ផល រតនៈ Archives - Kampuchea Thmey Daily

ផល រតនៈ លើក​​កត្តា​សំខាន់​៣នាំ​ឲ្យ​ឈ្នះ ក្រសួង​មហាផ្ទៃ យប់មិញ
ក្រុម​បាល់ទះ​វិសាខា បាន​យក​ឈ្នះ ក្រុម​ក្រសួង​មហា​ផ្ទៃ ដោយ​លទ្ធផល ៣-០ សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ ជុំ​ទី​២ ពាន​រង្វាន់​តេជោលីគ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

អ្នក​គាំទ្រ​ភាគ​ច្រើន​មាន​សង្ឃឹម​តិច​តូច​ណាស់​ដែល​វិសាខា​​ដែល​អាច​យក​ឈ្នះ ក្រសួង​មហា​ផ្ទៃ​ បាន​ បន្ទាប់​ពី​ចាញ់​៣​ប្រកួត​ជាប់​គ្នា​កាល​ពី​សប្តាហ៍​មុន ខណៈ​ក្រសួង​មហា​ផ្ទៃ​ជា​ក្រុម​ខ្លាំង​ឈ្នះ​៣​ប្រកួត​ជាប់​គ្នា ប៉ុន្តែ​លទ្ធផល​ ៣-០ បាន​​ផ្តល់​ឲ្យ​វិសាខា​ឡើង​ទៅ​កាន់​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើលសម្រាប់​អ្នក​គាំទ្រ។

ពាក់​ព័ន្ធ​នឹង​លទ្ធផល​សប្តាហ៍​មុន និង​សប្តាហ៍​នេះ កីឡាករ ផល រតនៈ ដែល​ជា​អ្នក​បិទ​កណ្តាល​ដ៏​ឆ្នើម​របស់​វិសាខា បាន​បង្ហាញ​ចំណុច​សំខាន់​មួយ​ចំនួន​​នាំ​ឲ្យវិសាខា​ទទួល​បាន​ជ័យជម្នះ។ ទី១ កីឡាករ​វាយផ្តាច់​ឆ្នើម គួន ម៉ុម បាន​ជា​សះ​ស្បើយ​ពី​បញ្ហារបួស​ចង្កេះ​១០០​%។ ទី២ កីឡាករ​ក្រសួង​មហា​ផ្ទៃ​​បាន​ធ្វើ​ឲ្យ​ខូច​ខ្លួន​ឯង​ច្រើន និង​ទី​៣ លេង​ដោយ​មិន​ខ្វល់​​ពី​ការ​ធ្លាក់ ឬ​ឡើង ប៉ុន្តែ​ត្រូវ​លេង​ឲ្យ​អស់​ពី​សមត្ថភាព​​ដើម្បី​​ក្លិប និង​អ្នក​គាំទ្រ។

ផល រតនៈ បាន​និយាយ​ថា ៖«កាល​ពី​សប្តាហ៍​មុន ការ​ប្រកួត​​ជា​មួយ ក្រុម​ស្នងការដ្ឋាន​រាជ​ធានី​ភ្នំពេញ​ អត់​មាន​វត្តមាន​ គួន ម៉ុម ​ទេ ដោយសារ​គាត់​មាន​របួស​ចង្កេះពេល​ហ្វឹក​ហាត់។ ធម្មតា ម៉ុម ជា​ក្បាល​ម៉ាស៊ីន​សំខាន់ បន្ទាប់​ពី​អ្នក​ប៉ះ​សេ ​គាត់​ជា​អ្នក​រក​ពិន្ទុ​បាន​ច្រើន​ឲ្យ​ក្រុម។ ដូច្នេះ​ពេល​គាត់​មាន​បញ្ហា​ គឺ​ពួក​យើង​ពិបាក»។

«បន្ទាប់​មក​ប៉ះ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស និង​ក្រុម​ខេត្ត​ស្វាយរៀង ម៉ុម ក៏​អត់​ទាន់​ធូរ​ស្បើយ​​១០០​%​ដែរ។ ណាមួយក្រុម​ទាំង​ពីរ​នេះ​​ល្អ​ លេង​លឿន​ៗ អីចឹង​ធ្វើ​ឲ្យ​យើង​ពិបាកលេង​ដូច​គ្នា។ យើង​ឈ្នះ​ថ្ងៃ​នេះ​ដោយសារ​​ខាង​ក្រុម​ក្រសួង​មហា​ផ្ទៃ​​បាន​ខូច​បាល់​ច្រើន​ដែរ។ មុន​នឹង​ប្រកួត​នេះ ពួក​យើង​ក៏​មិន​សង្ឃឹម​ច្រើន​ទេ គឺ​សង្ឃឹម​តិច​តូច​​តែ១​%​ក្នុង​ការ​ឡើង​វគ្គ​បន្ត»។

