សុខភាព
ពិនិត្យខ្លួន! ស្រ្តេសដោយសារកូវីដ អាចមានរោគសញ្ញាទាំងនេះក្នុងរាងកាយ
វិបត្តិកូវីដ បានធ្វើឲ្យប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់មនុស្សជាតិជាខ្លាំង មិនថាទាំងផ្នែកផ្លូវចិត្ត និងសេដ្ឋកិច្ច។ ការប្រឈមផ្នែកសេដ្ឋកិច្ច បានធ្វើឲ្យមានបញ្ហាដល់សុខភាពផ្លូវចិត្ត ក៏ដូចជាការភ័យខ្លាចនៃការឆ្លងជំងឺកូវីដ១៩ ក៏បានធ្វើឲ្យយើងគ្រប់គ្នាទៅជាមានបញ្ហាស្រ្តេសដោយសារកូវីដ១៩។

ដូចគ្នាដែរ ការរក្សាគម្លាត នៅដាច់តែឯងពេលសង្ស័យថាមានឆ្លង ឬបានប៉ះពាល់នឹងអ្នកវិជ្ជមានកូវីដ១៩ ក៏ធ្វើឲ្យយើងមានអារម្មណ៍ធុញថប់ និងស្រ្តេសកាន់តែខ្លាំង។
ការសិក្សាមួយរបស់អង្គការយូនីសេហ្វ ធ្វើឡើងលើមនុស្ស៨ ៤៤៤នាក់នៅតំបន់អាមេរិកឡាទីន បានរកឃើញថាអ្នកចូលរួម២៧ភាគរយ កើតមានបញ្ហាថប់បារម្ភ និង១៥ភាគរយមានបញ្ហាបាក់ទឹកចិត្ត ដោយសារតែវិបត្តិកូវីដ១៩។ ដោយឡែក ៣០ភាគរយនៃអ្នកចូលរួម មូលហេតុដែលធ្វើឲ្យគេមានបញ្ហាផ្លូវចិត្ត ព្រោះតែស្ថានភាពសេដ្ឋកិច្ច។
១. កូវីដ១៩ និងស្ត្រេស
ស្ត្រេសដោយសារកូវីដ១៩ អាចបង្កឲ្យមានបញ្ហាមួយចំនួនដូចជា៖
- មានអារម្មណ៍ខ្លាច ខឹង សោកសៅ បារម្ភ ស្ពឹកស្រពន់ ឬអន្ទះអន្ទែង
- ប្រែប្រួលចំណង់អាហារ ថាមពល ចំណង់ និងចំណាប់អារម្មណ៍
- ពិបាកគេង ឬយល់សប្ដិមិនល្អ
- មានប្រតិកម្មលើរាងកាយដូចជា ឈឺក្បាល ឈឺខ្លួន បញ្ហាក្រពះ និងរមាស់ស្បែក
- ធ្វើឲ្យជំងឺប្រចាំកាយកាន់តែអាក្រក់ឡើង
- បញ្ហាសុខភាពផ្លូវចិត្តក៏កាន់តែធ្ងន់ធ្ងរ

២. វិធីដោះស្រាយស្ត្រេសដោយសារកូវីដ១៩
ដកខ្លួនពីព័ត៌មានខ្លះ៖ បើយើងឃើញតែរឿងកូវីដ១៩ ពេញមួយថ្ងៃៗ ហើយធ្វើឲ្យយើងមានអារម្មណ៍មិនល្អ យើងគួរផ្អាកអានព័ត៌មានទាំងនោះខ្លះ។ នេះរួមទាំងការអាន ការស្ដាប់ និងមើលលើបណ្ដាញសង្គមផងដែរ។ ពិតណាស់ ថាការបានទទួលព័ត៌មានគ្រប់គ្រាន់ល្អសម្រាប់យើងក្នុងស្ថានភាពនេះ ប៉ុន្តែថាការឮពីវិបត្តិដែលកំពុងកើតមាននេះរាល់ថ្ងៃពេកនឹងធ្វើឲ្យយើងមិនសប្បាយចិត្ត។ ដូចនេះ យើងគួរពិចារណាអាន ឬស្ដាប់ព័ត៌មានត្រឹមម្ដង ឬពីរដងក្នុងមួយថ្ងៃ និងអាចបិទទូរទស្សន៍ ទូរសព្ទ និងកុំព្យូទ័រមួយរយៈណាមមួយ ដើម្បីកុំឲ្យឃើញព័ត៌មានទាំងនេះច្រើនពេក។
ថែទាំសុខភាព៖ ក្នុងវិបត្តិកូវីដ១៩ នេះដឹងថាយើងពិតជាពិបាកចិត្ត និងមានស្ត្រេសមិនខាន ដើម្បីដោះស្រាយបញ្ហាស្ត្រេសត្រូវគិតពីបញ្ហាសុខភាពដែរ។ យើងគួរ៖
- ហាត់ដកដង្ហើមវែងៗ ឬធ្វើសមាធិ
- ព្យាយាមញ៉ាំអាហារមានសុខភាព និងតុល្យភាព
- ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់
- គេងឲ្យបានគ្រប់គ្រាន់
- ជៀសវាងផឹកគ្រឿងស្រវឹង កុំជក់បារី និងសារធាតុញៀនផ្សេងៗទៀត
- បន្តអនុវត្តវិធានការការពារឲ្យបានខ្ជាប់ខ្ជួន
- ចាក់វ៉ាក់សាំងបង្ការកូវីដ១៩ តាមការណែនាំរបស់អាជ្ញាធរ

ក្រៅពីអ្វីទាំងនេះ ការបន្តរក្សាទំនាក់ទំនងជាមួយមិត្តភក្ដិ សាច់ញាតិ និងសមាជិកគ្រួសារតាមរយៈទូរសព្ទ ឬប្រព័ន្ធបណ្ដាញសង្គម ក៏ជាចំណែកជួយឲ្យសុខភាពផ្លូវចិត្តយើងល្អដែរ៕
ចុចអាន៖
ចុចអាន៖ប្រយ័ត្ន! ក្រោយជាពីកូវីដ បុរសអាចជួបបញ្ហាខ្សោយផ្លូវភេទ
ចុចអាន ៖ លម្អិតពីការគ្រប់គ្រង ឬប្រើប្រាស់ឱសថព្យាបាល អ្នកជំងឺកូវីដ ស្រាលតាមផ្ទះ និងកម្រិតមធ្យម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


