ផ្ទះបណ្ដែតទឹក Archives - Kampuchea Thmey Daily

អ្នកវិភាគជំរុញឱ្យគណៈកម្មការដោះស្រាយបញ្ហាផ្ទះបណ្ដែតទឹកតាមទន្លេ ត្រូវតែអនុវត្តវិធានការឱ្យបានម៉ឺងម៉ាត់
ក្រុមអ្នកវិភាគ ជំរុញ និងលើកទឹកចិត្តដល់គណៈកម្មការចំពោះកិច្ច ដែលទើបត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាល ត្រូវខិតខំប្រឹងប្រែងដោះស្រាយបញ្ហាផ្ទះបណ្ដែតទឹកនៅតាមបឹងទន្លេសាបឱ្យមានប្រសិទ្ធភាព ដោយត្រូវអនុវត្តវិធានការឱ្យបានម៉ឺងម៉ាត់ ធ្វើយ៉ាងណាធានាថា គ្មានផ្ទះអណ្ដែតលើផ្ទៃទឹកបន្តទៀត។

យោងសេចក្ដីសម្រេចចុះកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីដោះស្រាយបញ្ហាផ្ទះបណ្តែតទឹក និងបែចិញ្ចឹមត្រី ស្ថិតក្នុងភូមិសាស្ត្រខេត្តទាំង៥ ជុំវិញបឹងទន្លេសាបដែលគណៈកម្មការចំពោះកិច្ចនេះ គឺមានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ជាប្រធាន អមដោយមានសមាសភាពមកពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការបង្កើតនូវគណៈកម្មការចំពោះកិច្ចដោះស្រាយបញ្ហាផ្ទះបណ្ដែតទឹក គឺជារឿងមួយល្អ ចាំបាច់ ហើយត្រូវតែអនុវត្តឱ្យមានប្រសិទ្ធភាពបំផុត។ បណ្ឌិត គិន ភា ប្រាប់កម្ពុជាថ្មី ថា គណៈកម្មការចម្រុះនេះ ជារឿងមួយដែលល្អ គឺល្អ ត្រង់ថា ជាការងារចាំបាច់មួយក្នុងការដោះស្រាយបញ្ហាផ្ទះបណ្ដែតទឹក ជាពិសេសគឺក្រុមជនអនាធិបតេយ្យ រាប់ទាំងជនបរទេសដែលមកតាំងទីលំនៅលើផ្ទៃទន្លេ ទាំងទន្លេសាប ទាំងទន្លេមេគង្គ។

លោកបណ្ឌិត បន្តលើកឡើងដូច្នេះថា«យើងមិនគួរបន្តឱ្យមានការបន្តរស់នៅដោយអនាធិបតេយ្យបណ្ដែតលើផ្ទៃទឹករសាត់ទៅមក ពីមួយកន្លែងទៅមួយកន្លែង ហើយបង្កើតភាពកខ្វក់ផ្នែកបរិស្ថាន ធ្វើឱ្យខូចដល់អនាម័យ និងគុណភាពទឹករបស់យើងទៀតឡើយ ពីព្រោះទឹកទាំងអស់ហ្នឹង សុទ្ធតែជាទឹកដែលយើងប្រើប្រាស់ យើងអាស្រ័យ ទទួលទានជារៀងរាល់ថ្ងៃ»។

ដោយឡែក អ្នកវិភាគនយោបាយ លោកបណ្ឌិត អេង កុកថាយ លើកឡើងថា គណៈកម្មការចំពោះកិច្ចនេះ ជាចំណាត់ការមួយដ៏ល្អប្រសើររបស់រាជរដ្ឋាភិបាលដែលឆ្លុះបញ្ចាំងពីការគិតគូរដល់ប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ និងគ្រប់ទីកន្លែង ដើម្បីជួយឱ្យជីវភាពរបស់ពួកគាត់កាន់តែមានភាពល្អប្រសើរ ហើយមួយផ្នែកទៀតនោះ គឺដើម្បីការពារសណ្ដាប់ធ្នាប់​ និងសន្តិសុខនៅតាមសហគមន៍តាមដងទន្លេ។