កីឡាករ​បិទ​កណ្តាល​បាន​បន្ត​ថា ៖«ម្យ៉ាង​​ទៀត ក្រុម​យើង​ទទួល​បាន​ការ​ណែនាំ​ពី​គ្រូ​ថា ធ្លាក់​ឬ​ឡើងមិន​សំខាន់​ទេ។ ​ទោះ​សង្ឃឹម​១%​ក៏​ដោយ ក៏​យើង​ត្រូវ​តែ​បន្ត​ប្រយុទ្ធ​ដើម្បី​ក្លិប​ដែរ និង​អ្នក​គាំទ្រ​របស់​យើង​ដែល​ខ្វាយ​ខ្វល់​ពី​យើង​ខ្លាំង»។

ការ​ប្រកួត​សប្តាហ៍​ចុង​ក្រោយ វិសាខា បាន​យក​ឈ្នះ កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ ដោយ​លទ្ធផល ៣-០ និង​ចុង​ក្រោយ បាន​យក​ឈ្នះ ក្រសួង​មហា​ផ្ទៃ ដោយ​លទ្ធផល ៣-០ ដើម្បី​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៤ បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​មួយ​ក្រុម​លេខ​១ ខេត្ត​ស្វាយរៀង លេខ​២ ក្រសួង​មហា​ផ្ទៃ និង​លេខ​៣ បញ្ជាការដ្ឋាន​អង្គរក្ស។ ក្រុម​ពីរ​ដែល​ធ្លាក់​ក្នុង​ជុំ​ទី២គឺ ស្នងការដ្ឋាន​រាជ​ធានី​ភ្នំពេញ​ និង​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣។

គូ​ប្រកួត​វគ្គ​ពាក់​កកណ្តាល​ផ្តាច់​ព្រ័ត្រ គឺ​ក្រុម​លេខ១ ជួប​ ក្រុម​លេខ​៤ និង​ក្រុម​លេខ​២​ជួប​ក្រុម​លេខ​៣។

ក្រុម​ខេត្ត​ស្វាយរៀង vs វិសាខា

ក្រសួង​មហា​ផ្ទៃ vs បញ្ជាការដ្ឋាន​អង្គរក្ស

អត្ថបទ៖ វីរបុត្រ

The post ផល រតនៈ លើក​​កត្តា​សំខាន់​៣នាំ​ឲ្យ​ឈ្នះ ក្រសួង​មហាផ្ទៃ យប់មិញ appeared first on Kampuchea Thmey Daily.

អ្នក​ប៉ះសេ​៣​រូប​អាច​​​ជំនួស សួន ចាន់ណារ៉ូ នៅក្រុម​ជម្រើស​ជាតិ
បន្ទាប់​ពី​កីឡាករ​ប៉ះ​សេ​ដ៏​ឆ្នើម សួន ចាន់ណារ៉ូ បាន​ប្រកាស​ចូល​និវត្តន៍​ទៅ ទាំង​នៅ​ក្លិប និង​ជម្រើស​ជាតិ​​ត្រូវ​ការ​អ្នក​ជំនួស​ជា​ចាំ​បាច់​បំផុត​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​លើ​ឆាក​អន្តរជាតិ។

កីឡាករ​លេង​ក្នុង​តំណែង​ជា​អ្នក​បញ្ជូន​បាល់​ដែល​ភាសា​សាមញ្ញ​ហៅ​ថា អ្នក​ប៉ះសេស​គឺ​មិន​សូវ​សំបូរ​ច្រើន​ទេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដូច្នេះ​ត្រូវ​ការ​ស្វែង​រក​អ្នក​មាន​​ទេពកោសល្យ​ដើម្បី​បណ្តុះ​បណ្តាល​ឲ្យ​ដិត​ដល់។

