សុខភាព
ផ្សិតត្រចៀកកណ្ដុរស អាហារជួយប្រព័ន្ធការពាររាងកាយនៃសួត ទប់ទល់នឹងវីរុស
ក្រៅពីវិធានការណ៍ការផ្សេងៗដែលចេញដោយក្រសួងសុខាភិបាល ព្រមទាំងការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ហើយ ការបំប៉នសុខភាពសួតក៏សំខាន់ផងដែរ។ ជាងពីរពាន់ឆ្នាំមកហើយវេជ្ជសាស្រ្តបុរាណចិនបានទទួលស្គាល់ថាសួត គឺជាប្រព័ន្ធការពារដំបូងរបស់រាងកាយពីភ្នាក់ងារបង្ករោគ។ ជាមួយគ្នានោះដែរ ចិនបុរាណក៏បានបញ្ជាក់ថាផ្សិតត្រចៀកកណ្តុរស ឬគេនិយមហៅថាផ្កាថ្ម ជាគ្រឿងផ្សំក្នុងអាហារមានប្រយោជន៍ចំពោះសួត។

សួតមានទំនាក់ទំនងជាមួយច្រមុះ បំពង់ក ពោះវៀនធំ និងស្បែក។ សួតជាសរីរាង្គដែលទន់ត្រូវការសំណើម និងងាយរងគ្រោះ។ ប្រសិនបើសួតចុះខ្សោយ សួតនឹងត្រូវភ្នាក់ងារបង្ករោគបង្កឱ្យមានជំងឺរលាកសួត និងរលាកផ្លូវដង្ហើមផ្នែកខាងលើ ហើយធ្វើឱ្យរាងកាយរបស់យើងក៏ជួបសភាព ល្ហិតល្ហៃ ដង្ហើមខ្លី ស្លេកស្លាំង ប្រព័ន្ធការពាររាងកាយចុះខ្សោយ ងាយផ្តាសាយ ឬគ្រុនក្តៅ កើតហឺត ស្ងួតច្រមុះ ហៀរសំបោរ ក្អកស្ងួត ស្ងួតបំពង់ក ស្ងួតស្បែក ឡើងតាអក និងទល់លាមក ។
យោងតាមអត្ថបទវេជ្ជសាស្ត្របុរាណចិន Ben Cao Zai Xinបានឱ្យដឹងថាផ្សិតត្រចៀកកណ្ដុរស ឬផ្កាថ្ម ត្រូវបានកត់ត្រាថាអាចសម្អាត និងផ្តល់សំណើមដល់សួតបាន។ ករសិក្សាផ្សេងទៀត ក៏បានបញ្ជាក់ដែរថា ផ្សិតត្រចៀកកណ្ដុរស សម្បូរទៅដោយសារធាតុ polysaccharides ដែលមានមុខងារពង្រឹងប្រព័ន្ធការពាររាងកាយ។ វាក៏ជួយបង្កើនប្រសិទ្ធិភាពរបស់អងទីករ ដែលត្រូវបានប្រើដោយប្រព័ន្ធភាពស៊ាំដើម្បីប្រយុទ្ធប្រឆាំងនឹងបាក់តេរី និងវីរុសផងដែរ។ ដូចនេះ ហើយបានជាការដាក់បញ្ចូលផ្សិតត្រចៀកកណ្ដុរសទៅក្នុងរបបអាហារ ត្រូវគេជឿថាអាចជួយឲ្យប្រព័ន្ធភាពស៊ាំរឹងមាំ និងជួយប្រឆាំងនឹងជំងឺផ្សេងៗ។

ផ្សិតត្រចៀកកណ្តុរសមានលក្ខណៈស្រាល អាចញុំាបានគ្រប់វ័យ ជាពិសេសមនុស្សវ័យកណ្តាលនិងវ័យចាស់។ នៅក្នុងឱសថបុរាណចិនវាត្រូវបានគេចាត់ទុកថាមានប្រសិទ្ធភាពជាពិសេសចំពោះមនុស្សចាស់ដែលមានប្រព័ន្ធផ្លូវដង្ហើមខ្សោយ និងសម្រាប់ក្អកស្ងួត។ ប្រសិនបើយើងតែងតែផ្តាសាយ ឬគ្រុនផ្តាសាយ ផ្សិតត្រចៀកកណ្តុរសក៏ជាសម្រើសដ៏សមស្របក្នុងការញ៉ាំដែរ។
អ្វីដែលត្រូវប្រយ័ត្ន
ថ្វីត្បិតតែផ្សិតត្រចៀកកណ្ដុរសមានអត្ថប្រយោជន៍ចំពោះសួតក៏ពិតមែន តែពេលយើងផ្តាសាយ គ្រុនផ្ដាសាយ រាក មករដូវ ឬមានផ្ទៃពោះមិនអាចញុំាវាបានទេ ព្រោះផ្សិតត្រចៀកកណ្តុរសធ្វើឱ្យត្រជាក់ក្នុង។

ជាទូទៅយើងអាចយកផ្សិតត្រចៀកកណ្តុរស ឬផ្កាថ្មធ្វើជាបន្លែពេលញុំាស៊ុបឆ្នាំងភ្លើង ឬស៊ុបឆ្នាំងដី។ ឯមុខម្ហូបដ៏ពេញនិយមបំផុតដើម្បីជួយរក្សាសុខភាពផ្លូវដង្ហើមគឺយកវាធ្វើជាបង្អែមដូចជា បង្អែមព្រិលត្រចៀកកាំ បង្អែមផ្កាថ្មជាមួយផ្លែសារីជាដើម៕
ចុចអានពិនិត្យខ្លួន! ស្រ្តេសដោយសារកូវីដ អាចមានរោគសញ្ញាទាំងនេះក្នុងរាងកាយ
ចុចអាន៖ប្រយ័ត្ន! ក្រោយជាពីកូវីដ បុរសអាចជួបបញ្ហាខ្សោយផ្លូវភេទ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


