ភរិយាមេដឹកនាំ Archives - Kampuchea Thmey Daily

ភរិយាប្រមុខការពារជាតិ អំពាវនាវឱ្យចេះស្រលាញ់សន្តិភាព ព្រោះសង្រ្គាមធ្វើឱ្យរងទុក្ខលំបាក បែកបាក់គ្រួសារ
លោកស្រី ទាង អេង ភរិយាលោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ស្រលាញ់សុខសន្តិភាព និងអរគុណសន្តិភាព ព្រោះសន្តិភាព ជាសេចក្តីសុខរបស់យើងទាំងអស់គ្នា ហើយការដែលមានសង្រ្គាមធ្វើឱ្យយើងរងទុក្ខលំបាក បែកបាក់គ្រួសារ។

លោកស្រីបានថ្លែងបែបនេះ ក្នុងពីធីចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ដែលជាអំណោយរបស់ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ សមាជិកថេរសភាសង្ឃព្រះពុទ្ធសាសនាកម្ពុជា រួមជាមួយព្រះមន្រ្តីសង្ឃខេត្តសៀមរាប និងមានអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមន្នី ព្រមទាំងសប្បុរសជន ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹកពីតំបន់មានជម្លោះកម្ពុជា-ថៃ ប្រមាណជាង ១,២០០គ្រួសារ ដែលកំពុងស្នាក់នៅដោយសុវត្ថិភាពក្នុងស្រុកវ៉ារិន ខេត្តសៀមរាប។

លោកស្រី ទាង អេង បានថ្លែងថា «យើងអត់ចង់ឃើញសង្គ្រាមនោះទេ ព្រោះសង្រ្គាមធ្វើឱ្យយើងទទួលរងទុក្ខលំបាក វេទនា បែកបាក់គ្រួសារ ឃ្លៀតឆ្ងាយ និងបាត់បង់ប្តីជាទីស្រលាញ់ទៀតផងហើយ ពាក្យថាសង្រ្គាមនេះ វាបន្សល់ទុកនូវវិនាសកម្មច្រើនណាស់ ធ្វើឱ្យយើងទទួលរងទុក្ខលំបាក វេទនា អន្តរាយ ឈឺចាប់ ខ្លោចផ្សាណាស់ សោកសៅ ទ្រហោយំ ព្រាត់ប្រាស់ និរាសចាក អ្វីៗគ្រប់យ៉ាងទាំងអស់ មិនថាប្រទេស តូចឬធំ មានឬ ក្រ នោះទេ»។

លោកស្រី បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ឱ្យស្រឡាញ់សុខសន្តិភាព និងអរគុណសន្តិភាព ព្រោះសន្តិភាពនេះ ជាសេចក្តីសុខរបស់យើងទាំងអស់គ្នា សូមកុំឱ្យមានសង្រ្គាមទើបនាំគ្នាបួងសួងសុំសន្តិភាព បើមានសន្តិភាពទើបមានការអភិវឌ្ឍន៍គ្រប់វិស័យទាំងអស់ឱ្យរីកចម្រើន។ លោកស្រីថា ជាក់ស្តែង ពេលនេះកម្ពុជាត្រូវបានប្រទេសថៃ ឈ្លានពាន រំលោភបំពាន ប្រមាទមើលងាយថា ជាប្រទេស ក្រឬ អន់ក៏ដោយ ក៏មេដឹងនាំនៅតែអត់ធ្មត់ ទប់កាយ ទប់ចិត្ត ប្រុងកងទ័ពយ៉ាងរឹងមាំ ប្រើបញ្ញា ស្មារតី ចរចា ការទូត ដ៏ឈ្លាសវៃដើម្បីដោះស្រាយបញ្ហា ដោយសន្តិវិធី ហើយមានកម្លាំងសាមគ្គីរួមសុខរួមទុក្ខ និងទទួលខុសត្រូវ ជាមួយប្រជាពលរដ្ឋយ៉ាងកក់ក្តៅជាទីបំផុត។

