មហាសេដ្ឋីវៀតណាម Archives - Kampuchea Thmey Daily

ពីអ្នកលក់គុយទាវនៅអ៊ុយក្រែន ក្លាយជាមហាសេដ្ឋីលុយរាប់ពាន់លានដំបូងរបស់វៀតណាម
«ខ្ញុំ​មិន​ខ្វល់​ថា​ខ្ញុំ​រក​លុយ​បាន​ប៉ុន្មាន​នោះ​ទេ​។ ខ្ញុំ​​ចង់​បង្កើត​អ្វីៗ ដែល​ធ្វើ​ឱ្យ​ជីវិត​ស្រស់​ស្អាត​»។​ នេះ​ជា​សម្ដី​​​របស់​លោក Pham Nhat Vuong ដែល​ត្រូវ​បាន​ទស្សនាវដ្តីជំនួញ​​អាមេរិក Forbes ​ដក​ស្រង់​ក្នុង​អត្ថបទប្រវត្តិរូប​សង្ខេប​​របស់​មហាសេដ្ឋីប្រាក់​រាប់​ពាន់​លាន​ដុល្លារ​វៀតណាមរូប​នេះ​។

ក្នុង​ទំហំ​ទ្រព្យ​សម្បត្តិ​ប្រមាណ​ ៤,២ ប៊ីលាន​ដុល្លារ​ (គិត​ត្រឹម​ខែ​តុលា ២០២៤) លោក Vuong ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មហាសេដ្ឋីប្រាក់​រាប់​ពាន់​លាន​ដុល្លារ​របស់​វៀតណាមដំបូង​គេនៅ​ឆ្នាំ​ ២០១៣​​ និង​ជា​ម្ចាស់​ក្រុមហ៊ុនពហុវិស័យ​ដ៏​ធំ​បំផុត​មួយ​របស់​ប្រទេស​ គឺ Vingroup ដែល​​​រក​ស៊ី​លើ​វិស័យ​​អចលនទ្រព្យ​ សុខាភិបាល បច្ចេកវិទ្យា​ ​​ការ​លក់​រាយ  សេវាកម្ម សណ្ធាគារ​ និងវិស័យ​អប់រំ​ជាដើម។

Forbes បាន​ចាត់​ថ្នាក់​លោក​ Vuong ថា​ជា​មហាសេដ្ឋី​រក​លុយ​ដោយ​ខ្លួន​ឯង​ ​​​ខណៈ​សហគ្រិន​ដដែល បាន​​ចំណាយ​ពេល​ជាង​ ៣០ ឆ្នាំ​ មុន​ក្លាយជា​បុគ្គល​ដ៏​​​ជោគ​ជ័យម្នាក់​របស់​វៀតណាម​​​នា​ពេល​​បច្ចុប្បន្ន​ ក្រោយ​លោក​បាន​បញ្ចប់​ការ​​សិក្សា​ពីវិទ្យាស្ថានស្រាវជ្រាវ​ភូគព្ភសាស្ត្រ​ក្រុង​មូស្គូ​ ប្រទេស​រុស្ស៊ី​ នៅឆ្នាំ ១៩៩២។  ​

​លោក​ Vuong ត្រូវ​បាន​គេ​ឱ្យ​រហ័ស្សនាម​​ថា​ «ដូណាល់ ត្រាំ​ វៀតណាម​» ដែល​មាន​ដុង​ខាង​ជំនួញ​ ប្រែ​ខ្លួន​ពី​អ្នក​លក់​គុយទាវ នៅ​ប្រទេស​ទសវត្សរ៍​ឆ្នាំ​ ១៩៩០ ប្រែ​ក្លាយ​ជា​មហាសេដ្ឋីវៀតណាម​។ បច្ចុប្បន្ន​ លោក​មានវ័យ ៥៦ ឆ្នាំ​ និង​បាន​កើត​ក្នុងសម័យ​សង្រ្គាម​វៀតណាម នា​ឆ្នាំ​ ១៩៦៨ នៅ​ទីក្រុងហាណូយ​ ដោយ​មាន​ឪពុកជា​កង​​កម្លាំងការពារដែនអាកាស​វៀតណាមខាងជើង និង​ម្តាយ​ជា​អ្នក​លក់​តែ​តាម​​​​ចិញ្ចើម​ផ្លូវ។

