កីឡា
អ្នកប៉ះសេ៣រូបអាចជំនួស សួន ចាន់ណារ៉ូ នៅក្រុមជម្រើសជាតិ
បន្ទាប់ពីកីឡាករប៉ះសេដ៏ឆ្នើម សួន ចាន់ណារ៉ូ បានប្រកាសចូលនិវត្តន៍ទៅ ទាំងនៅក្លិប និងជម្រើសជាតិត្រូវការអ្នកជំនួសជាចាំបាច់បំផុតសម្រាប់ព្រឹត្តិការណ៍ប្រកួតលើឆាកអន្តរជាតិ។

កីឡាករលេងក្នុងតំណែងជាអ្នកបញ្ជូនបាល់ដែលភាសាសាមញ្ញហៅថា អ្នកប៉ះសេសគឺមិនសូវសំបូរច្រើនទេនៅក្នុងប្រទេសកម្ពុជា ដូច្នេះត្រូវការស្វែងរកអ្នកមានទេពកោសល្យដើម្បីបណ្តុះបណ្តាលឲ្យដិតដល់។
តាមការលើកឡើងរបស់កីឡាករ និងអ្នកគាំទ្របានឃើញកីឡាករ៣រូបដែលអាចបន្តវេន សួន ចាន់ណារ៉ូ នៅក្នុងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។ សួន ចាន់ណារ៉ូ ដែលបានចូលនិវត្តន៍ហើយបានលើកឡើងថា កែវ ស្រេងលីហ៊ួរ អាចជំនួសខ្លួនបាន ប៉ុន្តែកីឡាកររូបនេះនៅក្មេងខ្ចីផ្នែកស្មារតី ដូច្នេះត្រូវការបទពិសោធលើឆាកអន្តរជាតិ រៀនសូត្រពីរបៀបទប់អារម្មណ៍ និងអត់ធន់បានឲ្យបានខ្ពស់។

ជាមួយគ្នានេះ គួន ម៉ុម ដែលជាកីឡាករវ៉ៃផ្តាច់ដ៏ឆ្នើមម្នាក់បានលើកឡើងថា នៅក្លិបវិសាខានៅមិនទាន់មានអ្នកដែលអាចជំនួស សួន ចាន់ណារ៉ូ បានទេ ប៉ុន្តែបើនៅក្នុងក្រុមបាល់ទះជម្រើសជាតិវិញគឺអាចមាន កែវ ស្រេងលីហ៊ួរ និង យ៉ុន ខេមរៈ ដែលអាចជំនួសបាន។

គួន ម៉ុម បានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ដា ៖«នៅក្នុងក្រុមជម្រើសសជាតិ ខ្ញុំគិតថា យើងមានកីឡាករ កែវ ស្រេងលីហ៊ួរ និងកីឡាករ យ៉ុន ខេមរៈ នៅក្រុមស្នងការគឺអាចបាន៧០%បន្តពី ចាន់ណារ៉ូ។ យើងអាចលេងបាន ពីព្រោះកាយសម្បទាធំៗដូចគ្នា យើងអាចសង្គ្រោះគ្នាបាន ពីព្រោះពួកគាត់អាចកែបាល់បានច្បាស់»។

បន្ថែមលើកីឡាករទាំងពីរខាងលើ អ្នកគាំទ្របានលើកឡើងថា កីឡាករ ឡាង រាសីកែវ ក៏ជាអ្នកប៉ះសេដ៏ល្អម្នាក់ដែលអាចបន្តវេន សួន ចាន់ណារ៉ូ បានដែរ។ អ្នកប៉ះសេរូបនេះក៏ជាកីឡាករដ៏សំខាន់នៅក្នុងក្រុមស្នងការដ្ឋានរាជធានីភ្នំពេញជាមួយ យ៉ុន ខេមរៈ ដែរ។

ជុំវិញកង្វះអ្នកប៉ះសេនេះដែរ ផល រតនៈ អ្នកបិទកណ្តាលដ៏ឆ្នើមនៅក្លិបវិសាខា និងជម្រើសជាតិកម្ពុជា ធ្លាប់បានលើកឡើងនៅថ្ងៃដែល សួន ចាន់ណារ៉ូ ប្រកាសចូលនិវត្តន៍ជាផ្លូវការថា ឥឡូវនេះមានកីឡាករពីរបីនាក់ដែលអាចជំនួស សួន ចាន់ណារ៉ូ បាន ប៉ុន្តែក្នុងក្រុមជម្រើសជាតិកម្ពុជាត្រូវការពេលវេលាយូរបន្តិចទើបអាចយល់ចិត្តគ្នា។

ផល រតនៈ បានលើកឡើងថា ការលេងជាមួយ សួន ចាន់ណារ៉ូ គឺអត់ពិបាកស្រែកប្រាប់ថាតើត្រូវលើកបាល់ទៅខាងណា ខ្ពស់ ឬទាបទេ ពីព្រោះក្នុងក្រុមជម្រើសជាតិយល់ចិត្តគ្នាច្រើនឆ្នាំហើយ ប៉ុន្តែបើលេងជាមួយអ្នកប៉ះសេថ្មីគឺត្រូវស្រែកប្រាប់មុនពីការលើកបាល់ទៅឆ្វេង ទៅស្តាំ ឬកណ្តាល ដូច្នេះត្រូវការពេលហោចណាស់១ឆ្នាំទៀតទើបអាចយល់ចិត្តគ្នា។
រហូតដល់ពេលនេះ កីឡាករ កែវ ស្រេងលីហ៊ួរ, យ៉ុន ខេមរៈ និង ឡាវ រាសីកែវ មិនសូវបានលេងឲ្យក្រុមជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ធំៗទេ។ ពួកគាត់ភាគច្រើនលេងក្លិបនៅក្នុងព្រឹត្តិការណ៍ប្រកួតក្នុងស្រុកប៉ុណ្ណោះ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


