KPT+
ភរិយាមេដឹកនាំ ៧ រូប អមស្វាមីមកកិច្ចប្រជុំកំពូលនៅ កម្ពុជា មានតួនាទីបែបណាខ្លះ?
បន្ទាប់ពីកិច្ចប្រជុំអាស៊ានលើកទី៤០ និងទី៤១ ក៏ដូចជាកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ទៅហើយនោះ ក្នុងនោះមានមេដឹកនាំមួយចំនួនបានអមភរិយាមកជាមួយ និងបង្កការទាក់ទាញមហាជនឲ្យមានការចាប់អារម្មណ៍ផងដែរ ។
ដូច្នេះកម្ពុជាថ្មី សូមលើកយកភរិយាមេដឹកនាំ ៧ រូប ដែលអមស្វាមីមកកិច្ចប្រជុំកំពូលនៅ កម្ពុជា តើមានតួនាទីបែបណាខ្លះក្នុងប្រទេសរៀងៗខ្លួន?
១ លោកស្រី Sichanh Viphavanh ប្រទេសឡាវ

លោកស្រី Sichanh Viphavanh ភរិយាលោក Phankham Viphavanh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញមកដល់កម្ពុជាកាលពីវេលាម៉ោង ៥ និង ២០ នាទីល្ងាច ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ។ ដោយឡែក ចំពោះព័ត៌មានលម្អិតពីជីវប្រវត្តិនិងតួនាទីការងាររបស់លោកស្រីមិនត្រូវបានបង្ហាញជាសាធារណៈឡើយ។
២ លោកស្រី Liza Araneta Marcos ប្រទេសហ្វីលីពីន

ជំទាវទី១ Liza Araneta Marcos កើតថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៥៩ ក្នុងទីក្រុងម៉ានីល និងជាមេធាវី ព្រមតាំងជាគ្រូបង្រៀននៅហ្វីលីពីន។ មុនពេលរៀបការ នៅឆ្នាំ១៩៩៣ ជាមួយលោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr លោកស្រីក៏បានបម្រើការជាអ្នកយុទ្ធសាស្រ្តសំខាន់ក្នុងយុទ្ធនាការប្រធានាធិបតីរបស់ស្វាមី ហើយត្រូវបានគេមើលឃើញថាជាមនុស្សសំខាន់ម្នាក់ ដែលមានឥទ្ធិពលលើតំណែងប្រធានាធិបតីរបស់ស្វាមី។ លោកស្រីបានអមដំណើរជាមួយនឹងស្វាមី មកដល់កម្ពុជាក្រោយនាយករដ្ឋមន្ត្រីឡាវបន្តិចប៉ុណ្ណោះ។
៣ លោកស្រី Iriana Joko Widodo ប្រទេសឥណ្ឌូណេស៊ី

លោកស្រី Iriana Joko Widodo កើតថ្ងៃទី ០១ ខែតុលា ឆ្នាំ ១៩៦៣ គឺជាស្ត្រីទីមួយនៃប្រទេសឥណ្ឌូនេស៊ី ចាប់តាំងពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៤ និងជាភរិយារបស់ប្រធានាធិបតីឥណ្ឌូនេស៊ី បច្ចុប្បន្នគឺលោក Joko Widodo។ លោកស្រី Iriana ត្រូវបានតែងតាំងជាអ្នកដឹកនាំអង្គការអប់រំសុខុមាលភាពគ្រួសារ PKK ដែលជាចលនាស្ត្រីជាតិនៅឥណ្ឌូនេស៊ី។ លោកស្រី ក៏បានបម្រើការជាមេដឹកនាំនៃ PKK នៅ Surakarta ពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១២ នៅពេលដែលស្វាមីជាអភិបាលក្រុង Surakarta ។ លោកស្រី Iriana និងស្វាមីមកកម្ពុជា កាលពីវេលាម៉ោង ៨ យប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។
៤ លោកស្រី Naraporn Rotchanachan ប្រទេសថៃ

លោកស្រី Naraporn Rotchanachan កើតថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៩៥៤ គឺជាសាស្ត្រាចារ្យរងនៅមហាវិទ្យាល័យសិល្បៈ នៃសាកលវិទ្យាល័យជូឡាឡុងកន និងជាកូនស្រីរបស់ឧត្តមសេនីយ៍ទោ Chamrat Rotchanachan ជាប៉ូលិស និងជាអភិបាលខេត្ត Narathiwat និង Suthin Rotchanachan។ លោកស្រីមកដល់កម្ពុជាជាមួយស្វាមីលោក Prayuth Chan O Cha កាលពីវេលាម៉ោង ៨:៤៥ នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា។
៥ ជំទាវទី១ Kim Kun Hee ប្រទេសកូរ៉េខាងត្បូង

ជំទាវទី១របស់កូរ៉េខាងត្បូង លោកស្រី Kim Kun Hee កើតថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ១៩៧២ គឺជាពាណិជ្ជករកូរ៉េខាងត្បូង និងជាប្រធានក្រុមហ៊ុនពិព័រណ៍សិល្បៈ Covana Contents។ លោកស្រីបានអមដំណើរជាមួយស្វាមី មកចូលរួមកិច្ចប្រជុំកំពូលអាស៊ានតាមជើងយន្តហោះពិសេស KG 001 នៅវេលាម៉ោង ១២:៤៧នាទី កាលពីរសៀលថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២២។
៦ លោកស្រី Cheng Hong ប្រទេសចិន

លោកស្រី Cheng Hong កើតថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ១៩៥៧ គឺជាសាស្ត្រាចារ្យ នៅសាកលវិទ្យាល័យ Capital University នៃ Economics និង Business និងជាភរិយារបស់នាយករដ្ឋមន្ត្រីចិនដែលកំពុងកាន់អំណាចលោក Li Keqiang។ លោកស្រីបានមកដល់កម្ពុជា នៅវេលាម៉ោងជាង៧យប់កាលពីថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ។
៧ លោកស្រី Sudesh Dhankhar ប្រទេសឥណ្ឌា

លោកស្រី Sudesh Dhankhar គឺជាវេជ្ជបណ្ឌិតជនជាតិឥណ្ឌា ដែលកំពុងបម្រើការជាស្ត្រីទីពីរនៃប្រទេសឥណ្ឌា និងបានបម្រើការជាស្ត្រីទីមួយនៃ West Bengal ។ លោកស្រីបានធ្វើដំណើរអមជាមួយនឹងស្វាមី លោក SHRI JAGDEEP DHANKHAR អនុប្រធានាធិបតី និងជាប្រធានសភាជាន់ខ្ពស់ នៃសាធារណរដ្ឋឥណ្ឌា នៅវេលាម៉ោង ៣:៥០នាទីរសៀល កាលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖៥ ចំណុចបង្កការចាប់អារម្មណ៍ខ្លាំង ទាំងមុន និងក្រោយកិច្ចប្រជុំអាស៊ាននៅ កម្ពុជា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