​សម័យ​ក្រោយ​សង្រ្គាម​ គ្រួសារ​របស់​លោក Vuong ​ត្រូវ​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​របររបស់​ម្ដាយ​ដែល​រក​បាន​ចំណូល​តិច​តួច​។ ក្នុងអត្ថបទចុះផ្សាយ​​ឆ្នាំ​ ២០១៦ លោកបាន​ថ្លែង​ប្រាប់ Forbes យ៉ាងដូច្នេះ​ថា៖ «ជីវិត​ខ្ញុំ​កាល​នោះ​ មិន​ធំ​នោះ​ទេ។ ខ្ញុំ​គ្រាន់តែ​ចង់​ជួយ​គ្រួសារ​ខ្ញុំ​តែ​ប៉ុណ្ណោះ​»។

ទោះ​បី​ជា​ជីវភាព​គ្រួសារ​លំបាក​ក៏ដោយ​ក្ដី​ ​អនាគតមហាសេដ្ឋី​ដដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​ ដោយ​​បាន​ចូ​ល​រៀន​​នៅសាកលវិទ្យាល័យហាណូយផ្នែករ៉ែ និងភូគព្ភសាស្ត្រ ក្នុង​ឆ្នាំ​ ១៩៨៧។ ដោយ​សារ​តែ​​ពូកែ​ខាង​គណិតវិទ្យា លោក Vuong បាន​ទទួល​អាហារូបករណ៍​បន្តសិក្សា​ផ្នែកវ​ភូគព្ភ​សាស្ត្រ​​សេដ្ឋកិច្ច នៅវិទ្យាស្ថានស្រាវជ្រាវ​ភូគព្ភ​សាស្ត្រ​ក្រុង​មូស្គូ រុស្ស៊ី (សហភាព​សូវៀត​នា​ពេល​នោះ​)។ កាសែត Vietnam Daily បាន​ចុះ​ផ្សាយ​ថា​ ក្នុង​អំឡុង​ពេល​សិក្សា​នៅ​រុស្ស៊ី​ លោក​ Vuong តែ​​ង​ធ្វើ​សកម្ម​ភាព​បែប​សហគ្រិនភាព​របស់​ខ្លួន​ ដោយ​នាំ​យក​ផលិតផល​ថោកៗ​ពី​វៀតណាម​ ទៅ​លក់​បន្ត​នៅ​រុស្ស៊ី​។

ក្រោយ​បញ្ចប់​ការ​សិក្សា​នៅក្រុង​មូស្គូ ពោល​គឺ​បន្ទាប់​ពី​សហភាព​សូវៀតដួលរលំ លោក​បាន​រៀប​ការ​ជាមួយ​លោក​ស្រី​ Pham Thu Huong ដែល​ជា​គូស្នេហ៍តាំង​តែ​ពី​វិទ្យាល័យ​។ យោង​តាម​គេហទំព័រ VinFuture Price លោកស្រី Pham Thu Huong នេះ​ហើយ​ ដែល​ធ្វើការ​រួម​ដៃ​គ្នា​ជាប់​ជាមួយ​លោក Vuong ជាប្ដី​ រាប់​តាំងសហគ្រិន​ភាព​របស់​លោក​ចាប់​ផ្ដើម​។

ក្រោយ​រៀប​ការ​រួច​ ប្ដីប្រពន្ធ​ថ្មី​ថ្មោង​ទាំង​២​បាន​បន្ត​រស់​នៅ​បរទេស​ ដោយ​ចាប់​យក​ឱកាសនា​សម័យ​ក្រោយ​សហភាព​សូវៀត​ដួល​រលំ​ នៅ​ប្រទេស​អ៊ុយក្រែន​។ ដោយ​យក​គំរូ​តាម​ការ​លក់​​តាម​ចិញ្ចើម​ផ្លូវម្ដាយ​របស់​ខ្លួន​ លោក​ Vuong និង​លោក​ស្រី​ Pham បាន​បើក​ហាង​លក់​គុយទាវ​មួយ​កន្លែង​នៅ​ក្រុង​ ខាកៀវ របស់អ៊ុយក្រែន​ ក្រោយ​ប្រមែ​ប្រមូល​ដើមទុន​បាន​ប្រមាណ​ ១០ ០០០ ដុល្លារ​ ពី​ក្រុមគ្រួសារ​ និង​មិត្ត​ភក្តិ។