តាម​ការ​លើក​ឡើង​របស់​​​កីឡាករ និង​អ្នក​គាំទ្រ​​​បាន​ឃើញ​កីឡាករ​៣​រូប​ដែល​អាច​​បន្ត​វេន សួន ចាន់ណារ៉ូ​ នៅ​ក្នុង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា។ សួន ចាន់ណារ៉ូ​ ដែល​បាន​ចូល​និវត្តន៍​ហើយ​បាន​លើក​ឡើង​ថា កែវ ស្រេងលីហ៊ួរ អាច​ជំនួស​ខ្លួន​បាន ប៉ុន្តែ​កីឡាករ​រូប​នេះនៅ​ក្មេង​ខ្ចី​ផ្នែក​ស្មារតី ដូច្នេះត្រូវ​​ការ​បទពិសោធ​លើ​ឆាក​អន្តរជាតិ រៀន​សូត្រ​ពី​របៀប​ទប់​អារម្មណ៍ និង​អត់​ធន់​បាន​ឲ្យ​បាន​ខ្ពស់។

កីឡាករ កែវ ស្រេងលីហ៊ួរ

ជា​មួយ​គ្នា​នេះ គួន ម៉ុម ​ដែល​ជា​កីឡាករ​វ៉ៃ​ផ្តាច់​ដ៏​ឆ្នើម​ម្នាក់​បាន​លើក​ឡើង​ថា នៅ​ក្លិប​វិសាខា​នៅ​មិន​ទាន់​មាន​អ្នក​ដែល​អាច​ជំនួស សួន ចាន់ណារ៉ូ បាន​ទេ ប៉ុន្តែ​បើ​នៅ​ក្នុង​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​វិញ​គឺ​​អាច​មាន កែវ ស្រេងលីហ៊ួរ និង យ៉ុន ខេមរៈ ​ដែល​អាច​ជំនួស​បាន។

កីឡាករ យុន ខេមរៈ

គួន ម៉ុម បានប្រាប់​សារព័ត៌មាន​«កម្ពុជា​ថ្មី​»​ដា ៖«នៅ​ក្នុង​ក្រុម​ជម្រើសស​ជាតិ ខ្ញុំ​គិត​ថា យើង​មាន​កីឡាករ កែវ ស្រេងលីហ៊ួរ និង​កីឡាករ យ៉ុន ខេមរៈ នៅ​ក្រុម​ស្នងការ​គឺ​អាច​​បាន​៧០​%​បន្ត​ពី ចាន់ណារ៉ូ។ យើង​អាច​លេង​បាន ពី​ព្រោះ​កាយ​សម្បទា​ធំ​ៗ​ដូច​គ្នា យើង​អាច​សង្គ្រោះ​គ្នា​បាន ពី​ព្រោះ​ពួក​គាត់​អាច​កែ​បាល់​បាន​ច្បាស់»។

បន្ថែម​លើ​កីឡាករ​ទាំង​ពីរ​​ខាង​លើ អ្នក​គាំទ្រ​បាន​លើក​ឡើង​ថា កីឡាករ ឡាង រាសីកែវ ក៏​ជា​អ្នក​ប៉ះ​សេ​​ដ៏​ល្អ​ម្នាក់​ដែល​អាច​បន្ត​វេន សួន ចាន់ណារ៉ូ​ បាន​ដែរ។ អ្នក​ប៉ះសេ​រូប​នេះ​ក៏​ជា​កីឡាករ​ដ៏​សំខាន់​នៅ​ក្នុង​ក្រុម​ស្នងការដ្ឋាន​រាជ​ធានី​ភ្នំពេញ​ជា​មួយ យ៉ុន ខេមរៈ ដែរ។

កីឡាករ ឡាង រាសីកែវ

ជុំ​វិញ​កង្វះ​អ្នក​ប៉ះសេ​នេះ​ដែរ ផល រតនៈ ​អ្នក​បិទ​កណ្តាល​ដ៏​ឆ្នើម​នៅ​ក្លិប​វិសាខា និង​ជម្រើស​ជាតិ​កម្ពុជា ធ្លាប់​បាន​លើក​ឡើង​នៅ​ថ្ងៃ​ដែល សួន ចាន់ណារ៉ូ ប្រកាស​ចូល​និវត្តន៍​ជា​ផ្លូវ​ការ​ថា ​ឥឡូវ​នេះ​មាន​កីឡាករ​ពីរ​បី​នាក់​ដែល​អាច​ជំនួស សួន ចាន់ណារ៉ូ បាន ប៉ុន្តែ​ក្នុង​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ត្រូវ​ការ​ពេល​វេលា​យូរ​បន្តិច​ទើប​អាច​យល់​ចិត្ត​គ្នា។

