មន្ទីរធម្មការរាជធានីភ្នំពេញ Archives - Kampuchea Thmey Daily

ជាថ្មីម្ដងទៀត គ្រូបារមីស្នងរូប ៧ ភាសា ចុះកិច្ចសន្យាបញ្ឈប់សកម្មភាពប៉ះពាល់ តម្លៃព្រះពុទ្ធសាសនា និងសង្គម
កាលពី​ព្រឹក​ថ្ងៃ​ទី ២ ខែ​មិថុនា ឆ្នាំ ២០២៥ នេះ លោក ទេព គង្គា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​អញ្ជើញ លោក វ៉ាត វុធ ហៅ លោកតា​ឥសី​សំរឹទ្ធ ដែល​តាំង​ខ្លួន​ជា​គ្រូ​បារមី​ស្នង​រូប ៧ ភាសា មាន​អាសយដ្ឋាន​នៅ​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ មក​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ប៉ះពាល់​តម្លៃ​ព្រះពុទ្ធសាសនា និង​សង្គម។

មន្ទីរ​ធម្មការ និង​សាសនា​រាជធានី បាន​ធ្វើ​កិច្ចសន្យា​ណែនាំ​គ្រូ​បារមី​ស្នង​រូប ៧ ភាសា ខាងលើ ឲ្យ​បញ្ឈប់ និង​លុប​វីដេអូ រូបថត​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការ ទស្សន៍ទាយ ប្រោះព្រំ លើករាសី ជាដើម តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ តថភាព​សង្គម និង​សាសនា ទាំង​ចាស់​ទាំង​ថ្មី ចេញ​ទាំងអស់។

ជាមួយ​នេះ លោក វ៉ាត វុធ ហៅ លោកតា​ឥសី​សំរឹទ្ធ ដែល​តាំង​ខ្លួន​ជា​គ្រូ​បារមី​ស្នង​រូប ៧ ភាសា ក៏បាន​ធ្វើ​កិច្ចសន្យា​យល់ព្រម​លុប​វីដេអូ និង រូបថត​សកម្មភាព​ប៉ះពាល់​ដល់​ប្រពៃណី ទំនៀម​ទម្លាប់ ព្រះពុទ្ធសាសនា និង​តថភាព​សង្គម នៅ​លើ​ប្រព័ន្ធ​បណ្ដាញ​សង្គម​ទាំងអស់។ បន្ថែម​នោះ លោក​សន្យា​មិន​បង្ហោះ​រាល់​រូបភាព ឬ ​វីដេអូ​សកម្មភាព​ទាំងអស់ នៅ​លើ​ប្រព័ន្ធ​បណ្ដាញ​សង្គម នានា នោះ​ទេ។

លោក វ៉ាត វុធ ហៅ លោកតា​ឥសី​សំរឹទ្ធ ក៏បាន​អំពាវនាវ​ដល់​សិស្សគណ អ្នកគាំទ្រ និង​អ្នក​លេង​បណ្ដាញ​សង្គម គ្រប់​ប្រភេទ​ទាំងអស់ សូម​កុំ​ថត​ចម្លង ចែកចាយ​បន្ត​នូវ​រូបភាព និង​វីដេអូ​ចាស់ៗ របស់​លោក និង ស្នើ​ឲ្យ​ជួយ​លុប​វីដេអូ រូបថត​សកម្មភាព ចាស់​ថ្មី ទាំងអស់​របស់​លោក ចេញពី​បណ្ដាញ​សង្គម។ លោក​ក៏បាន​បន្ថែម​ថា បើ​នៅតែ​មាន​អ្នក​បន្ត​ចែកចាយ​បង្ហោះ​រូបភាព សកម្មភាព​របស់​ក្រុម​លោក​នៅ​លើ​បណ្ដាញ​សង្គម​តទៅទៀត​នោះ គឺ​មិន​ទទួល​ខុស​ត្រូវ​ឡើយ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី ៣០ ខែ​មករា ឆ្នាំ ២០២៤ កន្លងទៅ លោក វ៉ាត វុធ ហៅ លោកតា​ឥសី​សំរឹទ្ធ ដែល​តាំង​ខ្លួន​ជា​គ្រូ​បារមី​ស្នង​រូប ៧ ភាសា បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ ម្តង​រួច​មក​ហើយ។

ក្នុង​កិច្ច​សន្យា​ជាមួយ មន្ទីរ​ធម្មការ គ្រូ​បារមី​ស្នង​រូប ៧ ភាសា បាន​សន្យា​ឈប់​ធ្វើ​សកម្មភាព​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម មិន​ថត​បង្ហោះ​សកម្មភាព​អួតអាង​ផ្ទុយ​ពី​ការពិត​តាម​បណ្ដាញ​សង្គម ឈប់​ផ្ដល់​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន ឬ​អ្នក​លេង​បណ្ដាញ​សង្គម ឈប់​យក​ស្បង់​ចីវរ​ព្រះសង្ឃ​មក​ស្លៀកពាក់ និង​ឈប់​ធ្វើ​សកម្មភាព​មិន​សមរម្យ​ប៉ះពាល់​ដល់​សេចក្ដីថ្លៃថ្នូរ​របស់​ព្រះពុទ្ធ​សាសនា។ ករណី​មិន​គោរព​តាម​កិច្ចសន្យា នឹង​ត្រូវ​ទទួល​ទោស​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន៕​

អត្ថបទ ៖ សំណាង

អត្ថបទពាក់ព័ន្ធ ៖ គ្រូ ៧ ភាសា និងគ្រូបារមី ៥ នាក់ ចុះកិច្ចសន្យាឈប់បំពុលសង្គម

The post ជាថ្មីម្ដងទៀត គ្រូបារមីស្នងរូប ៧ ភាសា ចុះកិច្ចសន្យាបញ្ឈប់សកម្មភាពប៉ះពាល់ តម្លៃព្រះពុទ្ធសាសនា និងសង្គម appeared first on Kampuchea Thmey Daily.