អន្ថបទ​ឆ្នាំ​ ២០១៦ របស់ Forbes បាន​បន្ត​យ៉ាង​ដូច្នេះ​ថា​៖ «ដោយ​ឃើញ​ពីតម្រូវការ លោក​ក៏បានចាប់ផ្តើមធ្វើ និងសម្ងួត​មីរ៉ាមេន (Ramen Noodles) ដោយនាំចូលគ្រឿង​ដើម​ពីវៀតណាម។ ​ដោយសារតែ​មីកញ្ចប់ គឺជា​អ្វីដែល​ថ្មី​នៅ​អ៊ុយក្រែន​នា​ពេល​នោះ​» អាជីវកម្ម​របស់​លោក​ក៏​ផ្ទុះ​ឡើង​។ ​

ជំហាន​បន្ទាប់​ ​លោក​ Vuong ជាមួយ​ភរិយា បាន​ដាក់​ការ​ប្រថុយ​របស់​ខ្លួន​ ដោយ​ខ្ចី​លុយ​គេ​ជាមួយ​នឹង​អត្រាការ​ប្រាក់​ខ្ពស់ (៨ ភាគរយ) ដើម្បី​ពង្រីក​អាជីវកម្ម​​ឱ្យ​លើស​ពី​ហាង​លក់គុយទាវ​តូច​មួយ​។ លោក​បាន​បើក​ផលិត​កម្ម​ផលិត​មីកញ្ចប់​ក្រោម​ឈ្មោះ​ក្រុម​ហ៊ុន Technocom ក្នុង​ឆ្នាំ​ ១៩៩៣ ដោយ​មាន​ការ​គាំទ្រ​ខ្លាំង​ ដែល​ធ្វើ​ឱ្យ​លោក​ក្លាយ​ជា​ «ស្ដេច​កែច្នៃ​អាហារ​» នៅ​អ៊ុយក្រែន​នា​ពេល​នោះ​។

មុន​ពេល​​​វិល​ត្រឡប់​មក​រស់​នៅ​វៀតណាម​វិញ​ លោក​ Vuong បាន​លក់​ក្រុមហ៊ុន Technocom ឱ្យ​ទៅ​ក្រុមហ៊ុន​អាហារ​ពហុជាតិស្វីស Nestle ក្នុង​តម្លៃ​ ១៥០ លាន​ដុល្លារ​ នៅ​ឆ្នាំ​ ២០១០ ខណៈ​ក្រុម​ហ៊ុន​ផលិត​មីដដែល​រក​ចំណូល​បាន​ប្រមាណ​ ១០០ លាន​ដុល្លារ​ កាល​នោះ​។

នៅ​ឆ្នាំ​ ២០០២ ​លោក Vuong បានចាប់ផ្តើមផ្តោតការបណ្តាក់ទុនរបស់​ខ្លួន​នៅវៀតណាម «ជាមួយនឹងសេចក្តីប្រាថ្នាចង់ធ្វើ​ឱ្យ​មាតុភូមិរបស់​លោក​រស់ឡើងវិញ និងលើកកំពស់គុណភាពជីវិតរបស់ប្រជាជន»។ នេះ​បើ​តាម​សំណេរ​នៅ​លើ​គេហទំព័រ VinFuture Price ដែល​ជា​​អង្គការ​​ផ្ដល់​ពាន​រង្វាន់សម្រាប់​ការ​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្រ្ត​ និងនវានុវត្តន៍​ដែល​មាន​​លោក Vuong ​ជាស្ថាបនិក​​។

លោក​បាន​បង្កើត​ក្រុមហ៊ុន​ Vingroup ដែលជា​ក្រុមហ៊ុនពហុវិស័យ​ដ៏​ធំ​បំផុតមួ​យ​របស់​វៀតណាម​ និង​ជា​​ក្រុមហ៊ុន​របស់មេ​ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast ​ក្រុមហ៊ុន​អភិវឌ្ឍន៍អចលនទ្រព្យ Vinhomes និង​ក្រុមហ៊ុនសេវាកម្ម​សណ្ឋាគារ Vinpearl ជាដើម​។​

