ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ីប្រតិកម្ម ក្រោយអាមេរិកស្នើដាក់ពន្ធ១០%ថ្មី ជុំវិញកម្លាំងពលកម្មដោយបង្ខំ
ម៉ាឡេស៊ីបានប្រតិកម្មដោយនិយាយការពារវិស័យផលិតកម្ម និងការអនុវត្តកម្លាំងពលកម្មរបស់ខ្លួន បន្ទាប់ពីសហរដ្ឋអាមេរិកស្នើដាក់ពន្ធបន្ថែមថ្មី ១០% លើប្រទេសជាច្រើន រួមទាំងម៉ាឡេស៊ី ក្រោយបើកការស៊ើបអង្កេតពាណិជ្ជកម្មតាមមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្ម ១៩៧៤ ពាក់ព័ន្ធនឹងពលកម្មដោយបង្ខំក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល។ នេះបើតាមការចុះផ្សាយរបស់កាសែត The Star។

រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្ម លោក Johari Abdul Ghani បាននិយាយថា អាមេរិកបារម្ភលើបញ្ហាសំខាន់ៗ២ដែលពាក់ព័ន្ធនឹងប្រទេសម៉ាឡេស៊ី៖ សមត្ថភាពផលិតកម្មលើសលុប និងពលកម្មដោយបង្ខំ។
លោក Johari និយាយថា មន្ត្រីអាមេរិកកំពុងពិនិត្យមើលថាតើប្រទេសណាដែលផលិតទំនិញលើសលុប ហើយនាំចេញទៅម៉ាឡេស៊ី រួចដឹកជញ្ជូនបន្តទៅកាន់សហរដ្ឋអាមេរិក ឬអត់។
លោកបានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះថា៖ «យើងបានអះអាង(ប្រាប់អាមេរិក)ថា ម៉ាឡេស៊ីមិនមានសមត្ថភាពផលិតលើសទេ»។ លោកបានសង្កត់ធ្ងន់ថា វិស័យផលិតកម្មរបស់ម៉ាឡេស៊ីដំណើរការលើគោលការណ៍ផ្អែកលើទីផ្សារ និងឆ្លើយតបទៅនឹងតម្រូវការសកលពិតប្រាកដ ហើយការនាំចេញរបស់ម៉ាឡេស៊ីបំពេញបន្ថែមឧស្សាហកម្មនៅក្នុងប្រទេសទាំង២ និងជួយពង្រឹងភាពប្រកួតប្រជែង។
ពាក់ព័ន្ធនឹងបញ្ហាពលកម្មដោយបង្ខំ លោក Johari បាននិយាយថា ម៉ាឡេស៊ីបានផ្តល់ឱ្យអាជ្ញាធរអាមេរិកនូវការពន្យល់លម្អិតអំពីច្បាប់ការងារ និងក្របខ័ណ្ឌអនុវត្តច្បាប់របស់ខ្លួន។ លោកបានសង្កត់ធ្ងន់ថា ប្រទេសនេះប្រកាន់ខ្ជាប់នូវស្តង់ដារដែលកំណត់ដោយអង្គការពលកម្មអន្តរជាតិ (ILO) ហើយបដិសេធគ្រប់ទម្រង់នៃពលកម្មដោយបង្ខំ។
យ៉ាងណាមិញ លោកបានទទួលស្គាល់ថា ប្រទេសម៉ាឡេស៊ីប្រឈមមុខនឹងបញ្ហាក្នុងការត្រួតពិនិត្យទំនិញនាំចូល ដែលអាចផលិតដោយប្រើពលកម្មដោយបង្ខំក្នុងប្រទេសប្រភពដើម។
គួរគូសបញ្ជាក់ថា ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) កាលពីថ្ងៃអង្គារ បានប្រកាសពីសំណើដាក់ពន្ធ ១០% ឬ ១២,៥% លើប្រទេសចំនួន ៦០ ដែលរួមមានម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងវៀតណាមជាដើម ពាក់ព័ន្ធនឹងពលកម្មដោយបង្ខំដូចគ្នា៕
-
កីឡា១១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