ចំណែក សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ សមាជិកថេរសភាសង្ឃព្រះពុទ្ធសាសនាកម្ពុជា បានមានថេរដីកាថា សង្គ្រាមឈ្លានពានទឹកដីរបស់ថៃ គឺបានបង្កបញ្ហាដ៏ធ្ងន់ធ្ងរដល់ប្រជាជនខ្មែរស្លូតត្រង់ ហើយបាននាំឱ្យកើតមានការបែកបាក់ក្រុមគ្រួសារ និងអាយុជីវិតមនុស្ស។ ព្រមទាំងបំផ្លាញអនាគតរបស់ប្រជាជន ក្នុងនោះការនិរាសព្រាត់ប្រាស់ក្រុមគ្រួសារ និងបងប្អូន គឺជារឿងដ៏សែនឈឺចិត្តបំផុតសម្រាប់គ្រួសារ និងសង្គមទាំងមូល។ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម  មានថេរដីកាថា សង្គ្រាមមិនដែលបានផ្តល់សុភមង្គល ភាពរីកចម្រើន ការជួបជុំគ្រួសារដូចសម័យមានសន្តិភាពនេះទេ គឺសង្គ្រាមមានតែធ្វើឱ្យពួកគាត់ឈឺចាប់ខ្លោចផ្សាមិនអាចគណនាបាន ហើយវាធ្វើឱ្យបែកបាក់គ្រួសារ បាត់បង់បងប្អូន ញាតិសន្តាន ហើយវិស័យគ្រប់យ៉ាងគឺត្រូវបាត់បង់ទាំងអស់ ដូច្នេះហើយបើសង្គមជាតិមានសុខសន្តិភាព ទើបសាសនារស់នៅសុខស្ងប់បានផងដែរ។

សម្ដេចព្រះព្រហ្មរតនមុនី ក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវរួបរួមសាមគ្គីជួយគ្នាក្នុងគ្រាលំបាក មានទុក្ខរួមទុក្ខ មានសុខរួមសុខ គ្មានអ្វីដែលល្អប្រសើរជាង ពេលបានឃើញប្រទេសជាតិ មានសន្តិភាពនោះទេ ឃើញបងប្អូនបានរស់នៅជួបជុំគ្រួសារ ពោរពេញទៅដោយស្នាមញញឹមគ្រប់ៗគ្នា៕

ដោយ៖ គឿន វេត

The post ភរិយាប្រមុខការពារជាតិ អំពាវនាវឱ្យចេះស្រលាញ់សន្តិភាព ព្រោះសង្រ្គាមធ្វើឱ្យរងទុក្ខលំបាក បែកបាក់គ្រួសារ appeared first on Kampuchea Thmey Daily.

ភរិយាលោក ស សុខា ជំរុញឱ្យកូនខ្មែរ ឈ្វេងយល់ពីអត្ថន័យ និងទស្សនវិជ្ជានៃបុណ្យវិសាខបូជា
នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ លោកស្រី កែ សួនសុភី ស សុខា ភរិយា លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញលើកទឹកចិត្តដល់កុលបុត្រកុលធីតា ឱ្យសិក្សាឈ្វេងយល់ឱ្យបានស៊ីជម្រៅ ចំពោះអត្ថន័យ និងទស្សនវិជ្ជានៃបុណ្យវិសាខបូជា ដែលពុទ្ធសាសនិកទូទាំងពិភពលោក តែងប្រារព្ធឡើងរៀងរាល់ឆ្នាំ។