ពាក់ព័ន្ធនឹងការរៀបចំផែនការក្នុងការបម្លាស់ទីប្រជាពលរដ្ឋ ដែលរស់នៅលើផ្ទះបណ្តែតទឹកឱ្យមករស់នៅលើដីគោកវិញនោះ លោកបណ្ឌិត អេង កុកថាយ បានបង្ហាញការគាំទ្រ និងចាត់ទុកថា គឺជាចំណុចមួយដែលល្អប្រសើរ តាមរយៈការផ្តល់ដីសម្បទានសង្គមកិច្ច។ លោកថា ការបម្លាស់ទីមកលើគោក នឹងធានាបាននូវជីវភាពរបស់ពួកគាត់ ហើយជួយកាត់បន្ថយការបំពុលបរិស្ថាន ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីក្នុងបឹងទន្លេសាប។

សម្រាប់លោកបណ្ឌិត ជ័យ តិច អ្នកតាមដានសង្គម យល់ឃើញថា ការបង្កើតគណៈកម្មការថ្នាក់ជាតិមួយនេះ គឺបន្ទាប់ពីកន្លងមក បញ្ហាផ្ទះបណ្ដែតទឹកនេះ បានប្រគល់ភារកិច្ចឱ្យអាជ្ញាធរខេត្តដោះស្រាយ តែហាក់ដូចជាមិនសូវមានប្រសិទ្ធភាព និងឆ្លើយតបនៅឡើយ ពោលគឺផ្ទះបណ្ដែតទឹកនៅពាសពេញផ្ទៃទន្លេយ៉ាងអនាធិបតេយ្យដដដែលដែលបានធ្វើឱ្យប៉ះពាល់ដល់សោភណ្ឌភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសន្តិសុខ រួមទាំងការបំពុលបរិស្ថានទឹកទន្លេ។

ក្នុងន័យនេះ លោកបណ្ឌិត ជ័យ តិច បានលើកទឹកចិត្តដល់គណៈកម្មការចំពោះកិច្ចក្នុងការដោះស្រាយបញ្ហាផ្ទះបណ្ដែតទឹក ត្រូវតែមានកិច្ចសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យស្អិតរមួតក្នុងការដាក់ចេញវិធានការ ក៏ដូចជាការត្រួតពិនិត្យ ជាពិសេសចាត់វិធានការឱ្យបានម៉ឺងម៉ាត់ប្រកបដោយប្រសិទ្ធភាពខ្ពស់ ធ្វើយ៉ាងណាធានាថា គ្មានផ្ទះអណ្ដែតលើផ្ទៃទឹកបន្តទៀត៕

ដោយ៖ ធឿន វ៉ាន់សុង

The post អ្នកវិភាគជំរុញឱ្យគណៈកម្មការដោះស្រាយបញ្ហាផ្ទះបណ្ដែតទឹកតាមទន្លេ ត្រូវតែអនុវត្តវិធានការឱ្យបានម៉ឺងម៉ាត់ appeared first on Kampuchea Thmey Daily.

រដ្ឋាភិបាលបង្កើតគណៈកម្មការដោះស្រាយបញ្ហាផ្ទះបណ្តែតទឹកតាមបឹងទន្លេសាប
រាជរដ្ឋាភិបាល បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីដោះស្រាយបញ្ហាផ្ទះបណ្តែតទឹក និងបែចិញ្ចឹមត្រី ស្ថិតក្នុងភូមិសាស្ត្រខេត្តទាំង៥ ជុំវិញបឹងទន្លេសាប ដែលគណៈកម្មការចំពោះកិច្ចនេះ គឺមានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ជាប្រធាន។

យោងសេចក្ដីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត ចុះកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ គណៈកម្មការចំពោះដោះស្រាយបញ្ហាផ្ទះបណ្តែតទឹកតាមបឹងទន្លេសាបនេះ មានសមាសភាពចំនួន២៧រូប មកពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងអភិបាលខេត្តដែលនៅជុំវិញបឹងទន្លេសាប។

