាយថា ទីផ្សារជប៉ុនមានភាពរសើបខ្លាំងចំពោះ​កង្វល់សុវត្ថិភាព និងមានទំនោរ​ប្រុងប្រយ័ត្នខ្ពស់៕ ​

The post ថៃ​៖ កង្វល់សុវត្ថិភាព និងកំណើនប្រាក់បាត ​ប៉ះពាល់់ដល់លំហូរទេសចរពីជប៉ុន ​​​ ​ appeared first on Kampuchea Thmey Daily.

អ្នកនាំចេញអង្ករថៃ បារម្ភពីផលប៉ះពាល់ពីកំណើនតម្លៃប្រាក់បាត
សមាគមអ្នកនាំចេញអង្ករថៃកាលពីថ្ងៃពុធ បាន​សម្ដែង​ការព្រួយបារម្ភអំពីភាពរឹងមាំនៃប្រាក់បាត ហើយបានអំពាវនាវឱ្យរដ្ឋាភិបាល និងធនាគារកណ្តាលថៃ ​ចាត់វិធានការជាបន្ទាន់ដើម្បីដោះស្រាយបញ្ហា ចំពេលដែលតម្លៃប្រាក់បាតកើនដល់កម្រិតខ្ពស់​ធៀបនឹងប្រាក់ដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ជាធម្មតា ការឡើងថ្លៃនៃប្រាក់បាត ធ្វើឱ្យ​ទំនិញថៃ​ឡើងថ្លៃសម្រាប់ប្រទេសនាំចូល ដែលធ្វើឱ្យ​វាប្រឈមមុខនឹងភាពលំបាកផ្នែកប្រកួតប្រជែង ចំពេលការផ្គត់ផ្គង់អង្ករសកលមាន​កាន់តែច្រើន ប៉ុន្តែតម្លៃចុះទាប។

សមាគមអ្នកនាំចេញអង្ករថៃ បាននិយាយ​ក្នុងសេចក្តីថ្លែងការណ៍​ថា វាគួរតែមានចំណាត់ការ​កុំឱ្យ​ប្រាក់ហក់ឡើងខ្លាំង ហើយ​ធ្វើឱ្យវាធ្លាក់ចុះ​ដល់កម្រិតប្រកួតប្រជែង ​និងរក្សាស្ថិរភាពរបស់វាកុំឱ្យធ្លាក់ចុះធ្ងន់ធញងរ។ សមាគមបន្តថា ​ភាពរឹងមាំនៃប្រាក់បាតបច្ចុប្បន្ន កំពុង​បង្កផលប៉ះពាល់ដល់ការនាំចេញអង្ករ និងប្រាក់ចំណូលរបស់គ្រួសារកសិកររាប់លាននាក់។

ទិន្នន័យ​ពីក្រុមហ៊ុន LSEG បានបង្ហាញថា តម្លៃប្រាក់បាត​បាន​ហក់ឡើងដល់កម្រិត​ខ្ពស់បំផុតក្នុងរយៈពេល ៤ ឆ្នាំ ​ធៀបនឹងប្រាក់ដុល្លារ ​កាលពីថ្ងៃអង្គារ។ នៅរសៀលថ្ងៃពុធ រូបិយប័ណ្ណថៃបានឡើងដល់តម្លៃ ៣១,៨២ បាត/ដុល្លារ។ តាំងពីដើមឆ្នាំមក វាបាន​កើនឡើង ៨ ភាគរយ ធៀបនឹង​ប្រាក់ដុល្លារ។ ​​

ផ្ទុយទៅវិញ ​រូបិយប័ណ្ណនៃប្រទេសនាំចេញអង្ករសំខាន់ៗផ្សេងទៀតដូចជាឥណ្ឌា វៀតណាម និងប៉ាគីស្ថានបានធ្លាក់ចុះធៀបនឹងប្រាក់ដុល្លារអាមេរិក ដែលបណ្តាលឱ្យមានភាពខុសគ្នានៃអត្រាប្តូរប្រាក់រវាង​ថៃ និងដៃគូប្រកួតប្រជែងរបស់ខ្លួនរហូតដល់ ១០ ភាគរយ​ ។

ការនាំចេញអង្កររបស់​ថៃ បានធ្លាក់ចុះ ២៥ ភាគរយ រួចហើយ មកត្រឹម ៤,៣ លាន​តោន ក្នុងរយៈពេល ៧ ខែដើមឆ្នាំនេះ។  ​យោង​តាម​ធនាគារ​កណ្តាល កំណើនប្រាក់​បាត​ត្រូវ​បាន​ជំរុញ​ជា​ចម្បង​ដោយ​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ដុល្លារ​អាមេរិក និង​ការ​ឡើង​ថ្លៃ​នៃ​តម្លៃ​មាស៕

The post អ្នកនាំចេញអង្ករថៃ បារម្ភពីផលប៉ះពាល់ពីកំណើនតម្លៃប្រាក់បាត appeared first on Kampuchea Thmey Daily.