មានប្រសាសន៍ក្នុងពិធីបំបួស កុលបុត្រកុលធីតា អរបអរសាទរបុណ្យវិសាខបូជា ប្រចាំខេត្តសៀមរាប លោកស្រី កែ សួនសុភី ស សុខា បានលើកឡើងថា ការស្ម័គ្រចូលខ្លួនកោរសក់ បួងសក់ សាងផ្នួសរយៈពេលខ្លី គឺបង្ហាញពីទង្វើល្អតបគុណចំពោះអ្នកមានគុណរបស់ខ្លួន ដែលនេះជាឱកាសដ៏ប្រពៃ ដើម្បីដុសខាត់ សតិស្មារតីឱ្យមានការភ្ញាក់រឭកនូវអ្វីដែលធ្លាប់ខុសពីមុនមក ដើម្បីកសាងខ្លួនជាធនធានដ៏មានសារៈសំខាន់សម្រាប់សង្គមជាតិ។ ទន្ទឹមនេះ ក្នុងឋានៈជាពុទ្ធសាសនិក ត្រូវប្រឹងប្រែងរៀនពុទ្ធសាសនា ឱ្យបានយល់ច្បាស់ ហើយយកពុទ្ធធម៌មកអនុវត្តឱ្យបានជាប្រចាំ ដើម្បីថែរក្សាពុទ្ធសាសនាឱ្យបានគង់វង្ស សមជាសាសនារបស់រដ្ឋ និងផ្សព្វផ្សាយពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ អំពីសន្តិភាព បញ្ញា និង មេត្តាករុណា ដល់កុលបុត្រខ្មែរ និងមនុស្សជាតិជំនាន់ក្រោយឱ្យបានទូលំទូលាយតរៀងទៅ។

ជាមួយគ្នានោះ លោកស្រី បានបង្ហាញនូវភាពរីករាយ និងពេញចិត្ត ចំពោះកម្មវិធីបំបួសកុលបុត្រក្នុងឱកាសបុណ្យពិសាខបូជា ជាពិសេស គោការណ៍បង្រៀននូវមេរៀនអប់រំបន្ទុំនិស្ស័យកុលបុត្រកុលធីតាខ្មែរតាមមាគ៌ាព្រះពុទ្ធសាសនា តាមរយៈការបួសក្នុងរយៈពេលខ្លីនេះ ដែលអាចឱ្យពួកគេមានការភ្ញាក់រឭក លះបង់នូវអ្វីដែលកំពុងតែធ្វើខុស និងបានប្រតិបត្តិខ្លួនជាមនុស្សល្អ ៥យ៉ាង កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ និងជាពុទ្ធសាសនិកល្អ។

លោកស្រីបន្តថា ព្រះពុទ្ធសាសនា ជាសាសនាសកល មានទ្រឹស្តីសន្តិភាព និងអហិង្សាជាគោល ជាមាគ៌ាដឹកនាំមនុស្សឱ្យរស់នៅក្នុងសុខសន្តិភាព មិនបៀតបៀនគ្នា មិនព្យាបាទគ្នា ផ្តល់ស្នាមញញឹមដល់គ្នានិងគ្នា។ លោកស្រី បានសង្កត់ធ្ងន់ថា សង្គមខ្មែរបានចាត់ទុកវិស័យព្រះពុទ្ធសាសនាជាវិស័យសំខាន់ ជាដៃគូអភិវឌ្ឍន៍មិនអាចខ្វះបានដើរទន្ទឹមគ្នានឹងវិស័យអាណាចក្រ ហៅពុទ្ធចក្រ ដែលថ្នាក់ដឹកនាំគ្រប់ថ្នាក់ តែងបានយកចិត្តទុកដាក់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ នានាក្នុងវិស័យនេះ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពុទ្ធបរិស័ទយើងបានបំពេញបុណ្យកុសល តាមសេចក្តីជ្រះថ្លា។

ចំណែក ព្រះវិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះធម្មធរគណខេត្តសៀមរាប ព្រះគ្រូប្រាសាទរង្សី អនុគណក្រុងសៀមរាប ជាប្រធានកម្មវិធីបុណ្យ មានថេរដីកាថា កម្មវិធីបុណ្យបំបួស កុលបុត្រកុលធីតា ក្នុងឱកាសបុណ្យវិសាខបូជាប្រចាំខេត្តសៀមរាប បានប្រារព្ឋឡើង ១២លើកហើយ គឺចាប់ពីឆ្នាំ២០១១ រហូតមកដល់ពេលនេះ។ ប៉ុន្តែត្រូវបានអាក់ខានពីរឆ្នាំ ដោយសារតែវិបត្តិសាកលកូវីដ១៩ ហើយគិតមកដល់ពេលនេះ សរុបអ្នកចូលរួមបួសសរុបប្រមាណជិត ៨ ០០០នាក់។