ផល រតនៈ បាន​លើក​ឡើង​​ថា ការ​លេង​ជា​មួយ​ សួន ចាន់ណារ៉ូ គឺ​អត់​ពិបាក​ស្រែក​ប្រាប់​​​ថា​តើ​ត្រូវ​លើក​បាល់ទៅ​ខាង​ណា ខ្ពស់ ឬ​ទាប​ទេ ពី​ព្រោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​យល់​ចិត្ត​គ្នា​ច្រើន​ឆ្នាំ​ហើយ ប៉ុន្តែ​បើ​លេង​ជា​មួយ​​​អ្នក​ប៉ះ​សេ​ថ្មី​គឺ​ត្រូវ​​​ស្រែក​ប្រាប់​មុន​ពី​ការ​លើក​បាល់ទៅឆ្វេង ទៅ​ស្តាំ ឬ​កណ្តាល ដូច្នេះ​ត្រូវ​ការ​ពេល​ហោច​ណាស់​១​ឆ្នាំ​ទៀត​ទើប​អាច​យល់​ចិត្ត​គ្នា។

រហូត​ដល់​ពេល​នេះ កីឡាករ កែវ ស្រេងលីហ៊ួរ, យ៉ុន ខេមរៈ និង ឡាវ រាសីកែវ មិន​សូវ​បាន​លេង​​ឲ្យ​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ​ទេ។ ពួក​គាត់​ភាគ​ច្រើន​លេង​​​​ក្លិប​នៅ​​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ក្នុង​ស្រុក​ប៉ុណ្ណោះ៕

អត្ថបទ៖ វីរបុត្រ

The post អ្នក​ប៉ះសេ​៣​រូប​អាច​​​ជំនួស សួន ចាន់ណារ៉ូ នៅក្រុម​ជម្រើស​ជាតិ appeared first on Kampuchea Thmey Daily.

ផល រតនៈ ថា អត់ពី សួន ចាន់ណារ៉ូ ក្រុមកម្ពុជា​នឹងពិបាកនៅឆ្នាំក្រោយ
អ្នក​ប៉ះសេ​ឆ្នើម សួន ចាន់ណារ៉ូ បាន​ចូល​និវត្តន៍​ពី​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជាកាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០២៤ ដោយសារ​សុខភាព​រាង​កាយ​មិន​អំណោយ​ផល​ល្អ។ ប្រការ​នេះ​បាន​ជំរុញ​ឲ្យ​ថ្នាក់​ដឹក​នាំ​សហព័ន្ធ​កីឡា​បាល់ទះកម្ពុជា​ និង​មិត្ត​រួម​អាជីព​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង។

កីឡាករ ផល រតនៈ ​តួនាទី​ជា​អ្នក​ការពារ​កណ្តាល បាន​បង្ហាញ​ពី​អារម្មណ៍​ថា រូប​គេ​ពិត​ជា​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ដែល​មិត្ត​រួម​ជម្រើស​ជាតិ សួន​ ចាន់ណារ៉ូ បាន​ចូល​និវត្តន៍​ពី​អាជីព​បាល់ទះ។ ការ​ចូល​និវត្តន៍​នេះ​គឺ​ជា​ការ​បាត់​បង់​ធន់​ធាន​មនុស្ស​ដ៏​សំខាន់​នៅ​ក្នុង​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា។

ផល រតនៈ បាន​បន្ត​ថា ៖«យើង​មាន​កីឡាករ​ប៉ះ​សេ ដែល​អាច​បន្ត​វេន​រៀម​ច្បង សួន ចាន់ណារ៉ូ តែ​​យើង​ត្រូវ​ការ​​ពេល​វេលា​យូរ​បន្តិច។ មិន​មែន​មាន​ន័យ​ថា អត់​មាន​អ្នក​ជំនួស​​ទេ​ តែ​​គ្រាន់​តែថា យើង​ត្រូវ​ការ​ពេល​វេលា​យូរ​បន្តិច​ទើប​អាច​យល់​ចិត្ត​គ្នា​»។

