ពលកម្មដោយបង្ខំ Archives - Kampuchea Thmey Daily

ម៉ាឡេស៊ីប្រតិកម្ម ក្រោយអាមេរិកស្នើដាក់ពន្ធ១០%ថ្មី ជុំវិញកម្លាំង​ពលកម្ម​ដោយបង្ខំ
ម៉ាឡេស៊ីបានប្រតិកម្មដោយ​និយាយការពារវិស័យផលិតកម្ម និងការអនុវត្ត​កម្លាំង​​​ពលកម្ម​របស់ខ្លួន បន្ទាប់ពីសហរដ្ឋអាមេរិក​ស្នើដាក់ពន្ធបន្ថែមថ្មី ១០% លើប្រទេសជាច្រើន រួមទាំងម៉ាឡេស៊ី ក្រោយបើកការស៊ើបអង្កេតពាណិជ្ជកម្មតាមមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្ម ១៩៧៤ ពាក់ព័ន្ធនឹងពលកម្មដោយបង្ខំក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល។ នេះបើតាមការចុះផ្សាយរបស់កាសែត The Star។

រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្ម លោក​ Johari Abdul Ghani ​បាននិយាយថា អាមេរិក​បារម្ភ​លើបញ្ហាសំខាន់ៗ២ដែលពាក់ព័ន្ធនឹងប្រទេសម៉ាឡេស៊ី៖ សមត្ថភាពផលិតកម្ម​លើសលុប​ និង​ពលកម្មដោយបង្ខំ។

លោក​ Johari និយាយថា មន្ត្រីអាមេរិកកំពុងពិនិត្យមើលថាតើ​ប្រទេសណាដែលផលិតទំនិញ​លើសលុប ហើយនាំចេញទៅម៉ាឡេស៊ី ​រួច​​ដឹកជញ្ជូនបន្ត​ទៅកាន់សហរដ្ឋអាមេរិក​ ឬអត់។

លោកបានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះ​ថា៖ «យើងបានអះអាង(ប្រាប់អាមេរិក)ថា ម៉ាឡេស៊ីមិនមានសមត្ថភាពផលិតលើសទេ»។ លោកបានសង្កត់ធ្ងន់ថា វិស័យផលិតកម្មរបស់​ម៉ាឡេស៊ីដំណើរការលើគោលការណ៍ផ្អែកលើទីផ្សារ និងឆ្លើយតបទៅនឹងតម្រូវការសកលពិតប្រាកដ ហើយ​ការនាំចេញរបស់ម៉ាឡេស៊ីបំពេញបន្ថែមឧស្សាហកម្មនៅក្នុងប្រទេសទាំង២ និងជួយពង្រឹងភាពប្រកួតប្រជែង។

ពាក់ព័ន្ធនឹង​បញ្ហាពលកម្មដោយបង្ខំ លោក Johari បាននិយាយថា ​ម៉ាឡេស៊ីបានផ្តល់ឱ្យអាជ្ញាធរ​អាមេរិកនូវការពន្យល់លម្អិតអំពីច្បាប់ការងារ និងក្របខ័ណ្ឌអនុវត្តច្បាប់របស់ខ្លួន។ លោកបានសង្កត់ធ្ងន់ថា ប្រទេសនេះប្រកាន់ខ្ជាប់នូវស្តង់ដារដែលកំណត់ដោយអង្គការពលកម្មអន្តរជាតិ (ILO) ហើយបដិសេធគ្រប់ទម្រង់នៃពលកម្មដោយបង្ខំ។​

យ៉ាងណាមិញ​ លោកបានទទួលស្គាល់ថា ប្រទេសម៉ាឡេស៊ីប្រឈមមុខនឹងបញ្ហា​ក្នុងការត្រួតពិនិត្យ​ទំនិញ​នាំចូល ដែលអាច​ផលិតដោយប្រើពលកម្មដោយបង្ខំ​ក្នុងប្រទេសប្រភពដើម។

គួរគូសបញ្ជាក់ថា ​ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ​កាលពីថ្ងៃអង្គារ បាន​ប្រកាសពីសំណើដាក់ពន្ធ ១០% ឬ ១២,៥% លើប្រទេសចំនួន ៦០ ដែលរួមមានម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងវៀតណាមជាដើម ពាក់ព័ន្ធនឹង​ពលកម្មដោយបង្ខំដូចគ្នា៕

The post ម៉ាឡេស៊ីប្រតិកម្ម ក្រោយអាមេរិកស្នើដាក់ពន្ធ១០%ថ្មី ជុំវិញកម្លាំង​ពលកម្ម​ដោយបង្ខំ appeared first on Kampuchea Thmey Daily.

អាមេរិកស្នើដាក់ពន្ធថ្មី​ ១០-១២,៥% ​លើប្រទេស​៦០ រួមទាំងកម្ពុជា ជុំវិញពលកម្មដោយបង្ខំ​
រដ្ឋបាលអាមេរិក​របស់លោក​ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បាន​ស្នើ​ដាក់ពន្ធបន្ថែមថ្មីក្នុងអត្រា ១០% ឬ ១២,៥% លើប្រទេសចំនួន ៦០ ជុំវិញពិភពលោក រួមទាំងកម្ពុជា និងបណ្ដាសមាជិកអាស៊ានផ្សេងទៀត ក្រោយពីកំណត់ថា ប្រទេសទាំងនោះបរាជ័យក្នុងការទប់ស្កាត់ពាណិជ្ជកម្មទំនិញ​​ពាក់ព័ន្ធនឹងពលកម្មដោយបង្ខំ  ដែល​បង្ខូចពាណិជ្ជកម្មអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ ​

ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក (USTR) ​បានដាក់សំណើនេះឡើង ​បន្ទាប់​ពី​បើការ​ស៊ើបអង្កេត​​តាមមាត្រា ៣០១ ​លើ​ការ​អនុវត្ត​ពាណិជ្ជកម្ម​មិន​​ស្មើភាព​។ សំណើ​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋបាល​ ត្រាំ ដើម្បីអនុវត្តគោលនយោបាយពន្ធ ដែលតុលាការកំពូល​អាមេរិក​បាន​ចាត់ទុកថាខុសច្បាប់កាលពីខែកុម្ភៈ ឆ្នាំនេះ។

USTR បាន​និយាយ​ថា ​ការិយាល័យបាន​កំណត់​ថា ខ្លួន​នឹង​ដាក់​ពន្ធ ១០% ទាក់ទង​នឹង​ការ​ស៊ើបអង្កេត​ពលកម្ម​ដោយ​បង្ខំ​លើ​ទំនិញ​នាំ​ចូល​ពី​ប្រទេស​កាណាដា អេក្វាឌ័រ សហភាព​អឺរ៉ុប ឥណ្ឌូណេស៊ី ម៉ិកស៊ិក ប៉ាគីស្ថាន អាហ្សង់ទីន បង់ក្លាដែស កម្ពុជា អែលសាល់វ៉ាឌ័រ ហ្គាតេម៉ាឡា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី តៃវ៉ាន់ និង​ចក្រភព​អង់គ្លេស។​

ទីភ្នាក់ងារពាណិជ្ជកម្មដដែលបាននិយាយថា ខ្លួននឹងដាក់ពន្ធបន្ថែម ១២,៥% ​លើប្រទេសចំនួន ៤៥ ផ្សេងទៀត ដែលខ្លួនបាន​ស៊ើបអង្កេតលើបញ្ហាដូចគ្នា។ ​

តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer បាន​ថ្លែង​ក្នុងសេចក្តីថ្លែងការណ៍​ថា៖ «ការបរាជ័យរបស់ដៃគូពាណិជ្ជកម្មសំខាន់ៗបំផុតរបស់យើង ​ដើម្បី​ដោះស្រាយការនាំចូលទំនិញដែលផលិតដោយប្រើកម្លាំងពលកម្មដោយបង្ខំ គឺមិនអាចទទួលយកបានទេ»។ លោកបន្តថា៖ «ការណ៍នេះ បង្កើតជា​បញ្ហា​មួយ ដែលកម្មករអាមេរិកត្រូវ​បង្ខំឱ្យប្រកួតប្រជែងទូទាំងពិភពលោកលើទីលាន​ដែល​មិនស្មើភាព​គ្នា»។

USTR ​បាននិយាយថា ​ទីភ្នាក់ងារក៏កំពុងស្នើយន្តការក្នុងវិស័យ​វាយនភណ្ឌមួយ ដែលនឹងអនុញ្ញាតឱ្យមានការនាំចូលសម្លៀកបំពាក់ និងវាយនភណ្ឌមួយចំនួនចូលទៅ​សហរដ្ឋអាមេរិក ក្នុងអត្រាពន្ធគយទាប។ យ៉ាងណាមិញ អត្រាពន្ធ និងបរិមាណទំនិញ មិនត្រូវបានដាក់បង្ហាញនៅឡើយ។ ​

គួរគូសបញ្ជាក់ថា ការប្រកាសចុងក្រោយរបស់ USTR ធ្វើឡើង ​មុនពេលពន្ធបណ្តោះអាសន្ន ១០% របស់រដ្ឋបាល ត្រាំ ផុតកំណត់នៅថ្ងៃទី ២៤ ខែកក្កដា ខាងមុខ​។ រដ្ឋបាលលោក ត្រាំ បានដាក់ពន្ធនោះនៅថ្ងៃទី ២០ ខែកុម្ភៈ ក្រោយ​តុលាការកំពូលសហរដ្ឋអាមេរិក បានលុបចោលពន្ធ​ដែលលោក ត្រាំ បាន​ដាក់កាលពីឆ្នាំមុន ក្រោម​ច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA) ឆ្នាំ ១៩៧៧ ដែលរួមបញ្ចូលទាំងពន្ធបដិការ។ ​

​ជុំវិញការស៊ើបអង្កេតកម្លាំងពលកម្មដោយបង្ខំ USTR បាននិយាយថា ផលិតផលជាច្រើននឹងត្រូវបានលើកលែងពីពន្ធបន្ថែមថ្មី​ ដោយ​រួមមានផលិតផលថាមពល រ៉ែ​កម្រ លោហធាតុមួយចំនួនទៀត សាច់គោ កាហ្វេ ផ្លែឈើ និងបន្លែមួយចំនួន ថ្នាំពេទ្យ សារធាតុគីមីសរីរាង្គ និងគ្រឿងបន្លាស់យន្តហោះ។USTR បាននិយាយថា ខ្លួននឹងទទួលយកមតិយោបល់សាធារណៈលើពន្ធដែលបានស្នើឡើង និងវិធានការផ្សេងទៀតរហូតដល់ថ្ងៃទី ៦ ខែកក្កដា៕

The post អាមេរិកស្នើដាក់ពន្ធថ្មី​ ១០-១២,៥% ​លើប្រទេស​៦០ រួមទាំងកម្ពុជា ជុំវិញពលកម្មដោយបង្ខំ​ appeared first on Kampuchea Thmey Daily.