ព្រះអង្គបន្តថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យកូនខ្មែរឈ្វេងយល់ និងចូលរួមប្រារព្ធបុណ្យវិសាខបូជា ដែលពុទ្ធសាសនិកទូទាំងពិភពលោក តែងប្រារព្ធឡើងរៀងរាល់ឆ្នាំ ផ្តល់ឱកាសឱ្យពួកគេចូលសាងផ្នួសដើម្បីតបគុណចំពោះអ្នកមាន គុណរបស់ខ្លួន មានមាតាបិតា អាណាព្យាបាល ព្រះមហាក្សត្រ និងថ្នាក់នាំរបស់ប្រទេសជាតិ។

សូមជម្រាបថា សាលាអនុគណក្រុងសៀមរាប សហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានរៀបពិធីកោរសក់ បួងសក់ បំបួសកុលបុត្រឆ្នាំទី១២ ស្របជាមួយនឹងពិធីបុណ្យវិសាខបូជា នៅវត្តព្រះឥន្ទទេព អតីតរាជធានីអង្គរធំ ក្រុងសៀមរាបមានរយៈពេល ៥យប់ ៦ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែឧសភា។ អ្នកបួសទាំងនោះនឹងទទួលបានមេរៀនដោយការស្វាធ្យាយ សូត្រ ធម៌នមស្សការ សមាទានសីល មេរៀន មាគ៌ាអភិវឌ្ឍជីវិត និងភាពជាអ្នកដឹកនាំល្អ មេរៀនពុទ្ធប្រវត្តិ និង ពិធីកម្មផ្សេងៗមានពិធីបុណ្យវិសាខបូជាជាដើម៕

អត្ថបទ៖ គឿន វេត

The post ភរិយាលោក ស សុខា ជំរុញឱ្យកូនខ្មែរ ឈ្វេងយល់ពីអត្ថន័យ និងទស្សនវិជ្ជានៃបុណ្យវិសាខបូជា appeared first on Kampuchea Thmey Daily.

​បង្ហាញ​មុខ​ភរិយារដ្ឋមន្ត្រី ១៣ រូប ក្នុង​រដ្ឋាភិបាល​នីតិកាលទី ៧ ជា​អ្នកណា​ខ្លះ?
សមាសភាព​រដ្ឋ​មន្ត្រី​ថ្មី​ត្រូវ​បានប​ង្ហាញ​មុខ​សម្រាប់​រដ្ឋសភា​នីតិកាលទី ៧ ដោយមានការ​​ផ្លាស់​ប្តូរ​រដ្ឋមន្ត្រី​នៅ​តាម​ក្រសួង​​មួយ​ចំនួន។

ខណៈសមាសភាព​រដ្ឋមន្រ្តី​ថ្មី​ត្រូវ​បានប្រកាសដឹកនាំ​នៅ​តាមក្រសួង​នានា​ ​ភរិយា​រដ្ឋមន្រ្តី​មួយ​ចំនួន​ក៏​បាន​បង្ហាញ​វត្តមាន​អម​ស្វាមី​​​ចូលរួមក្នុង​កម្មវិធីផ្សេងៗ។

កម្ពុជា​ថ្មី​​សូមណែនាំឲ្យស្គាល់​​ភរិយា​​រដ្ឋ​មន្ត្រី​ថ្មី​ចំនួន ១៣ ​រូប​ ក្នុង​ចំណោមរដ្ឋមន្ត្រីទាំង ៣០ នៅ​ក្នុង​រដ្ឋាភិបាល​អណត្តិទី ៧​ ជា​នរណា?​

១.​ លោក ស​ សុខា

លោក ស សុខា និងលោកស្រី កែ សួនសុភី

លោក ស សុខា​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​អាណត្ត​ថ្មី​ ដែល​ភរិយា​របស់លោក​គឺ​លោក​ស្រី​ កែ សួន​សុភី​ ជាកូនស្រី លោក កែ គឹមយ៉ាន តំណាងរាស្រ្ត​មណ្ឌលខេត្ត​បន្ទាយមានជ័យ។