ក្រុម​ធុរកិច្ចថៃ​ ទាមទារ​ឱ្យ​ធនាគារ​កណ្ដាល​កាត់​បន្ថយ​អត្រាការប្រាក់​ ដើម្បី​ជួយ​ការនាំ​ចេញ
ក្រុមធុរកិច្ចឈានមុខគេរបស់ប្រទេសថៃ បានអំពាវនាវឱ្យ​ធនាគារ​កណ្ដាល​កាត់បន្ថយអត្រាការប្រាក់ជាបន្ទាន់ ជុំ​វិញ​ក្ដី​បារម្ភ​ពី​កំណើនតម្លៃ​​ប្រាក់​បាត ដែល​បង្ក​ផល​ប៉ះ​ពាល់​ជា​អវិជ្ជមាន​ដល់​ការ​នាំ​ចេញ​របស់​ប្រទេស​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ The Thaiger កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។

ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍រួមស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB) លោក Sanan Angubolkul បានគូសបញ្ជាក់ពីភាពបន្ទាន់ឱ្យ​ធនាគារកណ្តាលថៃ (BoT) ​កែសម្រួលអត្រាការប្រាក់ ស្របតាមការអំពាវនាវឱ្យ​បន្ធូរបន្ថយគោលនយោបាយ​រូបិយវត្ថុម្តងហើយម្តងទៀតរបស់រដ្ឋាភិបាល​។ លោក Sanan បាននិយាយថា ទីផ្សារកំពុងរំពឹងថានឹងមានការកាត់បន្ថយអត្រាការ​ប្រាក់​ ២៥ ពិន្ទុ (០,២៥ ភាគរយ​) ​ជាមួយ​នឹង​ការ​កាត់​បន្ថយ​ជា​បន្ត​បន្ទាប់​ទៀត​នៅ​ឆ្នាំ​ក្រោយ​។

លោក​ថ្លែង​យ៉ាងដូច្នេះថា​៖ «ធនាគារកណ្ដាល​​ថៃ​គួរ​កែ​សម្រួល​អត្រា​ការ​ប្រាក់​ជា​បន្ទាន់» ហើយ​កត់​សម្គាល់​ថា​ ​ភាព​រឹង​មាំ​របស់​ប្រាក់​បាត​ធ្វើ​​ថៃ​ពិបាក​ប្រកួត​ប្រជែង​​ក្នុង​ការ​នាំ​ចេញ ដែល​ជា​វិស័យ​​ជំរុញ​កំណើន​ដ៏​សំខាន់។​

លោក​ Sanan  បាន​បន្ត​ថា​៖ «​ភាព​រឹង​មាំខ្លាំង​​នៃ​ប្រាក់​បាត​ថៃ​​ កំពុង​បង្ក​ក្តី​បារម្ភ​​​គ្រប់​វិស័យ។ រដ្ឋាភិបាល​អាច​ចាត់​វិធានការ​មួយ​ចំនួន​ដូច​ជា​ការ​ជំរុញ​ការ​នាំ​ចេញ​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ និង​​ទាញ​យក​ប្រយោជន៍​ឱ្យ​បាន​ច្រើន​បំផុត​ពី​ការ​តម្លៃ​ប្រាក់​បាត​នា​ពេ​ល​បច្ចុប្បន្ន​»។ ​

គួរ​គូស​បញ្ជាក់​ថា​ ប្រាក់​បាត​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល ៣១ ខែ ដោយ​ជួញ​ដូរ​ក្នុង​តម្លៃ ៣២,១២៥ បាត/ដុល្លារ​។ រាប់​តាំង​ពី​ដើម​ឆ្នាំ​មក​ទល់​ពេល​នេះ​ ប្រាក់​បាត​បាន​កើន​ឡើង​ ៥ ភាគរយ​​។

ការអំពាវនាវឱ្យមានការកាត់បន្ថយអត្រាការប្រាក់ ធ្វើឡើងនៅពេលដែលក្រសួងហិរញ្ញវត្ថុ និង​ធនាគារ​កណ្ដាល​ថៃ​ រៀបចំកិច្ចប្រជុំនៅសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីទិសដៅអត្រាអតិផរណា​ និង​បញ្ហា​នៃ​ការ​ឡើង​ថ្លៃ​ប្រាក់​បាត។​ ​កាល​ពី​ខែ​សីហា​ ​ធនាគារ​កណ្ដាល​បានរក្សាអត្រាការប្រាក់សំខាន់ៗនៅកម្រិតខ្ពស់មួយទសវត្សរ៍​ ២,៥០ ភាគរយ​ ​ខណៈ​គណៈកម្មាធិកាត្រួតពិនិត្យអត្រាការប្រាក់​ កំណត់នឹងជួបគ្នាម្តងទៀតនៅថ្ងៃទី ១៦ ខែតុលា។