កាសែត​ Viet Nam News ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​ ១៧ តុលា (២០២៤) នេះ​ថា​ Vingroup បាន​រួមចំណែក​រហូតដល់​ប្រមាណ​​ ១,៦ ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​ (GDP) របស់​វៀតណាម​ នៅ​ឆ្នាំ​ ២០២៣​។  ហើយ​បើ​តាម​គេហទំព័រ​របស់​ក្រុមហ៊ុនយក្ស​ដដែល​ ក្រុម​ហ៊ុន​នេះ​បច្ចុប្បន្ន​ផ្ដោត​លើ​វិស័យ​ធំ​៣​សំខាន់​ៗ​ រួមមាន​ឧស្សាហកម្ម និងបច្ចេកវិទ្យា អចលនទ្រព្យ និងសេវាកម្ម និង​សហគ្រាសសង្គម ហើយ​គិតមក​ទល់​ពេល​នេះ​ ក្រុម​ហ៊ុន​ពហុវិស័យ​ដដែល​មាន​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ជាង១០ ​ទូទាំង​ប្រទេស​។ ​​

ក្នុង​ចំណោម​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំង​អស់​ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast ដែល​បង្កើត​ឡើង​ក្នុងឆ្នាំ​ ២០១៧ ​កំពុង​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​លើ​ឆាក​អន្តរជាតិ​ខ្លាំង​ជាង​គេ​ ដែល​បន្ថែម​កេរ្តិ៍​ឈ្មោះ​របស់​លោក Vuong ឱ្យ​កាន់តែ​ល្បី​ល្បាញ​មួយ​កម្រិត​ទៀត​។ VinFast ដែល​ផលិតរថយន្តអគ្គិសនី និងម៉ូតូស្កូតឺ ​​​ចាត់​ទុក​ខ្លួន​ឯង​​ក្នុងការ​ប្រកួត​ប្រជែង​លើ​ទីផ្សាររថយន្ត​អគ្គិសនី​របស់​ពិភព​លោក​។ ​ក្រុមហ៊ុន​នេះ​មាន​មហិច្ឆតា​ពង្រីកខ្លួន​ទៅ​អាមេរិក​ សហភាព​អឺរ៉ុប​ និង​បណ្ដា​ប្រទេស​ផ្សេង​ៗ​ទៀត​ ដោយកន្លង​មក​​បាន​ប្រកាស​ដាក់​រោង​ចក្រផលិត​រថយន្ត​នៅ​រដ្ឋ North Carolina សហរដ្ឋអាមេរិក ​និងថា​អាច​​ផ្លាស់​ប្ដូរ​ការិយាល័យ​កណ្ដាល​ទៅ​សិង្ហបុរី​  ហើយ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​នេះ​ ក្រុមហ៊ុន​ដដែល​​បាន​​បុកគ្រឹះ​សាង​សង់​រោងចក្រ​ដំឡើង​រថយន្ត​នៅ​ឥណ្ឌូណេស៊ី​។

អ្វីដែល​សំខាន់​គឺ​ថា​ គោលដៅរបស់​​ VinFast ​គឺជា​ផ្នែក​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ពី​មហិច្ឆតា​របស់​លោក Vuong ដែល​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ផ្ដោត​លើ​ការ​ពង្រីក​ខ្លួន​របស់​ក្រុមហ៊ុន Vingroup ទៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​ការ​ផលិត​។ ​

ពី​អ្នក​លក់​គុយទាវ​ក្នុងហាង​នៅ​អ៊ុយក្រែន​ ក្លាយ​​ជា​ម្ចាស់​ក្រុមហ៊ុន​ដែល​មាន​តម្លៃមូលធនទីផ្សារ​ ១៦ ប៊ីលាន​ដុល្លារ​ និង​ជា​មហាសេដ្ឋីកំពូល​នៅ​វៀតណាម គឺ​បង្ហាញ​ពី​ដំណើរ​ជោគជ័យ​នៃ​សហគ្រិនភាព​គួរ​ឱ្យកោត​សរសើរ​របស់​លោក Vuong។  តាមរយៈការ​បង្កើត​ក្រុមហ៊ុន​ Vingroup ឡើង​ ជាមួយ​នឹង​ចង្ខុវិស័យ​របស់​លោក​ លោកមិនត្រឹមតែកែប្រែ​ប្រព័ន្ធ​​ធុរកិច្ចរបស់វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកនូវ​ស្នាដៃ​ ដែល​ជា​កំណត់ត្រាដ៏​ល្អ​សម្រាប់​ប្រទេស​នេះ​នៅ​លើ​ឆាក​ពិភពលោក​ទៀត​ផង​៕

The post ពីអ្នកលក់គុយទាវនៅអ៊ុយក្រែន ក្លាយជាមហាសេដ្ឋីលុយរាប់ពាន់លានដំបូងរបស់វៀតណាម appeared first on Kampuchea Thmey Daily.