២. លោក​ ហួត​ ហាក់

លោក ហួត ហាក់ និងលោកស្រី សុង ធីតា

នៅ​ក្នុង​អាណត្ត​ទី​៧​ នៃ​រដ្ឋសភា​ លោក​ ហួត​ ហាក់ ទទួលតំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​អធិការ​កិច្ច (​អតីត​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច) ហើយ​​ភរិយា​របស់​លោក​ គឺ​លោកស្រី​ សុង ធីតា។

៣. លោក ទៀ​ សីហា

លោក ទៀ សីហា និងលោកស្រី ទាង អេង

រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​អាណត្ត​ទី​៧ លោក ទៀ​ សីហា ​​ភរិយា​របស់លោក​ គឺលោក​ស្រី ទាង អេង។

៤. លោក សាយ​ សំអាល់

លោក សាយ សំអាល់ និងលោកស្រី ឌិត នីតា

លោក​ សាយ សំអាល់ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី​ នគរោបនីយកម្ម​ និង​សំណង់ មាន​ភរិយា​ឈ្មោះ​លោក​ស្រី ឌិត នីតា​កូនស្រីអតីត​ប្រធានតុលាការកំពូល​លោក ឌិត មុន្ទី។

៥.​ លោក ​អូន ព័ន្ធមុនីរ័ត្ន

លោក​ អូន ព័ន្ធមុនីរ័ត្ន និងលោក​ស្រី អ៊ឹម ប៉ូលីកា

លោក​ អូន ព័ន្ធមុនីរ័ត្ន ​រដ្ឋមន្ត្រី​ក្រសួង សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ​មាន​ភរិយា​ឈ្មោះ លោក​ស្រី អ៊ឹម ប៉ូលីកា ដែល​ជា​កូនស្រី​​បង្កើត​អតីត​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក អ៊ឹម សុទ្ធី។

៦. លោក ហង់ ជួន​ណារ៉ុន

លោក ហង់ ជួនណារ៉ុន និងលោកស្រី ប៉ែន វិមុល

លោក ហង់ ជួន​ណា​រ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់​រំ​ យុវជន និង​កីឡា ​និង​ភរិយា​ លោក​ស្រី ប៉ែន វិមុល។

៧.​ លោក អ៊ាង សុផល្លែត

លោក អ៊ាង សុផល្លែត និងលោកស្រី ជា​ សុផាកន្នី

លោក អ៊ាង សុផល្លែត ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ​ហើយ​ភរិយា​រ​លោក​ស្រី ជា សុផាកន្នី ដែល​ជា​កូន​ស្រី​រអតីត​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី​ នគរោបនីយកម្ម​ និង​សំណង់ លោក ជា​ សុផារ៉ា។

៨. លោក ឌិត ទីណា

លោក ឌិត ទីណា និងលោកស្រី ថៃ វិទ្យាល័យ

លោក​ ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ និង​​ភរិយា​​លោក​ស្រី ថៃ វិទ្យាល័យ។

៩. លោក កើត​ រិទ្ធ

លោក កើត រិទ្ធ និងលោកស្រី យ៉េត ម៉ូលីន

លោក កើត រិទ្ធ ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ និង​​ភរិយា​លោក​ស្រី ​យ៉េត ម៉ូលីន។

១០.​ ឯក​ឧត្តម ហ៊ុន ម៉ានី

ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ យឹម ឆៃលីន

ឯក​ឧត្តម​ ហ៊ុន ម៉ានី ​រដ្ឋមន្ត្រី​ក្រសួង​មុខ​ងារ​សាធារណៈនិង​​ភរិយា​លោក​ស្រី ​យឹម ឆៃ​លីន ដែលជាកូនស្រី​លោក យឹម ឆៃលី តំណាង​រាស្រ្ត​មណ្ឌលកំពង់ចាម។

១១. លោក​ ហេង សួរ

លោក ហេង សួរ និងលោកស្រី សោម រស្មី

លោក​ ហេង សួរ ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​​ភរិយា​លោក​ស្រី​ ​សោម រស្មី។

១២. លោក សុខ សូកេន

លោក សុខ សូកេន និងលោកស្រី ចម ក្រស្នា

លោក សុខ សូកេន ​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ និង​ភរិយា​របស់​លោកគឺ​លោកស្រី ​ចម ក្រស្នា ​កូន​ស្រី​អតីត​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លោក ចម ប្រសិទ្ធ។