ជុំ​វិញ​កង្វល់​ពី​ការ​ឡើង​តម្លៃ​ប្រាក់​បាត​ ធនាគារ​កណ្ដាល​បាន​និយាយ​កាលពី​ចុង​ខែ​កញ្ញាថា​ ​ខ្លួនកំពុងគ្រប់គ្រងការប្រែប្រួលនៃប្រាក់បាត ដោយទទួលស្គាល់ថាការឡើងថ្លៃយ៉ាងឆាប់រហ័សនៃរូបិយប័ណ្ណ​នេះ​ កំពុងប៉ះពាល់ដល់ប្រាក់ចំណេញរបស់អ្នកនាំចេញ និង​ទេសចរណ៍​ ដែលជា​វិស័យ​ជំរុញសេដ្ឋកិច្ចដ៏សំខាន់ៗ​៕

The post ក្រុម​ធុរកិច្ចថៃ​ ទាមទារ​ឱ្យ​ធនាគារ​កណ្ដាល​កាត់​បន្ថយ​អត្រាការប្រាក់​ ដើម្បី​ជួយ​ការនាំ​ចេញ appeared first on Kampuchea Thmey Daily.

ប្រាក់បាតឡើងថ្លៃបំផុតតាំងពីឆ្នាំ ១៩៩៨ គំរាមកំហែងដល់ទេសចរណ៍ និងការនាំចេញរបស់ថៃ
តម្លៃ​​ប្រាក់បាតរបស់ថៃទំនង​នឹង​កើនឡើងខ្ពស់​បំផុត​ប្រចាំត្រីមាស​ រាប់​ចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុនៅអាស៊ី ដោយកំពុង​គំរាម​កំហែងដល់ការស្ទុះងើបឡើងវិញ​នៃ​ឧស្សាហកម្មទេសចរណ៍ និងនាំចេញសំខាន់ៗរបស់ប្រទេស។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Bloomberg កាល​ពី​សប្ដាហ៍​មុន​។

ប្រាក់​បាត​បាន​ឡើង​រហូត​ដល់​ ១០ ភាគរយ​ ធៀប​នឹង​ប្រាក់​ដុល្លារ​ រាប់​ចាប់​តាំង​ពី​ចុង​ខែ​មិថុនា​ ដែល​នេះ​ជា​កំណើន​តម្លៃ​ច្រើន​បំផុត​រាប់​តាំង​ពី​ត្រីមាស​ទី​១ នៃ​ឆ្នាំ​ ១៩៩៨។​ ការណ៍​នេះ​បង្ក​​ការ​អំពាវ​នាវ​ឱ្យ​មាន​ការ​ទប់​ស្កាត់​កំណើនខ្លាំង​ពេក​ ពី​​​អ្នក​ខាង​វិស័យទេសចរណ៍ និងសណ្ឋាគារ និងក្រុម​អាជីវកម្ម​ផ្សេង​ៗ​។​

ជុំ​វិញ​បញ្ហា​នេះ​ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ​ លោក​ Pichai Naripthaphan និងអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ​ លោក​ Paopoom Rojanasakul ​កាល​ពី​សប្ដាហ៍​មុន​ បានជំរុញឱ្យធនាគារកណ្តាលថៃ (BoT) ចាត់វិធានការដើម្បីគ្រប់គ្រងរូបិយប័ណ្ណឡើងវិញ និងទប់ស្កាត់ការប្រែប្រួលរបស់វា។

