សន្តិសុខសង្គម
មន្ទីរធម្មការរាជធានីភ្នំពេញ ចុះធ្វើកិច្ចសន្យាអ្នកតាំងខ្លួនជាតាបសភ្នំគូលេន ឲ្យបញ្ឈប់សកម្មភាពចែកចាយវីដេអូធ្វើឲ្យប៉ះពាល់សង្គម
កាលពីរសៀលថ្ងៃអាទិត្យ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ លោក ទេព គង្គា ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ បានសហការជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខ ចុះធ្វើការណែនាំលោក ថោង សុខុម ហៅលោកគ្រូភ្នំគូលេន ជុំវិញការបង្ហោះវីដេអូ និងរូបភាពនៅលើបណ្ដាញសង្គមធ្វើឱ្យប៉ះពាល់ដល់សង្គម។

ក្រុមការងារមន្ទីរធម្មការ ក៏បានធ្វើកិច្ចសន្យាបញ្ឈប់ការបង្ហោះ និងលុបវីដេអូ រូបថតសកម្មភាពផ្សេងៗ ដែលមានការប្រោះព្រំ ស្រោចទឹក ព្យាបាលជំងឺ ប្រសិទ្ធីមន្តគាថា ការដើរបិណ្ឌបាត្រដោយស្លៀកដណ្ដប់គ្រងសំពត់បែបអ្នកបួសព្រះពុទ្ធសាសនា ជាដើម ទាំងចាស់ ទាំងថ្មីចេញពីប្រព័ន្ធបណ្ដាញសង្គមទាំងអស់។

លោក ថោង សុខុម បានទទួលស្គាល់ និងប្តេជ្ញាថា នឹងពិចារណាឱ្យម៉ត់ចត់ជាងមុនចំពោះការបង្ហោះមាតិកាណាមួយនាពេលក្រោយ ហើយនឹងសហការជាមួយអាជ្ញាធរដើម្បីលើកកម្ពស់ស្មារតីសង្គម រាល់សកម្មភាព និងរូបភាពធ្វើឱ្យប៉ះពាល់ដល់សង្គម តាមបណ្ដាញសង្គម។

ការចុះជួបនេះមានគោលបំណងផ្តល់ការណែនាំ បំភ្លឺ និងលើកទឹកចិត្តឱ្យបុគ្គលសាធារណៈបម្រើប្រព្រឹត្តនៅលើបណ្តាញសង្គមមានទំនួលខុសត្រូវ និងគោរពច្បាប់។ អាជ្ញាធរបានបញ្ជាក់ថា មាតិកាខ្លះៗក្នុងវីដេអូរបស់លោកថោង សុខុម ដែលបានបង្ហោះជាសាធារណៈ អាចនាំឱ្យមានការយល់ច្រឡំ ការបកស្រាយខុស និងបង្កការមិនល្អប្រសើរដល់សុវត្ថិភាពសង្គម៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