១៣. លោក ជា សុមេធី

លោក ជា សុមេធី និងលោកស្រី ជា ផល្គុន

លោក​ ជា សុមេធី ​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច​​ អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា និង​​ភរិយាលោក​ស្រី​ ជា ផល្គុន​៕

The post ​បង្ហាញ​មុខ​ភរិយារដ្ឋមន្ត្រី ១៣ រូប ក្នុង​រដ្ឋាភិបាល​នីតិកាលទី ៧ ជា​អ្នកណា​ខ្លះ? appeared first on Kampuchea Thmey Daily.

ភរិយាមេដឹកនាំ ៧ រូប អមស្វាមីមកកិច្ចប្រជុំកំពូលនៅ កម្ពុជា មានតួនាទីបែបណាខ្លះ?
បន្ទាប់ពីកិច្ចប្រជុំអាស៊ានលើកទី៤០ និងទី៤១ ក៏ដូចជាកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ទៅហើយនោះ ក្នុងនោះមានមេដឹកនាំមួយចំនួនបានអមភរិយាមកជាមួយ និងបង្កការទាក់ទាញមហាជនឲ្យមានការចាប់អារម្មណ៍ផងដែរ ។

ដូច្នេះកម្ពុជាថ្មី សូមលើកយកភរិយាមេដឹកនាំ ៧ រូប ដែលអមស្វាមីមកកិច្ចប្រជុំកំពូលនៅ កម្ពុជា តើមានតួនាទីបែបណាខ្លះក្នុងប្រទេសរៀងៗខ្លួន?

១ លោកស្រី Sichanh Viphavanh ប្រទេសឡាវ

លោកស្រី Sichanh Viphavanh ភរិយា​លោក Phankham Viphavanh នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បាន​អញ្ជើញ​មក​ដល់​កម្ពុជា​​កាលពី​វេលា​ម៉ោង ៥ និង ២០ នាទី​ល្ងាច ថ្ងៃទី០៩ ខែ​វិច្ឆិកា ឆ្នាំ ២០២២ ។ ដោយឡែក ចំពោះ​ព័ត៌មាន​លម្អិត​ពី​ជីវប្រវត្តិ​និង​តួនាទី​ការងារ​របស់​លោកស្រី​មិន​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​ឡើយ។ ​

២ លោកស្រី Liza Araneta Marcos ប្រទេស​ហ្វីលីពីន

ជំទាវទី១ Liza Araneta Marcos កើតថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៥៩ ក្នុងទីក្រុងម៉ានីល និងជាមេធាវី ព្រមតាំងជាគ្រូបង្រៀននៅហ្វីលីពីន។ មុនពេលរៀបការ នៅឆ្នាំ១៩៩៣ ជាមួយលោក​ប្រធានាធិបតី​ហ្វីលីពីន Ferdinand Marcos Jr លោកស្រីក៏បានបម្រើការជាអ្នកយុទ្ធសាស្រ្តសំខាន់ក្នុងយុទ្ធនាការប្រធានាធិបតីរបស់ស្វាមី ហើយត្រូវបានគេមើលឃើញថាជាមនុស្សសំខាន់ម្នាក់ ដែលមានឥទ្ធិពលលើតំណែងប្រធានាធិបតីរបស់ស្វាមី។ លោកស្រីបានអម​ដំណើរ​ជាមួយ​នឹង​ស្វាមី មកដល់​កម្ពុជាក្រោយ​នាយករដ្ឋមន្ត្រី​ឡាវ​បន្តិច​ប៉ុណ្ណោះ។