ការបង្កើតគណៈកម្មការចំពោះកិច្ចនេះឡើង គឺដើម្បីរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់រយៈពេលមធ្យម និងរយៈពេលវែងសម្រាប់ធ្វើការបម្លាស់ទីផ្ទះបណ្តែតទឹកមកលើដីគោក ព្រមទាំងដាក់ចេញគោលការណ៍ណែនាំតម្រង់ទិសដល់រដ្ឋបាលខេត្តទាំង៥ ជុំវិញបឹងទន្លេសាប ក្នុងការអនុវត្តវិធានការបម្លាស់ទីផ្ទះបណ្តែតទឹកមករស់នៅលើដីគោក សំដៅកាត់បន្ថយការបំពុលបរិស្ថានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីក្នុងបឹងទន្លេសាប ក៏ដូចជារៀបចំយន្តការគ្រប់គ្រងស្ថិតិផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី និងប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែត ទឹក និងការធ្វើបែចិញ្ចឹមត្រី និងពិសេសគឺចាត់វិធានការហាមឃាត់ ទប់ស្កាត់ និងរុះរើផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី និងការតាំងទីលំនៅថ្មី បន្ថែមនៅលើទឹក។

បន្ថែមពីនេះ គឺការសិក្សា រៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយនៃការរស់នៅរបស់ពលរដ្ឋលើផ្ទៃទឹក ក្នុងបឹងទន្លេសាប ដោយកំណត់តំបន់ដែលអាចបន្តរស់នៅលើទឹកបាន និងតំបន់ហាមឃាត់មិនឱ្យតាំង ទីលំនៅលើទឹក ហើយការរៀបចំផែនការក្នុងការបម្លាស់ទីប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹកឱ្យមករស់នៅលើដីគោកវិញជាជំហានៗដោយមានការគាំទ្រពីរាជរដ្ឋាភិបាល និងកិច្ចសហការពីក្រសួងស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរខេត្ត តាមរយៈការផ្តល់ដីសម្បទានសង្គមកិច្ចសមស្របជូនដល់ប្រជាពលរដ្ឋខ្មែរដែលបម្លាស់ទីមករស់នៅលើដីគោក រួមទាំងការងារពាក់ព័ន្ធមួយចំនួនទៀត៕

The post រដ្ឋាភិបាលបង្កើតគណៈកម្មការដោះស្រាយបញ្ហាផ្ទះបណ្តែតទឹកតាមបឹងទន្លេសាប appeared first on Kampuchea Thmey Daily.

រដ្ឋបាលខេត្តពោធិ៍សាត់ បដិសេធការផ្សព្វផ្សាយព័ត៌មានមិនពិត ជុំវិញផ្ទះបណ្ដែតទឹកនៅឃុំកំពង់លួង
រដ្ឋបាលខេត្តពោធិ៍សាត់នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ បានចេញសេចក្ដីបំភ្លឺថា ឃុំកំពង់លួង ជាឃុំបណ្ដែតទឹកដែល​មានប្រជាពលរដ្ឋរស់នៅលើផ្ទៃទឹកជាអចិន្ត្រៃយ៍ចំនួន៤ភូមិ មិនថានៅរដូវទឹកឡើង ឬរដូវទឹកស្រក ដែលបានរស់នៅបែបនេះជាយូរណាស់មកហើយ និងក្លាយជា ទម្លាប់របស់ពួកគាត់។

ការចេញបំភ្លឺរបស់រដ្ឋបាលខេត្ត បន្ទាប់ពីបណ្ដាញសង្គមហ្វេសបផេក ឈ្មោះ KHMER បានផ្សព្វផ្សាយខុសពីការពិត។ រដ្ឋបាលខេត្តពោធិ៍សាត់បញ្ជាក់ថា នៅរដូវទឹកឡើងប្រជាពលរដ្ឋមានការរស់នៅជាលក្ខណៈរាយប៉ាយ ដោយមានទីតាំងទៅតាមព្រែក និងប្រឡាយ។ ហើយនៅរដូវទឹកស្រក ប្រជាពលរដ្ឋបានផ្លាស់ទីទៅរស់នៅផ្នែកខាងក្រោមមានលក្ខណៈប្រមូលផ្តុំគ្នា ដែលមើលទៅឃើញរូបភាពច្រើនកុះករ។

