ព័ត៌មានជាតិ
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
ព្រះអង្គមុនិបាលោ ជួន កក្កដា ព្រះវិន័យធម៌ខេត្តតាកែវ និងជានាយកសាលាពុទ្ធិកបឋមសិក្សាប្រាសាទនាងខ្មៅ គ្រោងលាចាកសិក្ខាបទ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។ នេះបើតាមប្រភពដែលគួរឱ្យទុកចិត្តមួយបញ្ជាក់ប្រាប់ “កម្ពុជាថ្មី”។

ចំណែកអ្នកឧកញ៉ា ម៉ុង ឫទ្ធី ឱ្យដឹងថានៅម៉ោង១០÷២១នាទី រាត្រីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ព្រះតេជគុណ ជួន កក្កដា ផ្ដល់ដំណឹងមកកាន់លោកថា ព្រះតេជគុណ នឹងលាចាកសិក្ខាបទនៅព្រឹកនេះ។
អ្នកឧកញ៉ា ម៉ុង ឫទ្ធី ដកស្រង់ដំណឹងដែលព្រះតេជគុណ ជួន កក្កដា បង្ហោះលើទំព័រហ្វេសប៊ុកដូច្នេះ÷”អាត្មាសូមអព្យាស្រ័យញោមប្រុសញោមស្រីពីចម្ងាយ ដោយមិនបានទៅជួបញោមផ្ទាល់ ហេីយម្យ៉ាងខលទៅញោមក៏អត់បានលេីក ចឹងអាត្មាសូមចម្រេីនពរលាញោមពីចម្ងាយ ថ្ងៃស្អែកនេះអាត្មាចម្រេីនពរញោម លាចាកសិក្ខាបទហេីយ នៅវត្តប្រាសាទនាងខ្មៅ សូមញោមអនុគ្រោះពីចម្ងាយផង ដោយក្តីគោរពស្រលាញ់ញោម ពីអាត្មាភាព ជួន កកក្កដា”។
លោក ម៉ុង ឬទ្ធី អះអាងថា ក្រោយទទួលបានដំណឹងនេះ លោកព្យាយាមទំនាក់ទំនងត្រឡប់ទៅកាន់ព្រះតេជគុណ ជួន កក្កដាវិញដែរ ប៉ុន្តែទូរស័ព្ទមិនចូលទាំង២ប្រព័ន្ធ។ លោក ចាត់ទុក ដំណឹងនេះចម្លែកខ្លាំងណាស់មិនគួរឱ្យជឿទេ ព្រោះបើព្រះតេជគុណ ជួន កក្កដា លាចាកសិក្ខាបទពិតមែននោះ តេីវាសនាអនាគត កុមារកំព្រា កូននេនតូចៗរាប់រយព្រះអង្គទៅជាយ៉ាងណា ហើយលោកពិតជាមានការសោកស្តាយជាខ្លាំងចំពោះដំណឹងនេះ។
កិត្តិនាមព្រះតេជគុណ ជួន កក្កដា នាយកសាលាពុទ្ធិកបឋមសិក្សាប្រាសាទនាងខ្មៅ ល្បីល្បាញពេញផ្ទៃប្រទេស និងរន្ទឺដល់ខាងក្រៅតាមរយៈការសម្ដែងធម្មទេសនា និងការជួយកុមារកំព្រា និងមានជីវភាពខ្វះខាតរាប់រយនាក់ក្នុងមួយឆ្នាំៗឲ្យបានសិក្សារៀនសូត្រ និងមានការហូបចុកគ្រប់គ្រាន់ ខណៈរយៈពេល ១២ឆ្នាំមកនេះ ព្រះអង្គបានជួយកុមារជិត៥ពាន់អង្គ/នាក់ ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


