ព័ត៌មានអន្ដរជាតិ
ថៃ៖ កង្វល់សុវត្ថិភាព និងកំណើនប្រាក់បាត ប៉ះពាល់់ដល់លំហូរទេសចរពីជប៉ុន
ភាគីពាក់ព័ន្ធខាងវិស័យទេសចរណ៍ថៃ បានសម្ដែងក្ដីបារម្ភថា កង្វល់សុវត្ថិភាពលើដំណើរកម្សាន្តទៅថៃ និងកំណើនប្រាក់បាត បានប៉ះពាល់ដល់លំហូរចូលនៃភ្ញៀវទេសចរអន្តរជាតិ រួមទាំងពីប្រទេសជប៉ុន។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

កំណើនប្រាក់បាត ធៀបនឹងរូបិយប័ណ្ណនៃប្រទេសដទៃ មានន័យថា តម្លៃសេវាកម្មក្នុងវិស័យទេសចរណ៍ថៃកើនឡើង ដែលបង្កើនការចំណាយរបស់ភ្ញៀវទេសចរ ខណៈកង្វល់សុវត្ថិភាពបន្តប៉ះពាល់ដល់ទំនុកចិត្តទេសចរអន្តរជាតិ។
ប្រធានអាជ្ញាធរទេសចរណ៍ថៃ (TAT) លោកស្រី Thapanee Kiatphaibool បានលើកឡើងថា ការឡើងថ្លៃប្រាក់បាត បានក្លាយជាកត្តាដ៏ធំបំផុតមួយ ដែលរារាំងកំណើនទេសចរណ៍នៅឆ្នាំនេះ ដោយគួបផ្សំគ្នានឹងកង្វល់សុវត្ថិភាព ការប៉ះទង្គិចប្រដាប់អាវុធព្រំដែនជាមួយកម្ពុជា និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល។
លោកស្រីបានបន្តថា ប្រាក់បាតបានឡើងថ្លៃ ៧ ភាគរយ ធៀបនឹងប្រាក់ដុល្លារអាមេរិក និង ៤ ភាគរយ ធៀបនឹងយន់ចិន នៅឆ្នាំនេះ។ ប្រាក់យ៉េនរបស់ជប៉ុនឯណោះវិញ បានបន្តធ្លាក់ចុះ ពី ៣,៥១ យ៉េន/បាត ក្នុងឆ្នាំ ២០១៩ ដល់ ៤,៦១ យ៉េន/បាត នៅឆ្នាំនេះ ដែលនេះបង្ហាញពីកំណើន ៣០ ភាគរយ នៃតម្លៃប្រាក់បាតធៀបនឹងយ៉េនជប៉ុន។
មន្រ្តីជំនាញថៃដដែលបានលើកឡើងថា និន្នាការកំណើនប្រាក់បាតថៃ បានជះឥទ្ធិពលលើទំនុកចិត្តទីផ្សារលើតម្លៃផលិតផល និងសេវាកម្ម ដែលទាក់ទងនឹងទេសចរណ៍នៅក្នុងប្រទេសថៃ។

ទោះជាយ៉ាងណាក៏ដោយ នាយិកាការិយាល័យប្រចាំក្រុង Osaka ជប៉ុន របស់ TAT លោកស្រី Mathurot Watanakomen បាននិយាយថា បញ្ហានេះមិនមែនជាកត្តាតែមួយ ដែលបង្កកង្វល់ក្នុងវិស័យទេសចរណ៍ថៃនោះទេ។
ក្នុងឆ្នាំ ២០១៩ ថៃទទួលភ្ញៀវទេសចរជប៉ុន ១,៧ លាននាក់ ប៉ុន្តែធ្លាក់ចុះក្រោយវិបត្តិកូវីដ១៩ ហើយស្ទុះឡើងលើស ១ លាននាក់ជាថ្មីនៅឆ្នាំមុន។ ក្រោមសន្ទុះនេះ ភ្ញៀវទេសចរពីជប៉ុនបានបន្តកើនឡើងចន្លោះពី ១៥-១៨ ភាគរយ នៅត្រីមាសទី ១ ដើមឆ្នាំ។
យ៉ាងណាមិញ សន្ទុះខ្លាំងក្លាបានចុះខ្សោយទៅវិញ ក្រោយការរញ្ជួយដីនៅថ្ងៃទី ២៨ មីនា ដែលបង្កការរលំអាគារកំពុងសាងសង់នៅកណ្ដាលក្រុងបាងកក នៅចុងខែមីនា។ ភាពអវិជ្ជមាននេះ បន្តកាន់តែខ្លាំងឡើងៗ នៅពេលដែលជម្លោះព្រំដែនកម្ពុជា-ថៃ ផ្ទុះឡើងនៅចុងខែកញ្ញា ខណៈភាពស្រពិចស្រពិលនៃសេដ្ឋកិច្ចរួមរឹតទូទាំងសកលជុំវិញពន្ធខ្ពស់របស់អាមេរិក។
គិតត្រឹមថ្ងៃទី ១៨ ខែកញ្ញា ថៃទទួលភ្ញៀវទេសចរ ៧៦៧ ៩២៣ នាក់ ដោយកើនឡើងត្រឹម ៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកស្រី Mathurot បាននិយាយថា ទីផ្សារជប៉ុនមានភាពរសើបខ្លាំងចំពោះកង្វល់សុវត្ថិភាព និងមានទំនោរប្រុងប្រយ័ត្នខ្ពស់៕
-
កីឡា១២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


