ព្រះតេជគុណ ជួន កក្កដា Archives - Kampuchea Thmey Daily

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
តើសិរីបីប្រការនៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មីសំដៅលើអ្វីទៅ?

សិរីបីប្រការនៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មីសំដៅលើ ១ សិរីសួស្តីពេលព្រឹក ដែលន័យត្រង់ ស្ថិតនៅត្រង់មុខ ព្រោះមនុស្សតែងលុបលាងមុខ ។ ន័យធៀប ស្ថិតនៅត្រង់មាត់ គឺសំដៅលើពាក្យសំដីល្អ (មិនកុហក មិនញុះញង់ មិននិយាយពាក្យអាក្រក់ និងមិននិយាយពាក្យរោយរាយឥតប្រយោជន៍។

២ សិរីសួស្តីពេលថ្ងៃត្រង់ ក្នុងន័យត្រង់ ស្ថិតនៅត្រង់ទ្រូង ព្រោះមនុស្សតែងលាងទ្រូង ឬងូតទឹក។  ក្នុងន័យធៀបវិញ ស្ថិតនៅត្រង់ចិត្ត សំដៅលើការគិតល្អ (មិនសំឡឹងចង់បានទ្រព្យគេ មិនព្យាបាទគេ និងមានសម្មាទិដ្ឋិ)។

ចំណែកទី ៣ សិរីសួស្តីពេលព្រលប់ ក្នុងន័យត្រង់ ស្ថិតនៅត្រង់ជើង ព្រោះមនុស្សតែងលាងជើង។ ចំណែក ន័យធៀប ស្ថិតនៅត្រង់កាយ គឺសំដៅដល់ការធ្វើល្អតាមផ្លូវកាយ (មិនសម្លាប់ មិនលួច និងមិនប្រព្រឹត្តខុសក្នុងកាម)។

ជុំវិញសិរីបីប្រការនេះដែរ លោក ជួន កក្កដា អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាអតីតព្រះសង្ឃ បានលើកឡើងថា ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍នៅពេលចូលឆ្នាំខ្មែរនេះ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់ ចង់ឱ្យកុលបុត្រទាំងឡាយរៀនគិត រៀនពិចារណា រកឱ្យឃើញសិរីពិតប្រាកដ កុំឱ្យចេះតែជឿផ្តេសផ្តាស។​

លោកមានប្រសាសន៍ថា៖«សរុបមក​ គឺគាត់ចង់បង្រៀនអំពីកម្មបថ១០​ ដោយមានរឿងជាឧទាហរណ៍។ សិរីទាំងបី សុទ្ធតែកើតអំពីអំពើរបស់ខ្លួន មិនមែនព្រោះការឱ្យពរអំពីនរណាម្នាក់ឡើយ។ បើខ្មែរស្គាល់អំពីប្រភពនៃការសាងសិរីដោយខ្លួនឯង ប្រាកដជាសម្បូរមនុស្សល្អនៅក្នុងសង្គម»៕

The post លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់ appeared first on Kampuchea Thmey Daily.

លាចាកសិក្ខាបទបាន៩ថ្ងៃ អតីតសង្ឃ ជួន កក្កដា ត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការក្រសួងធម្មការ
លាចាកសិក្ខាបទនៅព្រឹកថ្ងៃទី១៩ ខែមីនា អតីតសង្ឃ ជួន កក្កដា ត្រូវបានប្រមុខរដ្ឋស្ដីទីសម្ដេចតេជោ ហ៊ុន សែន តែងតាំងជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២៨ ខែមីនា តាមសំណើររបស់នាយករដ្ឋមន្ត្រី។ ប៉ុន្តែព្រះរាជក្រឹត្យស្ដីពីការតែងតាំង ទើបតែផ្សព្វផ្សាយនៅថ្ងៃទី០៤ ខែមេសា នេះ។

ក្នុងព្រឹកថ្ងៃទី១៩ ខែមីនា នៅមុនពិធីលាចាកសិក្ខាបទ ព្រះតេជគុណ ជួន កក្កដា មានសង្ឃដីកាពន្យល់ពុទ្ធបរិស័ទថា ការសម្រេចចិត្តលាចាកសិក្ខាបទនាពេលនេះ  មិនមែនជាការតក់ក្រហល់ ឬប្រញាប់ពេកនោះទេ ក៏ប៉ុន្តែ ជាការសម្រេចចិត្តមួយសម្រាប់ខ្លួនឯងផ្ទាល់ ពោលគឺ «អស់បុណ្យជាព្រះសង្ឃ» ក្រោយប្រើពេលជាសង្ឃប្រមាណជាង២៧ព្រះវស្សាមកហើយនោះ។