មន្ទីរធម្មការរាជធានីភ្នំពេញ ចុះធ្វើកិច្ចសន្យាអ្នកតាំងខ្លួនជាតាបសភ្នំគូលេន ឲ្យបញ្ឈប់សកម្មភាពចែកចាយវីដេអូធ្វើឲ្យប៉ះពាល់សង្គម
កាលពីរសៀលថ្ងៃអាទិត្យ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ លោក ទេព គង្គា ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ បានសហការជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខ ចុះធ្វើការណែនាំលោក ថោង សុខុម ហៅលោកគ្រូភ្នំគូលេន ជុំវិញការបង្ហោះវីដេអូ និងរូបភាពនៅលើបណ្ដាញសង្គមធ្វើឱ្យប៉ះពាល់ដល់សង្គម។

ក្រុមការងារមន្ទីរធម្មការ ក៏បានធ្វើកិច្ចសន្យាបញ្ឈប់ការបង្ហោះ និងលុបវីដេអូ រូបថតសកម្មភាពផ្សេងៗ ដែលមានការប្រោះព្រំ ស្រោចទឹក ព្យាបាលជំងឺ ប្រសិទ្ធីមន្តគាថា ការដើរបិណ្ឌបាត្រដោយស្លៀកដណ្ដប់គ្រងសំពត់បែបអ្នកបួសព្រះពុទ្ធសាសនា ជាដើម ទាំងចាស់ ទាំងថ្មីចេញពីប្រព័ន្ធបណ្ដាញសង្គមទាំងអស់។

លោក ថោង សុខុម បានទទួលស្គាល់ និងប្តេជ្ញាថា នឹងពិចារណាឱ្យម៉ត់ចត់ជាងមុនចំពោះការបង្ហោះមាតិកាណាមួយនាពេលក្រោយ ហើយនឹងសហការជាមួយអាជ្ញាធរដើម្បីលើកកម្ពស់ស្មារតីសង្គម រាល់សកម្មភាព និងរូបភាពធ្វើឱ្យប៉ះពាល់ដល់សង្គម តាមបណ្ដាញសង្គម។

ការចុះជួបនេះមានគោលបំណងផ្តល់ការណែនាំ បំភ្លឺ និងលើកទឹកចិត្តឱ្យបុគ្គលសាធារណៈបម្រើប្រព្រឹត្តនៅលើបណ្តាញសង្គមមានទំនួលខុសត្រូវ និងគោរពច្បាប់។ អាជ្ញាធរបានបញ្ជាក់ថា មាតិកាខ្លះៗក្នុងវីដេអូរបស់លោកថោង សុខុម ដែលបានបង្ហោះជាសាធារណៈ អាចនាំឱ្យមានការយល់ច្រឡំ ការបកស្រាយខុស និងបង្កការមិនល្អប្រសើរដល់សុវត្ថិភាពសង្គម៕

The post មន្ទីរធម្មការរាជធានីភ្នំពេញ ចុះធ្វើកិច្ចសន្យាអ្នកតាំងខ្លួនជាតាបសភ្នំគូលេន ឲ្យបញ្ឈប់សកម្មភាពចែកចាយវីដេអូធ្វើឲ្យប៉ះពាល់សង្គម appeared first on Kampuchea Thmey Daily.

មន្ទីរធម្មការ ចុះណែនាំ និងធ្វើកិច្ចសន្យាដល់ផ្ទះក្មេងស្រីល្បីមើលឃើញភពទាំងបី
កាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ លោក ទេព គង្គា ប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះសម្របសម្រួលអប់រំណែនាំ និងធ្វើកិច្ចសន្យាដល់អាណាព្យាបាល និងក្មេងស្រីដែលល្បីមើលឃើញភពទាំងបី ឲ្យបញ្ឈប់ធ្វើសកម្មភាពបង្ហោះវីដេអូការទស្សន៍ទាយ សម្ដែងអភិនីហារ ដោះអំពើជាដើម ដែលធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម។

ការចុះធ្វើកិច្ចសន្យានេះបានធ្វើឡើងនៅចំណុចផ្ទះរបស់លោក សុត កុសល្យ (គ្រូចាប់សរសៃ) និងកូនស្រី កុសល្យ សុខមីល (គ្រូក្មេងមើលឃើញបីភព) ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីមន្ទីរធម្មការបានឃើញនូវការបង្ហោះវីដេអូចែកចាយនៅលើបណ្ដាញសង្គមពាក់ព័ន្ធពីការទស្សន៍ទាយ សម្ដែងអភិនីហារ ដោះអំពើ ដែលនាំឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សេចក្ដីថ្លៃថ្នូរសង្គម តាមរយៈបណ្ដាញសង្គមនានា។

ជាមួយគ្នានេះ លោក សុត កុសល្យ និងកូនស្រី ក៏បានអំពាវនាវដល់មហាជនដែលប្រើប្រាស់បណ្តាញសង្គមទាំងអស់ សូមបញ្ឈប់ការយកវីដេអូទាំងចាស់ ទាំងថ្មីរបស់លោក និងកូនស្រីកន្លងមកទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គមបន្តទៀត ប្រសិនបើមិនបញ្ឈប់ទេ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

អត្ថបទ៖ សុខុម

The post មន្ទីរធម្មការ ចុះណែនាំ និងធ្វើកិច្ចសន្យាដល់ផ្ទះក្មេងស្រីល្បីមើលឃើញភពទាំងបី appeared first on Kampuchea Thmey Daily.