ព័ត៌មានអន្ដរជាតិ
អ្នកនាំចេញអង្ករថៃ បារម្ភពីផលប៉ះពាល់ពីកំណើនតម្លៃប្រាក់បាត
សមាគមអ្នកនាំចេញអង្ករថៃកាលពីថ្ងៃពុធ បានសម្ដែងការព្រួយបារម្ភអំពីភាពរឹងមាំនៃប្រាក់បាត ហើយបានអំពាវនាវឱ្យរដ្ឋាភិបាល និងធនាគារកណ្តាលថៃ ចាត់វិធានការជាបន្ទាន់ដើម្បីដោះស្រាយបញ្ហា ចំពេលដែលតម្លៃប្រាក់បាតកើនដល់កម្រិតខ្ពស់ធៀបនឹងប្រាក់ដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ជាធម្មតា ការឡើងថ្លៃនៃប្រាក់បាត ធ្វើឱ្យទំនិញថៃឡើងថ្លៃសម្រាប់ប្រទេសនាំចូល ដែលធ្វើឱ្យវាប្រឈមមុខនឹងភាពលំបាកផ្នែកប្រកួតប្រជែង ចំពេលការផ្គត់ផ្គង់អង្ករសកលមានកាន់តែច្រើន ប៉ុន្តែតម្លៃចុះទាប។
សមាគមអ្នកនាំចេញអង្ករថៃ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា វាគួរតែមានចំណាត់ការកុំឱ្យប្រាក់ហក់ឡើងខ្លាំង ហើយធ្វើឱ្យវាធ្លាក់ចុះដល់កម្រិតប្រកួតប្រជែង និងរក្សាស្ថិរភាពរបស់វាកុំឱ្យធ្លាក់ចុះធ្ងន់ធញងរ។ សមាគមបន្តថា ភាពរឹងមាំនៃប្រាក់បាតបច្ចុប្បន្ន កំពុងបង្កផលប៉ះពាល់ដល់ការនាំចេញអង្ករ និងប្រាក់ចំណូលរបស់គ្រួសារកសិកររាប់លាននាក់។
ទិន្នន័យពីក្រុមហ៊ុន LSEG បានបង្ហាញថា តម្លៃប្រាក់បាតបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤ ឆ្នាំ ធៀបនឹងប្រាក់ដុល្លារ កាលពីថ្ងៃអង្គារ។ នៅរសៀលថ្ងៃពុធ រូបិយប័ណ្ណថៃបានឡើងដល់តម្លៃ ៣១,៨២ បាត/ដុល្លារ។ តាំងពីដើមឆ្នាំមក វាបានកើនឡើង ៨ ភាគរយ ធៀបនឹងប្រាក់ដុល្លារ។

ផ្ទុយទៅវិញ រូបិយប័ណ្ណនៃប្រទេសនាំចេញអង្ករសំខាន់ៗផ្សេងទៀតដូចជាឥណ្ឌា វៀតណាម និងប៉ាគីស្ថានបានធ្លាក់ចុះធៀបនឹងប្រាក់ដុល្លារអាមេរិក ដែលបណ្តាលឱ្យមានភាពខុសគ្នានៃអត្រាប្តូរប្រាក់រវាងថៃ និងដៃគូប្រកួតប្រជែងរបស់ខ្លួនរហូតដល់ ១០ ភាគរយ ។
ការនាំចេញអង្កររបស់ថៃ បានធ្លាក់ចុះ ២៥ ភាគរយ រួចហើយ មកត្រឹម ៤,៣ លានតោន ក្នុងរយៈពេល ៧ ខែដើមឆ្នាំនេះ។ យោងតាមធនាគារកណ្តាល កំណើនប្រាក់បាតត្រូវបានជំរុញជាចម្បងដោយការធ្លាក់ចុះនៃប្រាក់ដុល្លារអាមេរិក និងការឡើងថ្លៃនៃតម្លៃមាស៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៥ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