ឆ្នាំថ្មី វៀតណាម សល់មហាសេដ្ឋីប្រាក់លានតែ ៥ នាក់ប៉ុណ្ណោះ ខណៈថយចុះជាងមុន
ការបិទវគ្គជួញដូរចុងក្រោយបានបង្ហាញរបាយការណ៍ថាទ្រព្យសម្បត្តិរបស់មហាសេដ្ឋីវៀតណាមបានកត់ត្រាការប្រែប្រួលជាវិជ្ជមាន ជាមួយនឹងនិន្នាការកើនឡើងដូចគ្នា។ ទោះជាយ៉ាងណាក៏ដោយ យោងតាមបញ្ជីរបស់ Forbes វៀតណាមនៅសល់តែមហាសេដ្ឋី៥រូ​បប៉ុណ្ណោះ​ ក្រោយចូលឆ្នាំថ្មីរួច។ ជាពិសេស បើធៀបទៅនឹងការបោះពុម្ពផ្សាយនៃទស្សនាវដ្តីដដែល កាលពីខែមេសា ឆ្នាំ ២០២៣ ចំនួនេះបានថយចុះជាងមុន១នាក់។

យោង​តាម​បញ្ជី​មហាសេដ្ឋី​របស់​ទស្សនាវដ្ដី Forbes វៀតណាម​ ​បច្ចុប្បន្ន​មាន​មហាសេដ្ឋី​ចំនួន ៥ នាក់ប៉ុណ្ណោះក្នុងបញ្ជីអ្នកមាន ​ក្នុង​នោះ​រួម​មាន៖

១ លោក Pham Nhat Vuong ប្រធានក្រុម Vingroup

២ លោក Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុនអាកាសចរណ៍ VietJet Air

៣ លោក Tran Dinh Long ប្រធាន Hoa Phat

៤ លោក Tran Ba ​​Duong ប្រធានក្រុមហ៊ុន Thaco និងក្រុមគ្រួសារ

៥ លោក Ho Hung Anh ប្រធាន Techcombank ។

ដោយឡែកក្នុងឆ្នាំនេះផងដែរ ប្រធានក្រុមហ៊ុន Vingroup លោក Pham Nhat Vuong នាំមុខគេក្នុងបញ្ជីអ្នកមានបំផុតនៅវៀតណាម ដែលមានទ្រព្យសម្បត្តិចំនួន ៤.៥ ពាន់លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់ទី ៦៤៨ លើពិភពលោក។ នៅថ្ងៃទី ០៧ ខែកុម្ភៈ ទ្រព្យសម្បត្តិរបស់លោក Vuong បានកើនឡើងចំនួន ៧ លានដុល្លារ នៅពេលដែលភាគហ៊ុន គ្រួសារទាំង ៣ Vingroup បានកើនឡើង។

ចំណាត់ថ្នាក់លេខ ២ ក្នុងចំណាត់ថ្នាក់មហាសេដ្ឋីវៀតណាមរបស់ទស្សនាវដ្តី Forbes គឺលោកស្រី Nguyen Thi Phuong Thao ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Vietjet Air ។ មុនពេលចូលឆ្នាំថ្មី អ្នកស្រី Thao មានទ្រព្យសម្បត្តិចំនួន ២.៤ ពាន់លានដុល្លារ ជាប់ចំណាត់ថ្នាក់លេខ ១៣៤១ លើពិភពលោក។ នៅក្នុងវគ្គជួញដូរចុងឆ្នាំ ទ្រព្យសម្បត្តិរបស់គាត់បានកើនឡើង២៧ លានដុល្លារអាមេរិក នៅក្នុងបរិបទនៃភាគហ៊ុន VJC កើនឡើង ០.៨%, ភាគហ៊ុន HDB កើនឡើង ២.៤% ។