ការឡើងថ្លៃប្រាក់បាត រួម​ចំណែក​ខ្លាំង​ដោយ​ការធ្លាក់ចុះនៃប្រាក់ដុល្លារអាមេរិក មុនពេល​ធនាគារ​កណ្ដាល​អាមេរិក​កាត់​បន្ថយ​អត្រាការ​ប្រាក់​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​។ ​យោង​តាមសហព័ន្ធឧស្សាហកម្មថៃ ( FTI) ​ការ​កើន​ឡើង​ខ្ពស់នៃ​ប្រាក់​បាត​​ធៀប​នឹង​តម្លៃ​​​​នៃ​រូបិយប័ណ្ណរបស់ដៃគូពាណិជ្ជកម្មរបស់ថៃផ្សេង​ៗ​​ ​អាចជំរុញឱ្យ​​បណ្ដា​ប្រទេស​នាំ​ចូល​ស្វែង​រកប្រភព​​ទំនិញ​ដែល​​មាន​តម្លៃ​ថោក​ជាង​​ថៃ​​។ ​ ​បើ​តាមក្រុមប្រឹក្សាទេសចរណ៍នៃប្រទេសថៃ​ ទោះ​បី​ជាថៃ​ទទួល​បាន​ភ្ញៀវទេសចរ​ច្រើន​នា​ពេល​​បច្ចុប្បន្ន​ក៏​ដោយ​ ​​មិន​យូរ​មិន​ឆាប់​ ​ភាព​ខ្លាំងនៃ​ប្រាក់​បាតនឹង​ធ្វើ​ឱ្យ​ការ​ចំណាយ​​របស់​ភ្ញៀវ​លើ​ការ​ទិញ​ទំនិញ​ និង​សណ្ធាគារ​កើន​ឡើង ដែល​អាច​នឹង​ប៉ះ​ពាល់​ដល់​លំហូរ​ចូល​នៃ​ទេសចរ​ធ្លាក់​ចុះ​។

​ការ​ឡើង​ថ្លៃ​នៃ​ប្រាក់​បាត​ គឺជាបញ្ហាប្រឈមចុងក្រោយបំផុតសម្រាប់នាយករដ្ឋមន្ត្រីថ្មី គឺ​លោក​ ស្រី​ ផែតងតាន​ ស៊ីណាវ៉ាត្រា​ ដែល​បានសន្យាជំរុញ​សេដ្ឋកិច្ច​របស់​ប្រទេស​ និងកាត់បន្ថយថ្លៃ​រស់នៅ។ ខណៈ​កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃស្ថិត​ក្នុង​ល្បឿន​យឺត​យ៉ាវ​ ​វិស័យទេសចរណ៍ និងការនាំចេញរបស់​ប្រទេស​ ដែល​អាច​រង​ផល​ប៉ះពាល់​ដោយ​​ភាព​ថ្លៃ​នៃ​ប្រាក់​បាត​ គឺ​ជា​វិស័យ​ជំរុញ​សេដ្ឋកិច្ច​ដ៏​សំខាន់​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​។ ​

ជាមួយ​នឹង​ការនាំចេញរបស់ថៃ​មាន​ទំហំ​ជិត​ ៦០ ភាគរយ​ នៃ​​ផលិតផលក្នុងស្រុកសរុប អាជ្ញាធរថៃ​បាន និងកំពុងរិះរកវិធីដើម្បីរក្សា​កំណើន​នៃ​ការនាំចេញនាពេលថ្មីៗនេះ។ លោក Kriengkrai Thiennukul ប្រធានសហព័ន្ធឧស្សាហកម្មថៃ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធសប្ដាហ៍​មុន​ថា ការ​ហក់​ឡើង​នៃ​ប្រាក់បាត កំពុងបន្ថែមបញ្ហាដល់វិស័យឯកជនដូចជាតម្លៃផលិតកម្មខ្ពស់ និង​លំហូរ​ដូច​ទឹក​បាក់​ទំនប់​នៃ​ទំនិញ​ថោកៗ​ពី​ចិន​ជា​ដើម។ លោក​ថា​ តម្លៃ​ប្រាក់​បាត​ខ្ពស់​ កាន់​តែ​បង្ក​បញ្ហា​សម្រាប់​អ្នក​នាំ​ចេញ​ ដែល​អាជ្ញាធរ​ពាក់​ព័ន្ធ​ថៃ​ត្រូវ​ធានា​ធ្វើ​យ៉ាង​ណា មិន​ឱ្យ​​ប្រាក់​បាត​ថោក​​ពេក ឬ​​ថ្លៃពេក ហើយ​សំខាន់​បំផុត ​គឺ​មិន​ប្រែប្រួល​ខ្លាំង​ពេក។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកកប៉ុស្ត៍ ប្រាក់បាតបានឡើងថ្លៃពី ៣៦,៤៦ បាត/ដុល្លារ​ ក្នុង​ខែ​កក្កដា​ ដល់​ ៣៤,៩២ បាត/ដុល្លារ​ កាល​ពី​ខែ​សីហា។ នា​ថ្ងៃ​ចន្ទ​នេះ​ តម្លៃ​ប្រាក់​បាត​បាន​ជួញដូរ​នៅ​ ៣២,៨៩ បាត/ដុល្លារ​៕

The post ប្រាក់បាតឡើងថ្លៃបំផុតតាំងពីឆ្នាំ ១៩៩៨  គំរាមកំហែងដល់ទេសចរណ៍ និងការនាំចេញរបស់ថៃ appeared first on Kampuchea Thmey Daily.