ទន្ទឹមនឹងមានការបម្លាស់ទីចុះឡើងតាមស្ថានភាពទឹកឡើង ទឹកស្រកនោះ សេវាសាធារណៈក៏បានផ្លាស់ទៅតាមពួកគាត់ដែរដូចជា សាលារៀនបណ្ដែតទឹក មណ្ឌលសុខភាពបណ្តែតទឹក និងសាលាទ្រទ្រង់ព្រះពុទ្ធសាសនា​បណ្តែតទឹកជាដើម។

បើតាមរដ្ឋបាលខេត្តពោធិ៍សាត់ ប្រជាពលរដ្ឋទាំងអស់នេះមិនមានការកើនឡើងដូចអ្វីដែលបណ្តាញសង្គមហ្វេកប៊ុកផេកឈ្មោះ KHMER បានផ្សព្វផ្សាយនោះឡើយ អាជ្ញាធរ និងមន្ត្រីជំនាញបានធ្វើការគ្រប់គ្រងយ៉ាងម៉ត់ចត់ស្របតាម ច្បាប់ និងលិខិតបទដ្ឋាននានា។

រដ្ឋបាលខេត្តពោធិ៍សាត់ ក៏បានបដិសេធទាំងស្រុងចំពោះព័ត៌មានដែលបានចុះផ្សាយផ្ទុយពីការពិតជាក់ស្តែង ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់ ជាពិសេសប្រមុខរាជរដ្ឋាភិបាល ដែលលោកតែងតែយកចិត្តទុកដាក់លើការការពារបូរណភាពទឹកដី ដោយមិនខ្លាចនឿយហត់ដើម្បីបុព្វហេតុជាតិមាតុភូមិ។

សហគមន៍នេះមានទីតាំងស្ថិតក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចម្ងាយ៣៧គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ និង១៥៩គីឡម៉ែត្រពីរាជធានីភ្នំពេញ៕

The post រដ្ឋបាលខេត្តពោធិ៍សាត់ បដិសេធការផ្សព្វផ្សាយព័ត៌មានមិនពិត ជុំវិញផ្ទះបណ្ដែតទឹកនៅឃុំកំពង់លួង appeared first on Kampuchea Thmey Daily.

មាត់ទន្លេមុខវត្តព្រែកប្រា ប្រែក្លាយជាកន្លែងកំសាន្ដរបស់ពលរដ្ឋ ក្រោយអាជ្ញាធររុះរើផ្ទះបណ្តែតទឹកចេញអស់
វត្តព្រែកប្ប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលពីមុនមកជាសំណង់មិនរៀបរយពោពេញទៅដោយផ្ទះបណ្តែតទឹកនោះ​ឥឡូវប្រែក្លាយជាកន្លែងកំសាន្តរបស់​ប្រជាពល​រដ្ឋ​មកលំហែកាយលេងជារៀងរាល់ថ្ងៃពិសេសពេលរសៀល។

តាមប្រភពពីលោក សុច សក្កតា ជាប្រជាពលរដ្ឋរស់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានឲ្យកម្ពុជាថ្មីដឹងថា ចាប់តាំងពីអាជ្ញាធរចុះរុះរើផ្ទះបណ្តែតទឹកក្នុងទន្លេបាសាក់មុខវត្តព្រែកប្រា​កាលពីពាក់កណ្តាលឆ្នាំ​២០២១​រួចមក ព្រះសង្ឃនិងអាជ្ញាធរខណ្ឌច្បារអំពៅបានរៀបចំសំអាតទីធ្លាមុខវត្តរួមទាំងក្នុងទឹកដែលពីមុនមកម្ចាស់ផ្ទះបណ្តែតទឹកបានបន្ទោបង់និងចាក់សំរាមក្នុងទឹកធ្វើឲ្យទឹកកកខ្វក់ហើយការធ្វើអនាម័យរហូតបានស្អាត​ព្រមទាំង​រៀបចំចាក់ក្រាលការ៉ូឡានៅច្រាំងទន្លេបានល្អស្អាតធ្វើឲ្យទីតាំងនេះក្លាយជាកន្លែងកំសាន្តលេងរបស់ប្រជាពលរដ្ឋក្នុងសង្កាត់និងអ្នកដំណើទៀតផង។