អ្នកបន្ទាប់នៅក្នុងចំណាត់ថ្នាក់របស់ Forbes គឺលោក Tran Dinh Long  ទ្រព្យសម្បត្តិរបស់ប្រធាន Hoa Phat បានកើនឡើងដល់ ២.៣ ពាន់លានដុល្លារអាមេរិក ដែលធ្វើឲ្យគាត់ក្លាយជាមហាសេដ្ឋីមានបំផុតទី ១៣៤១ នៅលើពិភពលោក។ នៅមុនថ្ងៃចូលឆ្នាំ ទ្រព្យសកម្មរបស់លោកបានកើនឡើងចំនួន៨ លានដុល្លារ នៅពេលដែលភាគហ៊ុន HPG បានកើនឡើងបន្តិច ០.៣៦% ។

ចំណាត់ថ្នាក់ទី៤ ជាកម្មសិទ្ធិរបស់ប្រធានក្រុមហ៊ុន Thaco លោក Tran Ba​ Duong និងក្រុមគ្រួសាររបស់គាត់ ដែលមានទ្រព្យសម្បត្តិចំនួន ១.៥ ពាន់លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់លេខ ១៩៨០ ​នៅលើពិភពលោក។ ប្រធាន Techcombank លោក Ho Hung Anh ជាប់ចំណាត់ថ្នាក់ចុងក្រោយក្នុងបញ្ជីមហាសេដ្ឋីវៀតណាមរបស់ Forbes ។

ទោះយ៉ាងណាក៏ដោយ ក្នុងពេលដែលទ្រព្យសម្បត្តិរបស់មហាសេដ្ឋីកើនឡើង ងាកទៅកាន់លោក Nguyen Dang Quang ប្រធានក្រុមហ៊ុន Masan បែរជាចាកចេញពីចំណាត់ថ្នាក់របស់ Forbes នៅពេលដែលទ្រព្យសម្បត្តិរបស់គាត់បានធ្លាក់ចុះក្រោមតម្លៃ ១ពាន់លានដុល្លារ។ ថ្មីៗនេះទ្រព្យសកម្មរបស់លោក Quang បានកត់ត្រាជាបន្តបន្ទាប់នូវការប្រែប្រួលជុំវិញសញ្ញាសម្គាល់ ១ពាន់លានដុល្លារអាមេរិក ដែលច្រើនដងក្រោម ១ ពាន់លានដុល្លារអាមេរិក យោងតាមការគណនារបស់ Forbes ។

យ៉ាងណាមិញ ប្រធាន Masan ជាលើកដំបូងបានចូលក្នុងបញ្ជីមហាសេដ្ឋីពិភពលោកក្នុងឆ្នាំ ២០១៩ ជាមួយនឹងទ្រព្យសម្បត្តិ ១.៣ ពាន់លានដុល្លារ ហើយមានវត្តមាន ៣ ដងក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំឆ្នាំរបស់ទស្សនាវដ្តីនេះ។ នៅក្នុងខែមេសា ឆ្នាំ ២០២២ ទ្រព្យសម្បត្តិរបស់លោកត្រូវបានកត់ត្រាក្នុងចំនួន ១.៩ ពាន់លានដុល្លារ ដែលជាចំនួនខ្ពស់បំផុតនេះបើយោងតាមស្ថិតិរបស់ Forbes ។ ប៉ុន្មានឆ្នាំមកនេះ លោកបានជាប់ក្នុងបញ្ជី Forbes ជាបន្តបន្ទាប់ ជាមួយនឹងទ្រព្យសម្បត្តិប្រែប្រួលពី ១ ទៅ ១.៩ ពាន់លានដុល្លារឯណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បុរសវៀតណាមសំញ៉ែងឡានទំនើបៗ និងម៉ូតូ​ធំ ឥលូវត្រូវប៉ូលិសចាប់ខ្លួនពីបទឆបោក

The post ឆ្នាំថ្មី វៀតណាម សល់មហាសេដ្ឋីប្រាក់លានតែ ៥ នាក់ប៉ុណ្ណោះ ខណៈថយចុះជាងមុន appeared first on Kampuchea Thmey Daily.