ជាកូនអ្នកត្រពាំងខ្នារ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ លោក ជួន កក្កដា គឺជាក្មេងកំព្រាឪពុក រស់នៅជាមួយម្ដាយ ដោយសារតែជីវភាពគ្រួសារខ្វះខាត ម្យ៉ាងដោយឧបនិស្ស័យ និងការលើកទឹកចិត្តពីជីដូន កុមារ ជួន កក្កដា ចូលបួសជាសាមណេរ វ័យ១៣ឆ្នាំ ក្នុងឆ្នាំ១៩៩៨ នៅវត្តវេឡុវ័ន្ត នាភូមិកំណើត។

បើទោះស្ថិតក្នុងភេទជាបុព្វជិត ក៏ ភិក្ខុ ជួន កក្កដា ចូលសិក្សាទាំងវិស័យពុទ្ធចក្រ និងអាណចក្រ ដែលពីថ្នាក់បឋមរហូតសិក្សាដល់ថ្នាក់បណ្ឌិត  ពោលគឺបានបញ្ចប់ទាំងថ្នាក់បរិញ្ញាបត្រ និងថ្នាក់អនុបណ្ឌិតផ្នែកច្បាប់ និងជាបេក្ខជនបណ្ឌិត និងកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ជំនាញរដ្ឋបាលទូទៅ សាលាភូមិន្ទរដ្ឋបាល និងទើបតែទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសកាលពីពេលថ្មីៗនេះ។

កិត្តិនាមព្រះតេជគុណ ជួន កក្កដា នាយកសាលាពុទ្ធិកបឋមសិក្សាប្រាសាទនាងខ្មៅ  ល្បីល្បាញពេញផ្ទៃប្រទេស និងរន្ទឺដល់ខាងក្រៅតាមរយៈការសម្ដែងធម្មទេសនា និងការជួយកុមារកំព្រា និងមានជីវភាពខ្វះខាតរាប់រយនាក់ក្នុងមួយឆ្នាំៗឲ្យបានសិក្សារៀនសូត្រ និងមានការហូបចុកគ្រប់គ្រាន់។ ១២ឆ្នាំចុងក្រោយ រាប់ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២៥   ក្នុងតួនាទីជានាយកនៃពុទ្ធិកសាលាបឋមសិក្សាវត្តប្រាសាទនាងខ្មៅ លោក ជួន កក្កដា  ជួយកុមារជិត៥ពាន់អង្គ/នាក់ ។

ក្រោយពីដឹងដំណឹងថា ព្រះតេជគុណ ជួន កក្កដា លាចាកសិក្ខាបទ ទាំងពុទ្ធបរិស័ទ្ធ និងអ្នកមានធនធាន ក៏ដូចជាលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ភ្ញាក់ផ្អើល និងសោកស្ដាយចំពោះដំណឹងនេះពន់ពេក។ យ៉ាងណា  លោកជំទាវស្ត្រីទី១ ដាក់ក្ដីរំពឹងថា ក្រោយលាចាកសិក្ខាទៅ នៅក្នុងភេទជាគ្រហស្ថលោក ជួន កក្កដា ក៏នៅតែជួយដល់ព្រះពុទ្ធសាសនាបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋ ជួយដល់សង្គមកម្ពុជា ជា ពិសេសគឺការអប់រំយុវជន យុវតីជំនាន់ក្រោយឱ្យមាន សីលធម៌ សុជីវធម៌ មេត្តាធម៌ និងគុណធម៌។

ទន្ទឹងនឹងការសោកស្ដាយចំពោះដំណឹងលាចាកសិក្ខាបទនេះ មតិមួយចំនួនលេចចេញពីក្រុមដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ចោទប្រកាន់ថារដ្ឋាភិបាលកម្ពុជា និងក្រុមគ្រួសារត្រកូលហ៊ុន ចាប់បង្ខំឱ្យបណ្ឌិត ជួន កក្កដា លាចាកសិក្ខាបទ។