ទាក់ទិនការរៀបចំសំអាតទីតាំងមុខវត្តព្រែកប្រានេះ លោក ងឹន ធីរ៉ូ ចៅសង្កាត់ព្រែកប្រាបានប្រាប់កម្ពុជាថ្មីថា​ បច្ចុប្បន្ននេះមុខវត្តព្រែកប្រាប្រែក្លាយជាកន្លែងដែល​ប្រជាពលរដ្ឋនិងអ្នកដំណើរមកឈប់កំសាន្តលេង​យកខ្យល់អា​កាស​ខុសប្លែកពីមុនមានតែក្លឹនឆ្អេះឆ្អាបដោយត្រីចិញ្ចឹមក្នុងបែក្រោមផ្ទះបណ្តែតទឹក។

លោកចៅសង្កាត់បានបន្តថា ចាប់ពីពេលនេះទៅអាជ្ញាធរមិនអនុញាតិឲ្យមានសង់សំណង់លើទឹកដើម្បីធ្វើបែចិញ្ចឹមត្រីទៀតឡើយ។ ចំណែកប្រជាពលរដ្ឋវិញបានសាទរនូវចំណាត់ការរបស់អាជ្ញាធរក្នុងការលុប​បំបាត់ផ្ទះសង់លើទឹកក្រោមហេតុផលចិញ្ចឹមត្រី ដែលបង្កឲ្យក្លាយទៅជាសំណង់មិនរៀបរយរាប់ឆ្នាំមិននិកស្មានថាបានលទ្ធផលដ៏ល្អប្រសើនេះខ្លាំងណាស់៕

អត្ថបទ៖ នរា

The post មាត់ទន្លេមុខវត្តព្រែកប្រា ប្រែក្លាយជាកន្លែងកំសាន្ដរបស់ពលរដ្ឋ ក្រោយអាជ្ញាធររុះរើផ្ទះបណ្តែតទឹកចេញអស់ appeared first on Kampuchea Thmey Daily.

ទឹកទន្លេល្អស្អាតគ្មានសំរាម ក្រោយរុះរើផ្ទះបណ្ដែតទឹក និងបែត្រីអស់
ប៉ុន្មានថ្ងៃ បន្ទាប់ពីរុះរើផ្ទះបណ្ដែតទឹក និងបែត្រីចេញពីផ្ទៃទឹកទន្លេ គេសង្កេតឃើញថា ផ្ទៃទឹកទន្លល្អស្អាតហើយគ្មានសំរាមអណ្តែតពេញដូចមុនឡើយ។

ទិដ្ឋភាពបែបនេះកើតឡើង បន្ទាប់ពីអាជ្ញាធរចុះណែនាំដល់ម្ចាស់បែចិញ្ចឹមត្រីនិងផ្ទះបណ្តែតទឹកឱ្យរុះរើចេញកាលពីដើមខែមិថុនាឆ្នាំ២០២១នេះរួចមក។

ប្រភពពីប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជាប់ដងទន្លេ បានឱ្យកម្ពុជាថ្មីដឹងថា ផ្ទៃទឹកទន្លេ ប៉ុន្មានថ្ងៃនេះគឺល្អស្អាតគ្មានសំរាមអណ្តែតពេញផ្ទៃទឹកដូចមុនឡើយ។ ដែលពីមុនទាំងសំរាម និងលាមកមនុស្សអណ្តែតពេញព្រាតលើផ្ទៃទឹកគួរឲ្យខ្ពើមរអើមខ្លាំងណាស់។

ប្រជាពលរដ្ឋបានបន្ថែមថា ពួកគាត់ពេញចិត្តទៅលើចំណាត់ការដ៏ច្បាស់លាស់របស់សាលារាជធានីភ្នំពេញដែលបានបញ្ជារឲ្យម្ចាស់បែត្រីនិងម្ចាស់ផ្ទះបណ្តែតទឹករុះរើចេញដោយជោគជ័យដោយមិននិកស្មានដល់។

ហើយក៏សូមឲ្យអាជ្ញាធរកុំបណ្តែតបណ្តោយឲ្យមានបែត្រីនិងផ្ទះបណ្តែតទឹកមកសំចតតាមទន្លេជាបន្តទៀត។ហើយរូបភាពខាងលើនេះគឺស្ថិតនៅក្រោមស្ពានព្រះមុនីវង្សថ្មីនិងចាស់តាមដងទន្លេបាសាក់ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ៕ អត្ថបទ៖ នរា

The post ទឹកទន្លេល្អស្អាតគ្មានសំរាម ក្រោយរុះរើផ្ទះបណ្ដែតទឹក និងបែត្រីអស់ appeared first on Kampuchea Thmey Daily.

