ផ្សិតត្រចៀកកណ្ដុរស Archives - Kampuchea Thmey Daily

ផ្សិតត្រចៀកកណ្ដុរស អាហារជួយប្រព័ន្ធការពាររាងកាយនៃសួត ទប់ទល់នឹងវីរុស
ក្រៅ​ពី​វិធានការណ៍​ការផ្សេងៗ​ដែល​ចេញ​ដោយ​ក្រ​សួង​សុខាភិបាល ​ព្រម​ទាំង​ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​កូវីដ-១៩ ហើយ ការ​បំប៉ន​សុខភាព​សួត​ក៏​សំខាន់​ផង​ដែរ។ ជាង​ពីរ​ពាន់​ឆ្នាំ​មក​ហើយ​​វេជ្ជសាស្រ្ត​​បុរាណ​ចិន​បាន​ទទួល​ស្គាល់​​ថា​​សួត​ គឺ​ជា​ប្រព័ន្ធ​ការពារ​ដំបូង​របស់​រាងកាយ​ពី​ភ្នាក់ងារ​បង្ក​រោគ​។ ជាមួយ​គ្នា​នោះ​ដែរ ចិន​បុរាណ​ក៏​បាន​បញ្ជាក់​ថា​ផ្សិត​ត្រចៀក​កណ្តុរ​ស ឬគេ​និយម​ហៅ​ថា​ផ្កា​ថ្ម ជា​គ្រឿង​ផ្សំ​ក្នុង​អាហារ​មាន​ប្រយោជន៍​ចំពោះ​សួត​។

សួត​មាន​ទំនាក់​ទំនង​ជា​មួយ​ច្រមុះ បំពង់​ក ពោះវៀន​ធំ និង​ស្បែក​។ សួត​ជា​សរីរាង្គ​ដែល​ទន់ត្រូវ​ការ​សំណើម និង​ងាយ​រង​គ្រោះ។ ប្រសិន​បើ​សួត​ចុះ​ខ្សោយ សួត​​នឹង​ត្រូវ​ភ្នាក់ងារ​បង្ក​រោគ​បង្ក​ឱ្យ​មាន​ជំងឺ​រលាក​សួត និង​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ ហើយ​ធ្វើ​ឱ្យ​រាងកាយ​របស់​​យើងក៏​ជួប​សភាព​ ល្ហិតល្ហៃ ដង្ហើម​ខ្លី ស្លេកស្លាំង ប្រព័ន្ធ​ការពារ​រាងកាយ​ចុះ​ខ្សោយ ងាយ​ផ្តា​សាយ ឬ​គ្រុន​ក្តៅ កើត​ហឺត ស្ងួត​ច្រមុះ ហៀរ​សំបោរ ក្អក​ស្ងួត ស្ងួត​បំពង់​ក ស្ងួត​ស្បែក ឡើង​តាអក និង​ទល់លាមក ។

យោង​តាម​អត្ថបទ​វេជ្ជសាស្ត្រ​បុរាណ​ចិន Ben Cao Zai Xinបាន​ឱ្យ​ដឹង​ថា​ផ្សិត​ត្រចៀក​កណ្ដុរ​ស ឬ​ផ្កា​ថ្ម ត្រូវ​បាន​កត់ត្រា​ថា​អាច​សម្អាត និង​ផ្តល់​សំណើម​ដល់​សួត​បាន។ ករ​សិក្សា​ផ្សេង​ទៀត ក៏​បាន​បញ្ជាក់​ដែរថា ផ្សិត​ត្រចៀក​កណ្ដុរ​ស​ សម្បូរ​ទៅ​ដោយ​សារធាតុ​ polysaccharides ដែល​មាន​មុខងារ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ។ វា​ក៏​ជួយ​បង្កើន​ប្រសិទ្ធិភាព​របស់​អងទីករ​ ​ដែល​ត្រូវ​បាន​ប្រើ​ដោយ​ប្រព័ន្ធ​ភាពស៊ាំ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បាក់តេរី និង​វីរុស​ផង​ដែរ។ ដូច​នេះ ហើយ​បាន​ជា​ការ​ដាក់​បញ្ចូល​ផ្សិត​ត្រចៀក​កណ្ដុរ​ស​ទៅ​ក្នុង​របបអាហារ ត្រូវ​គេ​ជឿ​ថា​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំ និង​ជួយ​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ​។​

ផ្សិត​ត្រចៀក​កណ្តុរ​ស​មាន​លក្ខណៈ​ស្រាល អាច​ញុំា​បាន​គ្រប់​វ័យ ជា​ពិសេស​មនុស្ស​វ័យ​កណ្តាល​និង​វ័យ​ចាស់។ នៅ​ក្នុង​ឱសថ​បុរាណ​ចិន​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​ប្រសិទ្ធភាព​ជា​ពិសេស​ចំពោះ​មនុស្ស​ចាស់​ដែល​មាន​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ខ្សោយ និង​សម្រាប់​ក្អក​ស្ងួត។ ប្រសិន​បើ​យើង​តែងតែ​ផ្តាសាយ ឬ​គ្រុន​ផ្តាសាយ ផ្សិត​ត្រចៀក​កណ្តុរ​ស​ក៏​ជា​សម្រើស​ដ៏​សម​ស្រប​ក្នុង​ការ​ញ៉ាំ​ដែរ។

អ្វី​ដែល​ត្រូវ​ប្រយ័ត្ន

ថ្វីត្បិត​តែ​ផ្សិត​ត្រចៀក​កណ្ដុរ​ស​មាន​អត្ថប្រយោជន៍​ចំពោះ​សួត​ក៏​​ពិតមែន តែ​ពេល​យើង​ផ្តាសាយ គ្រុន​ផ្ដាសាយ រាក ​មក​រដូវ ​ឬ​មាន​ផ្ទៃពោះ​មិន​អាច​ញុំា​វា​បាន​ទេ ព្រោះ​ផ្សិត​ត្រចៀក​កណ្តុរ​ស​ធ្វើ​ឱ្យ​ត្រជាក់​ក្នុង។

ជា​ទូទៅ​យើង​អាច​យក​ផ្សិត​ត្រចៀក​កណ្តុរ​ស ឬ​ផ្កា​ថ្មធ្វើ​ជា​បន្លែ​ពេល​ញុំា​ស៊ុប​ឆ្នាំង​ភ្លើង ឬ​ស៊ុប​ឆ្នាំង​ដី។​ ឯ​មុខ​ម្ហូប​ដ៏​ពេញ​និយម​បំផុត​ដើម្បី​ជួយ​រក្សា​សុខភាព​ផ្លូវ​ដង្ហើម​គឺ​យក​វា​ធ្វើ​ជា​បង្អែម​ដូចជា ​បង្អែម​ព្រិល​ត្រចៀក​កាំ បង្អែម​ផ្កាថ្ម​ជាមួយ​ផ្លែ​សារី​ជាដើម៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអានពិនិត្យខ្លួន! ស្រ្តេសដោយសារកូវីដ អាចមានរោគសញ្ញាទាំងនេះក្នុងរាងកាយ

ចុចអាន៖ប្រយ័ត្ន! ក្រោយជាពីកូវីដ បុរសអាចជួបបញ្ហាខ្សោយផ្លូវភេទ

The post ផ្សិតត្រចៀកកណ្ដុរស អាហារជួយប្រព័ន្ធការពាររាងកាយនៃសួត ទប់ទល់នឹងវីរុស appeared first on Kampuchea Thmey Daily.