ប៉ុន្តែនៅ ល្ងាចថ្ងៃទី២២ ខែមីនា​ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបដិសេដចំពោះការចោទប្រកាន់ និងឆ្លើយតបទៅវិញថា  រាជរដ្ឋាភិបាលកម្ពុជា ឬក្រុមគ្រួសារត្រកូនហ៊ុន មិនបានបង្ខំឱ្យអតីតព្រះតេជគុណ ជួន កក្កដា លាចាកសិក្ខាបទឡើយ ហើយភរិយារបស់សម្ដេច គឺលោកជំទាវ ពេជ ចន្ទមុន្នី សម្ដែងការសោកស្ដាយ និងក៏មិនចង់ឱ្យលាចាកសិក្ខាបទដែរ។

ពីពិធីបុណ្យទន្លេនៅខេត្តតាកែវ សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ដោយមើលឃើញថា អន្ទិតជួន កក្កដា មានចំណេះដឹងខ្ពស់ មានស្នាដៃច្រើននៅក្នុងព្រះពុទ្ធសាសនា រដ្ឋាភិបាល នឹងស្នើរៀបចំអន្ទិត ជួន កក្កដា ឱ្យក្លាយជាអនុរដ្ឋលេខាធិការ ក្រសួងធម្មការ ដើម្បីបានបន្តការងារជួយដល់សង្គម និងសាសនាបន្តទៀត។

តាមរយៈពិធីដដែល សម្តេចបវរធិបតី ក៏ស្នើពុទ្ធសាសនិក សូមបន្តគាំទ្រ ចំពោះគម្រោងដែលបណ្ឌិត ជួន កក្កដា បង្កើតដើម្បីជាប្រយោជន៍ដល់វិស័យពុទ្ធសាសនា និងជួយកុមារជំនាន់ក្រោយ ដែលសិក្សានៅពុទ្ធិកសិក្សា៕

The post លាចាកសិក្ខាបទបាន៩ថ្ងៃ អតីតសង្ឃ ជួន កក្កដា ត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការក្រសួងធម្មការ   appeared first on Kampuchea Thmey Daily.

ប្រើពេលជាសង្ឃជាង២៧ព្រះវស្សា ព្រះអង្គ ជួន កក្កដា លាចាកសិក្ខាបទ ដោយហេតុ «អស់បុណ្យជាសង្ឃ»
នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ព្រះមុនិបាលោ ជួន កក្កដា នាយកនៃពុទ្ធិកសាលាបឋមសិក្សា វត្តប្រាសាទនាងខ្មៅ បានសម្រេចលាចាកសិក្ខាបទ ក្រោយប្រើពេលវេលាជាបុព្វជិតជាង២៧ព្រះវស្សា។ ការលាចាកសិក្ខាបទរបស់ធម្មកឋិកដ៏មានប្រជាប្រិយភាពអង្គនេះ ជាដំណឹងដ៏ភ្ញាក់ផ្អើលខ្លាំងពីសំណាក់មហាជន ក៏ដូចជាពុទ្ធបរិស័ទដែលតែងនិយមស្ដាប់ព្រះធម្មទេសនារបស់ព្រះអង្គ ដោយមានចម្ងល់ថា តើមានមូលហេតុអ្វីទើបព្រះភិក្ខុមុនិបាលោ ជួន កក្កដា លាចាកសិក្ខាបទ?

ស្រាយនឹងចម្ងល់នេះ ព្រះអង្គ ជួន កក្កដា ក៏បានមានសង្ឃដីកាមុនពិធីលាចាកសិក្ខាបទ ថា មិនមែនជាការតក់ក្រហល់ ឬប្រញាប់ពេកនោះទេ ក៏ប៉ុន្តែ ជាការសម្រេចចិត្តមួយសម្រាប់ខ្លួនឯងផ្ទាល់ ពោលគឺ «អស់បុណ្យជាព្រះសង្ឃ» ក្រោយប្រើពេលជាសង្ឃប្រមាណជាង២៧ព្រះវស្សាមកហើយនោះ។

តើអតីតព្រះសង្ឃ ជួន កក្កដា មានជីវប្រវត្តិបែបណា? នៅថ្ងៃនេះ កម្ពុជាថ្មី សូមលើកយកជីវប្រវត្តិសង្ខេបជម្រាបជូនដូចខាងក្រោម៖