ផ្ទះ​បណ្តែត​ទឹក និង​បែ​ត្រី​ដែល​ព្រម​ស្ម័គ្រ​ចិត្ត​រុះរើ និង​ចល័ត​ចេញ​ដោយ​ខ្លួនឯង​​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ព្រែក​ព្នៅ​សម្រេច​១០០%
ភ្នំពេញ ៖ បន្ទាប់ពី​អាជ្ញាធរ​សង្កាត់​ព្រែក​ព្នៅ សង្កាត់​សំរោង និង​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ ចុះ​រៀបចំ​ជា​រៀងរាល់ថ្ងៃ​មក ផ្ទះ​បណ្តែត​ទឹក បែ​ចិញ្ចឹម​ត្រី និង​សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​ទឹក ដែល​ប្រជាពលរដ្ឋ​រៀត​ណា​ម​បាន​ស្ម័គ្រចិត្ត​រុះរើ និង​ចល័ត​ចេញ ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ព្រែក​ព្នៅ ចំនួន​៣២២​ផ្ទះ​បណ្តែត​ទឹក បែ​ចិញ្ចឹម​ត្រី គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១ នេះ​បើ​គិត​ជា​ភាគរយ​ស្មើ​១០០%​ហើយ។

លោក​ឈាន ណា​រ៉ា ប្រធានការិយាល័យ​រដ្ឋ​បាល​និង​បុគ្គលិក បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ក្នុង​ការ​ចុះ​អនុវត្ត​តាម​លិខិត​លេខ ០៣៨/២១ សជណ​.​ច ចុះ​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២១ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្តីពី​ការរុះរើ ឬ​ចល័ត​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្ដែត​ទឹក ផ្ទះ​ទូក​តូចៗ និង​សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​ទឹក​នេះ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ព្រែក​ព្នៅ ដឹកនាំ​ដោយ លោក សុខ សម្បត្តិ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ បាន​ចុះ​ផ្សព្វផ្សាយ​និង​ព​ន្លឿ​ន​ជា​រៀងរាល់ថ្ងៃ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រ​ចិត្ត​រុះរើ​ទាំងនោះ​រុះរើ​ដោយ​ខ្លួន​ឲ្យ​បាន​ឆាប់​ដើម្បី​អាជ្ញាធរ​ស្រួល​គ្រប់គ្រង​។

លោក​បន្ត​ថា ជា​លទ្ធផល​ប្រជាពលរដ្ឋ​ជនជាតិ​វៀតណាម​ដែល​បាន​រុះរើ និង​ចល័ត​ដោយ​ស្ម័គ្រចិត្ត​ផ្ទះ​បណ្តែត​ទឹក និង​បែ​ត្រី​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំ​ពេញ គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១ នេះ​បើ​គិត​ជា​ភាគរយ​ស្មើ​១០០% ក្នុង​នោះ​សង្កាត់​ព្រែក​ព្នៅ មាន​សរុប​២៥៩​ផ្ទះ និង​បែ ចំណែក​សង្កាត់​សំរោង មាន​សរុប​ចំនួន​៦៣​ផ្ទះ និង​បែ បាន​ចុះ​ធ្វើ​កំណត់ហេតុ​រុះរើ និង​ចល័ត​ចេញ ដោយ​ខ្លួនឯង​ចំនួន​៦៣​បែ​ស្មើ​១០០%. សរុប​ផ្ទះទឹក​ចំនួន​ផ្ទះ និង​បែ​ត្រី​ចំនួន ៣២២​ផ្ទះ និង​បែ ក្នុង​នោះបាន​រុះរើ​ដោយ​ខ្លួនឯង​ចំនួន​៣២២​ផ្ទះ និង​បែ​ស្មើ​១០០%៕

ដោយ ៖ ឧ​ត្ត​រ៉ា

The post ផ្ទះ​បណ្តែត​ទឹក និង​បែ​ត្រី​ដែល​ព្រម​ស្ម័គ្រ​ចិត្ត​រុះរើ និង​ចល័ត​ចេញ​ដោយ​ខ្លួនឯង​​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ព្រែក​ព្នៅ​សម្រេច​១០០% appeared first on Kampuchea Thmey Daily.