៣ លោកស្រី Iriana Joko Widodo ប្រទេស​ឥណ្ឌូណេស៊ី​

លោកស្រី Iriana Joko Widodo កើតថ្ងៃទី ០១ ខែតុលា ឆ្នាំ ១៩៦៣ គឺជាស្ត្រីទីមួយនៃប្រទេសឥណ្ឌូនេស៊ី ចាប់តាំងពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៤ និងជាភរិយារបស់ប្រធានាធិបតីឥណ្ឌូនេស៊ី បច្ចុប្បន្នគឺលោក Joko Widodo។ លោកស្រី Iriana ត្រូវបានតែងតាំងជាអ្នកដឹកនាំអង្គការអប់រំសុខុមាលភាពគ្រួសារ PKK ដែលជាចលនាស្ត្រីជាតិនៅឥណ្ឌូនេស៊ី។ លោកស្រី ក៏បានបម្រើការជាមេដឹកនាំនៃ PKK នៅ Surakarta ពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១២ នៅពេលដែលស្វាមីជាអភិបាលក្រុង Surakarta ។ លោកស្រី Iriana និងស្វាមីមកកម្ពុជា​ កាល​ពី​វេលា​ម៉ោង ៨ យប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។

៤ លោកស្រី Naraporn Rotchanachan ប្រទេស​ថៃ

លោកស្រី Naraporn Rotchanachan កើតថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៩៥៤ គឺជាសាស្ត្រាចារ្យរងនៅមហាវិទ្យាល័យសិល្បៈ នៃសាកលវិទ្យាល័យជូឡាឡុងកន និងជាកូនស្រីរបស់ឧត្តមសេនីយ៍ទោ Chamrat Rotchanachan ជាប៉ូលិស និងជាអភិបាលខេត្ត Narathiwat និង Suthin Rotchanachan។ លោកស្រីមក​ដល់​កម្ពុជា​ជាមួយ​ស្វាមី​លោក Prayuth Chan O Cha កាលពីវេលាម៉ោង ៨:៤៥ នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា។

៥ ជំទាវទី១ Kim Kun Hee ប្រទេស​កូរ៉េខាងត្បូង

ជំទាវទី១របស់កូរ៉េខាងត្បូង ​លោកស្រី Kim Kun Hee កើតថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ១៩៧២ គឺជាពាណិជ្ជករកូរ៉េខាងត្បូង និងជាប្រធានក្រុមហ៊ុនពិព័រណ៍សិល្បៈ Covana Contents។ លោកស្រីបានអមដំណើរជាមួយស្វាមី​ មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​តាមជើងយន្តហោះពិសេស KG 001 នៅវេលាម៉ោង ១២:៤៧នាទី កាលពីរសៀលថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២២។

៦ លោកស្រី Cheng Hong ប្រទេស​ចិន

លោកស្រី Cheng Hong កើត​ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ១៩៥៧ គឺជា​សាស្ត្រាចារ្យ​ នៅ​សាកល​វិទ្យាល័យ Capital University នៃ Economics និង Business និងជា​ភរិយា​របស់​នាយក​រដ្ឋ​មន្ត្រីចិន​ដែល​កំពុង​កាន់​អំណាច​លោក Li Keqiang។ លោកស្រីបានមកដល់កម្ពុជា នៅ​វេលាម៉ោងជាង៧យប់កាលពី​ថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ។

៧ លោកស្រី Sudesh Dhankhar ប្រទេស​ឥណ្ឌា

លោកស្រី Sudesh Dhankhar គឺជាវេជ្ជបណ្ឌិតជនជាតិឥណ្ឌា ដែលកំពុងបម្រើការជាស្ត្រីទីពីរនៃប្រទេសឥណ្ឌា និងបានបម្រើការជាស្ត្រីទីមួយនៃ West Bengal ។ លោកស្រីបានធ្វើដំណើរអមជាមួយនឹង​ស្វាមី​ លោក SHRI JAGDEEP DHANKHAR អនុប្រធានាធិបតី និងជាប្រធាន​សភាជាន់ខ្ពស់ នៃ​សាធារណរដ្ឋឥណ្ឌា នៅវេលាម៉ោង ៣:៥០នាទីរសៀល កាលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖៥ ចំណុចបង្កការចាប់អារម្មណ៍ខ្លាំង ទាំងមុន និងក្រោយកិច្ចប្រជុំអាស៊ាននៅ កម្ពុជា

The post ភរិយាមេដឹកនាំ ៧ រូប អមស្វាមីមកកិច្ចប្រជុំកំពូលនៅ កម្ពុជា មានតួនាទីបែបណាខ្លះ? appeared first on Kampuchea Thmey Daily.