ព័ត៌មានជាតិ
មាត់ទន្លេមុខវត្តព្រែកប្រា ប្រែក្លាយជាកន្លែងកំសាន្ដរបស់ពលរដ្ឋ ក្រោយអាជ្ញាធររុះរើផ្ទះបណ្តែតទឹកចេញអស់
វត្តព្រែកប្ប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលពីមុនមកជាសំណង់មិនរៀបរយពោពេញទៅដោយផ្ទះបណ្តែតទឹកនោះឥឡូវប្រែក្លាយជាកន្លែងកំសាន្តរបស់ប្រជាពលរដ្ឋមកលំហែកាយលេងជារៀងរាល់ថ្ងៃពិសេសពេលរសៀល។

តាមប្រភពពីលោក សុច សក្កតា ជាប្រជាពលរដ្ឋរស់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានឲ្យកម្ពុជាថ្មីដឹងថា ចាប់តាំងពីអាជ្ញាធរចុះរុះរើផ្ទះបណ្តែតទឹកក្នុងទន្លេបាសាក់មុខវត្តព្រែកប្រាកាលពីពាក់កណ្តាលឆ្នាំ២០២១រួចមក ព្រះសង្ឃនិងអាជ្ញាធរខណ្ឌច្បារអំពៅបានរៀបចំសំអាតទីធ្លាមុខវត្តរួមទាំងក្នុងទឹកដែលពីមុនមកម្ចាស់ផ្ទះបណ្តែតទឹកបានបន្ទោបង់និងចាក់សំរាមក្នុងទឹកធ្វើឲ្យទឹកកកខ្វក់ហើយការធ្វើអនាម័យរហូតបានស្អាតព្រមទាំងរៀបចំចាក់ក្រាលការ៉ូឡានៅច្រាំងទន្លេបានល្អស្អាតធ្វើឲ្យទីតាំងនេះក្លាយជាកន្លែងកំសាន្តលេងរបស់ប្រជាពលរដ្ឋក្នុងសង្កាត់និងអ្នកដំណើទៀតផង។

ទាក់ទិនការរៀបចំសំអាតទីតាំងមុខវត្តព្រែកប្រានេះ លោក ងឹន ធីរ៉ូ ចៅសង្កាត់ព្រែកប្រាបានប្រាប់កម្ពុជាថ្មីថា បច្ចុប្បន្ននេះមុខវត្តព្រែកប្រាប្រែក្លាយជាកន្លែងដែលប្រជាពលរដ្ឋនិងអ្នកដំណើរមកឈប់កំសាន្តលេងយកខ្យល់អាកាសខុសប្លែកពីមុនមានតែក្លឹនឆ្អេះឆ្អាបដោយត្រីចិញ្ចឹមក្នុងបែក្រោមផ្ទះបណ្តែតទឹក។

លោកចៅសង្កាត់បានបន្តថា ចាប់ពីពេលនេះទៅអាជ្ញាធរមិនអនុញាតិឲ្យមានសង់សំណង់លើទឹកដើម្បីធ្វើបែចិញ្ចឹមត្រីទៀតឡើយ។ ចំណែកប្រជាពលរដ្ឋវិញបានសាទរនូវចំណាត់ការរបស់អាជ្ញាធរក្នុងការលុបបំបាត់ផ្ទះសង់លើទឹកក្រោមហេតុផលចិញ្ចឹមត្រី ដែលបង្កឲ្យក្លាយទៅជាសំណង់មិនរៀបរយរាប់ឆ្នាំមិននិកស្មានថាបានលទ្ធផលដ៏ល្អប្រសើនេះខ្លាំងណាស់៕
អត្ថបទ៖ នរា


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