នៅសល់ផ្ទះបណ្ដែតទឹក និងបែត្រី ៦៤ ក្នុងខណ្ឌ២ ចំណែកខណ្ឌ​៣ រុះរើសម្រេច១០០%
រាជធានីភ្នំពេញ និងលែងមានផ្ទះបណ្ដែតទឹក និងបែចិញ្ចឹមត្រី ក្នុងទន្លេ ខណៈដែលអាជ្ញាធរ​បានចុះ​អនុវត្តសកម្មភាពរុះរើស្ទើទាំងស្រុងក្នុងភូមិសាស្ត្រខណ្ឌទាំង ៥ នៃរាជធានីភ្នំពេញ។

ផ្ទះបណ្ដែតទឹក និងបែចិញ្ចឹមត្រីចំនួន ១ ៦៣៦ នៅតាមដងទន្លេភូមិសាស្ត្ររាជធានភ្នំពេញ ត្រូវ​បាន​រុះ​រើចេញ​ហើយ ក្នុងចំណោមទីតាំងផ្ទះ និងបែសរុបចំនួន ១ ៧០០ គឺនៅសល់តែ ៦៤ ទៀតប៉ុណ្ណោះ គិត​ត្រឹមថ្ងៃទី ២២ ខែមិ​ថុនា​។

លោក សាន សុខ សីហា អ្នកនាំពាក្យស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់កម្ពុជាថ្មី នៅ​ថ្ងៃ​ទី ២៣ ខែមិថុនានេះថា គិតត្រឹមល្ងាចថ្ងៃទី ២២ ល្បឿននៃការរុះរើគឺបានច្រើន នៅ​សល់​តែផ្ទះ​បណ្ដែត​ទឹកចំនួន ៥៦ និងបែចំនួន ៨ ប៉ុណ្ណោះ មិនទាន់រុះរើ ស្ថិតនៅខណ្ឌជ្រោយចង្វា និង​ច្បារ​អំពៅ។

លោកប្រាប់ថា ទីតាំងខណ្ឌព្រែកព្នៅ ខណ្ឌឬស្សីកែវ និងខណ្ឌមានជ័យ គឺបាន​រុះរើស​ម្រេច​បាន​១០០% នៅសល់តែជ្រោយចង្វា និងច្បារអំពៅ ដែលកំពុងរុះរើហើយនិង​រួច​រាល់ទាំង​ស្រុងនៅ​ពេល​ឆាប់ៗនេះ។

លោក ឈាន ណារ៉ា ប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក បានឱ្យដឹងថា ផ្ទះ​បណ្ដែតទឹក បែចិញ្ចឹមត្រី និងសំណង់មិនរៀបរយលើផ្ទៃទឹក នៅក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅ ត្រូវបានរុះរើ និងចល័តចេញ ចំនួន ៣២២ ពោលគឺសម្រេចបាន១០០% នៅត្រឹមថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១។

លោក ឈាន ណារ៉ា បន្តថា ជាលទ្ធផលប្រជាពលរដ្ឋជនជាតិវៀតណាមដែលបានរុះរើ និងចល័ត​ដោយស័្មគ្រចិត្តផ្ទះបណ្តែតទឹក និងបែត្រីក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅ ក្នុងនោះសង្កាត់ព្រែកព្នៅ មានផ្ទះបណ្ដែតទឹក និងបែសរុប២៥៩ សង្កាត់សំរោង មានផ្ទះ និងបែសរុប ៦៣ សរុបចំនួនផ្ទះ ទឹកនិងបែចំនួន ៣២២។