ស្ថានភាពគ្រួសារ

ជាកូនអ្នកត្រពាំងខ្នារ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ លោក ជួន កក្កដា គឺជាកូនកំព្រាឪពុក រស់នៅជាមួយម្ដាយ ហើយដោយសារតែជីវភាពគ្រួសារខ្វះខាត ម្យ៉ាងដោយមាននិស្ស័យ និងការលើកទឹកចិត្តពីជីដូន ជួន កក្កដា បានសម្រេចបួសជាសាមណេរ វ័យ១៣ឆ្នាំ ក្នុងឆ្នាំ១៩៩៨ នៅវត្តវេឡុវ័ន្ត នាភូមិកំណើត។ ឆ្នាំ២០០៥ សាមណេរ ជួន កក្កដា បានបំពេញឧបសម្បទាជាភិក្ខុ ក្នុងពុទ្ធសីមា វត្តស្រែននោង ក្នុងនាមបញ្ញត្តិជា ភិក្ខុមុនិបាលោ។

ប្រវត្តិសិក្សា

វ័យ៦ឆ្នាំ កុមារ ជួន កក្កដា បានចូលសិក្សានៅសាលាបឋមសិក្សា វត្តវេឡុវ័ន្ត ហើយរហូតដល់ឆ្នាំ១៩៩៨ ដែលបានសាងផ្នួសជាសាមណេរ បានសិក្សាបរិយត្តិធម្មវិន័យទាំង៣ថ្នាក់ (ត្រី ទោ ឯក) ហើយចន្លោះឆ្នាំ២០០១ ដល់ឆ្នាំ២០០៣ សិក្សានៅពុទ្ធិកបឋមសិក្សា វត្តប្រាសាទនាងខ្មៅ។

បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតបឋម ភិក្ខុ ជួន កក្កដា បានបន្តចូលសិក្សានៅពុទ្ធិកវិទ្យាល័យ រ័ត្ន សារឿន នៅក្នុងវត្តមុនីសាគរ ហៅថា សំរោងអណ្ដែត រាជធានីភ្នំពេញ ចន្លោះឆ្នាំ២០០៣ ដល់ឆ្នាំ២០០៩។ បើទោះស្ថិតក្នុងភេទជាបុព្វជិត ក៏ ភិក្ខុ ជួន កក្កដា បានបន្តសិក្សាដល់កម្រិតឧត្តមសិក្សា ពោលគឺបានបញ្ចប់ទាំងថ្នាក់បរិញ្ញាបត្រ និងថ្នាកអនុបណ្ឌិតផ្នែកច្បាប់ នៅសាកលវិទ្យាល័យ បៀលប្រាយ។

បច្ចុប្បន្ន អតីតភិក្ខុរូបនេះ ជាបេក្ខជនបណ្ឌិត សិក្សានៅសាកលវិទ្យា អាស៊ីអឺរ៉ុប ហើយក៏ជាកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ជំនាញរដ្ឋបាលទូទៅ សាលាភូមិន្ទរដ្ឋបាល។

ជាការចាប់អារម្មណ៍ ពេលថ្មីៗនេះ មុនការលាចាសិក្ខាបទ គឺអតីតភិក្ខុ ជួន កក្កដា ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍សង្គមជាតិ ពីសាកលវិទ្យាល័យ​បញ្ញាសាស្រ្តកម្ពុជា របស់លោកបណ្ឌិត កុល ផេង។

តួនាទី និងឋានៈ

រាប់មកដល់ថ្ងៃលាចាកសិក្ខាបទ អតីតព្រះភិក្ខុមុនិបាលោ ជួន កក្កដា មានឋានៈជាព្រះវិន័យធរនៃសាលាគណខេត្តតាកែវ​ ជាព្រឹទ្ធបុរសរងនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ​ និងជានាយកនៃពុទ្ធិកសាលាបឋមសិក្សាវត្តប្រាសាទនាងខ្មៅ។ មុនទទួលបានឋានៈនេះ អតីតភិក្ខុ ជួន កក្កដា ក៏ធ្លាប់បានបំពេញតួនាទីជាច្រើនទៀត ជាអាទិ៍ ប្រធាននាទីអប់រំជីវិតតាមគន្លងព្រះពុទ្ធសាសនា និងជាឧទ្ទេសាចារ្យបង្រៀនអាចារ្យទូទាំងប្រទេស ព្រមទាំងតួនាទី ឋានៈ ប្រកាសនីយបត្រ និងគ្រឿងឥស្សរិយយសផ្សេងៗទៀត៕

ដោយ៖ ធឿន វ៉ាន់សុង

The post ប្រើពេលជាសង្ឃជាង២៧ព្រះវស្សា ព្រះអង្គ ជួន កក្កដា លាចាកសិក្ខាបទ ដោយហេតុ «អស់បុណ្យជាសង្ឃ» appeared first on Kampuchea Thmey Daily.