«ជា​មួយ​បង សួន ចាន់ណារ៉ូ​ គឺ​យើង​យល់​ចិត្ត​គ្នា​ច្រើន​ឆ្នាំ​ហើយ។ ការ​លើក​បាល់​មិន​ចាំ​បាច់​ប្រាប់​ឲ្យ​លើក​ទាប ឬ​ខ្ពស់ ឆ្វេង ស្តាំ ឬ​កណ្តាល​ទេ គឺយើង​ដឹង​ចិត្ត​គ្នា​តែ​ម្តង។ ដូច្នេះ​អត់​ពី​គាត់​ទៅ​ក្នុង​រយៈពេល​ឆ្នាំ​ថ្មី​ខាង​មុខ ក្រុម​ជម្រើស​ជាតិ​យើង​នឹង​ពិបាក។ យើង​មាន​អ្នក​ថ្មី តែ​យើងត្រូវ​ការ​ប្រើ​ពេល​វេលា​យូរ​បន្តិច​ទើប​អាច​យល់​ចិត្ត​គ្នា»។ ផល រតនៈ បាន​រៀប​រាប់។

ទាំង​លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា និងកីឡាករ សួន ចាន់ណារ៉ូ បាន​សម្លឹង​ឃើញ​កីឡាករ​វ័យ​ក្មេង កែវ ស្រេងលីហ៊ួរ ដែល​អាច​​លេង​តួនាទី​អ្នក​ប៉ះសេ​បាន។ ទោះ​បី​ជា​យ៉ាង​ណា រូប​គេ​នៅវ័យ​ក្មេង បទ​ពិសោធ​​លើ​ឆាក​អន្តរជាតិ​តិច ហើយ​ស្មារតី​ក៏​មិន​ទាន់​ចាស់​ទុំ។

នៅ​ឆ្នាំ​២០២៥ខាង​មុខ​នេះ ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​មាន​កម្មវិធី​អន្តរជាតិ​សំខាន់​២​គឺ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម នៅ​ប្រទេស​ថៃ និងការ​ប្រកួត​ពាន​រង្វាន់ SEA V. League ដែល​មាន​ក្រុម​ឥណ្ឌូណេស៊ី ថៃ ហ្វីលីពីន និង​កម្ពុជា។

សួន ចាន់ណារ៉ូ ធ្លាប់​បាន​ប្រកាស​ចូល​និវត្តន៍​ម្តង​ហើយ បន្ទាប់​ពី​បាន​ជួយ​កម្ពុជា​ឈ្នះ​មេដាយ​សំរិទ្ធ​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២១ ប៉ុន្តែ​ដោយសារ​កម្ពុជា​ខ្វះ​កីឡាករ​តួនាទី​នេះ​ នៅ​​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​​រៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣ ទើប​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​បញ្ចុះ​បញ្ចូល​​ឲ្យ​រូប​គេ​​វិល​ត្រឡប់​មក​ជួយ​ក្រុមកម្ពុជា​ជា​ថ្មី។ លេង​បាន​រយៈ​ពេល​​២​ឆ្នាំ​គឺ​ឆ្នាំ​២០២៣-២៤ រូប​គេ​ក៏​​​សម្រេច​ចូល​និវត្តន៍​ជា​លើក​ទី​២។ សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​បាន​រៀបចំ​ពិធី​ចូល​និវត្តន៍​យ៉ាងឱឡារិក​​ដោយ​មាន​វត្តមាន​លោក អាំង សិរីពិសិដ្ឋ អ្នក​ឧកញ៉ា លាង ម៉េង ជា​អ្នក​ឧបត្ថម្ភ កីឡាករ​ជា​មិត្ត​រួម​ក្រុម និង​អ្នក​គាំទ្រ​យ៉ាង​ច្រើន​។ នេះ​ជា​លើក​ដំបូង​ហើយ​ក្នុង​ប្រវត្តិ​សាស្ត្រ​បាល់ទះ​កម្ពុជា​ដែល​រៀបចំ​ពិធី​ចូល​និវត្តន៍​​បែប​នេះ៕

អត្ថបទ៖ វីរបុត្រ

The post ផល រតនៈ ថា អត់ពី សួន ចាន់ណារ៉ូ ក្រុមកម្ពុជា​នឹងពិបាកនៅឆ្នាំក្រោយ appeared first on Kampuchea Thmey Daily.