រដ្ឋបាលរាជធានីភ្នំពេញ កាលពីដើមខែមិថុនា បានប្រកាសឱ្យ ម្ចាស់ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ ឬបែចិញ្ចឹមត្រីជាដើម និងសំណង់មិនរៀបរយលើផ្ទៃទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវរុះរើ​ចេញជាបន្ទាន់ដោយទុករយៈពេលកំណត់ឱសានវាទ មួយសប្តាហ៍ប៉ុណ្ណោះ ដើម្បី ថែរក្សា​សណ្ដាប់​ធ្នាប់ បរិស្ថាន និងការប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី ក្នុងទន្លេ៕

អត្ថបទ៖ ឧត្តរ៉ា

The post នៅសល់ផ្ទះបណ្ដែតទឹក និងបែត្រី ៦៤ ក្នុងខណ្ឌ២ ចំណែកខណ្ឌ​៣ រុះរើសម្រេច១០០% appeared first on Kampuchea Thmey Daily.

ផ្ទះបណ្ដែតទឹក និងបែត្រីចំនួន ២១០ ដែលនៅសល់កំពុងរុះរើបណ្ដើរៗ
ផ្ទះបណ្ដែតទឹក និង​បែត្រីដែលនៅសល់មិនទាន់រុះរើចំនួន ២១០ សមត្ថកិច្ច​កំពុង​អនុវត្ត​វិធានការ​ឱ្យរុះ​រើបណ្ដើរៗ ខណៈដែលផុតឱសានុវាទរបស់រដ្ឋបាលរាជធានីភ្នំពេញជាង១សប្តាហ៍​ហើយចាប់តាំង​ពី​ថ្ងៃ​ទី ១២ ខែមិថុនា។

លោក សាន សុខ សីហា អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៨ ខែមិថុនា​នេះថា ជាក់ស្តែងម្ចាស់ផ្ទះបណ្ដែតទឹក និងបែត្រី ជាង២០០ កំពុងរុះរើបណ្ដើរៗ ដោយ​អនុវត្តតាមសេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ។

លោក​ប្រាប់ថា ផ្ទះបណ្ដែតទឹកភាគច្រើននៅតំបន់ជ្រោយចង្វារ ចំនួន ១៦៣ និងបែចិញ្ចឹមត្រីចំនួន ៤៧ ភាគច្រើននៅតំបន់ច្បារអំពៅ នៃរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ កាលពីដើមខែមិថុនា បានប្រកាសឱ្យ ម្ចាស់ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ ឬបែចិញ្ចឹមត្រីជាដើម និងសំណង់មិនរៀបរយលើផ្ទៃទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវរុះរើចេញជាបន្ទាន់ដោយទុករយៈពេលកំណត់ឱសានវាទ មួយសប្តាហ៍ប៉ុណ្ណោះ។

ចំនួនផ្ទះបណ្ដែតទឹក និងបែដែលនៅសល់ ២១០ ក្នុចំណោម ១ ៧០០ ផ្ទះ និងបែចិញ្ចឹមត្រីជាង១ ៥០០ ដែលបានរុះរើរួចរាល់ក្នុងខណ្ឌទាំង៥ រួមមាន ខណ្ឌឬស្សីកែវ ខណ្ឌច្បារអំពៅ ខណ្ឌមានជ័យ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅនោះ ។

លោក សាន សុខសីហា បញ្ជាក់ថា ខណ្ឌដែលមានផ្ទះបណ្ដែតទឹកច្រើនជាងគេគឺខណ្ឌឬស្សីកែវ ខណ្ឌច្បារអំពៅ និងខណ្ឌជ្រោយចង្វារ។ ហើយថាខណ្ឌដែលមានបែចិញ្ចឹម​ត្រីច្រើនជាងគេគឺខណ្ឌ​ព្រែកព្នៅ ខណ្ឌឬស្សីកែវ និងខណ្ឌច្បារអំពៅ៕ អត្ថបទ៖ ឡេង ដេត

The post ផ្ទះបណ្ដែតទឹក និងបែត្រីចំនួន ២១០ ដែលនៅសល់កំពុងរុះរើបណ្ដើរៗ appeared first on Kampuchea Thmey Daily.