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
ព្រះអង្គមុនិបាលោ ជួន កក្កដា ព្រះវិន័យធម៌ខេត្តតាកែវ និងជានាយកសាលាពុទ្ធិកបឋមសិក្សាប្រាសាទនាងខ្មៅ គ្រោងលាចាកសិក្ខាបទ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។ នេះបើតាមប្រភពដែលគួរឱ្យទុកចិត្តមួយបញ្ជាក់ប្រាប់ “កម្ពុជាថ្មី”។

ចំណែកអ្នកឧកញ៉ា ម៉ុង ឫទ្ធី ឱ្យដឹងថានៅម៉ោង១០÷២១នាទី  រាត្រីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥​ ព្រះតេជគុណ ជួន កក្កដា ផ្ដល់ដំណឹងមកកាន់លោកថា ព្រះតេជគុណ នឹងលាចាកសិក្ខាបទនៅព្រឹកនេះ។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី ដកស្រង់ដំណឹងដែលព្រះតេជគុណ ជួន កក្កដា បង្ហោះលើទំព័រហ្វេសប៊ុកដូច្នេះ÷”អាត្មាសូមអព្យាស្រ័យញោមប្រុសញោមស្រីពីចម្ងាយ​ ដោយមិនបានទៅជួបញោមផ្ទាល់​ ហេីយម្យ៉ាងខលទៅញោមក៏អត់បានលេីក​ ចឹងអាត្មាសូមចម្រេីនពរលាញោមពីចម្ងាយ​ ថ្ងៃស្អែកនេះអាត្មាចម្រេីនពរញោម​ លាចាកសិក្ខាបទហេីយ​ នៅវត្តប្រាសាទនាងខ្មៅ​ សូមញោមអនុគ្រោះពីចម្ងាយផង​ ដោយក្តីគោរពស្រលាញ់ញោម​ ពីអាត្មាភាព​ ជួន​ កកក្កដា”។

លោក ម៉ុង ឬទ្ធី អះអាងថា ក្រោយទទួលបានដំណឹងនេះ  លោកព្យាយាមទំនាក់ទំនងត្រឡប់ទៅកាន់ព្រះតេជគុណ ជួន កក្កដា​វិញដែរ ប៉ុន្តែ​ទូរស័ព្ទ​មិនចូលទាំង២​ប្រព័ន្ធ។ លោក ចាត់ទុក​ ដំណឹងនេះចម្លែកខ្លាំងណាស់​មិនគួរឱ្យជឿទេ​ ព្រោះបើ​ព្រះតេជគុណ ជួន កក្កដា ​លាចាក​សិក្ខាបទ​ពិតមែននោះ​ ​តេី​វាសនា​អនាគត​ កុមារកំព្រា​ កូននេន​តូចៗ​រាប់រយ​ព្រះអង្គ​ទៅជាយ៉ាងណា​ ហើយលោកពិតជាមាន​ការសោកស្តាយ​ជាខ្លាំង​ចំពោះ​ដំណឹងនេះ​។

កិត្តិនាមព្រះតេជគុណ ជួន កក្កដា នាយកសាលាពុទ្ធិកបឋមសិក្សាប្រាសាទនាងខ្មៅ  ល្បីល្បាញពេញផ្ទៃប្រទេស និងរន្ទឺដល់ខាងក្រៅតាមរយៈការសម្ដែងធម្មទេសនា និងការជួយកុមារកំព្រា និងមានជីវភាពខ្វះខាតរាប់រយនាក់ក្នុងមួយឆ្នាំៗឲ្យបានសិក្សារៀនសូត្រ និងមានការហូបចុកគ្រប់គ្រាន់ ខណៈរយៈពេល ១២ឆ្នាំមកនេះ ព្រះអង្គបានជួយកុមារជិត៥ពាន់អង្គ/នាក់ ៕

The post ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ appeared first on Kampuchea Thmey Daily.